ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

គ្រួសារ​​ទ័ព​​១៨​​គ្រួសារនៅ​​ពោធិ៍​​សាត់ ប្រឈម​​ការ​បណ្តេញ​ចេញរក​​ជំនួយ​​ផ្នែក​​ច្បា​ប់​​ពី​​អាដ​ហុក PDF Print E-mail
Wednesday, 03 April 2013 , សរសេរដោយ​ « សំលេងប្រជាធិបតេយ្យ »   

ថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៣

គ្រួសារ​ទ័ព​ ​១៨​គ្រួសារ នៅ​ស្រុក​​វាលវែង ខេត្ត​​ពោធិ៍​សាត់ រក​អន្តរា​គមន៍​​ផ្នែក​ច្បាប់​​ពី​​សមាគម​​ការពារ​​សិទ្ធិ​មនុស្ស​​អាដ​ហុក ដើម្បី​បាន​សិទ្ធិ​កាន់​កាប់​ដី ដែល​ពួកគេ អះអាងថា ធ្លាប់​អាស្រ័យ​ផល​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​​បារម្ភ​ពី​ការបណ្តេញចេញ ។​

​ក្រុមគ្រួសា​កងទ័ព​ទាំង​នោះ មកពី​ភូមិ​សង្គម​​ថ្មី ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ​សាត់​។ ពួក​គេ​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ការិ​យាល័យ​សមាគម​អាដហុក​នៅ​រាជធានី ​ភ្នំពេញ​ នា​ថ្ងៃ​ទី​២​ខែ​មេសា​​នេះ​ថា ពួកគេ​បាន​មក​រស់នៅ​ទីនោះ តាំងពី​ឆ្នាំ​២០០០​មក ដោយ​​មាន​ការ​ទទួល​ស្គាល់​​ពី​​អាជ្ញា​ធរ​មូល​ដ្ឋាន។​

អ្នកភូមិ​បន្តថា នៅ​ពេល​ថ្មី​នេះ ក្រុម​និស្សិត​របស់​នាយ​ក​​រដ្ឋមន្ត្រី ដែល​ចុះ​ទៅ​វាស់វែង​​ដី​នៅ​តំបន់​នោះ មិន​ព្រម​ចុះ​វាស់ដី​ធ្វើ​​ប័ណ្ណ​​កម្ម​សិទ្ធិ​​ជូន​​ពួកគេ​ទេ ដោយ​អះអាង​ថា​ ​ដី​ដែល​ពួកគាត់​កំពុង​អាស្រ័យ​ផល​នោះ​ជា​ដី​កំពុងមាន​ជម្លោះ ៖ "​ឆ្នាំ​មុន​គេ​ហាម​ដែរ តែ​គេ​អនុ​គ្រោះ​ឲ្យ​យើង​ដាំ​ស្រូវ តែ​ឆ្នាំ​នេះ​គឺ​ដាច់​ខាត បើ​អ្នក​ណា​ហ៊ាន​យក​ចប​ហ៊ានយក​កាំ​បិទ​​ទៅ គឺ​បរិស្ថាន​គេ​ទៅ​ដល់​ គេ​ហ៊ាន​ចាប់​គេ​ហ៊ាន​ធ្វើ​សកម្មភាព​លើ​យើង។ ប្រាក់​ខែ​បន្តិច​បន្តួច កូន​ដល់​៨នាក់ ចុះ​បើ​សិន​ជា​លោក​ក្រុម​ហ៊ុន លោក​បរិ​ស្ថាន មិន​ឲ្យ​នាង​ខ្ញុំ​បង្ក​បង្កើន​ផល តើ​កូន​នាង​ខ្ញុំដល់​៨នាក់​ហ្នឹង លោក​ទាំង​អស់​​សុខ​ឲ្យ​ប្រ​ជា​ជន​ស្លាប់​ឬមួយ​​យ៉ាង​ណា។ សូម​ឲ្យ​អស់​លោក​ថ្នាក់​ធំ​ថ្នាក់​តូច សម្តេច​នាយក​រដ្ឋមន្ត្រី ជួយ​ដោះ​ស្រាយ​ឲ្យ​ពួក​នាង​ខ្ញុំ​ផង ព្រោះ​ពួក​នាង​ខ្ញុំ​នេះ​រស់​នៅ​ដោយ​ស្រប​ច្បាប់ ពួក​ខ្ញុំ​មិន​មែន​កាប់​រុក​រាន​ទន្ទ្រាន​​ព្រៃ​ទេ"។

