![]() |
![]() |
![]() |
Wednesday, 26 March 2008 , | |
អំពីគម្រោង វិបសាយ “សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម” ត្រូវបានផ្តួចផ្តើម បង្កើតឡើងតាំងពីឆ្នាំ២០០៨ ដោយសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម ក្នុងនាមសម្ព័ន្ធអង្គការសង្គមស៊ីវិលប្រឆាំងអំពើពុករលួយ ក្រោមការឧត្ថម្ភគាំទ្រថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ ការអភិវឌ្ឍន៍អន្តរជាតិ តាមរយៈអង្គការផេកកម្ពុជា ជាខេមរភាសា និងភាសាអង់គ្លេស។ វិបសាយ «សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម» គឺជាឃ្លាំងផ្ទុកនូវទិន្នន័យព័ត៌មាន ឯកសារនានា ទាក់ទងនឹងអំពើពុករលួយ រួមមាន រូបភាព វីដេអូ សោតទស្សន៍ ដ្យាក្រាម Blog និងផ្ដល់ឱកាសជូនប្រជាពលរដ្ឋក្នុងការសម្ដែងនូវឆន្ទៈ មតិយោបល់ តាមរយៈការផ្លាស់ប្ដូរសារអេឡិចត្រូនិក (អ៊ីម៉ែល) សំដៅកាត់បន្ថយអំពើពុករលួយ និងលើកកម្ពស់ភាពស្អាតស្អំ។ល។ ក្នុងគោលបំណង៖
ជារួមវិបសាយនេះ គឺជាមាគ៌ាដ៏មានសារសំខាន់ក្នុងការត្រួសត្រាយផ្លូវ ជាមូលដ្ឋានគ្រឹះ ផ្តល់នូវចំណេះដឹងអំពីផលប៉ះពាល់នៃអំពើពុករលួយ និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូបដែលចាប់អារម្មណ៍ ដើម្បីចូលរួមក្នុងកិច្ចប្រឹងប្រែងកាត់បន្ថយអំពើពុករលួយ និងលើកកំពស់សុចរិតភាពនៅក្នុងសង្គមជាតិយើង។ ក្រុមការងារ របស់វិបសាយ នឹងស្វែងរកកិច្ចសហការជាមួយបណ្តាអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ស្ថាប័នសារពត៌មាន អង្គការអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ ស្ថាប័នឯកជន និងស្ថាប័នរដ្ឋាភិបាល ផងដែរ ក្នុងការប្រមូលឯកសារ និងរៀបចំបញ្ចូលទៅក្នុងវិបសាយឲ្យបានទៀងទាត់នូវរាល់ព័ត៌មាន និងឯកសារថ្មីៗទាំងឡាយ ដើម្បីផ្តល់ជាជំនួយស្មារតីដល់អ្នកអាន។ លក្ខខណ្ឌនៃការប្រើប្រាស់ វិបសាយ «សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម» (Coalition Integrity and Social Accountability) ដែលរក្សានូវខ្លឹមសារដើម និងមានបញ្ជាក់ប្រភពច្បាស់លាស់។ ព័ត៌មានដែលផ្សព្វផ្សាយនៅលើ «វិបសាយស្អាតស្អំ» បានមកពីការចូលរួមពីសម្ព័ន្ធអង្គការសង្គមស៊ីវិលប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធ ដូច្នេះការប្រើប្រាស់ ឬដកស្រង់ព័ត៌មាននានារបស់វិបសាយនេះ គប្បីផ្អែកលើ “លក្ខខណ្ឌនៃការប្រើប្រាស់” ដូចខាងក្រោម៖ ១. អាចប្រើប្រាស់សម្រាប់លក្ខណៈផ្ទាល់ខ្លួន ការសិក្សា ការស្រាវជ្រាវ និងលក្ខណៈមិនធ្វើអាជីវកម្ម ដោយមិនចាំបាច់សុំការអនុញ្ញាតពីម្ចាស់ដើមនៃឯកសារ។ ២. ការប្រើប្រាស់ ឬការផ្សព្វផ្សាយឡើងវិញក្នុងលក្ខណៈអាជីវកម្មតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ឬការបោះពុម្ពផ្សាយផ្នែកណាមួយ ឬផ្នែកទាំងមូលនៃអត្ថបទព័ត៌មាន ឯកសារ រូបភាព ដ្យាក្រាម សោតទស្សន៏ វីដេអូ ត្រូវមានការអនុញ្ញាតពីម្ចាស់ដើមនៃឯកសារ។ ៣. ត្រូវរក្សានូវអត្តសញ្ញាណ ឬកំណត់សម្គាល់ណាមួយរបស់ស្នាដៃដើម ដែលជាអត្ថបទ ឯកសារ រូបភាព ដ្យាក្រាម សោតទស្សន៏ វីដេអូ ដែលបញ្ចូលនៅក្នុងវិបផតថល។ ៤. ហាមប្រើប្រាស់ក្នុងគោលបំណងមិនស្របច្បាប់ណាមួយ ឬរំលោភសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ ៥. រាល់ការដកស្រង់អត្ថបទនានា ដែលនិពន្ធ និងសរសេរដោយក្រុមការងារវិបសាយត្រូវយោងការដកស្រង់ចេញពី «វិបសាយស្អាតស្អំ។ ៦. ក្រុមការងារសូមរក្សាសិទ្ធិលុបចោល ឬដកចេញពីវិបសាយនូវអត្ថបទ ឬសេចក្ដីអធិប្បាយទាំងឡាយណា ដែលមិនស្របនឹងគោលបំណងនឹងលក្ខខណ្ឌនៃការប្រើប្រាស់នេះ។
|