ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

ព័ត៌មានៈ​ ​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា​ PDF Print E-mail
Monday, 16 March 2009 , សរសេរដោយ​ « មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម »   

វិនាដ​កម្ម​ប្រចាំ​ថ្ងៃ​មួយ​ ​បាន​បើក​ឆាក​សម្តែង​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​នានា​ ​នៃ​​ប្រទេស​កម្ពុជា​ ​ជា​កន្លែង​ដែល​អ្នក​ស្រុក​កំពុង​តស៊ូ​ ​ដើម្បី​ការពារ​សិទ្ធិ​របស់​ខ្លួន។​ ​ទំនាក់​ទំនង​រក​ស៊ី​ខុស​ច្បាប់​រវាង​មន្ត្រី​រដ្ឋាភិបាល​ ​និង​ក្រុម​ហ៊ុន​កាប់​ឈើ​ខុស​ច្បាប់​បាន​បើក​ឲ្យ​ក្រុម​ហ៊ុន​ប្រើប្រាស់​ទាហាន​ប្រដាប់​អាវុធ​ ​ដើម្បី​បំភ័យ​អ្នក​ស្រុក​ឲ្យ​លក់​ដើម​ឈើ​ពួក​គេ​ឲ្យ​ខ្លួន។​

តាម ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ព្រៃឈើ​ ​ឆ្នាំ​១៩៨៨​ ​(1988 Forest Practice Rule)​ ​និង​ច្បាប់​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត​ ​ដែល​បាន​អនុម័ត​តាំង​ពី​ពេល​នោះ​មក​ ​រដ្ឋាភិបាល​ផ្តល់​សម្បទាន​ឲ្យ​ក្រុមហ៊ុន​កាប់​ឈើ​ហ៊ុប​ ​នៅ​ក្នុង​តំបន់​ ​ដែល​គេ​បាន​កំណត់​ដោយ​ជាក់​លាក់។​ច្បាប់​នោះ​មាន​បំណង​សម្រាប់​ការពារ​ឈើ​ ​«ចាស់ៗ»​ ​ដោយ​តម្រូវ​ឲ្យ​សម្បទានិក​ ​(អ្នក​ទទួល​សម្បទាន​-concessionaire)​ ​ថែរក្សាព្រៃឈើឲ្យគង់វង្សបានយូរ​ ​និងឲ្យការពារផលប្រយោជន៍អ្នកស្រុក​ ​ដែលពឹងផ្អែកលើឈើ​ ​ដើម្បីបង្គ្រប់ជីវភាពរស់នៅរបស់ខ្លួន។

ប៉ុន្តែក្រុមហ៊ុននានា​ ​បែរជាគេចវេះពីច្បាប់ដោយសូកប៉ាន់មន្ត្រីរដ្ឋាភិបាលរួមទាំងយោធាផង។​ ​សកម្មភាពខុសច្បាប់នានា​ ​ដូចជា​ ​ការផ្តួលរំលំប្រភេទឈើ​ ​ដែលគេការពារ​ ​ការគេចវេះមិនបង់ពន្ធ​ ​និងការរំលោភទៅលើអ្នកស្រុកតែងតែកើតមានជាទូទៅ។

ឧទាហរណ៍ជាគម្រូមួយ​ ​គឺស្ថានភាពទុក្ខលំបាករបស់អ្នកស្រុកចំនួន២៧០នាក់​ ​នៅក្នុងស្រុកត្បែងមានជ័យ​ ​ប្រមាណប្រហែល២០០គីឡូម៉ែត្រ​ ​ពីរាជធានីភ្នំពេញ។​ ​ជាច្រើនដំណរមកហើយ​ ​អ្នកស្រុកទាំងនោះបានប្រកបជីវភាពដោយការត្រងយកជ័រឈើ​ ​(ជ័រទឹក)​ ​គ្រួសារនីមួយៗមានទំនៀមទំលាប់កាន់កាប់ឡូតិ៍ព្រៃ​ ​ដែលមានឈើពី៥០០​ ​ទៅ.០០០ដើម។​ ​ជ័រឈើផ្តល់ប្រាក់ចំណូលប្រចាំខែឲ្យអ្នកស្រុកទាំងនោះពី​ ​សែនរៀល​ ​ទៅលានសែនរៀលក្នុងមួយខែ​ ​(ស្មើនឹង១៣០ដុល្លារ​ ​ទៅ៣៩០ដុល្លារអាមេរិក)តាមទំលាប់អ្នកស្រុកក្នុងតំបន់ព្រៃតែងតែធ្វើស្រែសម្រាប់យកស្បៀងអាហារ​ ​និងត្រង​​​យកជ័រឈើសម្រាប់លក់យកប្រាក់។

