ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

សេចក្តី​ថ្លែង​ការណ៍ PDF Print E-mail
Wednesday, 10 March 2010 , សរសេរដោយ​ « ក្រុម​សម្ព័ន្ធ​អង្គការ​ »   

សេចក្តី​ថ្លែង​ការណ៍​

នៃ​ក្រុម​សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ​សមាគម​ ​នៃ​សង្គម​ស៊ីវិល​កម្ពុជា​

ថ្ងៃ​ទី​៩​ ​ខែ​មិនា​ ​ឆ្នាំ២០១០​

ក្រុម​សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ​សមាគម​ ​នៃ​សង្គម​ស៊ីវិល​មាន​ការ​រីករាយ​ណាស់​ ដែល​បាន​ទទួល​ដំណឹង​ថា​ ​រដ្ឋសភា​ជាតិ​នឹង​ធ្វើ​ការ​​អនុម័ត​​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ថ្ងៃ​ទី​១០​ ​ខែ​មិនា​ ស្អែក​នេះ​ ​តែ​យើង​ទាំង​អស់​គ្នា​ក៏​មាន​ការ​សោក​ស្តាយ​ខ្លាំង​ណាស់​ដែរ​ ​ដែល​យើង​ទាំង​អស់​ គ្នា​បាន​ទទួល​នូវ​សំណៅ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក្នុង​រយៈ​ពេល​ខ្លី​ពេក​ ដែល​មិនមាន​ពេល​គ្រប់គ្រាន់​នឹង​អាច​ធ្វើ​ការ​វិភាគ​ ​និង​ធ្វើ​អនុសាសន៍​ជូន​ទៅ​ ​រដ្ឋ​សភា​ជាតិ​នូវ​មតិ​ល្អៗ​បាន។​

យើង ​ទាំង​អស់​គ្នា​ក៏​ទទួល​ស្គាល់​ថា​ ​មតិ​ខ្លះ​របស់​ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ​សមាគម​ ​នៃ​សង្គម​ស៊ីវិល​ ផ្តល់​ជូន​ជា​ ​យុទ្ធសាស្ត្រ​កន្លង​មក​នោះ​ ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ដាក់​បញ្ចូល​ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ និង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ ​(បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​អំពើ​​ពុករលួយ)​ ​រួច​ពិត​មែន​ហើយ​ ប៉ុន្តែ​នៅ​មាន​គោលការណ៍​ ​និង​​ទស្សនៈ​ ​មួយ​ចំនួន​ ​ដែល​សំខាន់ៗ​ជា​ច្រើន​ទៀត​នៅ​មិន​ទាន់​បាន​ដាក់​បញ្ចូល​ ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ឡើយ​នោះ​ទេ។​ ​ប្រសិន​បើ​គោលការណ៍​ និង​ទស្សនៈ​ទាំង​នោះ​មិន​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ ថ្មី​ ​ទេ​នោះ​ ​ស្ថាប័ន​ប្រឆាំង​អំពើ​ពុករលួយ​ ប្រាកដ​ជា​មិន​អាច​ធ្វើ​សកម្មភាព​របស់​ខ្លួន​ដោយ​មាន​ប្រសិទ្ធិ​ភាព​ ​និង​​ពេញ​លេញ​បាន​ឡើយ​ ​ហេតុ​ដូច្នេះ​ ដើម្បី​ធ្វើ​ឱ្យ​ក្រុម​ប្រឹក្សា​ជាតិ​ ​និង​អាជ្ញាធរ​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ អាច​នឹង​ដំណើរ​ការ​ការងារ​របស់​ខ្លួន​ក្នុង​ការ​អនុវត្ត​ក្រម​ព្រហ្មទណ្ឌ​ ​និង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នេះ​ដោយ​មាន​ប្រសិទ្ធិភាព​នោះ​ យើង​ខ្ញុំ​តំណាង​ឱ្យ​សម្ព័ន្ធ​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល-​សមាគម​នៃ​ សង្គម​ស៊ីវិល​ ​មាន​អនុសាសន៍​ ​មួយ​ចំនួន​ដូច​ខាង​ក្រោមៈ​

១.​សូម​ធ្វើ​ការ​ពន្យារ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​យ៉ាង​ហោច​បាន​មួយ​ខែ​ទៀត​ ​និង​ សូម​ឱ្យ​រដ្ឋសភា​បើក​ឱ្យ​មាន​ការ​ផ្តល់​មតិ​សាធារណៈ។​

២.​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​តែ​ជា​ស្ថាប័ន​ឯករាជ្យៈ​ ដើម្បី​ឱ្យ​ក្រុម​ប្រឹក្សា​នេះ​ឯករាជ្យ​ទៅ​បាន​លុះ​ត្រា​តែៈ​

*អាណត្តិៈ​ សមាជិក​ក្រុម​ប្រឹក្សា​គួរ​តែ​មាន​អាណត្តិ​ឱ្យ​បាន​យូរ​ជាង​នេះ​ ​(យ៉ាង​តិច​ ៩ឆ្នាំ)​ សូម​ធ្វើ​វិសោធនកម្ម​ ​មាត្រា.៧​។​​

         *ថវិកាៈ​ ​សូម​ឱ្យ​មាន​ថវិកា​ដោយ​ឡែក​នៅ​ក្នុង​កញ្ចប់​ថិវិកា​ជាតិ​ ​(សូម​ធ្វើ​វិសោធនកម្ម​ មាត្រា​.១៦)។​

