ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

មហារីកនៃ​អំពើ​ពុករលួយ​ ​ PDF Print E-mail
Thursday, 01 October 2009 , សរសេរដោយ​ « ផេក​ ​កម្ពុជា​ »   

អំពើ​ពុករលួយ​ធ្វើ​អោយ​ប៉ៈពាល់​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​បំផុត​ក្នុង​សង្គម​ ទោះ​បី​ជា​ពួក​គេ​មិន​ធ្វើ​ការ​សូកប៉ាន់​ក៏​ដោយ។​

ក្នុង​អំឡុង​ទស្សនៈកិច្ច​ថ្មីៗ​របស់​ខ្ញុំ​ទៅ​កាន់​ភូមិ​មួយ​នៅ​ក្នុង​ស្រុក​ដ៏​ក្រីក្រ​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ​ខ្ញុំ​បាន​សួរ​ប្រជាជន​នៅ​ទី​នោះ​ថា​ តើ​ពួក​គេ​បាន​សូកប៉ាន​នរណា​ម្នាក់​នៅ​ពេល​កន្លង​ទៅ​នេះ​ដែរ​ឬទេ?​ ប្រជាជន​ទាំង​អស់​នោះ​ ​ហាក់​ដូចជា​ត្រូវ​គេ​ចាត់ទុក​ថា​ ​ជា​អ្នក​ក្រីក្រ​ (ប្រាក់​ចំណូល​ប្រហែល​តិច​ជាង​ ១ដុល្លា​ក្នុង​មួយ​ថ្ងៃ)។​ ​ពួក​គេ​ទាំង​នោះ​ ​រាយការណ៍​ថា​ “ទេ​ ​គ្មាន​​ទេ ”។​ ​ស្រុក​នេះ​មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ​ជា​ស្រុក​ដែល​រួច​ផុត​ពី​អំពើ​ពុករលួយ​ទេ។​ ​មាន​ការ​ពន្យល់​ជា​ច្រើន​និយាយ​ថា​ ​ពួក​គេ​បាន​សូកប៉ាន់​ដោយ​មិន​ដឹង​ខ្លួន។​ ​វា​អាច​ថា​ ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ ​ធ្វើ​បាប​ផ្សេងៗ។​ ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ តាម​ការ​ពន្យល់​ដោយ​ផ្អែក​លើ​ភស្តុតាង​បាន​អោយ​ដឹង​ថា​ ​ប្រជាជន​ទាំង​ នោះ​ក្រីក្រ​ណាស់​មិន​មាន​លទ្ធភាព​ទិញ​ទំនិញ​ ​និង​សេវាកម្ម​ ​ដែល​តំរូវ​អោយ​មាន​ការ​សូកប៉ាន់​នោះ​ទេ។​ ​ដូច្នេះ​ ​តើ​ពួក​គេ​ ប៉ៈពាល់​យ៉ាង​ណា​  ដោយ​សារ​អំពើ​ពុករលួយ?​

ជា​ទូទៅ​ អំពើ​ពុក​រលួយ​គឺ​ជា​ការ​រំលោភ​ទៅ​លើ​ការិយាល័យ​សាធារណៈ​ ​ដើម្បី​ចំណេញ​ផល​ប្រយោជន៍​ឯកជន​ (ការ​សូក​ប៉ាន់​ ​នៅ​ក្នុង​ករណី​ច្រើន​បំផុត)។​ វា​អាច​មាន​ទំរង់​ជា​ការ​ជំរិត​ទារ​ប្រាក់​ ​ដែល​អតិថិជន​របស់​សេវាកម្ម​ ​រដ្ឋាភិបាល​ ​ឬ​សាធារណៈ​ផ្សេងៗ​ ​ត្រូវ​សូកប៉ាន់​ បន្ថែម​លើ​តំលៃ​ផ្លូវការ​ (អជ្ញាប័ណ្ណ​​ ​លិខិត​អនុញ្ញាត​​ ​សេវា​សុខភាព​ ​ការ​អប់រំ​ ​ការងារ៘)​។​ អំពើ​ពុករលួយ​អាច​ជា​លក្ខណៈ​ឃុបឃិត​ ​ដែល​បុគ្គល​អាច​គេច​ផុត​ពី​បញ្ញាត្តិ​ច្បាប់​ ​ឬ​ការ​ដាក់​ ទណ្ឌកម្ម​ផ្លូវ​ការ​ ​ដោយ​ការ​សូកប៉ាន់​ទៅ​ក្រុម​មន្ត្រី។​ ​ដោយ​សារ​លក្ខណៈ​នេះ​ហើយ​ ទើប​វា​មាន​ការ​ពិបាក​ ​ក្នុង​ការ​វាស់វែង​អំពើ​ពុករលួយ។​

