ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

អំពើពុករលួយ​ ​និង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ PDF Print E-mail
Tuesday, 22 September 2009 , សរសេរដោយ​ « Pact Cambodia »   

វិបត្តិ​ហិរញ្ញវត្ថុ​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ​និង​មាន​បញ្ហា​ពាក់ព័ន្ធ​គ្នា​ខ្លាំង​ ​ប៉ុន្តែ​​វា​ពិត​ជា​មិន​ត្រឹមត្រូវ​​ទេ​ ​បើ​មិន​បាន​ស្វែង​យល់​អំពី​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ។​

វា​នឹង​មាន​ភាព​ងាយ​ស្រួល​ ​ដោយ​ចាប់​ផ្តើម​អត្ថបទ​នេះ​ដោយ​បញ្ជាក់​ថា​ អំពើ​ពុករលួយ​គឺ​ជា​បញ្ហា​ធំ​សំរាប់​ ​មន្ត្រី​សាធារណៈ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឈ​ ​ហើយ​ថា​ វា​មិន​ទាក់ទង​ទៅ​នឹង​វិបត្តិ​ពិភពលោក​បច្ចុប្បន្ន​នោះ​ទេ។​

ខ្ញុំ​ចង់​អះអាង​ថា​ ​អំពើ​ពុករលួយ​មាន​ការ​ធ្លាក់​ចុះ​នៅ​ទូទាំង​ពិភពលោក​ ដោយ​សារ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ ​និង​ការ​ផ្សព្វផ្សាយ​ចំណេះ​ដឹង​ គណៈ​កម្មការ​ប្រឆាំង​អំពើ​ពុករលួយ​មាន​សមត្ថភាព​ជា​ច្រើន​ ​និង​ការ​ទទួល​ស្គាល់​ថា​ ភាព​ក្រីក្រ​និង​វប្បធម៌​គឺ​ជា​មូលហេតុ​ ​ដែល​អំពើ​ពុករលួយ​មាន​ឥទ្ធិពល។​

ប៉ុន្តែ​ ​វា​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។​ ​ដំបូង​ អំពើ​ពុករលួយ​មិន​មែន​ពិសេស​ចំពោះ​ប្រទេស​កំពុង​អភិវឌ្ឈ​​​នោះ​ទេ​ ​និង​មិន​បាន​ធ្លាក់​ចុះ​ជា​មធ្យម​នោះ​ទេ។​ ​ប្រទេស​កំពុង​អភិវឌ្ឈ​មួយ​ចំនួន​ដូចជា​ Chile និង​ Botswana,

មាន​កំរិត​អំពើ​ពុករលួយ​តិច​ជាង​ប្រទេស​ឧស្សា​ហកម្ម​ពេញ​លេញ​មួយ​ចំនួន។​ ហើយ​ប្រទេស​ដូចជា​ Colombia និង​ Liberia មាន​ការ​កើន​ឡើង​នៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ​ ចំណែក​ឯ​ប្រទេស​ដ៏ទៃ​ទៀត​ដូចជា​ Zimbabwe មាន​លក្ខណៈ​ធ្ងន់ធ្ងរ។​ អំពើ​សូកប៉ាន់​នៅ​តែ​រីក​រាលដាល​នៅ​ប្រទេស​ជា​ច្រើន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ប្រហែល​ ​មួយ​សែន​ កោដិ​ក្នុង​មួយ​ឆ្នាំៗ​នៅ​លើ​ពិភពលោក។​ ​​​ ​

ជា​ការ​ពិត​ ​គណៈ​កម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ ​​ច្បាប់​ដែល​ត្រូវ​បាន​កែប្រែ​ និង​យុទ្ធនាការ​ផ្សព្វផ្សាយ​ចំនេះ​ដឹង​ ​បាន​ទទួល​ជ័យជំនះ​ដោយ​មាន​កំណត់។​  ចូរ​ក្រលេក​មើល​អំពើ​សូកប៉ាន់​តូចតាច​ ​និង​អំពើ​ពុករលួយ​ផ្នែក​រដ្ឋបាល​ ​គឺ​មិន​ត្រូវ​បាន​គេចាប់​អារម្មណ៍​នោះ​ទេ​ ​ដោយ​សារ​អំពើ​ពុករលួយ​ខាង​នយោបាយ​ថ្នាក់​ខ្ពស់។​ ​

