ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

យុវជន​ និង​ការ​​ឈ្វេង​​យល់​អំពី​តម្លាភាព​ឧស្សាហកម្ម​និស្សារណកម្ម​ ​(EITI)​នៅ​ប្រទេស​ទីម័រ​ PDF Print E-mail
Wednesday, 10 June 2009 , សរសេរដោយ​ « កញ្ញាៈ​ ​​ទិត្យ​ ​សុខា​ »   

កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ ​ទី​០៩​ ​ខែ​កុម្ភៈ​ ​ឆ្នាំ​២០០៩​ ​កន្លង​ទៅ​នេះ​មាន​កម្មវីធី​ចែក​រំលែក​បទពិសោធន៍​ពី​តម្លាភាព​ក្នុង​ឧស្សាហកម្ម​នៃ​ប្រទេស​ទីម័រ។​ ​កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​កម្មវីធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ ​(YRDP)​ ​ក្នុង​គោល​បំណង​ចង់​ឲ្យ​និសិ្សត​បាន​ចូលរួម​ក្នុង​ការ​ទទួល​យក​បទ​ពិសោធន៍​ខ្លះៗ​អំពី​បញ្ហា​ប្រេង​ ​និង​ស្វែង​យល់​ពី​គុណសម្បត្តិ​ ​និង​គុណវិបត្តិ​នៃ​បញ្ហា​នេះ។​ ​កម្មវិធី​នេះ​ប្រារព្ធ​​ធ្វើ​នៅ​សាលា​បញ្ញាសាស្ត្រ​អន្តរជាតិ​ ​ដែល​មាន​និសិ្សត​ចូលរួម​ប្រមាណ​ជាង​មួយ​រយ​នាក់​មកពី​សាកល​វិទ្យាល័យ​ផ្សេង​គ្នា។​

 

លោក​ ​ជាង​ ​សុខា​ ​នាយកប្រតិបត្តិ​ ​ YRDP​ ​បានធ្វើការស្វាគមន៍​ ​និងបើកកម្មវិធី​ ​បានមានប្រសាសន៍ថាក្នុងនាមយើងគ្រប់គ្នាជានិស្សិត​ ​និងយុវជនខ្មែរ​ ​ត្រូវ​​​ឈ្វេង​​យល់ពីការវិវត្តន៍របស់សង្គម​ ​និងបញ្ហាផ្សេងៗទៀត។​ ​ដូចជាអ្នកទាំងអស់គ្នាដឹងហើយថា​ ​ប្រទេសកម្ពុជាសព្វថ្ងៃកំពុងមានការរុករកប្រេង​ ​​និងឧស្ម័នមួយចំនួននៅក្នុងតំបន់មាត់សមុទ្រ​ ​និងតំបន់ត្រួតស៊ីគ្នាកម្ពុជា ​​ថៃ។​ ​ប្រេងនេះជាធនធានមួយដែលមិនអាចកើតឡើងវិញទេនៅពេលដែលវាអស់ទៅ​ ​ដូច្នេះក្នុងនាមអ្នករាល់គ្នាជាយុវជនខ្មែរត្រូវចេះជួយគ្នាក្នុងការថែរក្សា​ ​និងយកចិត្តទុកដាក់ចំពោះសម្បត្តិដ៏មានតម្លៃ​ ​និងកំរនេះផង​ ​ព្រោះវាជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នា​ ​ដូច្នេះយើងត្រូវចូលរួមក្នុងការប្រើប្រាស់ធនធាននេះឲ្យមានតម្លាភាព​ ​និងមានប្រយោជន៍ដល់ពលរដ្ឋគ្រប់រូបទាំងពេលនេះ​ ​និងអនាគត។

 

