ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

នាយកវិទ្យាល័យមួយនៅខេត្តសៀមរាប រងការចោទថាពុករលួយ PDF Print E-mail
Thursday, 07 February 2013 , សរសេរដោយ​ « CISA »   

ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៣

ក្រុម​គ្រួប​ង្រៀន​​នៅវិទ្យាល័យ​១០មករា ​១៩៧៩ ​ស្នើអ​ង្គភាព​ប្រឆាំង​អំពុក​រលួយ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​​ស៊ើប​អង្កេត ​ចំពោះកា​រ​ចោទ​ប្រកាន់​ថា ​នាយក​វិទ្យា​ល័យ​នេះ ​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ ​ប្រកាន់​បក្ស​ពួក​ក្នុងការ​ចំណាយ​ប្រាក់​ភីប៊ី​ និង​ថវិកាចំ​ណូល​ក្នុង​សាលា​ខុស​ប្រក្រតី​។

គ្រូបង្រៀន​ផ្នែក​ភាសាអង់គ្លេស ​នៃវិទ្យាល័យ​១០មករា​ លោក អ៊ា ស៊ីណា ​ប្រាប់ VOD​ នៅថ្ងៃនេះ​ថា ​នាយក​វិទ្យាល័យ​នេះ ​លោក កែវ​ សូ ​បាន​យក​ប្រាក់​ឧបត្ថម្ភ​សិស្ស​ ឬហៅថា​ (ភីប៊ី) និង​ប្រាក់​ចំណូល​ក្នុង​សាលា​រាប់​លាន​រៀល​ទៀត ​ទៅ​ប្រើ​ប្រាស់​មិន​ត្រឹម​ត្រូវ។​ លោក​បន្ដថា ​សិស្ស​ដាក់​ពាក្យ​ចូល​រៀន ​និង​សិស្ស​ផ្ទេរ​ពីខេត្ដ​ផ្សេង​ ឬសិស្ស​ចង់​ដូរ​ថ្នាក់​​នាយក​សាលា​តម្រូវ​ឲ្យ​បង់​ប្រាក់​ទាំងអស់​។ ​លោក​ចោទថា ​នាយក​សាលា​រូបនេះ ​និយម​បក្ស​ពួក ​​ឃុបឃិ​ត​ជាមួយ​គ្រូ​មួយ​ចំនួន​ទៀត​ឲ្យ​បង្រៀន​លើស​ម៉ោង៖ ""

ក្រុម​គ្រូ​បង្រៀន​ឲ្យ​ដឹង​ស្រដៀង​គ្នាថា ​ ថវិកា​ ភីប៊ី ​និង​ប្រាក់ចំណូល​ពីតូប​លក់ដូរ​  ថ្លៃ​ផ្ញើកង់​ម៉ូតូ ​និង​អនាម័យ​លោក​នាយកវិទ្យាល័យ ​យក​ទៅ​ចំណាយ​​ដូច​​ជា ​ប្រាក់​ផ្ទាល់​ខ្លួន ​និង​មិន​បានធ្វើរបាយការណ៍​ ឬជូន​ដំណឹង​ដល់​គ្រូ​បង្រៀន​ឲ្យច្បាស់​លាស់​នោះទេ។ ​ក្រុម​គ្រូ​បង្រៀន ​បន្ដ​ថា ​​គ្រូ​បង្រៀន ​ដែល​ជាប់​ជា​ប្រធាន​បច្ចេក​ទេស​ដោយ​សំឡេង​ឆ្នោត​​ក៏​នាយក​សាលា​រូប​នោះ ​ផ្លាស់​ប្ដូរ​មិនមាន​ហេតុ​ផល​ដែរ​ និង​ ថែម​ទាំង​បិទ​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ​ទៀត​ផង​៖ "" 

ទាក់​ទងនឹង​បញ្ហនេះ ​នាយ​កវិទ្យាល័យ​១០មករា​ ១៩៧៩​ លោក កែវ សូ ​បដិសេធថា ​ថវិកា ភីប៊ី ​ខាង​គណ​កម្មការ​មាតា​បិតា​សិស្ស​ និង​គណនេយ្យ​ជា​អ្នក​គ្រប់​គ្រង។​ ដោយ​ឡែក​ប្រាក់​សិស្សផ្លាស់​ប្ដូរ​សាលាលោក​ថា ​ដាក់​ចូលជា​សមាគម​ និង​ប្រាក់​ខ្លះ​ទៀត​អាណាព្យាបា​លសិស្ស​ ឲ្យ​សម្រាប់​ដាក់​កាត​ទូរស័ព្ទ​៖ ""

ប្រធាន​មន្ទីរអប់​រំយុវជន​ និងកីឡា ខេត្ដ​សៀមរាប ​លោក អ៊ុង​ សិរីឌី​ មាន​ប្រសាសន៍​ថា ​លោក​នឹង​ឲ្យ​ក្រុមការងារ​ទៅ​ពិនិត្យ​លើបញ្ហនេះ។

អ្នក​សម្របសម្រួល​បណ្ដាញ​រួបរួម ​គណនេយ្យភាព​សង្គម​​​នៅអាស៊ីបូព៌ា ​និង​ប៉ាស៊ីហ្វិក​ លោក សន ជ័យ​ មា​នប្រសាសន៍​ថា ​បញ្ហា​នេះ ​តែង​កើត​ឡើង​មួយ​ចំនួន​ធំ ​ដែលជា​ករណី​ប្រព្រឹត្ដ​អំពើ​ពុករ​លួយ​ក្នុង​សង្គម​៖ ""

បើតាម​ក្រុម​គ្រូ​បង្រៀន ​សិស្ស​វិទ្យាល័យ​១០មករា ​១៩៧៩ ​មាន​ជិត៥​ពាន់នាក់​ ហើយ​ប្រាក់​ ភីប៊ី ម្នាក់​ជិត​ពី​រ​ម៉ឺនរៀល ​ប្រាក់​ថ្លៃជួ​ល​តូប​លក់​ដូរ១​រយ​ដុល្លារ​ក្នុង​មួយខែ ​ថ្លៃ​ផ្ញើកង់​ម៉ូតូ ​ក្នុង​មួយ​ខែ៧ ​ទៅ៨លានរៀល​  និង​ប្រាក់​អនាម័យ ​ហើយ​សិស្ស​ផ្ទេរ​ពីខេ​ត្ដ​ផ្សេង ​ឬចង់​ដូរ​ថ្នាក់​ ត្រួវ​បង់​លុយ​ចាប់​ពី១៥​ដុលា្លរ​ ដល់២០ដុល្លារ​​៕​​ ដកស្រង់ចេញពី៖ សំលេងប្រជាធិបតេយ្យ

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 4638525
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 303 ប្រទេស