នៅខែកុម្ភៈ​ ​ឆ្នាំ២០០១​ ​អ្នកស្រុក​ ​ដែលអស់សង្ឃឹមបានមករកអង្គការក្រៅរដ្ឋាភិបាលខ្មែរឲ្យជួយពួកគេ។​ ​អ្នកទាំងនោះនិយាយថា​ ​ក្រុមហ៊ុនតៃវ៉ាន់មួយកំពុងប៉ុនប៉ង​ ​«លួច»​ ​ដើមឈើដែលពួកគេយកជ័រ។  ក្រុមហ៊ុននេះបានជួលទាហានឲ្យហាមឃាត់អ្នកស្រុកមិនឲ្យយកជ័រឈើព្រៃ​ ​និងបង្ខិតបង្ខំអ្នកស្រុកឲ្យលក់ឈើឲ្យខ្លួន។​ ​អ្នកស្រុកនិយាយថា​ ​បើនរណាមួយរឹងទទឹងមិនព្រមលក់នឹងបានទទួលផលតបស្នងវិញដោយការបិទផ្លូវមិន​ឱ្យ​ចូលទៅផ្សារ។​ ​គេឃើញមានអ្នកស្រុកចំនួន​ ​១៤គ្រួសារ​ ​បានបាត់បង់របរចិញ្ចឹមជីវិតទៅហើយតាមរបៀបនេះ។

នៅភូមិមួយក្នុងភាគខាងជើងខេត្តកំពង់ធំ​ ​អ្នកស្រុកចំនួន​ ​៧០គ្រួសារ​ ​ក៏បានរងការបង្ខិតបង្ខំដូចគ្នានេះដែរ​ ​ដោយសារការបង្ខំឲ្យលក់ឈើទៅឲ្យក្រុមហ៊ុនកាប់ឈើហ៊ុបក្នុងតម្លៃមួយដើមពី​ ​២០០០​ ​ទៅ៥០០០រៀល​ ​(US$0.50 to $1.30)។​ ​ប្រភព​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​បាន​និយាយ​ថា​ ​ការ​គំរាម​កំហែង​នេះ​ ​ទំនង​ជា​នៅ​មាន​តទៅ​ទៀត​ ​ដរាប​ណា​គេ​មិន​យក​ច្បាប់​មក​អនុវត្ត​ទេ​នោះ។​

ចំពោះ ​ប្រទេស​កម្ពុជា​ ​បញ្ហា​រមែង​កើត​មាន​ឡើង​ហួស​ពី​ប្រជាជន​ដែល​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​ ដោយ​សារ​ផលិតផល​ព្រៃឈើ​ទាំង​នេះ​តទៅ​ទៀត។​ ​ផលវិបាក​បញ្រ្ចាស​ផ្នែក​បរិដ្ឋាន​ ​និង​សេដ្ឋកិច្ច​ ​សង្គម​ដែល​បង្ក​ឡើង​ដោយសារ​ការ​កាប់​ឈើ​ហួស​ប្រមាណ​ទៅ​លើ​ប្រព័ន្ធ​ ធារាសាស្ត្រ​នៃ​ប្រទេស​ត្រូវ​បាន​គេ​កត់​ត្រា​ក្នុង​ឯកសារ​យ៉ាង​ច្បាស់​ លាស់។​