លោក​ ​ចូសេ​ ​តៃសីរា​ ​(Jose Teixeira)​ អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ​ ​និងជាសមាជិកសភានៃប្រទេសទីម័រ​ ​ហើយសព្វថ្ងៃចូលនិវត្តន៍នោះ​ ​បានចូលមកធ្វើជាវាគ្មិន​ ​ដើម្បីបង្ហាញបទពិសោធន៍មួយចំនួន​ ​ដែលទាក់ទងបញ្ហាប្រេងនៅក្នុងប្រទេសរបស់លោក។​ ​លោកបានបញ្ជាក់ថា​ ​ការរុករកប្រេងនេះវាមានសារៈសំខាន់ណាស់​ ​ដូច្នេះហើយការរុករកនេះត្រូវតែផ្សព្វផ្សាយជាសាធារណៈ​ ​ដោយធ្វើយ៉ាងណាឲ្យមានតម្លាភាព​ ​និងត្រូវតែប្រាស្រ័យទាក់ទងតាមអ៊ិនធឺណែត​ ​ដើម្បីឲ្យព័ត៌មានទាំងនេះបានដឹងទៅដល់សាធារណៈជន។​ ​លោកបានបន្តថា​ ​ក្នុងប្រទេសរបស់លោកថវិកា​ ​ដែលបានទទួលមកពីប្រេងក្នុងមួយឆ្នាំ​ ​គឺ៩០ពាន់លានដុល្លារ​ ​ហើយក្នុងលុយនោះមានភាគរយ​ ​គឺសម្រាប់ប្រើប្រាស់ពេលអនាគតសម្រាប់អ្នកជំនាន់ក្រោយ​ ​ព្រោះថា​ ​ធនធានទាំងនេះជាកម្មសិទ្ធិរបស់​​ប្រជា​ពលរដ្ឋ​​ទីម័រ​ ​​ទាំង​អស់​គ្នា​​ទាំង​ពេល​​បច្ចុប្បន្ន​ ​ក៏​ដូចជា​​អនាគត​ ​ដូច្នេះ​ពួក​គេ​សម​នឹង​ទទួល​បាន​ ​និង​យើង​គួរ​គិត​អំពី​និរន្តរភាព​នៃ​ការ​ប្រើប្រាស់​ថវិកា។​ ​​សម្រាប់​ប្រទេស​របស់​លោក​ចំណូល​ ​ដែល​​បាន​មក​ពី​ប្រេង​​គឺ​ត្រូវ​​បញ្ចូល​​ទៅ​​​ធនាគារ​កណ្តាល​​ ​ហើយ​ចំណូល​ដែល​បាន​មក​ពី​ការប្រាក់​គឺ​យក​ទៅ​ចំណាយ​​ជា​ថវិកា​ជាតិ​ ​ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ចំណាយ​​លើស​ពី​នេះ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​ សភា​ជា​មុន​សិន។​ ​លោក​បាន​បញ្ជាក់​ថា​ ​​មាន​ម្តង​នោះ​ ​លោក​បាន​ចូលរួម​សន្និសីទ​អន្តរជាតិ​មួយ​ ​ហើយ​លោក​​បាន​ជួប​លោក​​នាយក​រដ្ឋមន្រ្តី​​ប្រទេស​វេន​នេស៊ុយ​អេឡា​ ​លោក​ថា​ ​​ប្រេង​​ ​គឺ​ជា​លាមក​របស់​បិសាច​ ​ប្រេង​បាន​ផ្តល់​​បញ្ហា​ជា​ច្រើន​ដល់​យើង។​ ​ប្រេង​អាច​ផ្តល់​ផល​ប្រយោជន៍​ដល់​យើង​ ​តែ​យើង​ត្រូវ​​រក​វិធី​បែប​ណា​​ ​ដើម្បី​ជៀស​ឱ្យ​ផុត​ពី​បណ្តាសារ​​ធម្មជាតិ​នេះ។​

 

មាន​ន័យ​ថា​ ​បើ​​យើង​យក​ប្រេង​​នេះ​​មក​ប្រើប្រាស់​ក្នុង​ផ្លូវ​​ល្អ​ ​គឺ​​​យើង​នឹង​អាច​ជៀស​​ផុត​ពី​បណ្តាសារ​នេះ​​ ​គឺ​ថា​​លុយ​​ដែល​បាន​មក​ពី​ប្រេង​នោះ​ ​យក​ទៅ​អភិវឌ្ឍ​​ផ្នែក​ផ្សេងៗ​ទៀត។​ ​​នៅ​​ទីម័រ​ប្រសិន​បើ​មាន​​គេ​លួច​លុយ​នោះ​ ​ពួក​គេ​នឹង​ត្រូវ​ផ្តន្ទា​ទោស​ទៅ​តាម​ច្បាប់​​ ​ហើយ​ច្បាប់​នោះ​ ​គឺ​មាន​ចែង​ស្រាប់​ក្នុង​រដ្ឋ​ធម្មនុញ្ញ។​​ ​លុយ​ទាំង​អស់​ត្រូវ​បាន​​ ​គេ​ទុក​សម្រាប់​កសាង​ជាតិ។​​

 

​ជា​ចុង​ក្រោយ​​លោក​បាន​មាន​ប្រសាសន៍​ថា​ ​​លោក​មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់​ ​ដែល​លោក​បាន​ចែក​រំលែក​បទ​ពិសោធន៍​​នេះ​ទៅ​ដល់​អ្នក​​ទាំង​អស់​គ្នា​​ ​ហើយ​លោក​សង្ឃឹម​ថា​ ​ប្រទេស​​កម្ពុជា​ ​ជា​ប្រទេស​មួយ​ថ្មី​នៅ​ក្នុង​​ការ​​រុករក​ប្រេង​នេះ។​ ​ប្រេង​ជា​​ធនធាន​ដ៏​មាន​តម្លៃ​​នឹង​អាច​ផ្តល់​​នូវ​អ្វីៗ​​ ​ដែល​ល្អ​ជា​ច្រើន​ដល់​​ប្រទេស​នេះ។​​

