ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

ភាព​ក្រីក្រ​ ​និង​អំពើ​ពុករលួយ​ PDF Print E-mail
Tuesday, 13 October 2009 , សរសេរដោយ​ « ផេក​ ​កម្ពុជា​ »   

អំពើ​ពុកលួយ​តែងតែ​ជួយ​ធ្វើ​អោយ​មនុស្ស​អោយ​កាន់​តែ​មាន​ឡើង។​ ​ប៉ុន្តែ​ជា​ការ​ពិត​ ទំនាក់​ទំនង​នៃ​អំពើ​ពុករលួយ​ទៅ​នឹង​ភាព​ក្រីក្រ​មាន​ច្រើន​ ​និង​មាន​លក្ខណៈ​ធំធេង។​ អំពើ​ពុករលួយ​បង្អាក់​ ​ធ្វើ​អោយ​ខូចខាត​ ​និង​បង្វែរ​ទិសដៅ​ការ​រីក​ចំរើន​សេដ្ឋកិច្ច។​ អំពើ​ពុករលួយ​មាន​ទំរង់​ផ្សេងៗ​គ្នា។​ ​នៅ​ពេល​ប្រទេស​ពីរ​មិន​ដូច​គ្នា​ ​វា​មាន​ស្ថានភាព​ដ៏​លំបាក​រួម។​

ទំនាក់​ទំនង​រវាង​អំពើ​ពុករលួយ​ ​និង​ភាព​ក្រីក្រ​ប៉ៈពាល់​ដល់​ទាំង​បុគ្គល​ ​និង​ពាណិជ្ជកម្ម​ ហើយ​ទំនាក់​ទំនង​នេះ​ ​មាន​ទិសដៅ​ទាំងពីរ៖​ ​ភាព​ក្រីក្រ​បង្កើត​អំពើ​ពុករលួយ​ ចំណែក​ឯ​អំពើ​ពុករលួយ​ធ្វើ​អោយ​ភាព​ក្រីក្រ​កាន់​តែ​ជ្រៅ​ទៅ។​ ​អំពើ​ពុករលួយ​ធ្វើ​អោយ​ស្ថាប័ន​សេដ្ឋកិច្ច​ នយោបាយ​ ​និង​សង្គម​សំខាន់ៗ​ចុះ​អន់​ខ្សោយ។​ ​អំពើ​ពុករលួយ​ជា​ ឥទ្ធិពល​មួយ​សំរាប់​បំរើ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ​ដែល​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ការ​ហូត​ពន្ធ​ថយ​ចុះ​ខ្លាំង​ ​ដែល​បាន​ ផល​ចំណេញ​ដល់​អ្នក​មាន​ ​ក្រោម​ការ​ចំណាយ​​របស់​អ្នក​ក្រីក្រ។​  

សេចក្តី​ទុក​ចិត្ត​ ​ដែល​មាន​សារៈ​សំខាន់​សំរាប់​ទីផ្សារ​ហិរញ្ញវត្ថុ​ ​និង​ រដ្ឋាភិបាល​ល្អ​គឺ​ពិបាក​បង្កើត​ឡើង​ណាស់​ ​នៅ​ក្នុង​សង្គម​ក្រីក្រ​ ​និង​ពុករលួយ។​

