ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា​នៃ​ក្រសួង​អប់រំ​រង​ការ​ចោទ​ប្រកាន់​ថា​ប្រព្រឹត្ត​អំពើពុករលួយ PDF Print E-mail
Tuesday, 16 June 2015 , សរសេរដោយ​ « អ៊ុង សេរីវុទ្ធ »   

មន្ត្រី​រាជការ​នៃ​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចោទ​ប្រកាន់​ប្រធាន​នាយកដ្ឋាន​នេះ ថា​ចាយវាយ​ប្រាក់​ភីប៊ី(PB) ប្រចាំ​ឆ្នាំ​មិន​មាន​តម្លាភាព។

មន្ត្រី​ដែល​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៥ មិថុនា​ថា លោក​និង​មន្ត្រី​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត ដោយ​ឃើញ​ទង្វើ​របស់​ប្រធាន​នាយកដ្ឋាន​និង​បក្សពួក ចាត់ចែង​ថវិកា​គម្រោង​ចាយវាយ​ប្រចាំ​ឆ្នាំ​ដែល​ក្រសួង​ដាក់​ឲ្យ​ប្រើប្រាស់ គ្មាន​តម្លាភាព ឬ​បង្ហាញ​ឲ្យ​ត្រឹមត្រូវ​ដូចជា​ការ​បញ្ជូន​មន្ត្រី​ទៅ​បំពេញ​បេសកកម្ម​ ជាដើម៖ «លុយ​១ឆ្នាំៗ ហើយ​ឆ្នាំ​២០១៥ លុយ​ធ្លាក់​ពី​ក្រសួង​មក ចំនួន ១.២៨៨​លាន​រៀល ហើយ​ឥឡូវ​ដល់​ខែ​មិថុនា​​ហើយ អត់​មាន​បុគ្គលិក​ចុះ​ភីប៊ី ឬ​លិខិត​ឧទ្ទេសនាម គេ​(ប្រធាន​នាយកដ្ឋាន និង​បក្សពួក) ធ្វើ​លិខិត​លួចលាក់​បិទបាំង​តែ​គ្នា​គេ ហើយ​មិន​ដឹង​អ្នកណា​ចាយ​លុយ​ហ្នឹង»

ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា លោក ហ៊ុន សាមុត បាន​បដិសេធ​ថា លោក​មិន​បាន​កិបកេង​លុយ​មន្ត្រី​រាជការ​នោះ​ទេ ហើយ​រាល់​ការ​ចេញ​បេសកកម្ម​នានា លោក​បាន​ប្រគល់​ថវិកា​គ្រប់​ចំនួន និង​លិខិត​ស្នាម​ត្រឹមត្រូវ ឬ​​ប្រគល់​ទៅ​ថ្នាក់​ក្រោម​ចុះ​អនុវត្ត​តែ​ម្ដង។

លោក​បន្ត​ថា លោក​នឹង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ បើ​លោក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដូច​ការ​ចោទ​ប្រកាន់​នេះ​មែន តែ​លោក​ស្នើ​ដល់​មន្ត្រី​ទាំង​នោះ អាចមក​ជួប​ជជែក​ជាមួយ​លោក​បាន​គ្រប់​ពេល​ពី​បញ្ហា​នានា​ដែល​មាន​ការ​សង្ស័យ៕ប្រភពី វិទ្យុអាស៊ីសេរី

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 1933916
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 176 ប្រទេស