ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​និយាយពី​តួនាទីប្រព័ន្ធផ្សព្វផ្សាយ
Thursday, 23 July 2015 | ខេមបូឌា ដេលី

ពាន​​​រង្វាន់​​​ថ្មី​​​ដែល​​​ប្រគល់​​​ជូន​​​ចំពោះ​​​​តួនាទី​​​​​​ ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​​​ក្នុង​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​ ​អំពើ​​​ពុក​​​រលួយ កាលពីម្សិលមិញ​​​​​​​ត្រូវ​​​បាន​​​ផ្តល់​​​ដល់​​​អ្នក​​​កាសែត​​​ក្នុង​​​ ស្រុក​​​ចំនួន​​​ប្រាំ​​​រូប​​​ ដែល​​​អត្ថបទរបស់​​​ពួកគេ​​​​​​បង្ហាញ​​​ពី​​​សកម្ម​​​ភាព​​​ពុក​​​រលួយ​​​...
+ អានលម្អិត

ព័ត៌មានផ្សេងទៀត..
វគ្គបណ្តុះបណ្តាល ស្តីពី ច្បាប់ប្រឆាំងអំពើពុករលួយនិងនិតិវិធីនៃការដាក់ពាក្យបណ្តឹង PDF Print E-mail
Tuesday, 12 June 2012 , សរសេរដោយ​ « CISA »   

នៅ​ថ្ងៃ​ទី៦​និង​៧​មិថុនា​២០១២​សម្ព័ន្ធ​ដើម្បីសុចរិតភាព​និង​គណនេយ្យ​ភាព​សង្គម (CISA) ​បាន​រៀបចំវគ្គបណ្តុះ​បណ្តាល​មួយស្តីពីច្បា​ប់ប្រឆាំង​អំពើ​ពុក​រលួយ​និង​និតិវិធី​នៃ​ការ​ដាក់​ពាក្យ​​បណ្តឹង​​ដោយ​មាន​សិក្ខាកាម​ចូល​រួម​ទាំង​អស់​មាន​ចំនួន​ ៤៣នាក់​​ដែល​ជា​សមាជិក​សម្ព័ន្ធ​មក​ពី​ខេត្ត​ចំនួន​៩​និង​ទីក្រុង​ភ្នំពេញ​​និង​មន្ត្រី​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ។ វគ្គ​នេះ​បាន​ជំនួយ​ឧបត្ថម្ភ​ថវិកា​ពី​អង្គការ​ដា​នី​ ដា​​របស់​ប្រទេស​ដាណឺម៉ាក​​តាម​រយៈ​អង្គការ​ផេក​​កម្ពុជា​ ។

   

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងឲ្យសមាជិកសម្ព័ន្ធម្ធានការយល់ដឹងពីចឡាប់ប្រឆាំងអំពើពុក​រលួយ​​និង​ពីនិតិវិធី​នៃ​ការ​ដាក់​ពាក្យ​បណ្តឹង​​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​បន្ត​នៅ​ក្នុង​សហគមន៍​​ឲ្យ​ចូល​​រួម​លុប​បំបាត់​អំពើ​ពុក​រលួយ ​។                                                  

នៅ​ក្នុង​ពិធី​បើក​វគ្គ​​ឯក​ឧត្តម​ ឃាង ​សេង ​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​និង​ លោក សុក​ សំអឿន​ នាយក​សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព​​និង​គណនេយ្យ​ភាព​សង្គម​បាន​អញ្ជើញ​​ចូល​រួម​ជា​គណៈធិបតី​​និង​ជា​វា​គ្មិន​ផង​ដែរ​។                                                                                  

 ឯកឧត្តម​ ឃាង ​សេង បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​បើក​វគ្គ​​ពី​ផលប៉ះពាល់​នៃ​អំពើ​ពុករលួយ​​នៅ​​ក្នុង​ការ​កសាង​និតិ​រដ្ឋ​នៅ​កម្ពុជា​​ដែល​ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​អស់​​រួម​ទាំង​​សង្គម​ស៊ីវិល​​ដើម​ឡី​បំបាត់​អំពើ​ពុក​រលួយ​ ឯក​ឧត្តម​បាន​មាន​ប្រសាសន៍ផង​ដែរ​ពី​កា​រងារ​របស់​អង្គ​​ភាព​ប្រឆាំង​អំពើ​​ពុក​​រលួយ​​​នៅ​​ក្នុង​ការ​បំបាត់​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​​នៅ​ក្នុង​រដ្ឋបាល​ថ្នាក់​​ក្រោមជាតិ​ ។

          នៅ​​​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​​សិក្ខាកា​មមាន​ការយ​ល់ដឹង​ច្រើន​ពី​​និតិ​វិធី​នៃ​ការ​ដាក់ពាក្យ​បណ្តឹង​​ប្រភេទ​នានា​នៃ​បទ​ល្មើស​ពុក​រលួយ​​ទោស​ទណ្ឌកម្មចំពោះ​ប្រភេទ​និមួយ​ធាតុផ្សំនៃ​បទ​ល្មើស​​និង​​ភស្តុតាង​​ដោយ​បាន​លើក​ទេ​ឡីង​នូវ​សំនួរ​ជា​ច្រើន​ជុំវិញ​ប្រធាន​បទ​ខាង​លើ​​រួម​ទាំង​ករណី​ជាក់​ស្តែង​​ទៀត​​ផង ។

          សិក្ខា​​កាម​​យល់​ថា​វគ្គបណ្តុះ​បណ្តាល​មានសារៈ​សំខាន់សំរាប់​សមាជិក​របស់​ (cisa)  នៅ ក្នុង​ការ​​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋបាន​ដឹង​​ដើម្បី​ជំរុញ​ការ​អនុវត្តច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​​ចំពោះ​​អាជ្ញាធរ​មូលដ្ឋាន​ណា​ដែល​ប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី​។

 
< Prev   Next >

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 1974387
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 178 ប្រទេស