ទោះបី​យ៉ាង​ណា​ក៏​ដោយ​ ​គេ​អាច​ធ្វើ​ការ​ស្ទង់​មតិ​ទៅ​លើ​ចំនួន​បុគ្គល​ ​អ្នក​ជំនាញ​ និង អ្នកវិនិយោគទុន ​ ​ហើយ​អាច​ធ្វើ​ការ​វាស់វែង​កំរិត​យល់​ដឹង​នៃ​អំពើ​ពុករលួយ​នៅ​ក្នុង​សង្គម។​ ​ឧបមា​ យើង​ដាក់​បញ្ចូល​ប្រទេស​ផ្សេងៗ​គ្នា​ ​ដោយ​យោង​ទៅ​លើ​ការ​វាស់វែង​កំរីត​យល់​ដឹង​នៃ​អំពើ​ពុករលួយ​ទាំង​នេះ​ ​និង​មួយ​ទៀត​ ​ចំនួន​ប្រជាជន​ ​ដែល​រស់នៅ​​ក្រោម​បន្ទាត់​ភាព​ក្រីក្រ។​ លំហាត់​បែប​នេះ​បង្ហាញ​ពី​កំរិត​ទំនាក់​ទំនង​ខ្ពស់​រវាង​អំពើ​ពុករលួយ​ ​និង​ភាព​ក្រីក្រ។​ ​ប្រ ទេស​ដែល​មាន​កំរឹត​អំពើ​ពុករលួយ​ខ្ពស់​ក៏​មាន​កំរិត​ភាព​ក្រីក្រ​កាន់​តែ​ ខ្ពស់​ដែរ។​ ការ​ពន្យល់​ផ្សេងៗ​អាច​ទទួល​យក​បាន​ ​ដែល​ផ្អែក​លើ​ហេតុផល​ ​ដែល​គួរ​អោយ​ជឿជាក់​បាន​ ទោះ​បី​ជា​ប្រជាជន​ក្រីក្រ​មិន​សូកប៉ាន់​ក៏​ដោយ​ ​តែ​ពួក​គេ​ ​ទទួល​រង​ឥទ្ធិពល​អាក្រក់​ នៅ​ពេល​ដែល​អំពើ​ពុករលួយ​រីក​រាលដាល។​ ​ជំនួយ​មិន​ត្រឹម​តែ​មិន​ទៅ​ដល់​ដៃ​អ្នក​ក្រីក្រ​ ​ប៉ុណ្ណោះ​ទេ​ តែ​ពួក​គេ​ថែម​ទាំង​មិន​ទទួល​បាន​ទំនិញ​ ​និង​សេវាកម្ម​សំខាន់ៗ​ទៀត​ផង​ ​ពី​ព្រោះ​ពួក​គេ​មិន​មាន​ប្រាក់​ ​សូកប៉ាន់។​​

