ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

អង្គភាពប្រឆាំងអំពើពុករលួយផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយនៅខេត្តស្ទឹងត្រែង PDF Print E-mail
Thursday, 21 February 2013 , សរសេរដោយ​ « កោះសន្តិភាព »   

ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣

ខេត្ត​ស្ទឹងត្រែង​ ៖ ព្រឹក​ថ្ងៃទី​២០ កុម្ភៈ ២០១៣ ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បើក​​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​​ ច្បាប់​​ប្រឆាំង​​អំពើ​ពុក​រលួយ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ។ ​កិច្ច​ប្រជុំ​​បាន​បើក​យ៉ាង​ទូលំ​ទូលាយ​​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​សុខ​ សម្បត្តិ ​កង​ចក្រ​ថ្មី ស្ថិតក្នុងគីឡូ​ម៉ែត្រ​​លេខ​២ ភូមិ​រាជានុ​កូល សង្កាត់​ស្ទឹង​ត្រែង ​ក្រុង​ស្ទឹង​ត្រែង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹក​នាំ​ខេត្ត​ ក្រុង ស្រុក ឃុំ សង្កាត់​ ​ព្រមទាំង​មន្ត្រី​រាជ​ការ​កង​កម្លាំង​​ប្រដាប់​អាវុធ​ទាំង​៣​​ប្រភេទ​សរុប​ ប្រមាណ​ជិត​១.០០០​នាក់ ។ ​អង្គ​ប្រជុំ​​បាន​​សង្កត់​​ធ្ងន់​អំពីច្បាប់​ស្តីពី​ការ​ប្រឆាំង​​អំពើ​ពុក ​រលួយ និង​ច្បាប់​​វិសោធន​កម្ម​ ដើម្បី​រួម​គ្នា​លុប​​បំបាត់​អំពើ​ពុក​រលួយ​ក្នុងសង្គម ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ ​អំពើ​ពុក​រលួយ​​លោក​ជួរ ជិន​សុធា អភិ​បាល​រង​ខេត្ត​​បាន​មាន​ប្រសាសន៍​ថា ការ​ងារ​​ផ្សព្វ​ផ្សាយ​​​ច្បាប់​ប្រឆាំងអំពើ​ពុក​រលួយ​នៅ​ថ្ងៃ​នេះ​នឹងធ្វើ​ ឱ្យ​មន្ត្រី​​រាជការ​ស្ថាប័ន​ពាក់​ព័ន្ធ​ទូទាំង​​ខេត្ត​ស្ទឹង​ត្រែង​ទាំង​​ មូល​កាត់​បន្ថយ​​អំពើ​ពុក​​រលួយ​ដែលជា​បច្ច័យ​វិជ្ជ​មាន​ដល់​ការ​​អភិ​វឌ្ឍ​ ​​សេដ្ឋ​កិច្ច និង​វិបុល​​ភាព​សង្គម​កម្ពុជា ​៕

 

 

                                                 ពិធី​ផ្សព្វ​ផ្សាយ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ

ប្រភព៖ កោះសន្តិភាព

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 4119587
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 292 ប្រទេស