ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

ការទទួលខុសត្រូវ PDF Print E-mail
Saturday, 05 April 2008 , សរសេរដោយ​ « Kuong Vutha »   

វិបសាយ «កម្ពុជាដើម្បី​ភាព​ស្អាតស្អំ»​ ឬវិបសាយ​ស្អាត​ស្អំ​  ជា​ឃ្លាំង​ផ្ទុក​នូវ​ទិន្នន័យ​ព័ត៌មាន​ ឯកសារ​នានា ​ទាក់​ទង​នឹង​អំពើ​ពុក​រលួយ​ ​រួម​មាន​​ រូបភាព​ វីដេអូ​ ​សោត​ទស្សន៍​ ​ដ្យាក្រាម​ ​Blog។ល។​ ដែល​ផ្តល់​ដោយ​បណ្តា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ជាតិ​ - អន្តរជាតិ ​ស្ថាប័ន​សារពត៌មាន​ ​អង្គការ​អភិវឌ្ឍន៍​ ​ស្ថាប័ន​ស្រាវជ្រាវ​ ​ស្ថាប័ន​ឯកជក​ ​ស្ថាប័ន​រដ្ឋាភិបាល​។ល។​ ដូចនេះ​ក្រុម​ការងារ​គម្រោង​វិបសាយ​ ​“កម្ពុជា​ដើម្បី​ភាព​ស្អាតស្អំ” ពុំ​មាន​លទ្ធភាព​ក្នុង​ការ​ត្រួត​ពិនិត្យ​ខ្លឹមសារ​បាន​គ្រប់​ជ្រុង​ជ្រោយ ​ហើយ​ក៏​មិន​ទទួល​ខុស​ត្រូវ​​ចំពោះ៖

  • ព័ត៌មាន​​ ហេតុការណ៍​ ទស្សនៈ​វិស័យ​ ​មតិ​យោបល់​ ​សេចក្ដី​ថ្លែងការណ៍​ ​និង​អនុសាសន៏​ ​និង​ឯកសារ​នានា​ដែល​បញ្ចូល​ទៅ​ក្នុង​វិបសាយ​នេះ​ ​ដោយ​ហេតុ​ថា ​ខ្លឹមសារ​ទាំង​នោះ​ ​គឺ​ជា​កម្មសិទ្ធិ ​និង​ទស្សនៈ​របស់​ស្ថាប័ន​ ឫ​អង្គការ​ដែល​ពាក់ព័ន្ធ ​ដូច្នេះ​ព័ត៌មាន​ ​និង​ឯកសារ​ទាំង​នោះ​អាច​មាន​លក្ខណៈ​ស៊ី​ជម្រៅ ​ឬ​មិន​ស៊ី​ជម្រៅ​ អាច​ត្រឹម​ត្រូវ​ខ្លះ​ ​មិន​ត្រឹម​ត្រូវ​ខ្លះ​ ​ថ្មីខ្លះ​ ​និង​ចាស់​ខ្លះ​ ​ហើយ​ព័ត៌មាន​មួយ​ចំនួន​បាន​ភ្ជាប់​ទៅនឹង​វិបសាយ​ដ៏ទៃ​ទៀត​​ផងដែរ​។

  • ការប្រើ​ប្រាស់​ព័ត៌មាន​នៅ​លើ​វិបសាយ​នេះ​ ​ក្នុង​គោល​បំណង​ខុស​ច្បាប់​ណា​មួយ​ ​ឬ​ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ឋិ​ ​របស់​ស្ថាប័ន​ដែល​ផ្ដល់​ឯកសារ។

  • ភាពមិន​ប្រក្រតី​ផ្នែក​ណា​មួយ​នៅ​លើ​វិបសាយ​ ​ដែល​នាំ​ឱ្យ​មាន​ការ​ប្រែប្រួល​នូវ​ទិន្នន័យ​ ​និង​ខ្លឹមសារ​ ​ក្នុង​ករណី​នេះ​ទិន្នន័យ​ ​និង​ខ្លឹមសារ​ទាំង​នោះ​អាច​នឹង​ត្រូវ​ធ្វើ ឬ​រៀប​ចំ​រចនា​ឡើង​វិញ។
 
  • ការបង្កឱ្យមានការខូចខាតដល់កុំព្យូទ័ររបស់អ្នកប្រើប្រាស់ដែលបណ្ដាលមក​ពី​​មេរោគ​​​ ​​ភាព​មិន​ប្រក្រតី​ ​ការ​ក្លែង​ក្លាយ​កំហុស​ ​ការ​លុប​បាត់​ ​ការ​រំខាន​ ​ការ​លុប​ចោល ​ការ​ពន្យារ​ពេល​ក្នុង​ការ​ប្រតិបត្តិ​ ​ឫ​បញ្ជូន​ព័ត៌មាន​ ​ដំណើរ​ការ​មិន​រលូន​ផ្នែក​បច្ចេកទេស​ ​និង​បញ្ហា​ផ្សេងៗ​ទៀត​នៅ​ពេល​ដែល​លោក​អ្នក​ប្រើ​ប្រាស់​វិបសាយ​នេះ​ទេ។​

គម្រោងវិបសាយ ​“កម្ពុជាដើម្បីភាពស្អាតស្អំ” មិន​ធានា​អះអាង​ថា ​វិបសាយ​នេះ​មាន​ភាព​សមស្រប​តាម​សេចក្តី​ត្រូវ​ការ​ និង​មាន​ដំណើរ​ការ​ជា​ប្រចាំ​នោះ​ទេ​។ ​វិបសាយ​នេះ​អាច​ផ្អាក​ដំណើរ​ការ​ជា​បណ្តោះ​អាសន្ន ​ដោយ​សារ​បច្ចេកទេស​ ឬ​ប្រការ​ណា​មួយ​របស់​កន្លែង​ស្តុក​ទិន្នន័យ។

 

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 1871292
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 171 ប្រទេស