ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​និយាយពី​តួនាទីប្រព័ន្ធផ្សព្វផ្សាយ
Thursday, 23 July 2015 | ខេមបូឌា ដេលី

ពាន​​​រង្វាន់​​​ថ្មី​​​ដែល​​​ប្រគល់​​​ជូន​​​ចំពោះ​​​​តួនាទី​​​​​​ ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​​​ក្នុង​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​ ​អំពើ​​​ពុក​​​រលួយ កាលពីម្សិលមិញ​​​​​​​ត្រូវ​​​បាន​​​ផ្តល់​​​ដល់​​​អ្នក​​​កាសែត​​​ក្នុង​​​ ស្រុក​​​ចំនួន​​​ប្រាំ​​​រូប​​​ ដែល​​​អត្ថបទរបស់​​​ពួកគេ​​​​​​បង្ហាញ​​​ពី​​​សកម្ម​​​ភាព​​​ពុក​​​រលួយ​​​...
+ អានលម្អិត

ព័ត៌មានផ្សេងទៀត..
រាស្ដ្រ លេងស្នៀតថ្មី ប្លុងលិខិត ក្នុងហិបឆ្នោត ចោទប្រកាន់ មន្ដ្រីជលផល ចុងឃ្លៀស ពុករលួយ PDF Print E-mail
Tuesday, 12 June 2012 , សរសេរដោយ​ « CISA »   

ភ្នំពេញ ៖ យ៉ាងហោចណាស់ ក៏មានមន្ដ្រីជលផល ដែលមានសិទ្ធិអំណាចធំ នៅតំបន់ចុងឃ្លៀស ខេត្ដសៀមរាប ចំនួន ៣រូប ដែលត្រូវបានប្រជាពលរដ្ឋជាអ្នកនេសាទ នៅតំបន់នោះ សរសេរជាលិខិតអនាមិក យកទៅប្លុងចោលនៅក្នុងហិបឆ្នោត ខណៈពួកគាត់ ទៅធ្វើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅនេះ។

លិខិតអនាមិក ដែលគណៈកម្មការជាតិ រៀបចំការបោះឆ្នោត រកឃើញនៅក្នុងហិបឆ្នោត ក្នុងសង្កាត់ចុងឃ្លៀស ក្រុងសៀម រាប ខេត្ដសៀមរាបនោះ បានសរសេរធ្វើ ការរិះគន់ និងចោទប្រកាន់ ទៅលើមន្ដ្រីរដ្ឋបាលជលផល នៅតំបន់នោះចំនួន ៣រូប ដោយចោទប្រកាន់ពីបទ ប្រព្រឹត្ដអំពើពុករលួយ ឃុបឃិតឱ្យអ្នកនេសាទ ជនជាតិ វៀតណាម ចូលទៅអូសអួននៅក្នុងឡូត៍ អភិរក្សត្រីពូជ ជាថ្នូរនឹងការបង់លុយកាក់ ក្នុងមួយវង់ៗ រហូតដល់ ២លានរៀលឯណោះ។

លិខិតអនាមិក ដែលដាក់កាល បរិច្ឆេទ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១២ បានសរសេរ សូមគោរព មន្ដ្រី និងឯកឧត្ដមទាំងអស់ ដោយអះអាងថា យើងខ្ញុំប្រជា ជននៅបឹង ទន្លេសាប សង្កាត់ចុងឃ្លៀស ខេត្ដសៀមរាប សូមជម្រាបជូនថា មេជលផលសង្កាត់ចុងឃ្លៀស ឈ្មោះ ស្រីអូន មេជលផលផ្នែកចុងឃ្លៀសឈ្មោះ ដេត និងមេជលផល ខាងOP ឈ្មោះ សៀន ដោយមន្ដ្រីជលផលទាំង ៣នាក់ ខាងលើ បានបើកដៃឱ្យពួកឈ្មួញ ជាពិសេសអ្នកនេសាទវៀតណាម ចូលទៅវាយអួន នៅក្នុងឡូត៍អភិរក្ស ពូជត្រីចំនួន២ គឺឡូត៍លេខ ៤ និងឡូត៍លេខ៦ ជាថ្នូរទៅនឹងការយកលុយអួន មួយវង់ៗ ចំនួន ២លានរៀល ដោយក្នុងនោះ ១លាន៤សែនរៀល ឱ្យទៅ ឈ្មោះ ស្រីអូន និងឈ្មោះ ដេត និង ៦០ម៉ឺនរៀលទៀត ឱ្យទៅខាង OP  ឈ្មោះ សៀន ។