ទំហំ​ដែល​មិន​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​មួយ​នៃ​អំពើ​ពុករលួយ​នយោបាយ​នោះ​គឺ ​ ​“​ការ​ដណ្តើម​ត្រួតត្រា​រដ្ឋ​ ​” ឬ “​ការ​ដណ្តើម​ត្រួតត្រា”​។​ ​ក្នុង​ករណី​នេះ​ ​ក្រុមហ៊ុន​ ​(ឬ​បុគ្គល)​មាន​អំណាច​បត់បែន​បទ​បញ្ញាត្តិ​ ​គោល​នយោបាយ​ ​និង​ស្ថាប័ន​ច្បាប់​នៃ​ប្រទេស​សំរាប់​បំរើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួនួ។​ ​ជា​ធម្មតា​ ​បញ្ហា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ ​សូកប៉ាន់​កំរិត​ខ្ពស់​ ការ​លួងលោម​ ​ការ​បញ្ចុះបញ្ចូល​ ​ឬ​ការ​ពង្រីក​ឥទ្ធិពល។​

ការ​ចំណាយ​ទៅ​លើ​សង្គម​ ​ដែល​សូកប៉ាន់​អ្នក​ការិយាល័យ​ធិបតេយ្យ​ដើម្បី​ទទួល​បាន​ការ​អនុញ្ញាត​ ប្រតិបត្តិការ​ក្រុមហ៊ុន​តូច​មួយ​មិន​សូវ​ធ្ងន់ធ្ង​ទេ​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុមហ៊ុន​ទូរគមនាគមន៍​ច្រើន​ចូល​គ្នា​ ​ដែល​សូកប៉ាន់​អ្នក​  នយោបាយ​ដើម្បី​ផ្លាស់ប្តូរ​ច្បាប់​ពាណិជ្ជកម្ម​នេះ​អោយ​ទៅ​ជា​សិទ្ធិ​ផ្តាច់ ​មុខ​ ​ឬ​ធនាគារ​វិនិយោគ​ ​ដែល​មាន​ឥទ្ធិពល​លើ​ ​របប​បញ្ញាត្តិ​ច្បាប់​ ​និង​របប​ត្រួតត្រា។​

នៅ​ពេល​ដែល​ប្រទេស​ក្លាយ​ជា​ប្រទេស​ឧស្សាហកម្ម​ ​បញ្ហា​អភិបាលកិច្ច​ ​និង​អំពើ​ពុករលួយ​មិន​លេច​បាត់​នោះ​ទេ។​ ​វា​ប្រែប្រួល​ ​និង​កាន់​តែ​ទំនើប​ទាន់​សម័យកាល​ ៖​ ​ការ​ផ្ទេរ​វ៉ាលី​ដែល​មាន​ប្រាក់​នៅ​ក្នុង​មិន​សូវ​កើត​ឡើង​ ​ញឹកញាប់​ទេ។​

ផ្ទុយ​មក​វិញ​ ​ទំរង់​ដណ្តើម​ការ​ត្រួតត្រា​ដ៏​ឆ្លាតវៃ​ ​និង​“អំពើ​ពុក​រលួយ​ស្រប​ច្បាប់​ ” ​ក៏​កើត​មាន​ឡើង​៖​​សេចក្តី​រំពឹង​ទុក​ការងារ​អនាគត​សំរាប់​និយតករ​នៅ​ក្នុង ​ក្រុមហ៊ុន​បញ្ចុះ​បញ្ចូល​ ​ឬ​ការ​ផ្តល់​យុទ្ធនាការ។​ ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​ ​វា​អាច​ស្រប​ច្បាប់​ ​ទោះ​បី​ជា​ខុស​ក្រម​សីលធម៌​ក៏​ដោយ។​ ឥទ្ធិពល​ជ្រុល​ហួសហេតុ​នៅ​ប្រទេស​ ឧស្សាហកម្ម​តែងតែ​ត្រូវ​បាន​អនុវត្ត​ដោយ​ស្រប​ច្បាប់​ដោយ​ផល​ប្រយោជន៍​ឯកជន​ ​ដែល​មាន​អំណាច​មាន​ឥទ្ធិពល​លើ​​បញ្ញាត្តិ​របស់​ប្រទេស​ ​គោល​នយោបាយ​ ​និង​ច្បាប់។​

