ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ចេញផ្សាយ​​ការ​ចោទប្រកាន់​អនាមិកលើ​មន្ត្រីនគរបាល និង​ក្រឡាបញ្ជី​តុលាការ PDF Print E-mail
Wednesday, 17 June 2015 , សរសេរដោយ​ « ខេមបូឌា ដេលី »   

អង្គភាព​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ (ACU) របស់​​​រដ្ឋាភិបាល​​​បាន​ ​​ចេញ​​​ផ្សាយ​​​ការ​​​ចោទ​​​ប្រកាន់​​​អនាមិក​​​ទៅ​​​លើ​​​​​​មន្ត្រី នគរ​ ​​​​​បាល​​​ប្រាំ​​​រូប​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដែលតាម​ចោទ​​​ ថា បាន​ទទួល​​​សំណូក​​​ដើម្បី​​​ពន្លឿន​​​ការ​​​ចេញអត្ត​​​សញ្ញាណ​​​ប័ណ្ណ​​ ​ និង​​​សៀវ​​​ភៅ​​​គ្រួសារ​​​។

ទោះ​​​ជាយ៉ាង​​​ណា​​​គ្មាន​​​មន្ត្រី​​​ណា​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ មន្ត្រីទាំង​​​ប្រាំ​​​រូប​​​នោះ​​​ត្រូវបាន​​​ចាប់​​​ខ្លួន​​ទេ បើ​​​ទោះ​​ ​ណា​​​ជា​​​មន្ត្រី​​​ ACU ម្នាក់​​​កាល​​​ពី​​​ម្សិលមិញ​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​មាន​​ ​កំហុស​​​​​​​​​​ក៏​​​ដោយ​​​។

សេចក្តី​​​ប្រកាស​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១ ខែមិថុនាចុះ​​​ផ្សាយ​​​ ក្នុង​​​គេ​​​ហទំព័រ​​​របស់​​​ ACU​​​ បាន​​​លើក​​​ឡើ​​​ងថា មិន សុភាត ប្រធាន​​​ការិយាល័យ​​​ស្ថិតិ និង​​​ អត្ត​​​សញ្ញាណ​​​កម្ម​​​នគរ​​​បាល​​​រាជ​​​ធានី​​​ និង​​កូនចៅ​​​របស់​​​លោក ​​​បួន​​​រូប​​​ទៀត​​​ត្រូវ​​​បាន​​​ចោទ ប្រកាន់​​​ពី​​​បទ​​​យក​​​ថ្លៃ​​​ ៥០​​​ដុល្លារ​​​សម្រាប់​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ដែល​​​មាន​​​ តម្លៃ ប្រហែល​​​​​២,៥០​​​ដុល្លារ​​​ ដើម្បី​​​កាត់​​​បន្ថយ​​​ពេល​​​វេលា​​​ រង់​​​ចាំ​​​រយៈ​​​ពេល​​​ពី​​​ប្រាំ​​​មួយ​​​ខែ​​​មក​​​ត្រឹម​​​តែ​​​មួយ​​​ ខែ​​​។

យោងតាម​សេចក្តី​ប្រកាសនោះ​បានឲ្យ​ដឹង​ថា អ្នក​​​ចោទ​​​ប្រកាន់​​​អនាមិកទាំងនោះ​​​​ក៏​​​បាន​​​អះ​​​អាង​​​ផង​​​ដែរ​​ ​ថា មន្ត្រី​​​ទាំង​​​នេះ​​​បាន​​​យក​​​ប្រាក់​​​១០​​​ដុល្លារ​​​សម្រាប់​​​ ​​​សៀវ​​​ភៅ​​​គ្រួសារ​​​ ដែល​​​គួរ​​​តែ​​ឥត​​​គិត​​​ថ្លៃ​​​ដើម្បី​​​កាត់ ​​​បន្ថយ​​​ពេល​​​វេលា​​​រង់​​​ចាំ​​​ពី​​​មួយ​​​ឆ្នាំ មក​​​មួយ​​​ខែ​​​។

សេចក្តី​​​ថ្លែង​​​ប្រកាស​​​​ដដែល​​​នេះ​​​រួម​​​មាន​​​ការ​​​បដិសេធ​​​ ពី​​​មន្ត្រី​​​ទាំង​​​ប្រាំ​​​នាក់​​​ ដែល​​​ពួកគេ​​​អះ​អាង​​​ថា ពួកគេ​ គ្មាន​​​កំហុសឡើយ​​​​។

​​​ ​​​នៅពេល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក ជា​​​  សំអាន ប្រធាននាយក​​​ដ្ឋាន​​​បចេ្ចក​​​វិទ្យា​​​ និង​​​កោសល្យ​​​វិច័យ​​​ របស់​​​ ACU​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គភាព​​​បាន​​​ចុះផ្សាយ​​​សេចក្តី​​​ ប្រកាស​​​​នេះ​​​ដើម្បី ឲ្យ​​​សាធារណជន​​​ដឹង​​​ថា មន្ត្រី​​​ទាំង​​​នេះ​​​ គឺ​​​ជា​​​ឧក្រិដ្ឋ​​​ជន។

លោកបាន​​​​​​មាន​​​ប្រសាសន៍​​​ថា ” ACU​​​ បាន​​​ចុះ​​​ផ្សាយ​​​សេចក្តី​​​ប្រកាស​​​នេះ​​​ដើម្បី​​​ជម្រាប​​​​ ជូន​​​សាធារណជន​​​អំពី​​​សកម្មភាព​​​ខុស​​​ច​​​្បាប់​​​របស់​​​មន្ត្រី​​​ នគរ​​​បាល​​​ទាំង​​​នេះ​​”។