បើ​តាម​អង្គការ​មិនមែន​រដ្ឋាភិបាល​ឈ្មោះ​ ​គ្លោប័ល​ ​វិតណិស្ស​ ​(Global Witness)​ ​គេ​និយាយ​ថា​ ​ការ​ឃុបឃិត​រវាង​មន្ត្រី​ទាំង​ឡាយ​ក្នុង​នាយកដ្ឋាន​រុក្ខាប្រមាញ់​ ​និង​នេសាទ​ជា​មួយ​នឹង​សម្បទានិក​ ​(អ្នក​ទទួលអនុញ្ញាត​ច្បាប់​សម្បទាន​ឲ្យ​កាប់​ឈើ-​concessionaire)​ ​គឺជាមូលហេតុនៃសកម្មភាពខុសច្បាប់ទាំងនេះ។​ ​ពួកទាហានត្រួតត្រាកាប់ព្រៃឈើភាគច្រើនក្នុងនាមជាឯកជនក៏មាន​ ​ក្នុងនាមសិប្បទានិកក៏មាន។

ការកាប់ឈើខុសច្បាប់ធ្វើ​ឱ្យ​រដ្ឋាភិបាលខាតបង់អស់ជាច្រើន។​ ​បច្ចុប្បន្ននេះគេប៉ាន់ប្រមាណថា​ ​ប្រាក់ចំណូលផ្នែកព្រៃឈើមានប្រហែល​ ​១៣លានដុល្លារកន្លះអាមេរិក​ ​(US $13.5 million)​ ​ក្នុង​មួយ​ឆ្នាំ។​ ​បើ​កុំ​តែ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​ ​តួ​លេខ​នេះ​អាច​នឹង​ឡើង​ទៅ​ដល់​លើស​ពី​ ​១០០​លាន​ដុល្លារ​អាមេរិក​ ​(US $100 million)​។​

យន្តការ​តែ​មួយ​គត់​ដែល​មាន​ ​សម្រាប់​តាមដាន​សកម្មភាព​ពួក​សម្បទានិក​នានា​ ​គឺ​អង្គភាព​ត្រួតពិនិត្យ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ ​(Forest Crime Monitoring Unit-FCMU)​ ​អង្គភាពនេះ​ ​គឺជាក្រុមការងារអនុវត្តច្បាប់ឯករាជ្យ​ ​ដឹកនាំរួមដោយអង្គការ​ ​គ្លោប័ល​ ​វិតណិស្ស​ ​(Global Witness)​ ​នាយកដ្ឋាន​រុក្ខាប្រមាញ់​​ ​និង​នេសាទ​ ​ជា​មួយ​នឹង​ក្រសួង​បរិស្ថាន។​ ​នៅ​ពេល​ដែល​មិន​សូវ​មាន​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ប៉ុន្មាន​ ​អង្គភាព​ត្រួតពិនិត្យ​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ​នេះ​ ​ក៏​ខិតខំ​ពុះពារ​ឲ្យ​បាន​សម្រេច​លទ្ធផល​ខ្លះ​ដែល​នាំ​ឲ្យ​មាន​ការ​ដេញ មន្ត្រី​រាជការ​ពុករលួយ​ចេញ​ពី​តំណែង​ ​និង​ការ​ចាប់​ខ្លួន​អ្នក​កាប់​ឈើ​ខុស​ច្បាប់មួយ​ចំនួន។​ ​ប៉ុន្តែ​ការ​ត្រួត​ពិនិត្យ​ត្រូវ​អាក់ខាន​ទៅ​វិញ​ ​នៅ​ពេល​ដែល​អង្គភាព​ត្រូវ​ត្រួតពិនិត្យ​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន​នៅ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០០១។​

នៅ​ខណៈ​ពេល​នោះ​ ​អ្នកភូមិ​ទាំង​ឡាយ​ដូច​ជា​អ្នក​នៅ​ក្នុង​ស្រុក​ត្បែងមានជ័យ​ដែល​បង្គ្រប់​ជីវភាព​រស់​នៅ​ដោយ​ផលិតផល​ព្រៃឈើ​ ​ក៏​បន្ត​រង​ទុក្ខ​​លំបាក​តមក​ទៀត។​