អំពើ​ពុករលួយ​ធ្វើ​អោយ​អន្តរាយ​ដល់​កម្មវិធី​ផ្ទេរ​ ប្រាក់​ជា​ច្រើន​ ​ដែល​បង្កើត​ឡើង​ដើម្បី​ជួយ​អ្នក​ក្រីក្រ។​ ​ជា​ការ​ពិត​ កម្មវិធី​ប្រឆាំង​អំពើ​ពុករលួយ​បាន​ទទួល​កេរ្តិ៍​ឈ្មោះ​អាក្រក់​ដោយ​សារ​ អំពើ​ពុករលួយ។​ ​ឧទាហរណ៍​ ​រដ្ឋា ភិបាល​ប្រទេស​ឥណ្ឌា​ថ្មីៗ​នេះ​បាន​ស្វះស្វែង​ពង្រឹង​ច្បាប់​ធានា​ការងារ​ ជនបទ​ជាតិ​ (២០០៥)។​ ​យោង​តាម​ច្បាប់​នេះ​ មាន​ការ​ធានា​ស្រប​ច្បាប់​អំពី​ការងារ​ដល់​អ្នក​ដែល​មាន​បំណង​ចង់​ធ្វើ​ ការងារ​ប្រើ​កំលាំង​អណ្តែត​នៅ​ប្រាក់​កំរៃ​អប្បបរិមា​ ​ដែល​មាន​ចែង​នៅ​ក្នុង​លក្ខន្តិកៈ។​ នៅ​ក្នុង​គ្រួសារ​នៅ​ជនបទ​នីមួយៗ​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ទទួល​បាន​ការងារ​ ក្នុង​រយៈ​ពេល​១០០​ថ្ងៃ​ជា​អតិបរិមា​ (ឬ​ប្រាក់​ឧបត្ថម្ភ​សមមូល)​ ​ក្នុង​​មួយ​ឆ្នាំ។​ ​គេ​ប៉ាន់​ប្រមាណ​ថា​ ការងារ​ក្នុង​រយៈ​ពេល​ ​១០០ថ្ងៃ​ នៅ​ប្រាក់​កំរៃ​អប្បបរិមា​គឺ​គ្រប់គ្រាន់​ ​ដើម្បី​រុញ​ច្រាន​ទំហំ​នៃ​ភាព​ក្រីក្រ​នៅ​ជនបទ​ ​អោយ​ស្ថិត​នៅ​លើ​បន្ទាត់​ ​ភាព​ក្រីក្រ​បាន។​ ​ទោះ​បី​យ៉ាង​ណា​ក៏​ដោយ​ ច្បាប់​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​ជា​ច្រើន​នៃ​សារ​ព័ត៌មាន​ ល្បីៗ​ ​ដោយ​ដាក់​ចំណង​ជើង​ ដូច​ជា​ “អំពើ​ពុករលួយ​ ​និង​មុខមាត់​មនុស្ស ”​ ​ “ប្តូរ​ឈ្មោះ​ច្បាប់​ធានា​ការងារ​ ជនបទ​ជាតិ​ទៅ​ជា​គំរោង​ធានា​អំពើ​ពុករលួយ ”​ ​និង​ ​“តើ​នឹង​ត្រូវ​កាត់​បន្ថយ​អំពើ​ពុករលួយ​ ​ឬ​យក​លុយ​ពុករលួយ​ ដាក់​ចូល​ហោប៉ៅ?”​