នេះ​ជា​ផលវិបាក​ធ្ងន់ធ្ងរ៖​ ការ​ជួប​ប្រទះ​ទំរង់​អំពើ​ពុករលួយ​ផ្សេងៗ​ ​ដែល​ជៈ​ឥទ្ធិពល​ដល់​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ ​ដែល​ចាប់​ផ្តើម​នៅ​សហរដ្ឋ​អាមេរិក។​

មាន​មូលហេតុ​ជា​ច្រើន​នៃ​វិបត្តិ​ហិរញ្ញ​វត្ថុ​នេះ។​ ​ប៉ុន្តែ​យើង​មិន​អាច​បំភ្លេច​ធាតុ​ ”ការ​ដណ្តើម​ត្រួតត្រា ”​ ​នៅ​ក្នុង​ភាព​បរាជ័យ​ទៅ​លើ​ការ​ត្រួត​ពិនិត្យ​ជា​ប្រព័ន្ធ​ ​ការ​បរាជ័យ​បញ្ញត្តិ​ច្បាប់​ ​និង​ ការ​បរាជ័យ​ទៅ​លើ​ការ​ប្រកាស​ ​អោយ​ដឹង​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ។​ ឧទាហរណ៍​មាន​ច្រើន​ដូច​ខាង​ក្រោម។​

ទី​មួយ​ ​វិធី​ដែល​ក្រុមហ៊ុន​ Freddie Mac និង​ក្រុមហ៊ុន​ Fannie Mac ចំណាយ​ប្រាក់​រាប់លាន​ដុល្លារ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​សមាជិក​សភា​ ​ដែល​មាន​ឥទ្ធិពល​ ​សម្រាប់​ជា​ថ្នូរ​នឹង​ (ក្នុង​ចំណោម​វត្ថុ​ដ៏ទៃ​ទៀត)​ តំរូវ​ការ​ប្រាក់​បំរុង​​ទុក​ជា​មូលធន​សំរាប់​ក្រុមហ៊ុន​បញ្ចាំ​វត្ថុ​ដ៏​ធំ​ទាំង​នេះ។​ ​​​

ទីពីរ​ ​របៀប​អង្គភាព​ ​“តូច”​ ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡុង​​ ​បិទបាំង​គណនី​​គ្រប់គ្រង​ ​ដោយ​ ការ​ត្រួត​ពិនិត្យ​ច្បាប់​បញ្ញាត្តិ​ធូរលុង​ ​និង​ប្រថុយ​គ្រោះ​ថ្នាក់​ខ្ពស់​ ​ដែល​ធ្វើ​អោយ​បុគ្គលិក​ ១០០,០០០​​នាក់​ ​នៃ​ក្រុមហ៊ុន​ធំ​នេះ​បាត់បង់​ការងារ​នៅ​ក្នុង​១៣០​ប្រទេស​ ដោយ​ពន្លឿន​វិបត្តិ​ហិរញ្ញ​វត្ថុ​ពិភពលោក​នេះ។​

ទីបី​ ​របៀប​ ​ដែល​ក្រុមហ៊ុន​កំចី​វត្ថុ​បញ្ចាំ​ដ៏​ធំ​ ​ដូចជា​ Countrywide Financial ផ្លាស់​ប្តូរ​និយតករ​ ដោយ​​ស្ថិត​ក្រោមការ​​គ្រប់គ្រង​ធូ​រលុង​របស់​ការិយាល័យ​គ្រប់គ្រង​ថវិកា​ឥត​សំចៃ​ ​ដែល​ផ្តល់​ថវិកា​ដោយ​ធនាគារ​ដាក់​កំរិត​ច្បាប់​ (ហើយ​ដែល​គ្រប់គ្រង​អង្គភាព​តូចៗ​របស់​ក្រុមហ៊ុន​ AIG ផង​ដែរ)។​​

