ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

អំពើ​ពុករលួយ​ធ្វើឲ្យ​ថៅកែ​មិន​គោរព​ច្បាប់ PDF Print E-mail
Friday, 12 June 2015 , សរសេរដោយ​ « គឹម សារុំ »   

នំពេញៈ ជា​រឿយៗ​កម្មករ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​តែង​ផ្ទុះ​ការ​តវ៉ា​ទាមទារ​ លក្ខខណ្ឌ​ការងារ​ដែល​ថៅកែ​រោងចក្រ​មិន​អនុវត្ត ឬ​មិន​គោរព​ទៅ​តាម​ច្បាប់​ការងារ​របស់​កម្ពុជា​។ ​ដំណោះស្រាយ​ជូន​កម្មករ​មាន​តិចតួច ឬ​គ្មាន​សោះ​ក៏​មាន​ដែរ​។

ទាំងនោះ​ត្រូវ​បាន​អ្នក​ជំនាញ​ពន្យល់​ថា អំពើ​ពុករលួយ​របស់​ស្ថាប័ន​ពាក់ព័ន្ធ និង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​រដ្ឋាភិបាល​មក​លើ​កម្មករ​ខ្លួនឯង​ ជា​មូលហេតុ​ធ្វើ​ឲ្យ​ថៅកែ ឬ​ម្ចាស់​រោងចក្រ​មិន​គោរព​ច្បាប់​កម្ពុជា ឬ​ធ្វើអ្វី​ស្រេច​តែ​នឹង​ចិត្ត។

លោក ស ម៉ូរ៉ា ប្រធាន​សហជីព​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា​បាន​ពន្យល់​ថា ផ្ទុយ​ទៅវិញ​ពួក​អ្នក​បញ្ជា​ទិញ​ទេ​ដែល​មាន​ឥទ្ធិពល​លោក​ថៅកែ​រោងចក្រ​ឲ្យ​ អនុវត្ត​ច្បាប់​ការងារ​នៅ​កម្ពុជា។

ជាទូទៅ​យើង​មើល​ទៅលើ​ស្ថានភាព​រោងចក្រ​កាត់ដេរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បច្ចុប្បន្ន​ភាគច្រើន ថៅកែ​ជា​ជនជាតិ​ចិន កូរ៉េ តៃវ៉ាន់ ហុងកុង ម៉ាឡេស៊ី ជាដើម។ ភាគច្រើន​ពួកគាត់​មិន​សូវ​ខ្វល់​ទៅ​នឹង​ច្បាប់​ស្រុក​ខ្មែរ​ប៉ុន្មាន​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​កន្លង​មក​យើង​ឃើញ​មាន​ការ​រំលោភ​សិទ្ធិ​កម្មករ​ជា​ ញឹកញាប់។ នៅពេល​យើង​មើល​ពី​គុណភាព​នៃ​ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​ច្បាប់​ពី​ក្រសួង​ ការងារ​ដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល​វិញ​គឺ​មិន​មាន​ប្រសិទ្ធភាព​ទេ ដោយសារ​មាន​អំពើ​ពុករលួយ​របស់​មន្រ្តី​មួយ​ចំនួន​នៅក្នុង​ក្រសួង​នេះ។

ជាក់ស្តែង​យើង​ឃើញ​ហើយ​មិន​ដែល​មាន​និយោជក​មួយ​ណា​ធ្លាប់​មាន​ទោសទណ្ឌ​ ចំពោះ​ការ​រំលោភ​ទៅ​លើ​សិទ្ធិ​កម្មករ​ទេ មាន​តែ​កម្មករ ឬ​សហជីព​ទេ​ដែល​តែងតែ​ត្រូវ​បាន​ដាក់​ទោស។

នៅក្នុង​បរិបទ​កម្ពុជា កម្មករ​នៅ​ពឹងផ្អែក​សម្ពាធ​ពី​អ្នក​បញ្ជា​ទិញ​ដើម្បី​ឲ្យ​ថៅកែ​គោរព​ច្បាប់ និង​កែប្រែ​លក្ខខណ្ឌ​ការងារ​របស់​ពួកគេ។ ព្រោះ​បើ​ថៅកែ​រោងចក្រ​មិន​ស្តាប់​តាម​អ្នក​បញ្ជា​ទិញ​ទេ​គេ​អាច​ឈប់​បញ្ជា​ ទិញ​ពី​រោងចក្រ​នោះ ព្រោះ​ថា​អ្នក​បញ្ជា​ទិញ​មិន​ចង់​ទិញ​ផលិតផល​ដែល​រំលោភ​សិទ្ធិ​កម្មករ​ទេ ។ ព្រោះ​គេ​ខ្លាច​បាត់បង់​អតិថិជន​គេ​នៅក្នុង​ប្រទេស​ដែល​គេ​លក់​នោះ។