ការ​បះបោរ​របស់​ពលរដ្ឋ​ក្នុង​ប្រទេស​ហ្វីលីពីន​

ក្នុង​ឆ្នាំ​នេះ​ ​គ្មាន​ទីកន្លែង​ណា​ ​ដែល​អំពើ​ពុករលួយ​ជា​បញ្ហា​ចម្បង​ដូច​នៅ​ហ្វីលីពីន​ឡើយ។​ ​បញ្ហា​នេះ​បាន​កំណត់​ជោគវាសនា​ ​រដ្ឋាភិបាល​ ​លោក​​​អតីតប្រធានាធិបតី​ ​យ៉ូសេប​ ​អេស្ត្រាដា​ ​Former President Joseph Estrada)។​

នៅ​ថ្ងៃ​ទី​១៦​ ​មករា​ ​២០០១​ ​ប្រមាណ​ជា​ម៉ោង​១០​យប់​ ​សមាជិក​ព្រឹទ្ធសភា​ភាគ​ច្រើន​ ​ក្នុង​ការ​ធ្វើ​សវនាការ​ចោទ​ប្រកាន់​លោក​ប្រធានា​ធិបតី​ ​យ៉ូសេប​ ​អេស្ត្រាដា​ ​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ទទួល​យក​ភស្តុតាង​ ​ដែល​អាច​ចោទ​ប្រកាន់​លោក​ថា​ ​ជាប់​ជំពាក់​នឹង​ការ​ទទូល​យក​សំណូក​រាប់​លាន​ដុល្លារ​ពី​ពួក​ពាណិជ្ជករ។​ ​ការ​បោះឆ្នោត​របស់​ព្រឹទ្ធសភា​បាន​ចង្អុល​បង្ហាញ​ថា​ ​ការ​រៀបចំ​ធ្វើ​សវនាការ​នេះ​លម្អៀង​ទៅ​រក​ការ​ធ្វើ​ឲ្យ​លោក​ យ៉ូសេប​ ​អេស្ត្រាដា ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ ​ដោយ​បញ្ជាក់​លើ​ការ​មន្ទិល​សង្ស័យ​ដ៏​អាក្រក់​របស់​ប្រជាជន​ហ្វីលីពីន​ថា​ ​ការ​កាត់​ទោស​នេះ​គ្រាន់​តែ​ជា​ឆាក​ល្ខោន​មួយ​ប៉ុណ្ណោះ។​

ក្នុង ​រង្វង់​មួយ​ម៉ោង​ក្រោយ​ពី​ការស​ម្រាក​របស់​តុលាការ​ ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​បាន​នាំគ្នា​នៅ​ពេញ​ផ្លូវ​ថ្នល់​ដោយ​ទាមទារ​ឲ្យ​ លោក យ៉ូសេប​ ​អេស្ត្រាដា ​លាលែង​ចេញ​ពី​តំណែង។​ ​នៅ​ពេល​អាធ្រាត​មនុស្ស​រាប់ពាន់​នាក់​ ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​លើ​ផ្លូវ​ ​អេដសា​ ​(Edsa)​ ​ដែល​ទី​ដដែល​នេះ​ ​«អំណាច​ប្រជាជន»​ ​ធ្វើ​ការ​បះបោរ​ប្រឆាំង​នឹង​ជន​ផ្តាច់​ការ​ហ្វ៊ែឌីណង់​ ​ម៉ារកូស​ ​(Ferdinand Marcos)​ ​ក្នុង​ឆ្នាំ​១៩៨៦។​ ​ប្រហែល​៤​ថ្ងៃ​បន្ទាប់​មក​ ​ប្រជាពលរដ្ឋ​ផ្តុំ​គ្នា​នៅ​ ​អេដសា​ ​(Edsa)​ ​ដោយ​ប្រកែក​មិន​ព្រម​ទៅ​ណា​លុះ​ត្រា​តែ​លោក​ ​អេស្ត្រាដា​ ​ចាកចេញ​ពី​តំណែង។​ ​ទី​បញ្ចប់​នៅ​ពេល​ដែល​គេ​អម​លោក​ ​អេស្ត្រាដា​ ​ចេញ​ពី​វិមាន​ប្រធានា​ធិបតី​ ​នា​ថ្ងៃ​ទី​២០​មករា​ ​ពេល​នោះ​ ​លោក​ហាក់​នឹង​ដឹង​ថា​ ​លោក​មិន​បាន​ទទួល​ការ​គាំទ្រ​ដ៏​យូរ​អង្វែង​ពី​សំណាក់​ប្រជាពលរដ្ឋ​ ​កង​កម្លាំង​ប្រដាប់​អាវុធ​ ​និង​សភា​ឡើយ។​