 

​នៅ​ក្នុង​ ដំណើរការ​ឈ្វេង​យល់​អំពី​ប្រេង​នេះ​ ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​ ​បាន​ធ្វើ​​​​​ឡើង​ប្រមាណ​ជា​​១២​ដង​មក​ហើយ។​ ​​ការ​បង្កើត​កម្មវិធី​នេះ​ឡើង​​ ​​​គឺ​​ក្នុង​គោលបំណង​ចង់​ឱ្យ​និស្សិត​យល់​​ដឹង​ឱ្យ​បាន​ច្រើន​ពី​​បញ្ហា​ ប្រេង​ ​​និង​ឧស្ម័ន​ដែល​មាន​​នៅ​ក្នុង​ប្រទេស។​ ​ម្យ៉ាង​ទៀត​ចង់​ឱ្យ​សិស្ស​ ​និស្សិត​ទទួល​បាន​នូវ​បទ​ពិសោធន៍​ច្រើន​នៅ​ក្នុង​ការ​សិក្សា​​ ​និង​ការ​រស់​នៅ​ក្នុង​សង្គម​​រួម​ទាំង​ចំណេះ​ដឹង​ផ្សេងៗ​​ទៀត​ ​ដែល​​អាច​ប្រើ​ប្រាស់​​បាន​ជា​ទូទៅ។​

 

​កញ្ញា​ ​គឹម​លី​ ​និស្សិត​​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត​ ​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច​ ​បាន​មាន​ចំណាប់​អារម្មណ៍​​ថា​ ​កម្ម​វិធី​ ​ដែល​អង្គការ​ ​YRDP ​​បាន​បង្កើត​ឡើង​នេះ​​ ​គឺ​ពិត​​ជា​ល្អ​ណាស់​ ​ព្រោះ​អាច​ធ្វើ​ឱ្យ​កញ្ញា​​ ​​និង​មិត្ត​ភ័ក្តិ​​ ​យល់​ដឹង​បាន​ច្រើន​នៅ​​ក្នុង​បញ្ហា​​​ប្រេង​នេះ​ ​​ជា​ពិសេស​ដឹង​ពី​គុណ​សម្បត្តិ​​ ​និង​គុណ​វិបត្តិ​​របស់​ប្រេង​នៅ​ក្នុង​ប្រទេស​ខ្លួន​​ឯង​ ​និង​ប្រទេស​ដទៃ​​ ​​​​ដែល​មាន​បទ​ពិសោធន៍​ពី​រឿង​ប្រេង​នេះ។​

 

​លោក​ ​ប្រុស​ ​និស្សិត​​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​មាន​​ចំណាប់​អារម្មណ៍​ថា​ ​លោក​បាន​ចូលរួម​វគ្គ​សិក្ខា​សាលា​នេះ​​ពីរ​​ដង​ហើយ។​ ​ចំពោះ​ការ​រៀបចំ​​របស់​ YRDP ​​នេះ​ ​​​​គឺ​ពិត​ជា​ល្អ​មែន​​ ​​ព្រោះ​អង្គការ​នេះ​​មាន​គោលបំណង​​ចង់​ឱ្យ​និស្សិត​ ​និង​យុវជន​​ទាំង​អស់​យល់​ដឹង​​ឱ្យ​បាន​ច្រើន​ពី​រឿង​ប្រេង​នេះ។​ ​ម្យ៉ាង​ទៀត​​ប្រទេស​កម្ពុជា​​យើង​ជា​ប្រទេស​មួយ​ ​ដែល​កំពុង​តែ​មាន​ដំណើរការ​ពី​ការ​រុករក​ប្រេង​នេះ​ដែរ។​ ​ដូច្នេះ​កម្មវិធី​នេះ​សំខាន់​ណាស់​​សម្រាប់​លោក​ ​និង​ដល់​យុវជន​ ​​រឺ​និស្សិត​ដទៃ​ទៀត​ ​ដើម្បី​ឱ្យ​​ពួក​គាត់​យល់​​​​ដឹង​​បាន​ច្រើន​បន្ថែម​ពី​រឿង​ធនធាន​ធម្មជាតិ ​​ដ៏​មាន​តម្លៃ​នេះ​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង៕​

 

ដក​ស្រង់​ចេញ​ពីៈ​
-ព្រឹត្តិបត្រ​ ​សង្គម​ ​និង​ការពិត​ ​​ឆ្នាំទី​០៨​ ​លេខ​០២​ ​ខែ​មីនា-​​​មេសា​​ ​ឆ្នាំ​២០០៩។​

 
< Prev   Next >

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 0
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 307 ប្រទេស