ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

ពល​រដ្ឋ​​នឹង​កាន់តែ​ងាយ​ស្រួល​ក្នុង​ការ​រាយ​ការ​ណ៍ពី​អំពើ​ពុក​រលួយ PDF Print E-mail
Thursday, 29 May 2014 , សរសេរដោយ​ « ភ្នំពេញប៉ុស្តិ៏ »   

នំពេញៈ ក្នុង​ពេល​ដ៏​ឆាប់ៗ ប្រជាជន​កម្ពុជា​អាច​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​រាយការណ៍​អំពី​អំពើ​ ពុករលួយ​ផ្លូវ​ការ មិន​ត្រឹម​តែ​ជូន​អាជ្ញាធរ មិត្តភក្តិ ឬ​អ្នក​ជិត​ខាង​ប៉ុណ្ណោះ​ទេ គឺ​ជូន​ពិភពលោក​ទាំង​មូល ដោយ​សារ​តែ​គេ​ជិត​ចាប់​ផ្តើម​កម្មវិធី​ប្រើ​ក្នុង​ទូរស័ព្ទ​ជា​ភាសាខ្មែរ​ ឈ្មោះ​ថា Bribespot ដែល​ជា​កម្មវិធី​រាយការណ៍​ពី​អំពើ​ពុក​រលួយ។

ដោយ​ទទួល​បាន​នូវ​ភាព​ពេញ​និយម​រួច​ហើយ​នៅ​ក្នុង ប្រទេស​ថៃ ដែល​មាន​ការ​រាយការណ៍ ១៩៤ ករណី​ចាប់​តាំង​ពី​ចាប់ផ្តើម​កម្មវិធី​នេះ​ជា ភាសា​ថៃ កាល​ពី ខែ​សីហា ឆ្នាំ​មុន​កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​កំណត់​ទីតាំង​លើ​ ផែនទី​ដែល​ពួក​គេ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​អំពើ​ពុករលួយ​និង​បង្ហោះ​ សេចក្តី​បរិយាយ​ខ្លីៗ អំពី​អំពើ​ពុករលួយ​នោះ។ អ្នក​ផលិត​កម្មវិធី គឺ​លោក Artas Bartas ដែល​កើត​នៅ​ប្រទេស Lithuania បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា កម្មវិធី​ជា ភាសា​ខ្មែរ នេះ​នឹង​អាច​បញ្ចប់​នៅ​ត្រឹម​សប្តាហ៍​ក្រោយ។

នៅ​ក្នុង​សិក្ខាសាលា​នៅ​រាជធានី​ភ្នំពេញ ដែល​ណែនាំ​អំពី​កម្មវិធី​កាល​ពី​ថ្ងៃ​អង្គារ លោក ព្រាប កុល នាយក​ប្រតិបតិ្ត​នៅ​អង្គការ តម្លាភាព​អន្តរជាតិ កម្ពុជា បាន​ថ្លែង​ថា កម្មវិធី​នេះ​ផ្តល់​មធ្យោបាយ​មួយ​ទៀត​ដល់​ប្រជាជន​ដើម្បី​ដោះស្រាយ​បញ្ហា​ សង្គម ជា​ពិសេស អំពើ​ពុករលួយ។

លោក​បាន​បញ្ជាក់​ថា៖ «ជា​ញឹកញាប់ ប្រជាជន​និយាយ​ថា ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ អ្នក​ត្រូវ​ការ​ឆន្ទៈ​នយោបាយ...ប៉ុន្តែ​នៅ កម្ពុជា វា​ពិបាក​នឹក​ស្រមៃ​ថា [អ្នក​នយោបាយ] មាន​ឆន្ទៈ​នយោបាយ​ពិត​ប្រាកដ​ណាស់។ ប្រសិន​បើ​មេ​ដឹក​នាំ​គ្មាន​ឆន្ទៈ​នយោបាយ គឺ​មិន​អី​ទេ។ យើង​នឹង​រក​អ្នក​ដែល​មាន​ឆន្ទៈ»។

កម្មវិធី Bribespot ពុំ​ទាន់​មាន​អ្នក​បង្ហោះ​ច្រើន​ទេ ដោយ​របាយ​ការណ៍​ប្រហែល ៣២០ ត្រូវ​បាន​បង្ហោះ​លើ Bribespot ទូទាំង​ពិភពលោក​គិត​មក​ត្រឹម​ពេល​រសៀល​កាល​ពី​ថ្ងៃ​អង្គារ។ តាម​ការ​ប្រៀប​ធៀប​កម្មវិធី​ចាស់​ស្រដៀង​គ្នា​ហៅ​ថា I Paid a Bribe បាន​កត់​ត្រា​របាយ​ការណ៍​ស៊ី​សំណូក​ជាង ១៩ ០០០ ករណី នៅ​ក្នុង ប្រទេស​ឥណ្ឌា តែ​មួយ​គត់។

លោក Bartas អ្នក​ផលិត​កម្មវិធី​បាន​ទទួល​ស្គាល់​ក្នុង​សិក្ខាសាលា​កាល​ពី​ថ្ងៃ​អង្គារ​ ថា៖ «ជោគជ័យ​អ្វី​ក៏​ដោយ​ដែល​យើង​សម្រេច គឺ​ត្រូវ​តែ​នៅ​ថ្នាក់​មូលដ្ឋាន» ប៉ុន្តែ លោក​បាន​បន្ថែម​ថា ការ​និយាយ​ត​គ្នា និង​ការ​លើក​ទឹក​ចិត្ត​ពី​ដៃ​គូ​ក្នុង​ស្រុក នឹង​ជួយ​ឲ្យ​កម្មវិធី​នេះ ក្លាយ​ជា​ចំណាប់​អារម្មណ៍​សាធារណៈ។

លោក Bartas បាន​លើក​ឡើង​ថា៖ «មាន​កិច្ច​ពិភាក្សា​ក្នុង​វេទិកា សហគមន៍​ជន​បរទេស​ដោយ​សារ​តែ​អំពើ​ពុករលួយ​នៅ​បរទេស​ជា​រឿង​រកាំ​ចិត្ត...ហើយ ​អ្នក​ស្រុក​មួយ​ចំនួន​គិត​ដូច​គ្នា​ដែរ។ ប៉ុន្តែ ដើម្បី​ទៅ​ដល់​ចំណុច​ដែល​យើង​ជះ​ឥទិ្ធពល​ដល់​អ្នក​បង្កើត​គោល​នយោបាយ យើង​ត្រូវ​តែ​ធ្វើ​ការ​ជាមួយ​នឹង​ដៃគូ​ក្នុង​ស្រុក។

តាម​ពិត​ទៅ កម្ពុជា មាន​របាយ​ការណ៍​ចំនួន ១៩ ករណី​រួច​ហើយ ដែល​លម្អិត​គ្រប់​យ៉ាង​ចាប់​ពី​ការ​បង់​ប្រាក់ ២ ដុល្លារ សម្រាប់​រូប​ថត​បិទ​ក្នុង​ទិដ្ឋាការ​រហូត​ដល់​ទៅ​ប្រាក់​សំណូក ៥ ពាន់​ដុល្លារ​អាមេរិក សម្រាប់ «ការ​ជួញ​ឈើ​ខុស​ច្បាប់»៕ ប្រភពពី ភ្នំពេញប៉ុស្តិ៏

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 2527561
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 213 ប្រទេស