ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

អង្គការលីកាដូស្តីបន្ទោសរដ្ឋាភិបាលក្នុងការរំលោភសិទ្ធិមនុស្សក្នុងឆ្នាំ២០១២ PDF Print E-mail
Tuesday, 19 February 2013 , សរសេរដោយ​ « ខ្មែរស្ថាបនា »   

ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣

ភ្នំពេញ៖ អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សក្នុងស្រុកមួយទៀតបានដាក់ ទម្ងន់រឿងរំលោភសិទ្ធិមនុស្សក្រោមការគ្រប់គ្រងរបស់​នាយករដ្ឋមន្ត្រីហ៊ុន សែន ថាស្ថានភាពសិទ្ធិមនុស្សនៅឆ្នាំ២០១២កន្លងទៅនេះកាន់តែមានភាពអាប់អួរថែមទៀត ប្រៀបធៀបទៅនឹង​ឆ្នាំ២០១១។

ការ​អាប់​អួរ​នៃ​ ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នេះ​បាន​បង្ក​ឱ្យមាន​ការ​ព្រួយ​បារម្ភ​ចំពោះ​អំពើ​ ហិង្សា​ក្នុងពេល​ដែល​កម្ពុជា​កំពុង​រៀប​ចំការ​បោះឆ្នោត​នៅក្នុង​ខែ​ កក្កដាខាង​មុខនេះ។​

នៅក្នុង​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ដែល​បានចេញផ្សាយ​កាល​ ពី​ចុង​សប្តាហ៍​នេះ​បាន​លោក​ឡើង​ថា​ឆ្នាំ២០១២​កន្លង​ទៅនេះ​គឺជា​ឆ្នាំ​ដែល​ មានការ​កើន​ឡើង​ខ្ពស់​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ​អង្គការ​នេះ​បាន​លើក​យក​ករណី​បាញ់​សម្លាប់​ចំនួន​៤​ករណី​ធំៗ​ដែល​រួមមាន​ ការ​បាញ់​សម្លាប់​សកម្មជន​ការ​ពារ​បរិស្ថាន​គឺលោក​ឈុត​វុទ្ធី ​ការបាញ់​សម្លាប់​អ្នកការ​សែត​នៅ​ក្នុង​ខេត្ត​រតនៈគិរី​និង​ការ​បាញ់​ កម្មការិនី​ចំនួន​បី​នាក់​ឱ្យរង​របួស​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​។

លោក ​ឈូក បណ្ឌិត​អតីត​អភិបាល​ក្រុង​បាវិត​ជាជន​សង្ស័យ​នៅ​ក្នុង​អំពើ​បាញ់​ប្រហារ​នេះ ​ត្រូវបាន​តុលាការ​ទំលាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង។​

ការ​ ចាប់​ខ្លួន​លោក​ម៉ម សុណង់ដូ​ ប្រធាន​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ​ដាក់​ពន្ធនាគា
​រហូត​ដល់​២០​ឆ្នាំ​ពី​បទ​ បង្កើត​តំបន់​អបគមន៍​ប្រឆាំង​នឹង​រដ្ឋាភិបាល​ និង​ការ​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់​ដាក់​ពន្ធនាគារ​ក៏​ ត្រូវ​បាន​រំលេច​នៅ​ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​អង្គការ​សិទ្ធិមនុស្ស ​លី​កាដូដែរ។​

លោក​អំ សំអាត​មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ​បាន​និយាយ​ថា​នៅក្នុង ​អំឡុង​រយៈពេល​មួយ​ខែគឺ​ចាប់​ពី​ខែ​មេសា​ដល់​ខែឧសាភា​ឆ្នាំ​២០១២​មាន​ សកម្មជន​ការពារ​ដីធ្លីចំនួន​៥នាក់​បានជាប់​ពន្ធនាគារ​ជាពិសេស​តំបន់​បឹងកក់។