​ទីបួន​ ​របៀប​ដែល​នៅ​ខែ​មេសា​ ​ឆ្នាំ២០០៤​ អំឡុង​កិច្ច​ប្រជុំ​រយៈ​ពេល​៥៥នាទី​នៅ​ឯ​គណៈ​កម្មការ​សន្តិសុខ​ ​និង​ដោះដូរ​រូបិយប័ណ្ណ​ ធនាគារ​វិនិយោគ​បញ្ចុះបញ្ចូល​គណៈ​កម្មការ​សន្តិសុខ​ ​និង​ដោះដូរ​រូបិយប័ណ្ណ​អោយ​បន្ធូ​ជំហរ​ ​ច្បាប់​បញ្ញាត្តិ​ ហើយ​អោយ​ពួក​គេ​កំណត់​បំណុល​ក្នុង​បរិមាណ​ធំ។​

​ជា​ចុង​ក្រោយ​ ​ផែនការ​ក្រុមហ៊ុន​ដ៏​ធំ​ឈ្មោះ​ Ponzi របស់​ Madoff ដែល​ផែនការ​ខ្លះ​ហាក់​ដូចជា​ការ​បន្លំ​ ​បោកប្រាស់​  ទោះ​បី​ជា​ភាព​មិន​ប្រក្រតី​ជា​ប្រព័ន្ធ​បង្ហាញ​អំពី​ទំរង់​អំពើ​ពុករលួយ​និង​ការ​ដណ្តើម​ការ​ត្រួតត្រា​ដ៏​ប៉ិន​ប្រសប់​ក៏​ដោយ។​ ​រយៈ​ពេល​ជា​ច្រើន​ឆ្មាំ​កន្លង​មក​នេះ​ គណៈ​កម្មការ​សន្តិសុខ​ ​និង​ដោះដូរ​រូបិយ​ប័ណ្ណ​​ដឹង​ថា​ Madoff ដែល​បាន​បំរើការ​ជា​គណ​កម្មការ​ផ្តល់​យោបល់​ផ្ទាល់​របស់​គណៈ​កម្មការ​នេះ​ ​បាន​ប្រព្រឹត្ត​បទ​រំលោភ​ជា​ច្រើន​ ​និង​ដឹក​ នាំ​មិន​ត្រឹមត្រូវ​នៅ​ក្នុង​ការ​ចាត់ចែង​ ​ថវិការ​របស់​អតិថិជន។​ ​ប៉ុន្តែ​គណៈ​កម្មការ​សន្តិសុខ​ ​និង​ដោះដូរ​រូបិយ​ប័ណ្ណ​នេះ​ បរាជ័យ​ក្នុង​ការ​បង្ហាញ​គម្រោង​របស់​​ក្រុមហ៊ុន​Ponzi។​

ហេតុ​ដូច​នេះ​ ការ​សិក្សា​អំពី​អំពើ​ពុករលួយ​គួរ​តែ​ត្រូវ​ដាក់​បញ្ចូល​នូវ​ទង្វើរ​ដែល​អាច ​ស្រប​ច្បាប់​នៅ​ក្នុង​ន័យ​​តូច​ចង្អៀត​តឹងរឹង​ ​ប៉ុន្តែ​នៅ​កន្លែង​ ​ដែល​ច្បាប់​ពាណិជ្ជកម្ម​នេះ​ត្រូវ​បាន​បត់បែន។​ តើ​ទស្សនៈ​ទូលំ​ទូលាយ​នៃ​អំពើ​ពុករលួយ​​នេះ​បណ្តាល​អោយ​មាន​ការ​ចាត់​ចំណាត់ ​ថ្នាក់​អំពើ​ពុក​រលួយ​ផ្សេងៗ​គ្នា​ឬ​ទេ? ​យ៉ាង​ពិត​ប្រាកដ។​

