ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​និយាយពី​តួនាទីប្រព័ន្ធផ្សព្វផ្សាយ
Thursday, 23 July 2015 | ខេមបូឌា ដេលី

ពាន​​​រង្វាន់​​​ថ្មី​​​ដែល​​​ប្រគល់​​​ជូន​​​ចំពោះ​​​​តួនាទី​​​​​​ ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​​​ក្នុង​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​ ​អំពើ​​​ពុក​​​រលួយ កាលពីម្សិលមិញ​​​​​​​ត្រូវ​​​បាន​​​ផ្តល់​​​ដល់​​​អ្នក​​​កាសែត​​​ក្នុង​​​ ស្រុក​​​ចំនួន​​​ប្រាំ​​​រូប​​​ ដែល​​​អត្ថបទរបស់​​​ពួកគេ​​​​​​បង្ហាញ​​​ពី​​​សកម្ម​​​ភាព​​​ពុក​​​រលួយ​​​...
+ អានលម្អិត

ព័ត៌មានផ្សេងទៀត..
ផ្សព្វផ្សាយ ច្បាប់ប្រឆាំង អំពើពុករលួយ ដល់មន្ដ្រីរាជការ ជុំវិញសាលា ខណ្ឌមានជ័យ PDF Print E-mail
Friday, 11 May 2012 , សរសេរដោយ​ « CISA »   

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១២ អង្គភាពប្រឆាំងអំពើពុករលួយ បានប្រជុំផ្សព្វ ផ្សាយច្បាប់ប្រឆាំងអំពីពុករលួយ និងច្បាប់ វិសោធនកម្មច្បាប់ ស្ដីពីការ ប្រឆាំងអំពើពុក រលួយ ដែលរៀបចំធ្វើឡើង នៅសាលាខណ្ឌ មានជ័យ ក្រោមវត្ដមាន លោក ឯវ ភិរម្យ ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ និង លោកស្រី ប៊ី ណៃ អភិបាលរងខណ្ឌមានជ័យ ព្រមទាំងលោក ឡុង ង៉ែត នាយករដ្ឋបាល សាលាខណ្ឌ។


មានមតិសំណេះសំណាល នៅក្នុងកិច្ចប្រជុំ នោះ លោកស្រី ប៊ី ណៃ អភិបាលរងខណ្ឌ មានជ័យ បានមានប្រសាសន៍ថា “យើងខ្ញុំ មានសេចក្ដីរីករាយណាស់ ដោយ បានឃើញ វត្ដមានច្បាប់ប្រឆាំងអំពើពុករលួយត្រូវបាន បង្កើត និងដាក់ឱ្យប្រើប្រាស់ នាពេលកន្លង ទៅថ្មីៗនេះ”។ លោកស្រីបន្ដទៀតថា អំពើ ពុករលួយធ្វើឱ្យរាំងស្ទះ ដល់ដំណើរការអភិ វឌ្ឍន៍សង្គមជាតិ និងប៉ះពាល់ដល់សតិ អារម្មណ៍របស់ប្រជាពលរដ្ឋ។

លោក ឡុង ង៉ែត នាយករដ្ឋបាលសាលា ខណ្ឌមានជ័យ បានឱ្យដឹងថា មន្ដ្រីដែលចូល រួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ប្រឆាំងអំពីពុករលួយ និងច្បាប់ វិសោធនកម្ម ច្បាប់ ស្ដីពី ការប្រឆាំងអំពើពុករលួយនេះ រួមមាន ក្រុម ប្រឹក្សាសង្កាត់ ចៅសង្កាត់-ចៅសង្កាត់រង ទាំង១២ និងស្មៀនសង្កាត់ទាំង១២ នៃខណ្ឌ មានជ័យព្រមទាំង អធិការរង, នាយប៉ុស្ដិ៍-នាយរងប៉ុស្ដិ៍នៃសង្កាត់ទាំង១២ មេបញ្ជាការ រងកងរាជអាវុធហត្ថខណ្ឌ និងមន្ដ្រីសាលា ខណ្ឌជាច្រើនរូបទៀត។

លោក ឯវ ភិរម្យ ឧបការីអង្គភាពប្រឆាំង អំពើពុករលួយ បានឱ្យដឹងថា នៅក្នុងច្បាប់ ប្រឆាំងអំពើពុករលួយ មាន៣៨មាត្រា។ បន្ទាប់ពីបកស្រាយតាមមាត្រានីមួយៗរួច មក លោក ឯវ ភិរម្យ បន្ដថា ភាពស្អាតស្អំជា កត្ដាចាំបាច់ដែលមិនអាចខ្វះបាន ប៉ុន្ដែបើចង់ ឱ្យមានស្អាតស្អំនោះ ឈានដល់ កម្រិត១០០ ភាគរយ គឺជារឿងមិនអាចធ្វើ ទៅបាន៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

 

ដកស្រង់ចេញពីវេបសាយដើមអំពិល

 
< Prev   Next >

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 2007742
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 180 ប្រទេស