ក្នុងលិខិតនោះបានសរសេរ ទៀតថា លុយទាំងនោះមេៗឱ្យឈ្មោះ ដួង យ៉ាំងដាង  ជាជនជាតិវៀតណាម ជាអ្នកដើរប្រមូលយក។ ចំណែកប្រជាពលរដ្ឋ ជាអ្នក នេសាទ ជាលក្ខណៈគ្រួសារ ខណៈចង់ចូលទៅធ្វើការនេសាទ ក្នុងឡូត៍អភិរក្សដែរ ត្រូវបានមន្ដ្រីជលផល រុញឱ្យទៅ និយាយជាមួយឈ្មោះ ដួង យ៉ាំងដាង តែពេលជួប គឺឈ្មោះនេះមិនព្រមឡើយ ដោយគេទុកឱ្យតែអ្នកនេសាទជនជាតិវៀត ណាមគ្នាគេប៉ុណ្ណោះ។

ទាក់ទងទៅនឹងការចោទប្រកាន់ខាងលើនេះ ប្រជាពលរដ្ឋនៅតំបន់ចុងឃ្លៀស បាននាំគ្នានិយាយថា ទង្វើរបស់មន្ដ្រីជលផល ខាងលើ មិនមែនទើបតែមាននៅ ពេលថ្មីៗនេះទេ គឺកើតមានជាយូរមកហើយ តែប្រជាពលរដ្ឋមិនដឹងប្ដឹងទៅនរណា ព្រោះ បើប្ដឹងក៏ត្រូវបានគេផ្អឹបទុក មិនបញ្ជូនទៅថ្នាក់លើ ឬក៏ដោះស្រាយឱ្យ នោះដែរ ទើបតែពេលនេះ មានឱកាសសរសេរជា លិខិតអនាមិក យកទៅដាក់នៅក្នុងហិបឆ្នោតតែម្ដង ដើម្បីឱ្យរឿងអាស្រូវខាងលើ ធ្លាយជាសាធារណៈ និងថ្នាក់ លើចុះមក ត្រួតពិនិត្យមើល។

ជុំវិញការចោទប្រកាន់ខាងលើ នៅរសៀលថ្ងៃទី១១ ខែមិថុនា ម្សិលមិញ ដើមអម្ពិលមិនអាចធ្វើការទាក់ទង មន្ដ្រីជលផល ដែលរងនូវការចោទប្រកាន់ ដើម្បីសុំការបំភ្លឺ បានឡើយ ។ ប៉ុន្ដែលោកស្រីអូន បាននិយាយប្រាប់អ្នកកាសែតថា ពាក់ព័ន្ធ ករណីនេះ លោកមិនបានដឹងនោះទេ ។

ចំណែកលោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្ដសៀមរាប  បានថ្លែងប្រាប់ អ្នកកាសែតថា រឿងលិខិតចោទប្រកាន់នោះ លោកបានដឹងហើយ ដោយ លោកចាត់ទុកថា ជាការមួលបង្កាច់តែប៉ុណ្ណោះ៕

 ដកស្រង់ចេញពីសារព័ត៌មានដើមអំពិល

 
< Prev   Next >

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 1890567
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 174 ប្រទេស