ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​និយាយពី​តួនាទីប្រព័ន្ធផ្សព្វផ្សាយ
Thursday, 23 July 2015 | ខេមបូឌា ដេលី

ពាន​​​រង្វាន់​​​ថ្មី​​​ដែល​​​ប្រគល់​​​ជូន​​​ចំពោះ​​​​តួនាទី​​​​​​ ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​​​ក្នុង​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​ ​អំពើ​​​ពុក​​​រលួយ កាលពីម្សិលមិញ​​​​​​​ត្រូវ​​​បាន​​​ផ្តល់​​​ដល់​​​អ្នក​​​កាសែត​​​ក្នុង​​​ ស្រុក​​​ចំនួន​​​ប្រាំ​​​រូប​​​ ដែល​​​អត្ថបទរបស់​​​ពួកគេ​​​​​​បង្ហាញ​​​ពី​​​សកម្ម​​​ភាព​​​ពុក​​​រលួយ​​​...
+ អានលម្អិត

ព័ត៌មានផ្សេងទៀត..
ឈ្មួញជនជាតិឡាវ ចូលមកដីខ្មែរ រកស៊ីឈើប្រណិត គ្មានការបង្ក្រាប PDF Print E-mail
Wednesday, 05 December 2012 , សរសេរដោយ​ « CISA »   

ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០១២

ខេត្តស្ទឹងត្រែង សព្វថ្ងៃនេះ នៅក្នុងភូមិមួយចំនួន ដែលមានព្រំប្រទល់ ជាប់នឹងទឹកដីឡាវ ដែលសំបូរ ឈើ​ប្រណិតនោះ កំពុងតែត្រូវរង នូវការបាត់បង់ ព្រៃឈើយ៉ាង សន្ធឹកសន្ធាប់ ដោយសារតែ​អាជ្ញាធរ​ភូមិ បានត្រូវរ៉ូវគ្នា ជាមួយ សមត្ថកិច្ចមួយចំនួន ដែលឈរជើង នៅតំបន់នោះ ដោយបើកភ្លើងខៀវ ឲ្យ​ជនជាតិឡាវ ចូលមកទឹកដីខ្មែរ យ៉ាងអណាធិបតេយ្យ ជាទីបំផុត ដោយគោយន្ត កន្រៃ្តដឹកឈើបេង ឬឈើធ្នង់១គ្រឿង ពួកគេ យកមិនក្រោម ពី៣០០០ដុល្លារ អាមេរិក ឡើយ  ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ក្នុង១ថ្ងៃៗ មានគោយន្តកន្ត្រៃដឹកឈើឆ្លងដែន ពីកម្ពុជាទៅឡាវ ហើយនិងដឹកឈើគ្រញូង ចេញពីឡាវចូលមក កម្ពុជា តាមច្រក ខាំភោគ មានយ៉ាងហោចណាស់ ក្នុង​១ថ្ងៃ ជាង១០គ្រឿងដែរ ។ ប្រភពនៅតំបន់នោះបាន ប្រាប់ថា រាល់ការដឹក ជញ្ជូនឈើតាម គោយន្ត​កន្ត្រៃ ឆ្លងកាត់កាត់កន្លែង ឈរជើង របស់កម្លាំង ប្រដាប់អាវុធ គឺក្រុមឈ្មួញមិនខ្ចី ខ្វាយខ្វល់ខ្លាច មាន​អ្នកមកចាប់ចង អ្វីទាំងអស់ ដោយសារតែ ក្រុមឈ្មួញ ជនជាតិឡាវ ទាំងនោះ បានបង់លុយឲ្យ ក្រុម​សមត្ថកិច្ច ប្រដាប់អាវុធ ទាំងនោះអស់ហើយ មុនពេលដឹកឈើចេញ ពីដីខ្មែរក្នុង១គ្រឿង គឺត្រូវបង់​ក្នុងតម្លៃ១៥០ដុល្លារ ។

ដោយឡែក​ តែជនជាតិខ្មែរវិញ ត្រូវបង់លុយឲ្យទៅ កម្លាំងប្រដាប់អាវុធ ពេលចូលទៅដឹក ឈើគ្រញូង ក្នុងដីឡាវ ក្នុងតម្លៃ១០០ដុល្លារ ក្នុងមួយគ្រឿង នៅពេលដឹកចេញ ពីដីឡាវចូលមកដីខ្មែរ វិញបង់ក្នុង តម្លៃ៣០០ដុល្លារក្នុង ក្នុងគោយន្តកន្ត្រៃ១គ្រឿង ។ គ្រប់សកម្មភាព របស់ឈ្មួញ ចេញចូលដឹកឈើ តាម​ច្រកខាំភោគនេះ ត្រូវតែបង់លុយឲ្យ យោធា និងនគរបាល ដែលឈេជើងនៅទីនោះ នៅពេលចេញ​និងចូលមកវិញ ហើយក្នុង១ថ្ងៃ គោយន្តកន្ត្រៃ ចេញចូលដឹកឈើពីដីខ្មែរ ទៅឡាវ ហើយពីដីឡាវមក​ខ្មែរ វិញមានចំនួនពី១០គោយន្តកន្រ្តៃឡើង ចំណែកក្រុមសមត្ថកិច្ច ដែលប្រចាំការនៅតំបន់នោះ កំពុង​តែកាក់កប នឹងជំនួញឈើបេង ធ្នង់ និងឈើគ្រញូង យ៉ាងសម្បើមដៃណាស់ដែរ ។

 កម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅទីនោះមាន លោកអនុសេនីយ៏ទោ ណាំ ណារិន ហៅលុច ជាមេ​បញ្ជាការ កងអនុសេនាធំទី១ ហៅ (គរ១)ចំណុះវរៈសេនាតូច លេខ១០១ ការពារព្រំដែន ដែលមាន​លោកវរៈសេនីយ៏ទោ មី ប៊ុនប៉ន ជាមេបញ្ជាការ។ ចំពោះច្រកដែល សមត្ថកិច្ច បើកភ្លើងខៀវ​ឲ្យជនជាតិ​ឡាវ ចូលកាប់ឈើក្នុងទឹកដីខ្មែរ ហើយខ្មែរដឹកឈើគ្រញូង ចេញពីដីឡាវនោះ គឺច្រកភូមិខាំភោគ និង​មានមេឈ្មួញ ដុះស្លែម្នាក់ជាជនជាតិខ្មែរ ឈ្មោះ ផន មកពីខេត្តកំពង់ចាម រកស៊ីតាមច្រកនេះ ពីស្រុក​សៀមប៉ាង ស្ថិតនៅក្នុងចន្លោះ បង្គោលឡាក់ លេខ៥៧ ដែលមានប៉ុស្តិ៍ នគរបាលការពារ ព្រំដែន​នៅ​ម្ខាង និង បន្ទាយកងអនុសេនាធំទី១នៅម្ខាង ។

ចំណែក ឯផ្លូវដែល ក្រុមឈ្មួញខ្មែរ និងឡាវ ធ្វើការដឹក ជញ្ជូនឈើធ្នង់ បេង និងឈើគ្រញូងចេញ​ចូល​ឆ្លងដែន ដោយសេរីនោះ  គឺ នៅចន្លោះប៉ុស្តិ៍ នគរបាល ព្រំដែន និងបន្ទាយរបស់លោកអនុសេនីយ៏ទោ ណាំ ណារិនផងដែរ ៕ ដកស្រងចេញពី៖ ដើមអំពិល

 
< Prev   Next >

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 1833142
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 168 ប្រទេស