សេចក្តីណែនាំអំពីការបើ្រប្រាស់ «ប្លុក» |
|
|
|
Friday, 24 October 2008
,
សរសេរដោយ « Administrator »
|
វិបសាយ «កម្ពុជាដើម្បីភាពស្អាតស្អំ» ជាវិបសាយមួយ ដែលបង្កើតឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយ បង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីផលប៉ះពាល់នៃអំពើពុករលួយ។ “ប្លុក” គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយផ្តល់ឱកាសដល់ប្រជាពលរដ្ឋទូទៅឲ្យចូលរួមក្នុងការពិភាក្សា ដើម្បីសម្តែងឆន្ទៈ ទស្សនៈ មតិយោបល់ ការអត្ថាធិប្បាយ បទពិព៌ណនាខ្លីៗជាចំហក្នុងន័យស្ថាបនា ដើម្បីរួមចំណែកកាត់បន្ថយអំពើពុករលួយ និងលើកកម្ពស់ភាពស្អាតស្អំ។លោក អ្នក អាចផ្ញើអត្ថបទ មតិយោបល់ ការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ រូបភាព សោតទស្សន៏ វីដេអូ ដ្យាក្រាម នានាទាក់ទងនឹងអំពើពុករលួយទាំងនោះជា Microsoft Word ឬ PDF files ឬ JPG ឬទម្រង់ផេ្សងទៀតដោយគ្រាន់តែ ចុចលើនេះ
This e-mail address is being protected from spam bots, you need JavaScript enabled to view it
ឬដាក់ក្នុងស្រោមសំបុត្របិទជិតផ្ញើមកកាន់ក្រុមការងារ ដោយភ្ជាប់មកជាមួយនូវៈ - ឈ្មោះ
- កន្លែងធ្វើការងារ (មិនចាំបាច់ប្រសិនបើមិនចង់ប្រាប់)
- អសយដ្ឋានអ៊ីម៉ែល
- លេខទូរស័ព្ទ
ខ្លឹមសារអត្ថបទ ឬការអត្ថាធិប្បាយ ឬបទពិព៌ណនាខ្លីៗ រូបភាព សោតទស្សន៏ វីដេអូ ដ្យាក្រាម ដែលជាការបញ្ចេញទស្សនៈ មតិយោបល់ របស់លោក អ្នក៖ - ត្រូវមានមូលដ្ឋាន និងប្រភពច្បាស់លាស់
- មិនមានលក្ខណៈ ញ៉ុះញ៉ង់
- ការបញ្ចេញមតិយោបល់ ត្រូវប្រើពាក្យពេចន៍សមរម្យ ជៀសវាងធ្វើឲ្យប៉ះពាល់ដល់កិតិ្តយសរបស់បុគ្គលណាម្នាក់
- ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ខ្ពស់ សំដៅការទិតៀនដើម្បីស្ថាបនា
ក្រុមការងារសូមរក្សាសិទ្ធិក្នុងការមិនបញ្ចូលនៅក្នុងវិបសាយនូវអត្ថបទ ឬសេចក្ដីអធិប្បាយ ទាំងឡាយណា ដែលមិនស្របនឹងគោលបំណងនឹងលក្ខខណ្ឌនៃការប្រើប្រាស់ «ប្លុក» នេះ។សូមអរគុណជាអនេកកប្បការទុកជាមុន ចំពោះការងារចែករំលែកនូវបទពិសោធន៍ មតិយោបល់ សំដៅលើកកំពស់ភាពស្អាតស្អំនៅក្នុងសង្គមរបស់យើង។
|