ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

លិខិតអញ្ជើញអ្នកសារពត៌មាន PDF Print E-mail
Monday, 25 April 2011 , សរសេរដោយ​ « CISA »   

សម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម​សហការជាមួយក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា នឹងរៀបចំសិក្ខាសាលាមួយ ស្តីពីសេចក្តីព្រាងរបាយការណ៍ ស្រាវជ្រាវលទ្ធកម្មសាធារណៈនៅកម្ពុជា ​ដែលប្រព្រឹត្តិទៅនៅ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១១ ចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង១២:០០នាទីព្រឹក នៅសណ្ឋាគារអ៊ីនធឺខន់ធីណង់តាល់ ​  សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងស្វែងរកអនុសាសន៍​កែលំអ ដើម្បីចង​ក្រងរបាយការណ៍​បញ្ចប់ ​នៃការ​ស្រាវជ្រាវ​លទ្ធកម្ម​សាធារណៈក្នុង វិស័យសុខាភិបាល​ និងវិស័យសាធារណៈការ និងដឹកជញ្ជូន ​​និង​ដើម្បី​ជំរុញ​ឲ្យ ​មាន​ការ​ចូលរួម​ពី​សាធារណជន​នៅក្នុង​ដំណើរការ​អនុវត្ត​លទ្ធកម្ម​សាធារណៈ ​​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ។

   សូមបញ្ជាក់ផង​ដែរថា ការស្រាវជ្រាវនេះបានចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ២០១០ រហូតដល់ ខែមីនា ឆ្នាំ២០១១ ដែលមានរយៈពេលប្រហែល​ ៥ខែ ដែលធ្វើការស្រាវជ្រាវដោយក្រុមស្រាវជ្រាវនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ក្នុងនាមសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម ឧបត្ថមថវិកាដោយ បណ្តាញរួបរួម ដើម្បីគណនេយ្យ ភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិចប្រចាំ​នៅប្រទេសហ្វីពីន ។

ការស្រាវជ្រាវនេះ​បានធ្វើការ​​សិក្សាលើទិន្នន័យដែលមានស្រាប់ និង​ចុះយកពត៌មានតាមខេត្តក្រុងចំនួន ៥ រួមមាន​ រាជធានីភ្នំពេញ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ តាមរយៈការសម្ភាសន៍ដោយ ផ្ទាល់ ជាមួយនឹងអ្នកផ្តល់ និងអ្នកប្រើប្រាស់សេវាសាធារណៈខាងលើសរុប៣៩៦​​ នាក់រួម​មាន មន្រ្តីថ្នាក់ក្រសួង ថ្នាក់ខេត្ត និងក្រុមប្រឹក្សាឃុំសង្កាត់ ព្រមទាំងប្រជាពល​រដ្ឋ ។​

 ការ​ស្រាវ​ជ្រាវ​នេះ​ រៀបចំឡើង​ក្នុង​គោល​បំណង​ស្ទាប​ស្ទង់​មតិ​ និង​កំរិត​នៃ​ការ​យល់ដឹង​របស់​អ្នក​ផ្តល់​បទ​សំភាសន៍​​        ព្រមទាំង​លទ្ធផល​នៃ​ការ​ផ្សព្វ​ផ្សាយ​គោល​ការណ៍​លទ្ធកម្ម​សាធារណៈ​តែ​ប៉ុ​ណ្ណោះ ។ តាមរយៈ​លទ្ធផល ​រក​ឃើញបាន  ​       បង្ហាញ​ថាអ្នក​ផ្តល់​បទ​សំភាសន៍​​ជាង​ ៩០% យល់ថា ការចូលរួម និង​អង្កេតពិនិត្យ​ក្នុង​ដំណើរការអនុវត្ត​  គំរោង​លទ្ធកម្ម​សាធារណៈ​ទាំង​នេះ​ពិតជាមានសារៈសំខាន់ណាស់ ប៉ុន្តែ​ ពួកគេប្រហែលជា​ ៤៦​%​ មិនហ៊ាន​ប្តឹង​តវ៉ា​ នោះទេប្រសិនបើ       ដឹងថា​ការអនុវត្តគំរោង​មិនប្រក្រតីណាមួយ ពីព្រោះ​ ពួកគេភ័យខ្លាច​ពី​សន្តិសុខ​ផ្ទាល់​ខ្លួន ដោយ​ហេតុ​ថា​ពួកគេ​ពុំទាន់​ជឿ       ជាក់​នៅឡើយ​ចំពោះ​ប្រព័ន្ធតុលាការនៅ​កម្ពុជា​ ។

    ដូចជំរាបជូនខាងលើ សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម សូមគោរពអញ្ជើញអ្នកសារពត៌មាន  ជាតិ និងអន្តរជាតិក្នុងស្រុក ទាំងអស់មេត្តាចូលរួមដើម្បីស្វែងយល់និងជ្រាបជាពត៌មាន ។​​  ក្នុងនាមសម្ព័ន្ធយើងខ្ញុំ សូមថ្លែងអំ          ណរ គុណទុកជាមុនសំរាប់ការអញ្ជើញចូលរួមរបស់​​ អ្នកសារពត៌មានទាំងអស់ ។

 ពត៌មានទំនាក់ទំនង៖

  •   សេចក្តីលំអិតអំពីរបាយការណ៍​ស្រាវ​ជ្រាវ​លទ្ធ​កម្ម​សាធារណៈ​ខាងលើ​ សូមទំនាក់ទំនងមក លោក សុក សំអឿន   នាយក​ប្រតិបត្តិ ក្រុម​អ្នក​ច្បាប់​ការពារសិទ្ធិ​​កម្ពុជា និងជាប្រធានសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម     តាមរយៈទូរស័ព្ទលេខ ០១២​ ៩០​១ ១៩៩ ។
  •   ពត៌មានទូទៅនៃការរៀបចំសិក្ខាសាលា សូមទំនាក់ទំនងមក កញ្ញា ឡុង បូរិន្ធ អ្នកសម្របសម្រួល អគ្គលេខាធិការដ្ឋាន    សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម តាមរយៈទូរស័ព្ទលេខ ០១២​ ៩៨៧​ ១៥៨  ។
 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 2701319
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 234 ប្រទេស