ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

មន្ត្រីអាមេរិកឲ្យរដ្ឋាភិបាលខ្មែរគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ PDF Print E-mail
Wednesday, 20 February 2013 , សរសេរដោយ​ « វីអូអេ »   

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៣

ភ្នំពេញ៖ រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ដាក់​សម្ពាធ​យ៉ាង​ ធ្ងន់ៗ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដែល​គ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ឲ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់​ ក្នុង​នោះ​​មាន​លោក​ម៉ម សូណង់ដូ​ និង​អនុញ្ញាត​ឲ្យ​លោក​សម រង្ស៊ី​ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​វិល​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ដើម្បី​ ចូល​រួម​ការ​បោះ​ឆ្នោត​ជាសកល​នៅ​ក្នុង​ខែកក្កដា​ខាង​មុខ​នេះ។​

 លោក​Michael Posner ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​លទ្ធិ​ ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការ​ងារ។

 

ការ​ដាក់​សម្ពាធ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​ធ្វើ​ឡើង​ស្រប​ពេល​ និង​ដំណើរ​ទស្សន​កិច្ច​លើក​ទី​៣​​របស់​លោក​Michael Posner ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ទទួល​បន្ទុក​លទ្ធិ​ ប្រជាធិប​តេយ្យ​ សិទ្ធិ​មនុស្ស​ និង​ការ​ងារ។​


លោក​ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋអាមេរិក​បាន​ជួប​ជាមួយ​ និង​មន្ត្រី​រដ្ឋាភិបាល​ តំណាង​គណបក្ស​នយោ​បាយ​ ព្រម​ទាំង​មេដឹក​នាំ​សង្គម​ស៊ីវិល​មួយ​ចំនួន។​​


លោក​Michael Posner​បាន​ប្រាប់​នៅ​ក្នុង​អង្គ​សន្និសីទ​​កាសែត​ដែល​ទើប​និង​បញ្ចប់​ ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា​ យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ចំពោះ​ដំណើរ​ការបើក​ចំហ ​លទ្ធិ​ប្រជា​ធិបតេ្យ​សេរី​និង​ពហុបក្ស។​​


លោក​បាន​និយាយ​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​ប្រកាន់​ជំហរ​ជាក់​ស្តែង​ក្នុង​ការ​ធានា​ឲ្យមាន​ភាព​ ស្នើ​គ្នា​ គ្រប់​អ្នក​ចូល​រួម​នយោបាយ​ទាំង​អស់​អាច​ចូលរួម​ប្រកួត​ប្រជែង​ដោយ​ យុត្តិធម៌​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ខែ​កក្កដា ​ដោយ​រួម​ទាំង​លោក​សម រង្ស៊ី​ផង​ដែរ។​​


«ភាព​អាច​ឲ្យ​គេ​ទុក​ចិត្ត​បាន​នៃ​ការ​បោះឆ្នោត​ទាំង​នេះ​វា​ស្រ័យ​ថា​ តើ​គ្រប់​គណបក្ស​នយោបាយ​ប្រឆាំង​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​ចូល​រួម​ពេញ​លេញ​ និង​ដោយ​យុត្តិ​ធម៌​ដែរ​ឬ​ទេ»។​​


លោក​សម រង្ស៊ី ​អាយុ​៦៣​ឆ្នាំ​ មេដឹក​នាំគណបក្ស​សង្រ្គោះ​ជាតិ​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១០​ ឆ្នាំ​ពីបទ​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​ លេខ​១៨៥​ នៅ​ស្រុក​ចន្ទ្រា ​ខេត្ត​ស្វាយ​រៀង​ និង​ក្លែង​ឯក​សារ​សារធារណៈ។​


បច្ចុប្បន្ន​នេះ​ លោក​សម រង្ស៊ី​កំពុង​និរទេស​ខ្លួន​​នៅ​ឯ​ប្រទេស​បារាំង។​ចំណែក​ឯលោក​ម៉ម សូណង់​ដូ​ នាយក​ស្ថានីយ៍​វិទ្យុ​សម្បុក​ឃ្មុំ​ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​ពីបទ​ បង្កើត​តំបន់​អប្បគមន៍​ខុស​ច្បាប់​នៅ​ស្រុក​ឆ្លូង​ ខេត្ត​ក្រចេះ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន។​