ចូរ​ក្រលេក​មើល​សហរដ្ឋ​អាមេរិក​កាល​ពី​ពីរ​បី​ឆ្នាំ​មុន។​ ​ការ​វាស់វែង​អំពើ​ពុករលួយ​នៅ​ឆ្នាំ​នោះ​ ដូចជា​ ​សន្ទស្សន៍​សញ្ញា​អំពើ​ពុករលួយ​ ​ដោយ​ក្រុម​អ្នក​ឃ្លាំមើល​​តម្លាភាព​អន្តរជាតិ​ បាន​ដាក់​សហរដ្ឋ​អាមេរិក​ក្នុង​ចំណោម​ ​ប្រទេស​ពុករលួយ​តិច​បំផុត​នៅ​លើ​ពិភពលោក​ ដែល​សព្វ​ថ្ងៃ​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​១៨​ ​ក្នុង​ចំណោម​១៨០​ ​​ប្រទេស​ ​ដែល​បាន​ធ្វើ​ចំណាត់​ថ្នាក់។​

ផ្ទុយ​មក​វិញ​ ​នៅ​ក្នុង​ឆ្នាំ​២០០៤​ ខ្ញុំ​បាន​ធ្វើ​ការ​គណនា​សន្ទស្សន៍​នៃ​ការ​លេច​ឡើង​នូវ​អំពើ​ពុករលួយ​ស្រប​​ច្បាប់​ (គណនា​តាម​រយៈ​ទំហំ​ឥទ្ធិពល​ខ្លាំង​តាម​រយៈ​ហិរញ្ញវត្ថុ​នយោបាយ​  ​និង​ក្រុមហ៊ុន​មាន​អំណាច​ ​ដែល​មាន​ឥទ្ធិពល​​​លើ​អ្នក​នយោបាយ​ ​និង​អ្នក​ដាក់​ចេញ​នូវ​គោល​នយោបាយ)។​         

សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​លំដាប់​ក្រោម​ពាក់​កណ្តាល​ក្នុង​ចំណោម​១៤០​ប្រទេស​ ​ដែល​បាន​ធ្វើ​ការ​ស្ទង់​មតិ។​ ​ប្រទេស​ ដូចជា​ ​ហូឡង់​ ​ន័រវេរ​ ​ឌែនណាម៉ាក​ ​និងហ្វាំងឡង់​ ស្ថិត​ក្នុង​កំរិត​ទាប​នៃ​អំពើ​ពុករលួយ​ស្រប​ច្បាប់។​​ ​(ដែល​ប្រទេស​នីមួយៗ​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ពី​លេខ​១​ដល់​លេខ​ ៤)។​ ​សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​លំដាប់​លេខ​៥៣​ ​ស្ថិត​នៅ​ក្រោម​ប្រទេស​អ៊ីតាលី​បន្តិច។​ ​ប្រទេស​ Chile ស្ថិតិ​នៅ​លំដាប់​លេខ​១៨។​ ​ប្រទេស​ ​ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ ល្អ​ជាង​សហរដ្ឋ​អាមេរិក​មាន​ដូចជា​ ​ប្រទេស​ Botswana Colombia និង​អាហ្វ្រិក​ខាង​ត្បូង។​

អំពើ​ពុក​រលួយ​ ​និង​ការ​ដណ្តើម​យក​ការ​ត្រួតត្រា​ ​គឺ​ជា​មូលហេតុ​សំខាន់​នៃ​វិបត្តិ​នេះ។​ ប៉ុន្តែ​វា​ក៏​ងាយ​នឹង​ប្រឈម​មុខ​នឹង​ផល​វិបាក​ “សណ្តាប់​ធ្នាប់​ពិភព​លោក​ថ្មី ”។​ ​មាន​ការ​ពង្រីក​តួនាទី​ ទំហំ​របស់​រដ្ឋា​ភិបាល​នៅ​ក្នុង​ “សេដ្ឋកិច្ច​ទី​ផ្សារ ”​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​អំឡុង​ពេល​មាន​សន្តិភាព។​  ​ការ​ពង្រីក​តួនាទី​របស់​រដ្ឋាភិបាល​ ​ដែល​កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក​  ​និង​សេដ្ឋកិច្ច​ខ្នាត​ធំ​ដ៏ទៃ​ទៀត​ ​គឺ​កើត​ឡើង​មាន​ប្រាំ​កំរិត។​

