ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

នគរបាល និងប្រជាពលរដ្ឋ ខិតខំរួមគ្នាអនុវត្តនូវលក្ខណៈសម្បត្តិ៩យ៉ាងរបស់ភូមិឃុំឲ្យមានសុវត្ថិភាព PDF Print E-mail
Monday, 01 April 2013 , សរសេរដោយ​ « វិទ្យអាស៊ីសេរី »   

ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៣

សៀមរាប : ថ្ងៃទី៣១ មីនា ឆ្នាំ២០១៣នេះ សមត្ថ​កិច្ច​នគរ​បាល ក្រុង​សៀមរាប បាន​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ រួម​គ្នា​​ពង្រឹង​នូវ ការ​សហការ​ឲ្យ​កាន់​តែ ល្អ​ប្រសើរ​បន្ថែម​ទៀត ក្នុង​ការ​បង្ហាញ រាល់​មុខ​សញ្ញា​បទ​ល្មើស ដើម្បី​ឲ្យ​សមត្ថ​កិច្ច មាន​វិធាន​ការ​បង្ក្រាប ទប់​ស្កាត់​ឲ្យ​ទាន់​ពេល​វេលា​ក្នុ​ង​ការ​អនុវត្ត​នូវ​លក្ខណះ សម្បត្តិ​៩​យ៉ាង របស់​ភូមិឃុំ ឲ្យមានសុវត្ថិភាព និងប្រសិទ្ធិភាព។

ថ្លែង​នៅ​ក្នុង​វេទិការ សា​ធារ​ណៈភូមិ​ឃុំ​មាន​សុវត្ថិភាព លោក វរសេនីយ៍ត្រី ស៊ុន សាន អធិការ​នគរបាល​ក្រុង​សៀមរាប បាន​​ធ្វើ​ការ​​អំពា​​វ​​នាវ និង​​លើក​​ទឹក​​ចិត្ត​​ដល់​​ប្រជា​​ពល​​រដ្ឋ​​ឲ្យ​​បន្ត​​រួម​​គ្នា​​សហការ​​ជាមួយ​​សមត្ថ​កិច្ច​​ឲ្យ​​កាន់​​តែ​​ប្រសើរ​​បន្ថែម​​ទៀត​​នៅ​​គ្រប់​​មូល​​ដ្ឋាន​ ក្នុង​ការ​ជួយ​រាយការណ៍ បង្ហាញ​នូវ​មុខ​សញ្ញា នៃបទ​ល្មើស​ដែល​កើត​មាន​នៅ​ក្នុង​មូល​ដ្ឋា​ន​របស់​ខ្លួន ដើម្បី​ឲ្យ​សមត្ថកិច្ច មាន​​វិធាន​​ការ​ ទប់​​ស្កាត់ បង្ក្រាប​​ឲ្យ​បាន​ទាន់​ពេល​វេលា ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ឃុំ​សង្កាត់​ទំាង​អស់​នៅ​ក្នុង​ក្រុង​សៀមរាប មាន​សន្តិសុខ​​សុវត្ថិភាព​​ល្អ។

​លោក​វរសេនី​យ៍ឯក ភឹង ចន្ថា​រិទ្ធ ស្នង​ការ​រង​នៃ​នគរ​បាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ប្រជាពល​​រដ្ឋ​​គ្រប់​ៗ​​រូប​តែង​​តែ​​ចង់​បាន​ភាព​សុខ​សាន្ត​នៅ​ក្នុង​ក្រុម​គ្រួសារ និង​មូល​ដ្ឋាន​ដែល​ខ្លួន​រស់​នៅ​ដូច្នេះ​ចំាបាច់​ណាស់​ថា ប្រជា​​ពល​​រដ្ឋ​ត្រូវ​​តែ​​រួម​គ្នា​ធ្វើ​ឲ្យ​ភូមិ​ឃុំសង្កាត់​របស់​ខ្លួន​មាន​សុវត្ថិភាព។

ជាមួយ​គ្នានេះដែរ​លោកវ​រសេនីយ៍​ឯក ក៍​បាន​អំពាវ​នាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​អគ្គី​ភ័យ ព្រោះ​​រដូវ​​នេះ​​ជា​ដូវ​​បំា្រង​​វា​ងាយ​នឹង​កើត​​មាន​អគ្គី​ភ័យ​ព្រោះ​នៅ​ដើម​ឆ្នំា​២០១៣​នេះ មាន​អគ្គី​ភ័យ​កើត​ឡើង​ជា​ច្រើន​ករណី​ធំ​ៗ ហើយ​​នៅ​​ក្នុង​​ក្រុង​សៀម​រាប​​នេះ​ជាពិសេស​នោះ គឺ​ត្រូវ​អនុវត្ត​ឲ្យ​បាន​នូវ​អនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន ថា "ថ្ងៃនេះ ថ្ងៃ​ស្អែក កុំ​​ឲ្យ​​មាន​គ្រោះ​​ថ្នាក់​ចរាចណ៍"។

សូម​បញ្ជាក់​ថា ​នៅ​ក្នុង​ខេត្ត​សៀមរាប​មាន​ឃុំ/សង្កាត់​ចំនួន១០០ ក្នុង​នោះ​មាន​ចំនួន​៩៦​ឃុំ/សង្កាត់ ទទួល​​បាន​ចំណាត់​​ថ្នាក់​​លេខ​​១​ និង​​ទទួល​បាន​ប័ណ្ណ​សសើរ​ជា​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ល្អ ក្នុង​ការ​អនុវត្ត​បាន​ល្អ​នៅ​លក្ខណៈ​សម្បត្តិ៩​យ៉ាង​របស់​ភូមិ ឃុំ មាន​សុវត្ថិភាព៕​

ប្រភព៖ វិទ្យុអាស៊ីសេរី

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 3911391
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 284 ប្រទេស