អ៊ីចឹង​ហើយ​យើង​មើល​ឃើញ​ថា​សម្ពាធ​ពី​ខាង​ក្រៅ​ខ្លាំង​ជាង​សម្ពាធ​នៃ​ការ ​ជំរុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​កម្ពុជា។ ក្នុង​នាម​ខ្ញុំ​ជា​ថ្នាក់​ដឹកនាំ​សហជីព​យើង​សោកស្តាយ​ណាស់​ចំពោះ​រឿង​នេះ ព្រោះ​រដ្ឋាភិបាល​ខ្មែរ​យើង​មិន​អាច​ឲ្យ​ថៅកែ​ស្តាប់ និង​អនុវត្ត​ទៅ​តាម​ច្បាប់​ក្នុង​ស្រុក​យើង​ទេ។

ជា​ការ​កត់សម្គាល់​ឃើញ​ថា​កម្មករ​ក្នុង​រោងចក្រ​ត្រូវ​បាន​ថៅកែ​មិន​ឲ្យ​តម្លៃ​ក្នុង​ការងារ។ ហេតុអ្វី​បាន​ជា​ថៅកែ​ធ្វើ​ដូច្នេះ?

ដូច​ខ្ញុំ​បាន​លើក​ឡើង​ខាងលើ ថៅកែ​មិន​ឲ្យ​តម្លៃ​កម្មករ មិន​គោរព​ច្បាប់ គឺ​ដោយសារ​ស្រុក​យើង​គេ​អាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​បាន។ កម្រិត​នៃ​ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​ច្បាប់​ខ្សោយ​ដោយសារ​ចាញ់​ឥទ្ធិពល​ លុយ។

រដ្ឋាភិបាល​មិន​បាន​ទុក​កម្មករ ឬ​ប្រជាជន​ជា​ចម្បង​នោះ​ទេ​គឺ​គេ​ទុក​អ្នក​វិនិយោគ​ថៅកែ​ ឬ​អត្ថប្រយោជន៍​ជា​ចម្បង អ៊ីចឹង​ហើយ​បានជា​នៅ​ពេល​សម្រេច​ទៅលើ​ប្រាក់​ឈ្នួល លក្ខខណ្ឌ​ការងារ​ឲ្យ​ប្រយោជន៍​ច្រើន​ទៅ​ខាង​ថៅកែ ហើយ​នៅពេល​កម្មករ​តវ៉ា​តែងតែ​មាន​ការ​បង្ក្រាប បាញ់​សម្លាប់ ចាប់​ដាក់​គុក ដូច​ករណី​តវ៉ា​ដំឡើង​ប្រាក់​ខែ​ជាដើម។

តុលាការ​មិន​មាន​ភាព​ឯករាជ្យ ពុករលួយ ទាំងអស់​នេះ​ហើយ​ជា​ដើម​ហេតុ​ដែល​តម្លៃ​កម្មករ​ខ្មែរ​យើង​វា​ធ្លាក់​ចុះ។ បើ​អ្នក​ដឹកនាំ​ខ្មែរ​ជា​ខ្មែរ​ដូច​គ្នា​មិន​ឲ្យ​តម្លៃ​ផង​ធ្វើ​យ៉ាង​ម៉េច​ ថៅកែ​ជា​ជនបរទេស​គេ​ឲ្យ​តម្លៃ​យើង​ទៅ?

តើ​លោក​សង្កេត​ឃើញ​ថា ថៅកែ​រោងចក្រ​បាន​អនុវត្ត​ច្បាប់​ការងារ​កម្ពុជា​បាន​កម្រិត​ណា​ដែរ?

