ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

ដៃគូ​អភិវឌ្ឍន៍​អំពាវនាវ​សុំ​ឱ្យ​​បញ្ឈប់​ការ​​បណ្តេញ​​ប្រជាជន​កម្ពុជា​ក្រីក្រ​​នៅ​ទីក្រុង​ PDF Print E-mail
Monday, 03 August 2009 , សរសេរដោយ​ « ធនាគារ​ពិភពលោក​ »   

ថ្ងៃ​ទី​១៦​ ​ខែ​កក្កដា​ ​ឆ្នាំ​២០០៩​ ​ដៃគូ​អភិវឌ្ឍន៍​ ​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ​ឱ្យ​​បញ្ឈប់​​ការ​បណ្តេញ​ចេញ​ដោយ​កម្លាំង​ ​ចំពោះ​ប្រជាជន​ ​​​ដែល​តាំង​​ទីលំនៅ​ ​នៅ​តំបន់​​មាន​ជម្លោះ​នៅ​រាជ​ធានី​​ភ្នំពេញ​​ ​​​និង​នៅ​កន្លែង​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​ ​រហូត​ដល់​ពេល​មាន​យន្តការ​សម​ស្រប​ ​និង​តម្លាភាព​សម្រាប់​ដោះស្រាយ​ជម្លោះ​ត្រូវ​បាន​​រៀបចំ​ឡើង​ ​និង​គោល​នយោបាយ​ស្តី​អំពី​ការ​ផ្លាស់​ប្តូរ​លំនៅដ្ឋាន​ដ៏​ទូលំទូលាយ​មួយ​ត្រូវ​បាន​រៀបចំ។

ដៃ​គូ​អភិវឌ្ឍន៍​មើល​ឃើញ​ថា​ ​បញ្ហា​ដី​ធ្លី​កំពុង​​​តែ​មាន​ការ​ប្រឈម​ ​ដល់​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​ ​​​ហើយ​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​អនុម័ត​ប្រព័ន្ធ​ដែល​សម​ស្រប​ ​​និង​មាន​តម្លាភាព​ ​​សម្រាប់​ធ្វើ​កម្មសិទ្ធិ​ដី​ធ្លី​ ​​​ដោយ​រួម​ទាំង​អ្នក​នៅ​តំបន់​ទីក្រុង​​ ​ដែល​​ទទួល​ស្គាល់​ ​និង​ការពារ​ដោយ​​សិទ្ធិ​ស្មើ​ភាព​​គ្នា​​ចំពោះ​ប្រជា​ពលរដ្ឋ​ទាំង​អស់។​ ​​ដៃ​គូ​អភិវឌ្ឍន៍​ត្រៀម​ជា​ស្រេច​​ហើយ​​ ​ដើម្បី​គាំទ្រ​ក្នុង​ការ​បង្កើត​សេចក្តី​ណែនាំ​គោល​នយោបាយ​ជាតិ​ ​ដែល​វា​នឹង​ធានា​ថា​ ​​ការ​បណ្តេញ​ ​និង​ការ​ផ្លាស់​ប្តូរ​លំនៅដ្ឋាន​​​ធ្វើ​ឡើង​ស្រប​ទៅ​នឹង​​នីតិវិធី​ច្បាប់​ ​​និង​ផ្តល់​សំណង​សម​ស្រប​ដល់​អ្នក​ដែល​រង​ការ​ប៉ះពាល់។​

ធនាគារ​ពិភពលោក​ ​និង​ដៃ​គូ​អភិវឌ្ឍន៍​មួយ​ចំនួន​បាន​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋាភិបាល​ ​​​លើ​សុវត្ថិភាព​កម្មសិទ្ធិ​ដី​ធ្លី​ ​នៅ​កម្ពុជា។​ ​​រដ្ឋាភិបាល​​ទទួល​បាន​ការ​លើក​សរសើរ​ចំពោះ​ការ​ផ្តល់​​ជូន​ប័ណ្ណ​កម្មសិទ្ធិ​ជាង​១​លាន​ ​សន្លឹក​ ​ដល់​ប្រជាជន​​ ​ព្រោះ​វា​ផ្តល់​ឱកាស​សម្រាប់​ការ​លើក​​កម្ពស់​​កំណើន​ ​និង​ការ​កាត់​​បន្ថយ​ភាព​ក្រីក្រ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​​នៅ​ក្នុង​បរិយាកាស​ ​ដែល​តម្លៃ​ដី​នៅ​ទីក្រុង​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​កម្ពុជា​ ​​និង​ការ​ទិញ​លក់​ដី​ ​​ដែល​ធ្វើ​ឱ្យ​​​អ្នក​រស់​​នៅ​ទី​ក្រុង​​ទទួល​​​រង​ការ​គំរាម​កំហែង​​​នៃ​ការ​ផ្លាស់​ប្តូរ​លំនៅ​ដ្ឋាន​ ​​ដើម្បី​យក​ទី​នោះ​ ​​​សម្រាប់​ការ​​អភិវឌ្ឍ​ទ្រព្យ​សម្បត្តិ​ ​ដែល​មាន​តម្លៃ​ខ្ពស់។​ ​​ប្រការ​នេះ​បាន​បង្កើត​ឱ្យ​មាន​បញ្ហា​​ដ៏​ធំ​មួយ​​នៅ​ភ្នំពេញ​ ​​និង​នៅ​​ទីក្រុង​នានា​​ ​​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​នៅ​កម្ពុជា​ ​​ហើយ​​វា​បាន​បង្កើត​ជា​បញ្ហា​មិន​ប្រាកដ​ប្រជា​មួយ​ ​​និង​បាន​ដាក់​ការ​រស់​នៅ​​របស់​ប្រជាជន​ក្រីក្រ​​រាប់​ពាន់​នាក់​ ​​​ដែល​​រស់​នៅ​ក្នុង​តំបន់​ជម្លោះ​ ​​ស្ថិត​​ក្នុង​ស្ថានភាព​ហានិភ័យ។​ ​​នេះ​គឺ​ជា​លទ្ធផល​នៃ​គោល​នយោបាយ​​ ​និង​ការ​អនុវត្ត​​ ​ដែល​មិន​សម​ស្រប​ទៅ​នឹង​​​ការ​អនុវត្ត​ល្អ​បែប​អន្តរជាតិ​​ក្នុង​ការ​ដោះស្រាយ​​ជម្លោះ​ ​​និង​ការ​ផ្លាស់​ប្តូរ​លំនៅដ្ឋាន​​ ​ហើយ​មិន​បាន​​ប្រើ​ប្រាស់​ឱ្យ​មាន​ប្រសិទ្ធិភាព​ចំពោះ​នីតិវិធី​នានា​ ​​និង​ស្ថាប័ន​នានា​ ​​​ដែល​មាន​នៅ​ក្នុង​​​ច្បាប់​​របស់​កម្ពុជា។​