ប្រជាជន​ក្រីក្រ​ ​និង​ពាណិជ្ជករ​ ​ដែល​មាន​ប្រាក់​តិច​តួច​មាន​ជំរើស​សេដ្ឋកិច្ច​តិចតួច​ ហើយ​នៅ​កន្លៃង​ណា​ ​ដែល​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ក្លាយ​​ជា​ទៅ​ច្បាប់​ ​ពួក​គេ​ថែម​ទាំង​ងាយ​នឹង​រងគ្រោះ​ដោយ​ការ​ជញ្ជក់​ប្រយោជន៍​ពី​អ្នក​ដ៏ទៃ។​ ​នៅ​ក្នុង​ស្ថានភាព​នេះ​ ​មិនមាន​អំពើ​ពុករលួយ​ “តិចតួច”​នោះ​ទេ។​ ​ការ​គំរាម​គំហែង​របស់​ប៉ូលិស​នៅ​ក្នុង​ទីផ្សារ​ ​សាធារណៈ​ ​ឬ​ ការ​បិទ​ផ្លូវ​នៅ​ទី​ជនបទ​ ​ដែល​កសិករ​ត្រូវ​បង់​លុយ​ ​ដើម្បី​ដឹក​ជញ្ជូន​ផលិត​ផល​ទៅ​កាន់​ទីក្រុង​ទទួល​បាន​ ប្រាក់​បន្តិច​បន្តួច​មែន​ ​ប៉ុន្តែ​ពួក​គេ​ធ្វើ​អោយ​អ្នក​ក្រីក្រ​នៅ​តែ​ក្រីក្រ។​

មន្ត្រី​ថ្នាក់​ទាប​ផ្ទាល់​អាច​ជួប​ប្រទៈ​បញ្ហា​ក្នុង​ការ​រក​ប្រាក់​ចំណូល​ដោយ​សុទ្ធ​ចិត្ត។​ នៅ​ក្នុង​សង្គម​ក្រីក្រ​ ​ពួក​គេ​ ​តែងតែ​ទទួល​បាន​ប្រាក់​ខែ​តិចតួច។​ នៅ​ពេល​ពួក​គេ​ត្រូវ​បាន​អោយ​ប្រាក់​កំរៃ​ច្រើន​ ​ហើយ​ត្រូវ​បង់​ប្រាក់​នោះ​ទៅ​ ​អោយ​មន្ត្រី​ថ្នាក់​ខ្ពស់។​ ​នៅ​ក្នុង​ស្ថានការ​នេះ​ ​ការ​សូកប៉ាន់​ ការ​ជំរិត​ទា​ប្រាក់​ ​និង​ការ​លួច​ប្លន់​ក្លាយ​ទៅ​ជា​រឿង​មួយ​ ​ដើម្បី​រស់។​

ចំពោះ​ពាណិជ្ជកម្ម​ខ្នាត​តូច​ ​និង​ធំ​ ​និង​ជា​ពិសេស​សំរាប់​អ្នក​វិនិយោគ​ទុន​បរទេស​ អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ត្រូវ​​ការ​ចំណាយ​ប្រាក់​ហួស​ប្រមាណ។​ ​ជួនកាល​វា​ជា​បែប​ទំនើប​ទាន់​សម័យ​ ដែល​គេ​ត្រូវ​គិត​ដល់​ការ​សូកប៉ាន់​ ​ដែល​អាច​ ធ្វើ​អោយ​ដំណើរការ​ការិយាល័យ​ធិបតេយ្យ​មាន​ដំណើរការ។​ ​ហើយ​ជា​ការពិត​អំណោយ​ លុយកាក់​ ​ឬ​ការ​សូកប៉ាន់​ ​ត្រូវ​សូក​ទៅ​ក្រុម​មន្ត្រី​នៅ​ពេល​វេលា​ណា​មួយ​ ​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​មួយ​អោយ​ទទួល​បាន​លិខិត​អនុញ្ញតិ​ ​ឬ​អជ្ញាប័ន​ ឆាប់​រហ័ស។​  