លោក​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ហៅ​ការ​កាត់​ ទោស​នេះ​ថា​ ជាការ​កាត់ទោស​អ្នក​ទោស​នយោបាយ​ ហើយ​លោក​​ទាម​ទារ​ឲ្យ​ដោះ​លែង​លោកម៉ម សូណង់ដី​ចេញពី​ពន្ធនាគារ​ ហើយឲ្យលោកសម រង្ស៊ី​អាច​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​បាន។​ លោក​បាន​និយាយ​ថា ​ក្នុង​ពេល​នេះ ​ប្រទេស​កម្ពុជា​មាន​បញ្ហា​ច្រើន​​ផ្នែក​សិទ្ធិ​​មនុស្ស។​


បន្ទាប់​ពី​ជំនួប​​រវាង​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ហោ ណាំហុង​ និង​លោក​Michael Posner ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហ​រដ្ឋអាមេរិក​ លោក​អ៊ុច បូរិទ្ឋ​ រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កា​សែត​ថា​ កម្ពុជា​បដិសេធ​ដាច់​ខាត​មិន​ដោះ​លែង​តាម​ការ​ស្នើ​សុំ​របស់​សហ​រដ្ឋ​ អាមេរិក​ទេ។​


លោក​អ៊ុច បូរិទ្ធ​បាន​និយាយ​ថា​ ការ​កាត់​ទោស​ក៏ដូច​ជា​ការ​ដាក់​ទណ្ឌ​កម្ម​លោក​សម រង្ស៊ី​​ក៏ដោយ​ លោក​ម៉ម សូណង់​ដូ​ក៏​ដោយ​មិន​មែន​ជា​កាត់​ទោស​លើ​បុគ្គល​ដែល​បំពេញ​សកម្មភាព​ការងារ​ ក្នុងក្រប​ខណ្ឌការ​ងារ​សិទ្ធិ​មនុស្ស​ទេ​ ឬការងារ​ក្នុង​នាម​អ្នក​គោរព​សិទ្ធិ​មនុស្ស​ទេ ​ក៏ប៉ុន្តែ​ជា​ការ​កាត់​ទោស​ក្នុង​នាម​ជា​ទណ្ឌិត​ម្នាក់​ដែល​ប្រព្រឹត្ត​ខុស ​ច្បាប់​តែ​ប៉ុណ្ណោះ។​


«ដូច​ដែល​គេទាម​ទារ​ឲ្យ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​ពីរ​នាក់​ លោក​សម រង្ស៊ី​ និង​លោក​ម៉ម សូណង់ដូ​ហ្នឹង​គឺ​ជាការ​ទាម​ទារ​ឲ្យ​យើង​បង្ក​ឲ្យ​មាន​ភាព​អណា​ធិបតេយ្យ​ដែល ​យើង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ​ក្នុង​នាម​យើង​ជា​ប្រទេស​ដែល​មាន​អធិបតេយ្យ​ ភាព​ជាតិ​របស់​យើង។​ អញ្ចឹង​ចំណុច​នេះ​ មួយ​ឯក​ឧត្តម​ឧប​(នាយក​រដ្ឋមន្ត្រី)​ដាច់​ខាត​គឺយើង​មិន​ព្រម​ទៅ​តាម​អ្វី​ ដែល​ជា​សំណូម​ពរ​ដែល​នាំ​ឲ្យ​កម្ពុជា​ឈាន​ចូល​ទៅ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា​ លទ្ធិ​អាណាធិបតេយ្យ​មួយ​ដែល​គ្មាន​ការ​គោរព​ច្បាប់​ត្រឹម​ត្រូវ​នោះ​ទេ»។​
 

លោក​ខៀវ​ កាញារិទ្ឋ ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ បាន​និយាយ​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ករណី​លោក​សម រង្ស៊ី​ជា​កិច្ច​ការ​របស់​តុលាការ ​ដូច្នេះ​លោក​ទុក​ឲ្យ​តុលាការ​ជាអ្នក​សម្រេច៕​  ដក​ស្រង់​ចេញ​ពី៖ វីអូអេ

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 4595829
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 300 ប្រទេស