លោក​បាន​និយាយ​ថា​ការ​ចេញ​របាយការណ៍​នេះ​គឺដើម្បី​ទប់ស្កាត់​អំពើ​ ហិង្សា​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​រៀប​ចំការ​បោះ​ឆ្នោត​ជាសកល​ដែល​គ្រោង​ ធ្វើ​ក្នុង​ខែកក្កដា​ខាង​មុខនេះ។​

«អ្វី​ដែល​យើង​ព្រួយ​បារម្ភ​ទៅទៀត ​នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ​នឹង​មាន​ការ​បោះ​ឆ្នោត​ជាតិ​នាពេល​ខាង​មុខផង​ដែរ​ ។​អញ្ចឹងអ្វី​ដែល​យើង​ព្រួយ​បារម្ភ​យើង​ខ្លាច​មាន​កើត​មាន​នូវ​អំពើ​ហិង្សា​ ឬ​ក៏​ករណី​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​បន្តទៅ​ទៀត»។​

លោក​ឱម យិនទៀង​ ប្រធាន​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​មិន​អាច​ស្នើ​សុំ​ដើម្បី ​ទំនាក់​ទំនង​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​ពុំមាន​អ្នក​ទទួល។​ក៏ប៉ុន្តែ​លោក​ផៃ ស៊ីផាន​អ្នក​នាំពាក្យ​គណ​រដ្ឋ​មន្ត្រី​បាន​ហៅ​ការ​ចេញ​របាយ​ការណ៍​នេះ​ថា​ គ្រាន់​តែ​ជា​ការ​បំពង​ឱ្យឮសំឡេង​ចំពោះអ្វីៗ​ដែល​បាន​កើត​កន្លង​មក​ហើយ​តែ​ ប៉ុណ្ណោះ។ លោក​បាន​និយាយថា​របាយការណ៍នេះ​មិនមាន​គុណភាព​គឺ​មាន​តែ​បរិមាណ​តែ​ប៉ុណ្ណោះ​ ។​

លោក​បាន​មាន
ប្រសាសន៍ថា​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ខិតខំ​ឱ្យ​មាន​កាន់​តែ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិ​មនុស្ស។​

«រាជរដ្ឋាភិបាល ​លោក​បាន​ខិតខំ​ប្រឹង​ប្រែង​កំណែ​ទម្រង់​លើ​វិស័យ​យុត្តិធម៌​ហើយនឹង​ការ​ ហ្វឹក​ហ្វឺន​បង្រៀន​មនុស្ស​ឱ្យផ្លាស់​ប្តូរ​ឥរិយាបទ​ក្នុង​ការ​គោរព​គ្នា​ ទៅវិញ​ទៅមក​មិន​មែន​គ្រាន់​តែជាការ​គោរព​ច្បាប់​ទេ​គឺយើង​យក​គុណធម៌​តាម​រយៈ ​វប្បធម៌​របស់​យើង​គឺ​ធ្វើ​ល្អឬ​អាក្រក់​មិន​មែន​គ្រាន់​តែ​យក​ខុសនិង​ត្រូវ ​យក​មក​ពិចារណា​នោះទេ»។​

សមាគម​សិទ្ធិមនុស្ស​អាដហុក​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​សប្តាហ៍មុនបាន​ចេញ​របាយ​ការណ៍​របស់​ខ្លួន​មួយថា​ យ៉ាង​តិចមាន​មនុស្ស​ចំនួន​២៣២​នាក់​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ ​ដោយ​សារ​រឿង​ទំនាស់​ដី​ធ្លី​ ក្នុង​នោះ​មាន​៣៨​នាក់​កំពុង​ជាប់​ឃុំ​ ហើយ​៥០​នាក់​ផ្សេង​ទៀត​កំពុង​រត់​គេច​ខ្លួន៕​
ដក​ស្រង់​ចេញ​ពី៖ ខ្មែរស្ថាបនា

លោកអំ សំអាតមន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការលីកាដូ

 

លោក​អំ សំអាត​មន្ត្រី​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​លីកាដូ

 

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 4615012
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 303 ប្រទេស