ប៉ុន្តែ​បើ​យើង​ងាក​មក​កិច្ចការ​ជំនួញ​ដាច់​ដោយ​ឡែក​នោះ​វិញ​ កំលាំង​ដែល​ធ្វើ​អោយ​ខូចខាត​ខ្លាំងក្លា​បង្ហាញ​ ​កាន់​តែ​ច្បាស់។​ ​ក្រុមហ៊ុន​ ​ដែល​​សូកប៉ាន់​ប្រាប់​មន្ត្រី​ដែល​ទទួល​ប្រាក់​ខែ​តិចតួច​ ឬ​ ​គ្មាន​ប្រាក់​ខែ​ថា​ ​ពួក​គេ​អាច​រក​ប្រាក់​​ដោយ​ធ្វើ​ការ​យឺតៗ​ ​” ធ្វើ​អោយ​បាត់ ”​ ​ឯកសារ​ ក្រដាស​ស្នាម​ ​ឬ​បង្កើត​ផែនការ​ ​ឬ​តំរូវការ​ថ្មី​  ​ទំរង់​បែបបទ​ថ្មី​ ​និង​ពន្យា​ពេល​វេលា។​ ពួក​គេ​បង្កើត​សញ្ញា​ថ្មី​មួយ​ថា​ ​“ បង់​ប្រាក់ ”។​ ​សញ្ញា​បែប​នេះ​ដើរ​យ៉ាង​លឿន​តាម​រយៈ​ ​សេដ្ឋ កិច្ច​ ​និង​ការងារ​ការិយាល័យ​ធិបតេយ្យ​ ​ជា​ពិសេស​នៅ​កន្លែង​ ​ដែល​ច្បាប់​មាន​ការ​ខ្វះ​ចន្លោះ​ អំពើ​ពុករលួយ​ក៏​កើត​មាន​ឡើង។​

នៅ​ក្នុង​ទីផ្សារ​ពុករលួយ​ ​និង​ដំណើរការ​ដេញ​ថ្លៃ​សាធារណៈ​ ​ក្រុមហ៊ុន​ ​និង​ អ្នក​ដេញ​ថ្លៃ​មិន​សុទ្ធ​ ​រឹត​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ ​ពី​អ្នក​ប្រកួត​ប្រជែង​សុទ្ធ​។ ​ការ​ទំនាក់​ទំនង​ ​និង​ប្រាក់​ ក្រៅ​ពី​ការ​កែប្រែ​វិធី​សាស្ត្រ​ថ្មីៗ​ ​និង​ឧត្តមភាព​ បាន​ក្លាយ​ជា​មធ្យោបាយ​សម្រាប់​ឈ្នះ​ ​ការ​ដេញ​ថ្លៃ។​ ​ការ​អភិវឌ្ឈ​មូលធន​មនុស្ស​ ​និង​សមត្ថភាព​ បច្ចេកទេស​សំរាប់​មនុស្ស​ជំនាន់​ក្រោយ​ត្រូវ​បាន​ទាក់ទាញ​តិច​ជាង​អំពើ​ ពុករលួយ​ ​សំរាប់​ពេល​បច្ចុប្បន្ន។​

ប្រជា​ពលរដ្ឋ​ ​ដែល​រងគ្រោះ​យូរ​មក​ហើយ​នឹង​មិន​បាន​ទទួល​អ្វី​ ​ដែល​ពួក​គេ​ចំណាយ​នោះ​ទេ​ ប៉ុន្តែ​ ពួក​គេ​​ប្រាកដ​នឹង​ចំណាយ​ទៅ​លើ​អ្វី​ដែល​ពួក​គេ​ទទួល។​ ​ការ​ចំណាយ​ហួស​កំណត់​ដូចជា​ ការ​ចំណាយ​ប្រាក់​ ​និង​ប្រត្តិបត្តិការ​ ​ដែល​គ្មាន​ប្រយោជន៍​ និង​ការ​ចំណាយ​មិន​ពិត​ប្រាកដ​អាច​ត្រូវ​បាន​គ្រប​ដណ្តប់​ទាំង​ស្រុង​ដោយ​ ការ​សូកប៉ាន់។​ ​ការចំណាយ​​ដោយ​អំពើ​ពុករលួយ​បែប​នេះ​​អាច​លេច​ឡើង​នៅ​ក្រោយ​ ​ពេល​ដែល​ស្ពាន​បាក់​ស្រុត​ ​ហើយ​អាគារ​ធំៗ​ដួល​​រលំ​ ដូច​ដែល​នៅ​ក្នុង​តំបន់​រញ្ជួយ​ផែនដី​ ​នៅ​ប្រទេស​ ​ទួគី​ ​អ៊ីរ៉ង់​ ​និង​ចិន។​

