ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

អង្គការ៤គ្រោងធ្វើសិក្ខាសាលាស្ដីអំពីហិរញ្ញវត្ថុនយោបាយ PDF Print E-mail
Tuesday, 19 February 2013 , សរសេរដោយ​ « វិទ្យអាស៊ីសេរី »   

ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣

អង្គការ​សង្គម​ស៊ីវិល​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​សម្រាប់​ត្រួត​ ពិនិត្យ​ការ​ចំណាយ​របស់​គណបក្ស​នយោបាយ​ពេល​ឃោសនា​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ ដោយ​គេ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទទួល​យក​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឲ្យ​សភា​ អនុម័ត។

 ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​នយោបាយ​សម្រាប់​ការ​ ឃោសនា​បោះ​ឆ្នោត​នេះ ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣ កាន់​តែ​សុក្រឹត និង​មាន​តម្លាភាព​សម្រាប់​គ្រប់​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ប្រកួត​ប្រជែង​ ទាំង​អស់។

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៤ គ្រោង​នឹង​ធ្វើ​សិក្ខាសាលា​នៅ​ចុង​ខែ​កុម្ភៈ និង​នៅ​ដើម​ខែ​មីនា ខាង​មុខ ស្ដីពី​ហិរញ្ញវត្ថុ​នយោបាយ​សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត មាន​ម្ចាស់​ឆ្នោត និង​អ្នក​តំណាង​រាស្ត្រ​ចូល​រួម ដែល​គេ​ធ្វើ​ឡើង​នៅ​ខែត្រ​ព្រះសីហនុ និង​នៅ​ខែត្រ​តាកែវ។

ប្រធាន​គណៈ​កម្មាធិការ​អព្យា​ក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា ហៅ​ថា និចហ្វិក (NICFEC) លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ថា ការ​រៀបចំ​សិក្ខា​សាលា​ស្ដីពី​ហិរញ្ញវត្ថុ​នយោបាយ​សម្រាប់​ការ​ឃោសនា​បោះ​ ឆ្នោត​នេះ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត និង​អ្នក​នយោបាយ ពីព្រោះ​ថា សេចក្ដី​ពា្រង​ច្បាប់​នេះ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​កាត់​បន្ថយ​អំពើ​ ពុករលួយ និង​ការ​ប្រើប្រាស់​ថវិកា​របស់​គណបក្ស​នយោបាយ​ដែល​គ្មាន​ប្រភព​ចំណូល​ច្បាស់ ​លាស់។

អង្គការ​ចំនួន ៤ សហការ​គ្នា គ្រោង​នឹង​ធ្វើ​សិក្ខាសាលា​ស្ដីពី​ហិរញ្ញវត្ថុ​នយោបាយ​សម្រាប់​ការ​ឃោសនា​ បោះ​ឆ្នោត រួម​មាន គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា គណៈកម្មាធិការ​អព្យា​ក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា អង្គការ ដ្រាក និង​សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព និង​គណនេយ្យ​សង្គម។

សិក្ខាសាលា​នេះ​នឹង​ធ្វើ​ឡើង​នៅ​ខែត្រ​តាកែវ នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ និង​នៅ​ខែត្រ​ព្រះសីហនុ នៅ​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១៣។

លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​សង្កត់​ធ្ងន់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​បញ្ជូន​ទៅ​រដ្ឋាភិបាល​ដើម្បី​សុំ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល ដើម្បី​ផ្ញើ​ទៅ​សភា​អនុម័ត។ មួយ​វិញ​ទៀត អង្គការ​សង្គម​ស៊ីវិល​ក៏​ស្វែង​រក​ការ​គាំទ្រ​ពី​សភា​ដោយ​ផ្ទាល់​ដែរ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សភា​ទទួល​យក និង​អនុម័ត​ច្បាប់​នេះ​នៅ​មុន​ពេល​បោះ​ឆ្នោត​ឆ្នំា​២០១៣។

តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​គាំទ្រ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ។ ដោយ​លោក​បាន​លើក​ហេតុផល​ថា ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ​ឃោសនា​បោះ​ឆ្នោត​នេះ មាន​សារសំខាន់​ណាស់​ក្នុង​ការ​ធានា​ដល់​លទ្ធផល​បោះ​ឆ្នោត។

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​ផ្សាយ​កំណត់​ត្រា​សង្ខេប​របស់​ខ្លួន​កាល​ពី​សប្ដាហ៍​មុន ស្ដីពី​កំណែ​ទម្រង់​នយោបាយ និង​ប្រព័ន្ធ​បោះ​ឆ្នោត​សម្រាប់​កម្ពុជា។ នៅ​ក្នុង​កំណត់​ត្រា​នេះ ក៏​បាន​សរសេរ​អំពី​គម្លាត​ខុស​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ដទៃ​ទៀត​ក្នុង​ការ​ប្រើប្រាស់​ថវិកា​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត គឺ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំណាយ​លុយ​ច្រើន​លើស​លុប​នៅ​ក្នុង​ពេល​យុទ្ធនា​ការ​បោះ​ឆ្នោត។

អង្គការ​ខុមហ្វ្រែល បាន​រក​ឃើញ​ថា នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ កាល​ពី​ឆ្នាំ​២០១២ នោះ គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​ថវិកា​ច្រើន​ជាង​គេ គឺ​ការ​ចំណាយ​ក្នុង​ការ​ឃោសនា​នៅ​មូលដ្ឋាន​ម្តង បាន​ចំណាយ​ថវិកា​ប្រមាណ ៩​ពាន់​ដុល្លារ។ គណបក្ស សម រង្ស៊ី ចំណាយ ១.៥០០​ដុល្លារ គណបក្ស​សិទ្ធិ​មនុស្ស ចំណាយ ៣០០​ដុល្លារ គណបក្ស នរោត្តម រណឫទ្ធិ ចំណាយ ២០០​ដុល្លារ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចំណាយ​តិច​ជាង ២០០​ដុល្លារ​ក្នុង​មួយ​ដង​នៃ​យុទ្ធនាការ​ឃោសនា​នៅ​មូលដ្ឋាន។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី សេចក្ដី​ព្រាង​ច្បាប់​នេះ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា សភា​នឹង​ទទួល​យក និង​អនុម័ត​ឲ្យ​បាន​មុន​ពេល​បោះ​ឆ្នោត​អាណត្តិ​ទី​៥ នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ នេះ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ៕ ដក​ស្រង់​ចេញ​ពី៖ វិទ្យុ​អាស៊ីសេរី

 ប្រភព៖ វិទ្យុអាស៊ីសេរី

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 4596046
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 300 ប្រទេស