បទ​ពិសោធន៍​​អន្តរជាតិ​ ​​​បាន​បង្ហាញ​ថា​ ​​សុវត្ថភាព​​កម្មសិទ្ធិ​ដី​ធ្លី​ ​​គឺ​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ធានា​ឱ្យ​មាន​​កំណើន​សេដ្ឋកិច្ច​​ ​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ​ហើយ​ការ​អនុវត្ត​ចំពោះ​​ដំណើរការ​​ផ្លាស់​ប្តូរ​លំនៅ​ដ្ឋាន​ ​​ដ៏​ប្រសើរ​ ​​​គឺ​ជា​គន្លឹះ​ដើម្បី​​ធ្វើ​ឱ្យ​មាន​ការ​កាន់​កាប់​ដី​ធ្លី​ ​​និង​ការ​ផ្តល់​ដី​ធ្លី​ជា​ប្រព័ន្ធ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ ​​ហើយ​​វា​នឹង​ការពារ​សិទ្ធិ​របស់​ប្រជាជន​ទាំង​អស់។​

ដៃ​គូ​អភិវឌ្ឍន៍​ ​សូម​អះអាង​នូវ​​​ការ​ប្តេជ្ញា​ចិត្ត​​​ជា​ថ្មី​​ម្តង​ទៀត​ ​​ធ្វើ​ការ​ជា​មួយ​រដ្ឋាភិបាល​ ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​​​ដី​ធ្លី​ក្នុង​ន័យ​ប្រកប​ដោយ​​យុត្តិធម៌​ ​​និង​សមធម៌​ ​ហើយ​ធានា​ថា​សិទ្ធិ​​របស់​ប្រជាជន​ក្រីក្រ​​​ ​ត្រូវ​បាន​លើក​កម្ពស់​ ​​​និង​ការពារ។​​ ​(ជា​ភាសា​អង់គ្លេស...)​

ចុះ​ហត្ថលេខា​ដោយៈ​

ស្ថានទូត​អូស្រ្តាលី​

ស្ថានទូត​ប៊ុលហ្គារី

​ស្ថានទូត​ដាណឺម៉ាក-​​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ដាណឺម៉ាក​

ស្ថានទូត​អាល្លឺម៉ង់​

ស្ថានទូត​ចក្រភព​អង់គ្លេស​ ​(ជា​តំណាង​ឱ្យ​ប្រធាន​សហភាព​អឺរ៉ុប)​

ស្ថានទូត​អាមេរិក​

ភ្នាក់ងារ​​អភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយអែត​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​

សហគមន៍​អឺរ៉ុប​

អង្គការ​សហ​ប្រជាជាតិ​

ធនាគារ​ពិភពលោក​

ទំនាក់​ទំនងៈ​ ​ធនាគារ​ពិភពលោក​

លោក​ ​ប៊ូ​ ​សារឿន​ ​មន្រ្តី​ទំនាក់​ទំនង​ព័ត៌មាន​ ​ទូរស័ព្ទ​ ​(៨៥៥​ ​២៣)​ ​២១៧​ ​៣០១​ ​

អ៊ីម៉ែលៈ​ ​ This e-mail address is being protected from spam bots, you need JavaScript enabled to view it

ដក​ស្រង់​ចេញ​ពីៈ​

-វេបសាយ​ ​ធនាគារ​ពិភពលោក ​​​​ប្រចាំ​នៅ​កម្ពុជា។​

 
< Prev   Next >

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 3551045
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 273 ប្រទេស