យើង​អាច​មើល​ឃើញ​ថា​រោងចក្រ​ធំៗ​ដែល​មាន​អ្នក​បញ្ជា​ទិញ​ល្អៗ​ភាគច្រើន​ គេ​គោរព​តាម​ច្បាប់​ស្តី​ពី​ការងារ ប៉ុន្តែ​រោងចក្រ​តូចៗ​មាន​អ្នក​បញ្ជា​ទិញ​តិច ឬ​ក៏​ប្រភេទ​រោងចក្រ​តូចៗ​ដែល​យក​អីវ៉ាន​ពី​រោងចក្រ​ធំ​មក​ដេរ​អីហ្នឹង គឺ​មិន​សូវ​មាន​ការ​គោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ អ៊ីចឹង​អ្វី​ដែល​អាច​សន្និដ្ឋាន​បាន​នោះ​រោងចក្រ​ប្រមាណ ៥០ ទៅ ៦០ ភាគរយ អនុវត្ត​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្តី​ពី​ការងារ​របស់​ខ្មែរ​យើង។

ស្ថាប័ន​ពាក់ព័ន្ធ​ដែល​មាន​សមត្ថកិច្ច​គ្រប់គ្រង​លើ​ការ​អនុវត្ត ​ច្បាប់​របស់​ថៅកែ តើ​លោក​មើល​ឃើញ​ថា ពួកគាត់​ដោះស្រាយ​ដោយ​សមធម៌​ដែរ​ទេ​ពេល​កើត​មាន​វិវាទ​ម្តងៗ?

ជាទូទៅ​យើង​មើល​ឃើញ​ថា​សមត្ថកិច្ច ជាពិសេស​ក្រសួង​ការងារ​មិន​បាន​ដើរ​តួនាទី​ជា​អ្នក​ដោះស្រាយ​ដោយ​ឯករាជ្យ​ នោះ​ទេ ភាគ​ច្រើន​កម្មករ​និយោជិត​មិន​អាច​ពឹងផ្អែក​ទៅលើ​ការ​ដោះស្រាយ​របស់​ក្រសួង​ ការងារ​កម្ពុជា។ ជាក់​ស្តែង​ដូចជា​ការ​បកស្រាយ​របស់​ក្រសួង​ការងារ​ទៅលើ​កិច្ច​សន្យា​ការងារ​ ជាដើម​ដែល​បកស្រាយ​ផ្ទុយ​ពី​គំនិត​ដើម និង​បើក​ឱកាស​ឲ្យ​ថៅកែ​ប្រើប្រាស់​កិច្ចសន្យា​ខ្លី និង​ធ្វើឲ្យ​កម្មករ​បាត់បង់​អត្ថប្រយោជន៍ និង​សិទ្ធិ​ជាច្រើន។

បើ​យើង​មើល​លើ​យន្តការ​ដោះស្រាយ វិវាទ​ការងារ​វិញ​គឺ​មាន​តែ​ក្រុមប្រឹក្សា​អាជ្ញា​កណ្តាល​តែ​ប៉ុណ្ណោះ​ដែល​ យើង​អាច​ជឿ​ទុកចិត្ត​បាន។ ប៉ុន្តែ​អាជ្ញា​កណ្តាល​មិន​មាន​អំណាច​បញ្ជា​ឲ្យ​អនុវត្ត​នោះ​ទេ ហើយ​កម្មករ​ក៏​មិន​មាន​ទំនុក​ចិត្ត​ចំពោះ​តុលាការ​កម្ពុជា​ដែរ។ ហេតុ​ដូច្នេះ​ហើយ​បានជា​យើង​តែង​មាន​កូដកម្ម​កើត​ឡើង​ជា​ញឹកញាប់។

ការ​អនុវត្ត​ច្បាប់​ការងារ​ក្នុង​វិស័យ​ផ្សេង​ក្រៅ​ពី​វិស័យ​កាត់ដេរ​តើ​លោក​យល់​យ៉ាង​ណា?

ក្នុង​វិស័យ​ផ្សេងៗ​ដូចជា ផ្នែក​សំណង់ សេវាកម្ម សណ្ឋាគារ​ភោជនីយដ្ឋាន ជាដើម គឺ​មិន​មាន​ការ​អនុវត្ត​ច្បាប់​ការងារ​ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ។

ដោយសារ​វិស័យ​នេះ​នៅ​តូច​ហើយ​មិន​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​ រដ្ឋាភិបាល អ៊ីចឹង​ហើយ​បាន​ជា​យើង​ឃើញ​ថា​ពួកគាត់​នៅ​តែ​មាន​ប្រាក់​ឈ្នួល​ទាប ធ្វើការ​ច្រើន​ម៉ោង និង​មិន​មាន​ការ​ឈប់​សម្រាក​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ៕ ប្រភពពីភ្នំពេញប៉ុស្តិ៏

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 2317369
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 194 ប្រទេស