ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

កិច្ច​ប្រជុំ​របស់​​ក្រុម​ការងារ​​គណនេយ្យភាព​ជាតិ​ ​(ក.គ.ជ)​ ​​ស្តីពី​របៀប​របប​​ធ្វើ​ការងារ... PDF Print E-mail
Monday, 28 September 2009 , សរសេរដោយ​ « គម្រោង​គាំទ្រ​​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​ »   

កិច្ច​ប្រជុំ​របស់​​ក្រុម​ការងារ​​គណនេយ្យភាព​ជាតិ​ ​(ក.គ.ជ)​ ​​ស្តីពី​របៀប​របប​​ធ្វើ​ការងារ​​ ​និង​ផែនការ​សកម្មភាព​ឆ្នាំ​២០០៩:

កាល​ពី​ថ្ងៃ​ទី​០៧​ ​ខែ​ឧសភា​ ​​ឆ្នាំ​២០០៩​ ​នៅ​សាល​ប្រជុំ​ ​​នាយក​ដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ ​​នៃ​អគ្គ​នាយក​ដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​ក្រសួង​មហា​ផ្ទៃ​ ​​បាន​រៀបចំ​កិច្ច​​ប្រជុំ​ក្រុម​ការងារ​គណនេយ្យ​ភាព​ជាតិ​ ​ដើម្បី​​ធ្វើ​ការ​ពិនិត្យ​ ​​និង​សម្រេច​អំពី​របៀប​របប​​ធ្វើ​ការងារ​ ​និង​ផែនការ​សកម្មភាព​​ឆ្នាំ​២០០៩​​ ​​របស់​ខ្លួន​ក្រោម​អធិបតីភាព​ដ៏​​ខ្ពង់ខ្ពស់​​  ឯកឧត្តម​ ​សក់​ ​សេដ្ឋា​ ​​​រដ្ឋលេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​គណនេយ្យភាព​ជាតិ។​​

ក្នុង​ឱកាស​បើក​​កិច្ច​ប្រជុំ​​ ​ឯក​ឧត្តម​​ប្រធាន​អង្គ​ប្រជុំ​​បាន​គូស​បញ្ជាក់​នូវ​ចំណុច​សំខាន់ៗ​​មួយ​​ចំនួន​ដូចជាៈ​​ ​​ក្រុម​ការងារ​គណនេយ្យភាព​​ ​​ត្រូវ​បាន​បង្កើត​ឡើង​ពី​ដំបូង​​មាន​ឈ្មោះ​​ជា​ក្រុម​ការងារ​គណនេយ្យភាព​​មូល​និធិ​ឃុំ​ ​សង្កាត់។​ ​​បន្ទាប់​មក​គណៈ​កម្មាធិការ​ដឹកនាំ​ការងារ​កំណែ​ទម្រង់​ ​“វិមជ្ឈការ ​ ​និង​វិសហ​មជ្ឈការ​​ ​បាន​ដាក់​ចេញ​សេចក្តី​​សម្រេច​​លេខ​០១២​ ​​ចុះ​ថ្ងៃ​ទី​២៣​ ​​​ខែ​ធ្នូ​ ​ឆ្នាំ​២០០៨​ ​​ស្តីពី​ការ​រៀបចំ​ ​​និង​ការ​ប្រព្រឹត្ត​​ទៅ​របស់​ក្រុម​ការងារ​គណនេយ្យភាព​ជាតិ​​ហើយ​ ​​ក្រុម​ការងារ​​គណនេយ្យភាព​នេះ​ត្រូវ​​បាន​កែ​សម្រួល​ឡើង​វិញ។​ ​​ការ​ប្រើ​ប្រាស់​​ប្រអប់​សំបុត្រ​គណនេយ្យ​ភាព​សម្រាប់​​ទទួល​បណ្តឹង​តវ៉ា​ ​​​ដែល​កន្លង​មក​​ប្រជា​ពលរដ្ឋ​​នៅ​ពុំ​ទាន់​មាន​​ភាព​ក្លាហាន​ ​​ដើម្បី​រាយការណ៍​​បញ្ហា​នានា​ ​​ព្រោះ​កត្តា​ទាំង​នេះ​ពាក់ព័ន្ធ​​ទៅ​នឹង​ឥរិយាបថ​​របស់​ប្រជា​ពលរដ្ឋ​ ​​និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​​ ​នៅ​មាន​កម្រិត។​

​គោល​បំណង​​នៃ​​កិច្ច​ប្រជុំ​របស់​ក្រុម​ការងារ​ គណនេយ្យភាព​ជាតិ​​​គឺ​១)​ ​បង្ហាញ​អំពី​ ​សមាសភាព​ក្រុម​ការងារ​​គណនេយ្យភាព​ជាតិ​ ​២)​ការ​រាយការណ៍​​អំពី​​ដំណើរការ​ពង្រឹង​ឡើង​វិញ​​របស់​ក្រុម​ការងារ​ គណនេយ្យ​ភាព​ជាតិ​​ ​៣)​ការ​បង្ហាញ​ពិភាក្សា​ ​​និង​សម្រេច​ទៅ​លើ​របៀប​​របប​ធ្វើ​ការងារ​​របស់​ ​ក.គ.ជ​ ​៤)ការ​បង្ហាញ​ប្រតិទិន​​ប្រជុំ​ប្រចាំ​ឆ្នាំ​២០០៩​​ ​របស់​ ​ក.គ.ជ​ ​និង​៥)​ផែនការ​ប្រចាំ​ឆ្នាំ​២០០៩​ ​​របស់​ ​ក.គ.ជ។​