អត្ថបទ​ទាំង​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ព្រួយ​បារម្ភ​ ​ដែល​មាន​មូលដ្ឋាន​ច្បាស់លាស់។​ សវនកម្ម​ថ្មីៗ​នេះ​បង្ហាញ​ថា​ ​មាន​អំពើ​ពុករលួយ​រីក​រាលដាល​នៅ​តំបន់​ជា​ច្រើន។​ ប្រាក់​ត្រូវ​បាន​ចំណាយ​ទៅ​លើ​ការងារ​សាធារណៈ​ ​ដែល​ឥត​ប្រយោជន៍។​ ប្រាក់​ត្រូវ​បាន​ចំណាយ​ទៅ​មនុស្ស​មិន​ពិត​ប្រាកដ​ ​(ជួន​កាល​ ​ស្លាប់​យូរ​មក​ហើយ)។​ ​មនុស្ស​ ​ដែល​ជួល​មក​​ធ្វើ​ការ ងារ​ត្រូវ​ចំណាយ​មួយ​ភាគ​នៃ​ប្រាក់​កំរៃ​ ​ដែល​បាន​កំណត់​ ​ដោយ​ប្រាក់​ចំណែក​ផ្សេង​ទៀត​ត្រូវ​ធ្លាក់​ទៅ​លើ​ក្រុម​​មន្ត្រី។​ នេះ​មិន​មែន​ជា​ឧទាហរណ៍​ដាច់​ដោយ​ឡែក​នោះ​ទេ។​ កម្មវិធី​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ទូទាំង​ពិភពលោក​ ​បាន​ជួប​ប្រទៈ​បញ្ហា​ប្រហាក់​ប្រហែល​គ្នា។​ ​ក្នុង​ករណី​ខ្លះ​ ការ​លិច​ធ្លាយ​អំពើ​ពុករលួយ​អាច​ឡើង​ដល់​៨០​ភាគរយ។​ ​ប៉ុន្តែ​ការ​ លិច​ធ្លាយ​គ្រាន់​តែ​ផ្នែក​មួយ​នៃ​រឿង​ដែល​គេ​ឮ​ប៉ុណ្ណោះ។​ ​អ្វី​ដែល​គួរ​អោយ​បារម្ភ​នោះ​គឺ​ ​ច្បាប់​សំរាប់​ចាប់​ និង​ដាក់​ពិន័យ​ជន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ហាក់​ដូចជា​មិន​មាន​ប្រសិទ្ធភាព។​ ​ទី​មួយ​ ​អ្នក​ក្រីក្រ​ ​ដែល​ត្រូវ​ទទួល​ប្រយោជន៍​ ច្រើន​មិន​មាន​សំលេង​ ​និង​មិន​អាច​ធ្វើ​ការ​ប្តឹង​ ​ឬ​ធ្វើ​ការ​អំពាវនាវ។​ ​ទីពីរ​ សូម្បី​តែ​នៅ​ពេល​ដែល​បុគ្គល​ ​ទាំង​នោះ​​ត្រូវ​បាន​ចាប់​ខ្លួន​ក៏​ដោយ​ ​ក៏​ពួក​គេ​មាន​បំណង​គេច​វេស​ពី​ការ​ដាក់​ពិន័យ​ ដោយ​សារ​អំពើ​ពុករលួយ​នៅ​ផ្នែក​​ផ្សេង​​ទៀត​របស់​ប្រព័ន្ធ​នេះ​ (ប៉ូលីស​ ​តុលាការ​ មន្ត្រី​ជាន់​ខ្ពស់​ ​និង​អ្នក​នយោបាយ)។​

អំពើ​ពុករលួយ​ក៏​ធ្វើ​អោយ​មាន​ការ​រាំងស្ទៈ​យ៉ាង​ធ្ងន់ធ្ង​ដល់​ការ​ទទួល​បាន​ទំនិញ​ ​និង​សេវាកម្ម​ដែល​ផ្តល់​អោយ​ជា​សាធារណៈ​ផ្សេងៗ​ ​ដូចជា​ ​ទឹក​ ​សេវា​សុខភាព​ ​ឥណទាន​ ​និង​ ការ​អប់រំ។​ ​ប្រសិន​បើ​សិទ្ធិ​ទទួល​បាន​ទំនិញ​ ​និង​សេវាកម្ម​នោះ​តំរូវ​អោយ​បង់​ប្រាក់​  មាន​តែ​ក្រុម​អ្នក​មាន​​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ​អាច​ប្រើប្រាស់​ទំនិញ​ ​និង​សេវាកម្ម​នោះ​បាន។​ ​លើស​ពី​នេះ​ អំពើ​ពុករលួយ​បំផ្លិច​បំផ្លាញ​គុណភាព​ទំនិញ​សាធារណៈ​យ៉ាង​ខ្លាំង​ ​ដែល​ប្រជាជន​ត្រូវ​ ពឹង​ផ្អែក​ខ្លាំង​លើ​ម្ចាស់​ផ្តល់​ជំនួយ​ឯកជន។​ ​ជា​ថ្មី​ម្តង​ទៀត​ ​អ្នក​ក្រីក្រ​មិន​បាន​ទទួល​ផល​ប្រយោជន៍​នោះ​ទេ។​ ការ​មិន​ បាន​ទទួល​ទំនិញ​សាធារណៈ​សំខាន់ៗ​មិន​ត្រឹម​តែ​ប៉ៈពាល់​ដល់​អ្នក​ក្រីក្រ​ជំនាន់​ឥឡូវ​ប៉ុណ្ណោះ​ទេ​ ​តែ​វា​ថែម​ទាំង​ធ្វើ​​​អោយ​ភាព​ក្រីក្រ​ ​នៅ​តែ​បន្ត​ទៅ​មុខ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ទៀត​ ដោយ​ធ្វើ​អោយ​កូនចៅ​គ្រួសារ​ក្រីក្រី​មិន​បាន​​ទទួល​ការ​អប់រំ​ ​និង​សេវា​សុខភាព។​