លោក សំអាន បាន​​​បដិសេធ​​​មិន​​​ពន្យល់​​​ពី​មូលហេតុដែល​​ពួក​​​គេ​​​មិន ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នោះ ទេ ហើយ​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​​​​សំណួរ​​​បន្ថែម​​​ឡើយ​​​។

លោក តុប សំ ដែល​​​ជា​​​ប្រធាន​​ក្រុមប្រឹក្សា​​​​ប្រឆាំង​​​អំពើ​​​ពុក​​ ​រលួយ​​​​​​​​​ដែល​ឃ្លាំ​​​មើល​​​ ACU បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ការ​​​ចោទ ប្រកាន់​ ​​ទាំង​​​នេះទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ធ្វើ​​​ការ​​​នៅ​​​ ACU ទេ ដូច្នេះទៅ​​​​​​សួរ​​​ ACU​​​ទៅ​​​”។ លោក ឱម យ៉ិន​​​ទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​ ​​រលួយ​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​។

លោក សុភាត ដែល​​​ជា​​​ប្រធាន​​​ការិយាល័យ​​​ស្ថិត​​​​​​ិនគរបាល​​​រាជ​​​ ធានី​​​បាន​​​ទទួលស្គាល់​​​ថា កូន​​​ចៅ​​​របស់​​​លោក​​​មួយ​​​ចំនួន​​​បាន​​ ​ទទួល​​​សំណូក​​​ចំពោះ​​​ការ​​​ពន្លឿន​​​សេវាកម្ម​​​មែន ប៉ុន្តែ បាន​​​អះ​​ ​អាង​​​ថា លោក​​​មិន​​​ដឹង​​​ថា ពួកគេ​​​ជា​​​នរណា​​​ទេ ហើយ​​​លោក​​​មិន​​​ ជាប់​​​ពាក់​​​ព័ន្ធ​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​បាន​ប្រាប់​​ ប្រជាពលរដ្ឋឲ្យ​បង់​​​​ប្រាក់​​​៥០​​​ដុល្លារ​​​ដើម្បី​​​ទទួល​​​បាន​​​អត្ត ​​​សញ្ញាណ​​​ប័ណ្ណ​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​ឡើយ​​​។ ខ្ញុំ​​​មិន​​ ​បដិសេធ​​​ការ​​​យក​​​ប្រាក់​​​បន្ថែម​​​ឡើយ​​​ ពីព្រោះ មនុស្ស​​​ខ្លះ​ឃុប​ ​​ឃិត​​​ជាមួយ​​​មន្ត្រីមួយ​​​ចំនួន​​​​​​ដើម្បី​​​ធ្វើ​​​អត្ត​​​សញ្ញាណ​​​ ប័ណ្ណ​​​ ហើយ​​​ពួក​​​​​​គេ​​​លាក់​​​ព័ត៌​​​មាន​​​នេះ​​​មិន​​​ឲ្យ​​​​​​ ខ្ញុំ​​​ដឹង​​​”។

លោក សុភាត បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​សង្ស័យ​​​ថា អ្នក​​​ចោទ​​​ ប្រកាន់​​​នោះ​​​បាន​​​ប្រឌិត​​​ការ​​​ចោទ​​​ប្រកាន់​​​មក​​​លើ​​​លោក​​​​ ដោយ​​​សង្ឃឹម​​​ថា នឹង​​​ទទួល​​​បាន​​​ការ​​​ងារ​​របស់​​​លោក ប៉ុន្តែ លោក​​ ​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ខ្លាច​​​ការ​​​ចាប់​​​ខ្លួន​​​ឡើយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​បារម្ភ​​​ពី​​​ការ​​​ ចាប់ខ្លួន​​​ទេ ពី​​​ព្រោះ​​​ខ្ញុំ​​​មិន​​​បាន​​​ធ្វើ​​​រឿង​​​ដូចនេះឡើយ​​ ​”។

នៅ​​​ក្នុង​​​ករណីដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​ ACU បាន​​​ចុះ​​​ផ្សាយ​​​សេចក្តី​​ប្រកាស​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១ ខែ​ ​​មិថុនា​​​មួយ​​​ទៀត​​​​​​នៅ​​​ក្នុង​​​គេហទំព័រ​​​របស់​​​ខ្លួន​​​ដោយ​​​ លើក​​​ឡើង​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​អនាមិក​​​ទៅ​​​លើ​​​លោក ធួន សិរី​​ ​ ក្រឡា​​​បញ្ជី​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ដោយ​​​ អះ​​​អាង​​​ថា គាត់​​​បាន​​​សុំ​​​ប្រាក់​​​១.៥០០ដុល្លារ​​​ពី​​​គ្រួសារ​​​ អ្នក​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ដែលត្រូវ​​​បាន​​​កាត់​​​ឲ្យ​​​ជាប់​​​ ទោស ដើម្បី​​​កាត់​​​បន្ថយ​​​រយៈ​​​ពេល​​​ជាប់​​​ទោស​​​។

យោង​​​តាម​​​សេចក្តី​​​ជូន​​​ដំណឹង​​​នោះ​​​បាន​​​ឲ្យដ​​​ឹង​​​ ថា លោក សិរី បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ។ គេ​​​មិន​​​ទាន់​​​ ច្បាស់​​​​​​ថា តើ​​​គាត់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ ឬ​​​ដាក់​​​ទោស​​​ ទណ្ឌ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ​​​ ហើយ​​​ទាំង​​​លោក​​​ សិរី និ​​ង​​​ ប្រធាន​​​តុលាការ​​​មិន​​​អា​​​ច​​​ទាក់​​​ទង​​​សំុ​​​អត្ថាធិប្បាយ​​​បាន​​ ​ទេ​​​”៕

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 1871281
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 171 ប្រទេស