ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

សេចក្តីប្រកាសព័ត៌មាន PDF Print E-mail
Wednesday, 07 December 2011 , សរសេរដោយ​ « CISA »   

សេចក្តីប្រកាសព័ត៌មាន

ទាំងអស់គ្នាអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ ធ្នូ ២០១១

សម្ព័ន្ធ ​ដើម្បី​សុចរិត​ភាព​ និង​គណ​នេយ្យ​ភាព​សង្គ​ម​ (CISA) ​នឹង​រៀប​ចំវេទិ​កាសា​ធារណៈ​ និង​ ការ​ប្រគំ​តន្ត្រី​ នៅថ្ងៃទី​ ០៩​ ខែធ្នូ​ ឆ្នាំ​២០១១​ ចាប់​ពី​ម៉ោ​ង​ ៧ៈ៣០នាទី​ព្រឹក​​ រហូត​ដល់​ម៉ោង​ ៩ៈ៣០​នាទី​យ​ប់​ ក្នុង​ខេត្ត​ចំនួន​ ០៣​ រួម​មាន ​ខេត្ត​កំពង់​ចាម​ ពោធិ៍​សាត់ និង​បន្ទាយ​មាន​ជ័យ ​។ វេទិកាសា​ធារណៈ​ នឹង​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​ការ​ចូល​រួ​​​ម​ពី​ប្រជាពលរដ្ឋ​សរុប​ជាង​ ៦០០​នាក់​​និង​​មាន​​កិត្តិ​​យស​អញ្ជើញចូលរួមពី មន្ត្រីរាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ តាមបណ្តាខេត្តក្រុងនិមួយៗខាងលើ​ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ជា ​ដៃគូ​ មួយ​ចំនួន​ផ្សេង​ទៀ​ត​។ ទិវា​នេះ​រៀប​ចំមាន​គោល​បំណង​ដើម្បី​ អប​អរ​សាទរ​ទិវា​ជាតិ​​ និង​អន្ត​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ អំពើ​ពុក​រលួយ ​ និង​ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពី​ផលប៉ះ​ពាល់​នៃ​អំពើ​ ពុករ​លួយ​​ និង​ការ​ចូល​រួម​ពី សាធារ​ណ​ជន​ក្នុង​ការ​អនុវត្ត ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ តាម​រយៈ​ការ​ផ្តល់​ព័​ត៌មាន​អំពី​អំពើ​ពុក​រលួយទៅ​អាជ្ញា​ធរ​ ពាក់​ព័ន្ធ​ និង​ជា​ពិសេស​ទៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ លើសពី ​នេះ​គឺ​លើក​ទឹក​ចិត្ត​ប្រជា​ពល​រដ្ឋ​ និង​អាជ្ញា​ធរ​យល់​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​ប្រើ​ប្រាស់​បង្កាន់​ដៃ​បង់​ ប្រាក់​នូវ​រាល់​សេវា​សា​ធា​រ​ណៈ​ប្រកប​ដោយ​តម្លា​ភាព​ ។­­​

      យោងតាមអនុក្រិត្យលេខ ១៥០ អនក្រ.ប.ក ស្តីពីទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី ០៦   ខែធ្នូ ឆ្នាំ២០១០ បង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលបាននឹងកំពុងប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ នៅកម្ពុជា។ តាម​ការ​សង្កេត​ជាទូ​ទៅ­ យើងមើលឃើញថា អង្គភាពប្រឆាំងអំពើពុករលួយបាននឹងកំពុងធ្វើ ការ​ផ្សព្វ​ផ្សាយ​ជំរុញ​ការ​អនុវត្ត​ច្បាប់​នេះ​យ៉ាង​មុត​មាំ​ដល់​ មន្ត្រីរាជរដ្ឋាភិបាលតាំងពី ថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ និងសាធារណជនផងដែរ ។ ទន្ទឹមហ្នឹងនេះ ការ​ដោះ​ស្រាយ​ពាក្យ​បណ្តឹង​ស្តីពីបញ្ហាអំពើពុករលួយវិញ អង្គភាពនេះ ក៏បានចាត់វិធានការលើករណីធំៗមួយចំនួនដែលគួរឱ្យកត់សម្គាល់ផងដែរ។ យ៉ាងណាម៉ិញ សាធារណជនក៏នៅមិន ទាន់បានដឹងថា តើមកដល់បច្ចុប្បន្ននេះ អង្គភាពបានទទួលពាក្យបណ្តឹងចំនួនប៉ុន្មាន លើ​ករណី​អ្វីខ្លះ ហើយមាន ដំណោះស្រាយប៉ុន្មានករណីហើយនោះទេ? ដូច្នេះ ពួក​គេ​កំពុង​ទន្ទឹង​រង់​ចាំ​របាយ​ការណ៍​សមិទ្ធិផល​សំរេច​របស់ អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងរយៈកាលកន្លងមក ។ យើងទាំងអស់គ្នាទទួលស្គាល់ថា របាយការណ៍នេះពិតជា ផ្តល់នូវព័ត៌មានសំខាន់ៗ និងចាំបាច់សំរាប់ជំរុញឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ និងជាពិសេសការចូលរួម ពី​សាធារ​ណជន​ ដើម្បីឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាពជាបន្តបន្ទាប់។

ដោយឡែក សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម បានរួមចំណែកមួយចំនួនផងដែរ ក្នុង ការ​ផ្សព្វ​ផ្សាយ​អំពី​ផល​ប៉ះ​ពាល់​អំពើពុករលួយ និងជំរុញឱ្យប្រជាពលរដ្ឋមានការចូលរួមក្នុងការផ្តល់ជាព័ត៌មាន ស្តីពីី បញ្ហានេះ ក្រោម​ការ​សហការ​ដ៏​ល្អ​ជា​មួយ​អាជ្ញាធរថ្នាក់មូលដ្ឋានក្រោមជាតិ ក្នុងរយៈពេលមួយឆ្នាំថ្មីៗនេះ ។

    អាស្រ័យហេតុដូចបានរៀបរាប់ខាងលើ សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម សូមជំរាបជូន ដល់​សាធារណ​ជនជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមទស្សនាការប្រគំតន្ត្រីតាមកាលបរិច្ឆេទដូចបានកំណត់ និង ជាពិសេស សូម​គោរព​អញ្ជើញ​អ្នកសាព័ត៌មានជាតិ និងអន្តរជាតិចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយបន្តឱ្យបានទូលំ ទូលាយ ដែលជាចំណែកដល់ការប្រយុទ្ធប្រឆាំងអំពើពុករលួយទាំងអស់គ្នា។

 

ទំនាក់ទំនងព័ត៌មានលំអិតស្តីពីៈ

១- ស្ថានភាពទូទៅស្តីពីបញ្ហាអំពើពុករលួយ និងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ សូមទាក់ទងមក            លោក សុក សំអឿន ប្រធានសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម ០១២ ៩០១ ១៩៩ ។

២-ការរៀបចំ ​ទូ​ទៅ​ សូមទាក់ទងមក កញ្ញា ឡុង បូរិន្ធ អ្នកសម្របសម្រួលអគ្គលេខាធិការដ្ឋាន សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម ០១២ ៩៨៧ ១៥៨ ។

 
Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 3773882
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 279 ប្រទេស