នៅ​ទី​បញ្ជប់​​ទោះ​បី​ជា​អ្នក​យល់​ស្រប​លើ​ទ្រឹស្តី​ ​ដែល​និយាយ​ថា​ ការ​រីក​ចំរើន​សេដ្ឋកិច្ច​នឹង​ធ្វើ​អោយ​ប្រជាជន​ ​ក្រីក្រ​រួច​ចាក​ផុត​ពី​ភាព​ក្រីក្រ​ក៏​ដោយ​ អំពើ​ពុករលួយ​ហាក់​ដូចជា​ប៉ៈពាល់​យ៉ាង​ធ្ងន់ធ្ង​ដល់​អ្នក​ក្រីក្រ។​ ​វៀរ​លែង​តែ​ ​ប្រទេស​នៅ​អាស៊ី​មួយ​ចំនួន​ ដែល​ប្រាក់​ចំណូល​ជាតិ​មាន​ការ​កើន​ឡើង​ផង​ ​ហើយ​អំពើ​ពុករលួយ​ក៏​កើន​ឡើង​ដែរ​ (ចិន​ វៀតណាម)។​ ភស្តុតាង​បង្ហាញ​ថា​ ​អំពើ​ពុករលួយ​បាន​ធ្វើ​អោយ​សេដ្ឋកិច្ច​មិន​មាន​ការ​រីក​ចំរើន​ ​ឬ​កាត់​បន្ថយ​ ការ​រីក​ចំរើន​សេដ្ឋកិច្ច​ក្នុង​បរិមាណ​ធំ​ទៅ​ជុំវិញ​ពិភពលោក។​ ​បុគ្គល​ល្បីៗ​ (ជា​ពិសេស​អ្នក​មាន​អំណាច)​ អាច​មាន​​ទ្រព​សម្បត្តិ​ច្រើន​ឡើង​ ប៉ុន្តែ​ប្រទេស​មិន​ទទួល​បាន​សក្តា​នុពល​ខ្លាំង​នោះ​ទេ​ ​ដោយ​សារ​អំពើ​ពុករលួយ។​ ​ដូច្នេះ​ ការ​ពឹង​ផ្អែក​លើ​ការ​រីក​ចំរើន​សេដ្ឋកិច្ច​ ​ដែល​អាច​ជួយ​បំបាត់​ភាព​ក្រីក្រ​ ​មិន​អាច​ជា​ជំរើស​សំរាប់​អ្នក​ក្រីក្រ​ទេ។​  

អំពើ​ពុករលួយ​ ​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ពិត​ជា​នាំ​មក​នូវ​គ្រោះថ្នាក់​ដល់​អ្នក​ ក្រីក្រ​ ទោះ​បី​ជា​ពួក​គេ​ ​សូកប៉ាន់​ ​ឬ​ ​មិន​សូកប៉ាន់​ក៏​ដោយ។​ ​កម្មវិធី​ប្រឆាំង​អំពើ​ពុករលួយ​ ​និង​បញ្ញាត្តិ្ត​ ​និង​ គុណភាព​ទំនិញ​សាធារណៈ​ត្រូវ​ បាន​ប៉ៈពាល់​ដោយ​ផ្ទាល់​ ​និង​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារ​ការ​រីក​រាលដាល​នៃ​អំពើ​ពុករលួយ។​ ​បើ​កាត់​បន្ថយ​ភាព​ក្រីក្រ​គឺ​ជា​ ​អត្ថិភាព​សង្គម​ ការ​ត្រួត​ពិនិត្យ​អំពើ​ពុករលួយ​ត្រូវ​តែ​ជា​អត្ថិភាព​ធំ​បំផុត៕​

ដក​ស្រង់​ចេញ​ពីៈ​
-Special Report Corruption, Pact Cambodia.

 
< Prev   Next >

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 0
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 309 ប្រទេស