ដោយ​ស្ថិត​នៅ​ក្នុង​កំរឹត​ខ្ពស់​ អំពើ​ពុករលួយ​ទ្រង់ទ្រាយ​ធំ​គំរាម​គំហែង​ដល់​មូលដ្ឋាន​គ្រឹះ​នៃ​ការ​វិល​ត្រលប់​ ​មក​រក​វិនិយោគទុន​ ​ហានិភ័យ​ ​និង​ការងារ​ដ៏​ត្រឹមត្រូវ​មួយ។​ វា​បំផ្លាញ​សិទ្ធិ​អចលន​ទ្រព្យ​ជា​មូលដ្ឋាន​ ​តុលាការ​ ​ប៉ូលីស​ ​ធនាគារ​ ​និង​រូបិយវត្ថុ។​ ​នៅ​ពេល​ដែល​កិច្ច​សន្យា​មិន​ត្រូវ​បាន​ពង្រឹង​ ​ទ្រព្យ​សម្បត្តិ​មិន​អាច​ត្រូវ​បាន​ការពារ​​នោះ​ទេ។​ ដំណើរការ​ច្បាប់​បាន​ក្លាយ​ជា​ឧបករណ៍​ធ្វើ​អោយ​បុគ្គល​ក្លាយ​ជា​អ្នក​មាន​ ​និង​ដើម្បី​ការពារ​សុវត្ថិភាព​បុគ្គល​ ​ហើយ​  ទ្រព្យ​សម្បត្តិ​មិន​ត្រូវ​បាន​ធានា​ឡើយ។​ ​ការ​ទទួល​បាន​ផល​ប្រយោជន៍​ក្នុង​រយៈ​ពេល​ខ្លី​ពី​អំពើ​ពុករលួយ​ ​អាច​មាន​ទំហំ​ធំ​ ​ប៉ុន្តែ​ការ​ការពារ​ប្រយោជន៍​ទាំង​នេះ​សំរាប់​រយៈ​ពេល​វែង​ ​ឬ​ វិនិយោគ​ផល​ចំណេញ​នេះ​ឡើង​វិញ​ ​អាច​ធ្វើ​​បាន​ទាំង​អស់​ ​ប៉ុន្តែ​មិន​អាច​ទៅ​រួច​នោះ​ទេ។​

អសន្តិសុខ​បែប​នេះ​នឹង​ជំរុញ​អោយ​អ្នក​វិនិយោគ​ទុន​ទទួល​បាន​ផល​ចំណេញ​រយៈ​ពេល​ខ្លី​ជា​ អតិបរិមា​ ​ហើយ​នឹង​ធ្វើ​អោយ​ទ្រព្យ​សម្បត្តិ​ចល័ត​តាម​ ​ដែល​អាច​ធ្វើ​ទៅ​បាន។​ ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ ​ការ​ហូរ​ចេញ​មូលធន​ ​នឹង​អាច​កើត​មាន។​ ក្រុមហ៊ុន​ដែល​ដើរ​បាន​ល្អ​នៅ​លើ​ពិភពលោក​នឹង​ងាយ​ដក​ចេញ​ទៅ​វិញ​ ​ដោយ​សារ​ការ​ព្រួយ​បារម្ភ​អំពី​ភាព​​មិន​ច្បាស់លាស់​ ​(អសន្តិសុខ)​​ ​បែប​នេះ​ ​និង​ស្វែង​រក​ឱកាស​ ​ដែល​មាន​សុវត្ថិភាព​នៅ​សង្គម​ណា​ ​ដែល​គ្រប់​ គ្រង​បាន​ល្អ។​ ​អ្វី​ដែល​គួរ​អោយ​ព្រួយ​បារម្ភ​នោះ​គឺ​ការ​ប្រឈម​មុខ​នឹង​ភាព​ក្រីក្រ​ ​និង​ ការ​អភិវឌ្ឈ​មិន​ស្មើ​គ្នា​ ​អាច​​បង្កើន​ផល​ប្រយោជន៍​ពី​អំពើ​ពុករលួយ​កាន់​ខ្លាំង​ឡើង​ថែម​ទៀត។​