ទី​មួយ​ ​វិស័យ​សាធារណៈ​កែប្រែ​បទ​បញ្ញាត្តិ​សារ​ជា​ថ្មី។​ ​ទីពីរ​ រដ្ឋាភិបាល​ក្លាយ​ជា​ម្ចាស់​ស្ថាប័ន​ហិរញ្ញវត្ថុ។​ ​ទីបី​ វា​ជួយ​សង្គ្រោះ​ក្រុមហ៊ុន​ជួប​ការ​លំបាក​ដោយ​ហិរញ្ញវត្ថុ​តាម​រយៈ​ការ​ បន្ថែម​មូលនិធិ​ដ៏​លឿន​រហ័ស​ ​និង​ធំ។​ ​ទីបួន​ វា​នឹង​ផ្តល់​គ្រឿង​លើក​ទឹក​ចិត្ត​សារ​ពើ​ពន្ធ​ស្ទើរ​តែ​មាន​ទំហំ​ធំ​នៅ​ ក្នុង​ហេដ្ឋា​រចនា​សម្ព័ន្ធ។​ ​ទីប្រាំ​ ​វា​នឹង​ពង្រីក​បណ្តាញ​ ​សុវត្ថិភាព​សង្គម​ ​(និង​ទី​ជំរក​ )​សំរាប់​ពលរដ្ឋ​ ​ដែល​ងាយ​នឹង​រងគ្រោះ​រាប់​លាន​នាក់។​

មាន​ហានិភ័យ​អភិបាលកិច្ច​ ​និង​អំពើ​ពុករលួយ​នៅ​ក្នុង​វិស័យ​នីមួយៗ។​ អ្នក​បញ្ចុះ​បញ្ជូល​បាន​ត្រៀម​ខ្លួន​រួច​​ជា​ស្រេច។​ ​ហានិភ័យ​ទាំង​នេះ​មិន​ធ្ងន់ធ្ងរ​​ ​ចំពោះ​សហរដ្ឋ​អាមេរិក​ទេ​ ប៉ុន្តែ​អាច​ធ្លាក់​ទៅ​ដល់​ប្រទេស​ឧស្សា​ហកម្ម​ទាំង​៧​ (G-7)  រុស្សី​ ​និង​ ​ចិន​ ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត។​ ដោយ​សហរដ្ឋ​អាមេរិក​នាំ​មុខ​​​ការ​ប៉ាន់​ប្រមាណ​អំពី​ មូលនិធិ​ធានា​ ​ដែល​ចំណាយ​ ​និង​គ្រោង​ទុក​របស់​ពិភពលោក​នៅ​ពេល​ឥឡូវ​មាន​ចំនួន​ជិត​ដល់​ ៣សែន​កោដិ​ ​ចំណែក​ឯ​ គម្រោង​បូក​បន្ថែម​របស់​ពិភពលោក​ ​សំរាប់​គ្រឿង​លើក​ទឹក​ចិត្ត​សារពើ​ពន្ធ​មាន​ចំនួន​ជិត​ដល់​ ២សែន​កោដិ។​