ការ​បះបោរ​ប្រឆាំង​លោក​ ​អេស្ត្រាដា​ ​បាន​ ​បង្ហាញ​ពី​ប្រសិទ្ធិភាព​នៃ​សកម្មភាព​ដោយ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ឲ្យ​មន្ត្រី​ទាំង​ឡាយ​មាន​ការ​ទទួល​ខុស​ត្រូវ​ ​ក្នុង​ខណៈ​ដែល​ស្ថាប័ន​ប្រជាធិបតេយ្យ​មិនមាន​សមត្ថភាព​ ​និង​គ្មាន​ឆន្ទៈ​នឹង​​ធ្វើ​រឿង​នេះ។​

ការ​បះបោរ​ ​(uprising)​ ​បាន​កើត​ឡើង​ដោយសារ​តែ​អ្នក​តាមដាន​ការ​កាត់​ទោស​ឃើញ​ច្បាស់​ថា​ ​សមាជិក​ព្រឹទ្ធសភា​មិន​អាច​ផ្តល់​នូវ​យុត្តិធម៌​បាន​ទេ។​ ​ក៏​ប៉ុន្តែ​គ្មាន​ជ័យ​ជំនះ​ឯណា​អាច​មាន​ទៅ​បាន​ដោយ​គ្មាន​ការ​ប្រឹងប្រែង​រួម​របស់​ក្រុម​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន​នយោបាយ​ ​ក្នុង​នោះ​មាន​ក្រុម​សាសនា​ ​និង​គណបក្ស​ជំទាស់​នោះ​ឡើយ។​ក្រុម​ទាំង​នេះ​ធ្វើ​សកម្មភាព​នានា​ ​ដូចជា​ ​ការ​ធ្វើ​វេទិកា​ ​(Forum)​ ​និង​សកម្មភាព​ផ្សេងៗ​ទៀត​ ​ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​ករណី​លោក​ ​អេស្ត្រាដា។​ ​ពួក​គេ​ចាប់​ផ្តើម​ប្រមូល​កម្លាំង​ក្នុង​មណ្ឌល​បោះឆ្នោត​ ​ដើម្បី​ធ្វើ​ការ​ថ្កោលទោស​តាំង​ពី​ខែ​តុលា​ឆ្នាំ​២០០០​ ​ហើយ​ការ​ថ្កោល​ទោស​នេះ​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ពេល​ ​ដែល​គេ​ឃាត់​ខ្លួន​លោក​ ​អេស្ត្រាដា​ ​រយៈពេល​១២​អាទិត្យ​ក្រោយ​មក៕​

ដកស្រង់​ចេញ​ពី​សៀវភៅ​ ​“Global Corruption Report 2001”​ ​(របាយការណ៍​អំពើ​ពុករលួយ​សាកល​ ​២០០១)​ ​ដែល​បោះពុម្ព​ឡើង​ដោយ​ ​អង្គការ​ ​តម្លាភាព​អន្តរជាតិ​ ​(Transparency International ឆ្នាំ​២០០១។​

ដក​ស្រង់​ចេញ​ពីៈ
-ព្រឹត្តិបត្រ​ស្រាវជ្រាវ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ ​ច្បាប់​ចេញ​ផ្សាយ​ ​ឆ្នាំ​ទី​៨​ ​លេខ​០៨៧​ខែ​ធ្នូ​ ​ឆ្នាំ​២០០១។​

 
< Prev   Next >

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 4414225
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 297 ប្រទេស