ប្រទេស​នីមួយៗ​មាន​អំពើ​ពុករលួយ​ សូម្បី​តែ​ប្រទេស​អ្នក​មាន​ ​ដែល​ប្រកាន់​យក​លទ្ធិ​ប្រជា​ធិបតេយ្យ​ក៏​ដោយ។​ ​អំពើ​ពុករលួយ​ ​មិន​អាច​ពន្យល់​ថា​អ្វីៗ​ទាំង​អស់​ថា​ ​អាក្រក់​  អ្វីៗ​ទាំង​អស់​ថា​ល្អ​ ​នៅ​ក្នុង​សង្គម​ណា​មួយ​បាន​​ទេ។​ ​មាន​សង្គម​មួយ​ចំនួន​ ដែល​អំពើ​ពុករលួយ​ខ្លាំងក្លា​អាច​ធ្វើ​អោយ​ខូចខាត​តិចតួច​ជាង​ការ​ពិត​ ​(ដែល​​ផ្ទុយ​នឹង​​គោល​ការណ៍)។​ ​បញ្ហា​ស្មុគស្មាញ​នៅ​ត្រង់​ថា​ ​ភាព​ពិត​ប្រាកដ​ទាក់ទង​នឹង​គំនិត​កំណែ​ទំរង់​ល្អៗ​ ​សំរាប់​ប្រទេស​ “ក”​ អាច​មិន​ទាក់ទង​គ្នា​នៅ​ក្នុង​ប្រទេស​ ”ខ”​ ​មិន​អាច​មាន​នៅ​ក្នុង​ប្រទេស​ ​“គ”​ ​ហើយ​ប៉ៈពាល់​ខ្លាំង​នៅ​ក្នុង​ប្រទេស​ “ឃ”។​

ដូច្នេះ​ ​មិន​មាន​នរណា​ម្នាក់​ផ្តល់​ចំលើយ​បាន​ទាំង​អស់​ទាក់ទង​នឹង​អំពើ​ពុករលួយ​ឡើយ​ ហើយ​ប្រទេស​អ្នក​មាន​ត្រូវ​រៀន​ពី​ប្រទេស​ក្រីក្រ​ ​​ដែល​នៅ​ជិត​ខាង​ប្រទេស​របស់​ខ្លួន។​ ​ជា​ចុង​ក្រោយ​ កំណែ​ទំរង់​ ​ដែល​មាន​រយៈ​ពេល​យូរ​ ​គឺ​ជា​អ្វី​ ​ដែល​អាច​អោយ​ប្រជា​ពលរដ្ឋ​ ​ពាណិជ្ជករ​ក្នុង​ស្រុក​ និង​ដៃ​គូ​អន្តរជាតិ​ ​ទាមទារ​សិទ្ធិ​មូលដ្ឋាន​ ​ដោយ​ផ្អែក​លើ​នីតិរដ្ឋ​ ​និង​ អោយ​អ្នក​ដឹកនាំ​ប្រទេស​មាន​ការ​ទទួល​ខុស​ត្រូវ។​

កិច្ចការ​របស់​រដ្ឋ​មួយ​ទៀត​នោះ​គឺ​ ​យុត្តិធម៌៕​​

ដក​ស្រង់​ចេញ​ពីៈ​
-Special Report Corruption, Pact Cambodia.   

 

 

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 3573787
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 273 ប្រទេស