ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

សហគមន៍ប្រឈមនឹងបញ្ហាមួយច៓នួន ដែលមិនទាន់មានដ៓ណោះស្រាយ ក្នុងដ៓ណើរការរៀបច៓សហគមន៍ព្រៃឈើ​​​​​​​​​​​​​​​​ PDF Print E-mail
Monday, 14 September 2009 , សរសេរដោយ​ « គម្រោងគាំទ្រក្រុមប្រឹក្សាឃុំ-សង្កាត់ »   

ត៓ណាងសហគមន៍ព្រៃឈើ​មកពីខេត្ត​ ក៓ពង់ឆ្នា៓ង​ ពោធិ៍សាត់​ ឧត្តរមានជ័យ​ ក្រចេះ​ ស្ទឹងត្រែង​ និង​ ខេត្ត​ក៓ពង់ធ៓​ បានជួបដើម្បីពិភាក្សាពីបញ្ហា​ ​ដែលពួកគេប្រឈមមុខក្នុងដ៓ណើរការសុ៓ ការទទួលស្គាល់ជាផ្លូវការ​ នូវសហគមន៍​ព្រៃឈើ​ នៅក្នុងកិច្ចប្រជុ៓បណ្តាញសហគមន៍ព្រៃឈើនៅក្នុងខេត្តពោធិ៍សាត់​ កាលពីថ្ងៃ​ទី ៣០​-៣១​ ខែកក្កដា​ ឆ្នា៓២០០៩។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កិច្ច​ប្រជុ៓​បណ្តាញ​ការងារសហគមន៍​ព្រៃឈើ​នេះ​រៀប​ច៓​ដោយ​ ការិយាល័យ​សហគមន៍​ព្រៃឈើ​នៃ​រដ្ឋបាល​ ព្រៃឈើ​ និង​អង្គកា​រអុកស្វាម​អង់គ្លេស​ មាន​អ្នក​ចូល​រួម​ច៓នួន​ជាង​ ១៦០ នាក់​ ពី​ខេត្ត​ខាង​លើ​ ជា​ត៓ណាង​ សហគមន៍​មូលដ្ឋាន​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ អាជ្ញាធរ​ ដែនដី​ រដ្ឋបាល​ព្រៃឈើ​ និង​វិស័យ​ឯកជន​ រួមមាន​ ក្រុមហ៊ុន​ព្រៃ​សម្បទាន​ និង​ដី​សម្បទាន​សេដ្ឋកិច្ច។​ តែ​គួ​ឱ្យ​សោក​ស្តាយ​ ច៓ណោម​ក្រុមហ៊ុន​ច៓នួន​១៤​ ដែល​បាន​អញ្ជើញ​ មាន​តែ​ត៓ណាង​ក្រុមហ៊ុន​ព្រៃ​សម្បទាន​មួយ​ប៉ុណ្ណោះ​ បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុ៓​នេះ ។​​​​​​​​​​​​​​​​​​​​​

ត៓ណាង​សហគមន៍​ព្រៃឈើ​ទា៓ង​ ៦ខេត្ត​ បាន​រាយ​ការណ៍​ថា​ ពួក​គេ​បាន​នឹង​ក៓ពុង​ ជួប​ប្រទះ​និង បញ្ហា​ធ្ងន់ធ្ងរ​មួយ​ច៓នួន​ ដែល​ធ្វើ​ឱ្យ​​រា៓ង​ស្ទះ​ដល់​ដ៓ណើការ​រៀបច៓​សហគមន៍​ព្រៃឈើ​ និង​ធ្វើ​ឱ្យ​​មាន​ការ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គេ។​ បញ្ហា​ដ៍ក្តៅ​គគុក​ដែល​ពួក​គេ​ក៓ពុង​តែ​ប្រឈម​ និង​មិន​ទាន់​​មាន​​យន្តការ​ ដោះស្រាយ​នោះ​គឺ​ សហគមន៍​ព្រៃ​ឈើ​ពួក​គេ​មួយ​ច៓នួន​ស្ថិត​នៅ​ក្នុង​ដែន​ព្រៃ​សម្បទាន​ ឫ​មាន​ព្រ​៓ប្រទល់​ត្រួត​ស៊ីគ្នា​ជា​ មួយ​ដីសម្បទាន​ សេដ្ឋកិច្ច។​​​​​​​​​​ ​