រដ្ឋា​ភិបាល​សហរដ្ឋ​អាមេរិក​ថ្មី​បាន​បង្ហាញ​បំណង​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​តម្លាភាព​ ​និង​គណនេយ្យ​ភាព​នៅ​ក្នុង​គម្រោង​គ្រឿង​លើក​ទឹកចិត្ត​របស់​ខ្លួន។​  ​ដោយ​គ្រាន់​តែ​បង្កើត​ស្ថាប័ន​ត្រួត​ពិនិត្យ​ ​និង​មិន​ដំណើរការ​បាន​ល្អ​ឡើយ។​ កំណែ​ទំរង់​នៅ​ក្នុង​ការ​លើក​ទឹកចិត្ត​ជា​ប្រព័ន្ធ​តំរូវ​អោយ​មាន។​ ​កំណែ​ទំរង់​តម្លាភាព​ ​ដែល​ចាក់​ឬស​យ៉ាង​ ជ្រៅ​ត្រូវ​តែ​ជា​មូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​គម្រោង​រដ្ឋាភិបាល​ ​និង​គួរ​តែ​បញ្ជូន​ទៅ​ដល់​ទី​ភ្នាក់ងារ​សាធារណៈ​ ​សហរដ្ឋ​អាមេរិក​ ព្រម​ទាំង​ស្ថាប័ន​ហិរញ្ញវត្ថុ​ក្នុង​ស្រុក​ ​និង​អន្តរជាតិ។​ បទ​បញ្ញាត្តិ​ ​ដែល​គាំទ្រ​ដល់​ការ​ប្រកាស​អោយ​ដឹង​ ​ដែល​មាន​ប្រសិទ្ធិភាព​ ​ព្រម​ទាំង​សវនកម្ម​ ​ដែល​បាន​កែ​លំអរ​ ​គណនេយ្យ​ ​និង​ បទដ្ឋាន​វាស់វែង​ ​ហានិភ័យ​គួរ​តែ​ត្រូវ​បាន​ផ្តល់​ អត្ថិភាព​ជាង​ការ​ត្រួត​ពិនិត្យ​បញ្ញាត្តិ​ ​ដែល​ដាក់​កំហិត​ដែល​រារាំង​ការ​កែប្រែ​យុទ្ធសាស្ត្រ​ថ្មីៗ​ ​និង​ការ​រីក​ចំរើន។​

ការ​យក​គំរូ​តាម​ប្រទេស​ដ៏ទៃ​នឹង​ទទួល​បាន​ជោគជ័យ។​ ស្ថានភាព​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ជា​ចាំបាច់​ត្រូវ​​សិក្សា​ពី​ប្រទេស​ដ៏ទៃ​ទៀត​ ​ឧទាហរណ៍​ ​ប្រទេស​ស៊ុយអែត​ ​និង​​ប្រទេស​ឆាល​ ដែល​បាន​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​ ​បាន​យ៉ាង​ជោគជ័យ​ជា​យូរ​ណាស់​មក​ហើយ។​ ប្រទេស​ឆាល​ក៏​ផ្តល់​សេចក្តី​ណែនាំ​អំពី​របៀប​រៀបចំ​សម្បទាន​ ​ដែល​ មាន​អំពើ​ពុករលួយ​តិចតួច​ ​និង​មាន​ប្រសិទ្ធិភាព​ ​ដែល​សហរដ្ឋ​អាមេរិក​ជា​ប្រទេស​ ​ដែល​មាន​បទ​ពិសោធន៍​តិចតួច។​

ដើម្បី​ស្តារ​សេចក្តី​ទុក​ចិត្ត​ឡើង​វិញ​ ​ប្រជា​ពលរដ្ឋ​ ​សហគ្រិន​ ​និង​ ធនាគារិក​ចាំបាច់​ត្រូវ​បន្ត​សេចក្តី​ទុក​ចិត្ត​ ​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ។​ ​វិធីសាស្ត្រ​នោះ​​ពួក​គេ​ជឿជាក់​ថា​ វា​មិនមែន​ជា​ផែនការ​ក្រុមហ៊ុន​ Ponzi ទៀត​ទេ​។​ ​តម្លាភាព​គឺ​ជា​គន្លឹះ​សំខាន់។​

ដកស្រង់ចេញពីៈ​​​​
-Special Report, Corruption, Pact Cambodia.

 
< Prev   Next >

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 3911110
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 284 ប្រទេស