*សមាជិកៈ​ គួរ​តែ​ជា​បុគ្គល​ឯករាជ្យ​ ​ដែល​មិន​មែន​ជា​សកម្មជន​គណបក្ស​នយោបាយ​ ​និង​ មិន​មែន​ ​ជា​មន្ត្រី​រាជការ​ ​ដែល​ធ្វើ​ការ​នៅ​ក្នុង​អំណាច​នីតិ​ប្រតិបត្តិ​ ​ឬ​នីតិបញ្ញត្តិ។​​

 

៣.​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​ត្រូវ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​នោះ​ទេ​ (សូម​ធ្វើ​វិសោធកម្ម​ ម.៦) ។​

៤.​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ គួរ​តែ​បាន​ប្រកាស​ជា​សាធារណៈ។​​

៥.​ការ​ការពារ​​សាក្សី​ ​និង​ ​អ្នកប្តឹងៈ​ ច្បាប់​នេះ​គួរ​តែ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​អ្នក​ចូលរួម​ផ្តល់​ពត៌មាន​ពី​អំពើ​ពុករលួយ​ ​តែ​ផ្ទុយ​ទៅ​វិញ​ ​ដូចជា​មាត្រា​ ៤១​ ​ជាដើម​ ​បែរ​ជា​ធ្វើ​ឱ្យ​អ្នក​ប្តឹង​លែង​ហ៊ាន​ប្តឹង​ អ្នក​ផ្តល់​ពត៌មាន​មក​អាជ្ញាធរ​ ​ក៏​លែង​ហ៊ាន​ផ្តល់​ពត៌មាន​ដែរ​។​ ​ដូច​នេះ​ មាត្រា​បែប​នេះ​គួរ​តែ​ចែង​ឱ្យ​បាន​ច្បាស់​ ​ឬ​ដក​ទុក​សិន​ទម្រាំ​តុលាការ​រឹងមាំ​ ​ឯករាជ្យ​ជា​មុន​សិន។​

យើង​ខ្ញុំ​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល-​សមាគម​នៃ​សង្គមស៊ីវិល​ ​សង្ឃឹម​ថា​ ​រាជ​រដ្ឋាភិបាល​ ​និង​ រដ្ឋសភា​ជាតិ​ ​នឹង​ធ្វើ​ការ​ពិចារណា​ ​ទៅ​លើ​អនុសាសន៍​របស់​យើង​ខ្ញុំ​ និង​សង្ឃឹម​ថា​ ​សង្គម​កម្ពុជា​នឹង​អាច​កាត់​បន្ថយ​អំពើ​ពុករលួយ​ប្រកប​ដោយ​តម្លាភាព​ ​គណ​នេយ្យភាព​ ​និង​បើក​ឱ្យ​ប្រជាជន​ គ្រប់​រូប​មាន​ឱកាស​ចូលរួម​ក្នុង​កិច្ច​កសាង​ប្រទេស​ជាតិ​កម្ពុជា។​

យើង​ខ្ញុំ​សូម​បញ្ជាក់​ថា​ ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ដាក់​នៅ​លើ​វិបសាយ​ស្អាតស្អំ​ http://saatsaam.info/kh/​ ​ដើម្បី​បើក​អោយ​មាន​ ​ការ​ចូលរួម​ពិភាក្សា​ពី​សាធារណជន​ផង​ដែរ។​

សំរាប់ពត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​ជា​មួយៈ​​

១.​ ​លោក​ ​សុក​ ​សំអឿន​ ​នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​ និង​ជា​ប្រធាន​សម្ព័ន្ធ​ដើម្បី​សុច្ចរិតភាព​ ​និង​គណនេយ្យ​ភាព​សង្គម​ (CISA) លេខ​ទូរស័ព្ទៈ​ ​០១២​ ៩០១​ ១៩៩​

២.​ លោក​ ​ធន​ ​សារាយ​   ​ប្រធាន​សមាគម​អាដហុក​  (ADHOC)  លេខទូរស័ព្ទៈ ០១៦ ៨៨០ ៥០៩​​

៣.​ ​លោក​ស្រី​ ​ពុង​ ឈីវ​កេក​ ​ប្រធាន​អង្គការ​លីកាដូ​ ​និង​ជា​ប្រធាន​ ​NGO CEDAW លេខ​ទូរស័ព្ទៈ​ ០១២​ ៨០២​ ​៥០៦​​​

៤.​ លោក​ ​ហង្ស​​ ឆាយា​  ​នាយក​ប្រតិបត្តិ​អង្គការ​ KID លេខ​ទូរស័ព្ទៈ​ ០១២​ ៨៦៥​ ៩១០​​​

៥.​ ​លោក​ ឈិត​ ​សំអាត​ ​នាយក​ប្រតិបត្តិ​ NGO Forum លេខ​ទូរស័ព្ទៈ ០១២​ ៩២៨​ ៥៨៥​​

៦.​ លោក​ ​គល់​ បញ្ញា​​ នាយក​ប្រតិបត្តិ​ COMFREL លេខ​ទូរស័ព្ទៈ​ ​០១២​ ​៩៤២​ ០១៧​

៧.​​ ​លោក​ស្រី​ ​ធីតា​ ឃឹះ​  ​នាយក​ប្រតិបត្តិ​អង្គការ​ SILAKA  លេខ​ទូរស័ព្ទៈ​ ​០១២​ ៨៣៨​ ​៤៦៤​​

 
< Prev   Next >

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 2527561
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 213 ប្រទេស