​របាយការណ៍​អង្កេត​របស់​អាដហុក ឲ្យដឹងថា ទំនាស់​ដី​នៅ​តំបន់​នោះ​បាន​កើតឡើង​​តាំងពី​ឆ្នាំ​២០១០​មក បន្ទាប់​ពី​រាជរដ្ឋាភិបាល បាន​​ផ្តល់​ដី​សម្បទាន​​ទំហំ ​៤៤០២​ហិកតា ឲ្យទៅ​ក្រុមហ៊ុន​មួយ​ជា​កម្មសិទ្ធិ​របស់​លោក ឧកញ៉ា ទ្រី ​ភាព ដើម្បី​ដាំ​ដំណាំ​កសិ​ឧស្សាហ​​កម្ម​។​

​ក្រុមនិស្សិត ជំនាន់​ទី​២​ដែល​ចុះ​វាស់វែង​ដី​នៅ​តំបន់​​នោះ លោក ដន ផាន់​ណា អះអាងថា ដី​ដែល​​ពលរដ្ឋ​លើកឡើង​នោះ ក្រុម​និស្សិត​​មិន​អាច​ចុះ​​វាស់​វែង​​ជូន​​បាន​​ទេ ដោយសារ​ស្ថិតក្នុង​ដី​ក្រុមហ៊ុន និង​ដី​គ្រប់គ្រង​របស់​រដ្ឋ ដែល​ពលរដ្ឋ​មិន​ធ្លាប់​អាស្រ័យ​ផល​​ពី​​មុន​​មក ៖ "​ចំពោះ​ដី​ដែល​នៅ​ក្នុង​ក្រុម​ហ៊ុន បើ​គាត់​មាន​ដាំ​ដំណាំ​ជាក់​ស្តែង អាហ្នឹង​ពួក​ក្រុម​និសិត្ស​​វាស់​ជូន​គាត់ ក៏​ប៉ុន្តែ​​ដី​ដែល​អត់​មាន​ដាំ​ដំណាំ​អី អាហ្នឹង​គឺ​ឆ្វៀលជូន​អត់​បាន​ទេ​បង"។

​មន្ត្រី​ស៊ើបអង្កេត​នៅ​សមាគម​អាដហុក លោក ចាត់ សុ​វ៉េ​ត ពន្យល់​ថា បើ​​តាម​​យុទ្ធ​សាស្ត្រ​​ថ្មី​​ស្តីពី​កំណែទម្រង់​ដីធ្លី​របស់​រា​ជ​ រដ្ឋាភិបាល ពលរដ្ឋ​ទាំង​នោះ​ត្រូវ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ ៖ "

​យ៉ាងណាក៏ដោយ កន្លងទៅ នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់​អះអាងថា មិន​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់ បាត់បង់​ដីធ្លី​ដោយសារ​តែ​គម្រោង​ផ្តល់​ដី​សម្បទាន​របស់​រដ្ឋាភិបាល​ឡើយ បើទោះបី​ពលរដ្ឋ​នោះ ទៅ​រស់នៅ​លើ​តំបន់​ព្រៃ​ហាម​ឃាត់​​របស់​រដ្ឋ​ក៏ដោយ​។ ចំណែក​​សារាចរ​​លេខ​០១​​របស់​រាជរដ្ឋាភិបាល​វិញ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ឈូសឆាយ​ត្រូវអនុវត្ត​តាម​រូប​មន្ត​ស្បែក​ខ្លា របស់​​រាជរដ្ឋាភិបាល បើ​ពុំ​ដូច្នោះ​ទេ ក្រុមហ៊ុន​នោះ នឹង​ត្រូវ​ដកហូត​យក​ដី​សម្បទាន មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​៕​

ប្រភព៖  សំលេងប្រជាធិបតេយ្យ

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 4615478
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 303 ប្រទេស