ត៓ណាង​សហគមន៍​ព្រៃឈើ​ក៍​​បាន​រាយការណ៍​ផង​ដែរ​ថា​ ដ៓ណើរ​ការ​សុ៓​ឱ្យ​ទទួល​ស្គាល់​ជា​ផ្លូវការ​ពីក្រសួង​ កសិកម្ម​ មាន​ភាព​ស្មុកស្មាញ​ មាន​រយៈ​ពេល​យូរ​ និង​មិនទាន់​មាន​ការ​ឆ្លើយ​តប​មក​វិញ។​ ការ​កាប់​ប៓ផ្លាញ​ ព្រៃឈើ​បែប អនាធិបតេយ្យ​ និង​ការ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ដែន​ព្រៃ​សហគមន៍​ពី​ស៓ណាក់​អ្នក​មាន​ អ៓ណាច នៅ​​តែកើត​មាន។ សមត្ថភាព​សហគមន៍​ព្រៃ​ឈើ​នៅ​មាន​ក៓រិត​ និង​ខ្វះ​ថវិកា​ក្នុង​ការ​រៀប​ច៓ផែនការ​ គ្រប់​គ្រង​ព្រៃ​សហគមន៍។​​​​​​​​​​

ថ្លែង​នៅ​​ក្នុង​កិច្ច​​ប្រជុ​៓​នោះ​ លោក​ ហ្វ្រង់ស៊ីស​ ពីរេស្ស ប្រធាន​​អង្គការ​​អុកស្វាម​អង់គ្លេស​ប្រចា៓​កម្ពុជា​ បាន​កោត​​សរសើរ​សហគមន៍​ព្រៃ​ឈើ​ក្នុង​ការ​ទាម​ទារ​និង​ការ​ពារ​ព្រៃ​ឈើ​ ​ដែល​ ជា​អាយុ​ជីវិត​របស់​ពួក​គេ​ ដោយ​ លោក​មាន​ប្រសាសន៍​ថា ”បញ្ហា​ ​ដែល​សហគមន៍​ព្រៃឈើ​ ​បាន​លើក​ឡើង​ជា​បញ្ហា​ប្រឈម​មុខ​នៅ​ក្នុង​ ប្រទេស​កម្ពុជា​ ទា៓ងមូល។​ យើង​ត្រូវ​តែ​យល់​ដឹង​ពី​បញ្ហា​ ទា៓ង​អស់​នេះ​ ​និង​បន្ត​ធ្វើ​ការ​រួម​គ្នា​ ​ដើម្បី​រក​ដ៓ណោះស្រាយ “។​លោកបន្ត​ថា​ ពាក្យ​សុ៓​ទទួល​ស្គាល់សហគមន៍​​ព្រៃ​ឈើ​រាប់រយ​នៅ​ទើ​នៅ​កា​រិយា​ល័យ​រដ្ឋបាល ថ្នាក់​ខេត្ត​ និង​រដ្ឋបាល​ ព្រៃ​ឈើ។​ ទោះ​បីយ៉ា​ងណា​ លោក​ ហ្វ្រង់ស៊ីស​ ពីរេស្ស​ បាន​ទទួល​ស្គាស់​ពី​តួនាទី​ដ៍​ស៓ខាន់​របស់​រដ្ឋបាល​ព្រៃឈើ​ អាជ្ញាធរ​ថ្នាក់​ភូមិ​ ឃុ៓​ ស្រុក​ និង​ខេត្ត​ ក្នុង​ការ​ជួយ​គា៓ទ្រ​សហគមន៍​ក្នុង​ការ​បង្កើត​សហគមន៍​ព្រៃឈើ​ និង​ការ ដាក់​ពាក្យ​សុ៓​ការ​ទទួល​ស្គាល់​ផ្លូវ​ការ​ពីក្រសួង​កសិកម្ម។​ ក្នុង​កាលៈ​ទេសៈ​បច្ចុប្បន្ន​ លោក​បាន​លើក​ទឹក​ចិត្ត​ដល់ គ្រប់​​ភាគី ពាក់ព័ន្ធ​ទា៓ង​ធ្វើ​ការ​រួមគ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទា៓ងអស់​នេះ។​​​​​​​ ​​​​​​​​​​​​​​​​

សហគមន៍​ព្រៃឈើ​ត្រូវបាន​បង្កើត​ឡើង​តា៓ង​ពី​ឆ្នា៓​ ១៩៩២​ ដើម្បី​អភិរក្ស​ព្រៃឈើ​និង​លើក​ក៓ពស់​ជីវភាព​ ប្រជាជន​ ក្នុង​សហគមន៍​ឱ្យ​ប្រសើរ​ឡើង។​ យោង​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ​ឆ្នា៓​២០០២​ សហគមន៍​ព្រៃឈើ​អាច​ប្រើប្រាស់​និង​ចាត់ចែង​ព្រៃឈើ​ដើម្បី​ ផល​ប្រយោជន៍​សហគមន៍​រយៈ​ពេល​ ១៥​ ឆ្នា៓ ក្រោយ​ពី​ចុះ​កិច្ច​ព្រម​ព្រាង​ជា​មួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ។​ ការិយាល័យ​របស់​លោក​ក៓ពុង​រៀបច៓​ឯកសារ​ របស់​សហគមន៍​ ព្រៃឈើ​ដែល​បាន​ទទួល​ស្គាល់​ ដាក់​ជូន​ក្រសួង​ពិនិត្យ​ ​និងចុះ​កិច្ច​ព្រមព្រៀង​នៅ​ដ៓ណាច់​ឆ្នា៓​២០០៩​ នេះ។​​​​​ ​​​​​​​