​​បន្ទាប់​ពី​លោក​​​​ ​យិន​ ​ម៉ាលីណា​​ ​ប្រធាន​គាំទ្រ​នៃ​ក្រុម​ការងារ​គណនេយ្យភាព​ជាតិ​​បាន​បង្ហាញ​នូវ​​ របាយការណ៍​ខាង​លើ​​ ​អង្គ​ប្រជុំ​បាន​ធ្វើ​ការ​កត់​សម្គាល់​​នូវ​ចំណុច​មួយ​​ចំនួន​ពាក់ព័ន្ធ​ នឹង​​​ក្រុម​ការងារ​គណនេយ្យភាព​ ​ទទួល​ពាក្យ​បណ្តឹង​​​​ស្ថិត​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​ ​គ.ជ.អ.ប​ ​​ប៉ុណ្ណោះ។​ ​​​ដូច្នេះ​វិសាល​ភាព​​នៃ​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​​នៅ​មាន​ភាព​ចង្អៀត។​ ​ការ​ផ្តល់​ព័ត៌មាន​​ទៅ​​ដល់​​ប្រជា​ពលរដ្ឋ​ ​​​និង​អ្នក​ពាក់​ព័ន្ធ​​ត្រូវ​ធ្វើ​ឡើង​ឱ្យ​បាន​​ច្បាស់​លាស់​​ទាក់​ទង​នឹង ​នីតិ​វិធី​​នៃ​ការ​ដោះស្រាយ​ពាក្យ​បណ្តឹង​ ​​ពី​ព្រោះ​កាល​ណា​​ ​យើង​ផ្តល់​ព័ត៌មាន​​មិន​ចំ​គោលដៅ​ ​ឬ​មិន​ច្បាស់លាស់​​ ​អាច​ធ្វើ​ឱ្យ​​ប្រជា​ពលរដ្ឋ​មាន​​ការ​យល់​ច្រឡំ​​អំពី​សមត្ថ​កិច្ច​របស់​ ​ក.គ.ខ​ ​​និង​អាច​មាន​ការ​ស្ទាក់​ស្ទើរ​​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង។​ ​​ទាក់​ទិន​​នឹង​​ភាព​មិន​ប្រក្រតី​​ក្នុង​ការ​អនុវត្ត​គម្រោង​ ​មិន​ចាំ​បាច់​ទាល់​តែ​មាន​ព័ត៌មាន​​ក្នុង​ប្រអប់​សំបុត្រ​ ​​ឬ​មាន​បណ្តឹង​តវ៉ា​ ​​ឬ​របាយ​ការណ៍​ ​​ទើប​ធ្វើ​ការ​សិក្សា​នោះ​ទេ។​ ​ឧទាហរណ៍​ ​អ្នក​ម៉ៅ​ការ​​ ​មិន​អនុវត្តន៍​តាម​កិច្ច​សន្យា​ ​គម្រោង​ផ្តល់​សេវាកម្ម​ពុំ​មាន​គុណភាព​ ​​​ចាំបាច់​ត្រូវ​ចុះ​ស៊ើប​អង្កេត​ភ្លាមៗ។​ ​ទន្ទឹម​​​នឹង​ការ​បង្ហាញ​នូវ​របាយការណ៍​រីក​ចម្រើន​របស់​ ​ក.គ.ជ​ ​តំណាង​ក្រុម​​ការងារ​ក៏​បាន​បង្ហាញ​​ឱ្យ​ដឹង​​ពី​ប្រតិទិន​​ប្រជុំ​ប្រចាំ​ ឆ្នាំ​​ ​ដែល​មាន​ចំនួន​ប្រាំ​លើក​​ ​គឺ​នៅ​ក្នុង​ខែ​​ ​ឧសភា​ ​​មិថុនា​ ​សីហា​ ​តុលា​ ​និង​ខែ​​​ធ្នូ​ ​​ជា​មួយ​នឹង​ផែនការ​ប្រចាំ​ឆ្នាំ​ ​​២០០៩​​ផង​ដែរ​ ​ដោយ​កំណត់​យក​ទី​​កន្លែង​ប្រជុំ​នៅ​ក្នុង​បរិវេណ​នៃ​ក្រសួង​មហា​ផ្ទៃ។​

​គួរ​កត់​សម្គាល់​ផង​​ដែរ​ថា​ ​​នៅ​ក្នុង​កិច្ច​ពិភាក្សា​​របស់​ ​ក.គ.ជ​ ​ក៏​​មាន​វត្តមាន​​របស់​តំណាង​​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ការងារ​វិមជ្ឈការ​​ ​និង​វិសហ​មជ្ឈការ​​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​​មក​ចូលរួម​ផ្តល់​ជា​យោបល់​ផង​ដែរ​​ ​ដូចជា​  ​តំណាង​អង្គការ​សីលកា​ ​​វេទិកា​ទូទៅ​នៃ​កម្ពុជា​ ​ជីធី​ហ្សេត​ ​ផេក​កម្ពុជា​ ​​គម្រោង​គាំទ្រ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​ ​និង​ស្ថាប័ន​​ពាក់ព័ន្ធ​មួយ​ចំនួន​​ទៀត៕​ (ជា​ភាសា​អង់គ្លេស...)​

ដកស្រង់ចេញពីៈ
-គម្រោងគាំទ្រក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំទី៨ លេខ៦ ទំព័រ ១០​ មេសា-មិថុនា ឆ្នាំ២០០៩។

 
< Prev   Next >

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 0
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 307 ប្រទេស