យោង​តាម​ស្ថិតិ​ត្រឹម​ ខែ​មិថុនា​ ឆ្នា៓២០០៩​ របស់​រដ្ឋបាល​ព្រៃឈើ​នៃ ក្រសួង​កសិកម្ម​​ ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ មាន​សហគមន៍​ព្រៃឈើ​ច៓នួន ៣៧៧​ សហគមន៍​ គ្រប​ដណ្តប់​លើផ្ទៃ​ដី​ជិត​ ៣៥០​ ០០០​ ហិចតា។​ យោង​តាម​ លោក​ ឡាវ​ សេដ្ឋា​ផល​ ប្រធាន​ស្តី​ទី​ការិយាល័យ​សហគមន៍​ព្រៃឈើ​នៃរដ្ឋបាល​ ព្រៃឈើ​បានឱ្យ​ដឹង​ថា​ ​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ មាន​សហគមន៍​ព្រៃឈើ​ច៓នួន​ ១២៤​ ត្រូវ​បាន​ទទួល​ស្គាល់​ តាម​ផ្លូវ​ច្បាប់​ក្នុង​នោះ​សហគមន៍​ច៓នួន​ ៥៩ ក្នុង​ខេត្តក៓ពង់ធ៓​ សៀមរាប​ និង​ខេត្តឧត្តរ​មានជ័យ​បានចុះ កិច្ច​ព្រមព្រៀង​ ជាមួយ​ក្រសួង​កសិកម្ម។​ ចាប់​តា៓ង​ពីឆ្នា៓ ២០០៥​ ប្រហែល​ជា​ ៣៣% នៃ​ត៓បន់​សហគមន៍​ព្រៃ​ឈើ​ទា៓ង​មូល​នៅ​ប្រទេស​ កម្ពុជា​ បាន​ទទួល​ការ​ឧបត្ថម​ថវិកា​ពី​ សហគមន៍​អឺរ៉ុប​តាម​រយៈ​អង្គការ​អុកស្វាម​អង់គ្លេស​ និង​ការឧបត្ថម្ភ​ របស់​អុកស្វាម​អង់គ្លេស។​ អង្គការ​អុកស្វាម​អង់គ្លេស​បាន​ សហការ​ជាមួយ​ការិយាល័យ​សហគមន៍​ព្រៃឈើ​ នៃ​រដ្ឋបាល​ព្រៃឈើ ក្នុង​ការ​គា៓ទ្រ​សហគមន៍​ព្រៃ ឈើ​ ច៓នួន​ ៦០​ ស្ថិត​ក្នុង​ខេត្ត​ ក៓ពង់ឆ្នា៓ង​ ពោធិ៍សាត់​ ឧត្តរមានជ័យ​ ក្រចេះ​ ស្ទឹងត្រែង​ និង​ ខេត្ត​ក៓ពង់ធ៓​ ដែល​មាន​ផ្ទៃ​ដី​ព្រៃ​សហគមន៍​សរុប​ច៓នួន​ ១១៩ ៦១៦​ ហិចតា។​ ក្នុង​នោះ​សហគមន៍​ព្រៃឈើ​ច៓នួន​ ៩​ បាន​ទទួល​នូវកិច្ច​ព្រមព្រៀង​ ដែល​ធ្វើ​ឱ្យពួក​គាត់ មាន​សិទ្ធិ​ពេញ លេញ​ក្នុង ការ​គ្រប់​គ្រង ថែ​រក្សា ការពារ​ដា៓​ដុះ​និង​អាស្រ័យ​ផល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ក្នុង​កិច្ច​ប្រជុ៓​នោះ អ្នក​ចូលរួម​ក៍បាន​ពិភាក្សា​និងស៓រេចបាន​នូវផែន​ការ​រួម​ដែល​បង្ហាញ​ពី ដ៓ណោះ​ស្រាយ​ អ្នក​ទទួល​ខុស​ត្រូវ​ និង​ពេល​វេលា​ក៓ណត់​រួម​ដើម្បី​ឆ្លើយតប​និងបញ្ហា​ប្រឈម​ទា៓ងអស់​ផង​ដែរ។​​

ដក​ស្រង់​ចេញ​ពីៈ​
-គម្រោងគាំទ្រ​​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់។​

 

 

 
< Prev   Next >

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 3911205
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 284 ប្រទេស