ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​និយាយពី​តួនាទីប្រព័ន្ធផ្សព្វផ្សាយ PDF Print E-mail
Thursday, 23 July 2015 , សរសេរដោយ​ « ខេមបូឌា ដេលី »   

ពាន​​​រង្វាន់​​​ថ្មី​​​ដែល​​​ប្រគល់​​​ជូន​​​ចំពោះ​​​​តួនាទី​​​​​​ ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​​​ក្នុង​​​ការ​​​ប្រយុទ្ធ​​​ប្រឆាំង​​ ​អំពើ​​​ពុក​​​រលួយ កាលពីម្សិលមិញ​​​​​​​ត្រូវ​​​បាន​​​ផ្តល់​​​ដល់​​​អ្នក​​​កាសែត​​​ក្នុង​​​ ស្រុក​​​ចំនួន​​​ប្រាំ​​​រូប​​​ ដែល​​​អត្ថបទរបស់​​​ពួកគេ​​​​​​បង្ហាញ​​​ពី​​​សកម្ម​​​ភាព​​​ពុក​​​រលួយ​​​ នានា បង្ហាញ​​​ពីរបាយការណ៍​​​សើុប​​​អង្កេត​​​ដែល​​​អាច​​​បំបែកឧបសគ្គ​​​ដែល​​​ ធ្វើ​​​ឲ្យ​​​រាំង​​​ស្ទះ​​​ដល់​​​ការ​​​អភិវឌ្ឍ​​​​​របស់​​​កម្ពុជា​​​​​​។

បើ​​​ទោះ​​​ជា​​​អំពើ​​​ពុក​​​រលួយ​​​រីក​​​រាល​​​ដាល​​​ក៏​​​ដោយ​​​ ក៏​​​ការ​​​ស៊ើប​អង្កេត​បញ្ហា​​​នេះ​​​បាន​បង្ហាញ​​​​ពី​ភាព​​​​ប្រថុយ​​​ ប្រថាន​​​ដោយ​​​អ្នក​​​កាសែត​​​ជាង​​​១២​​​នាក់​​​ត្រូវ​​​បាន​​​សម្លាប់​​​ នៅពេល​បំពេញ​​​ការ​​​ងារ​​​របស់​​​ខ្លួន​​ ហើយ​មនុស្ស​ផ្សេង​ទៀត​រាប់​មិន​អស់​បាន​ក្លាយ​ជាអ្នកជាប់ពាក់ព័ន្ធ។

ការ​ប្រកួត​ប្រជែង​ពាន​​​រង្វាន់​​​អ្នក​​​សារព័ត៌​​​មាន​​​ឆ្នើម​​​ សម្រាប់​​​អត្ថបទ​​​រាយការណ៍​​​ពី​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​ប្រទេស​​​ កម្ពុជា​​​ឆ្នាំ​​​២០១៥ ត្រូវ​​​បានផ្តល់​នៅ​​​សណ្ឋាគារហ៊ីម៉ាវ៉ារី ក្នុង​​ ​រាជ​​​ធានី​ភ្នំពេញ​​​ដោយ​​​ក្លឹប​​​អ្នក​​​កាសែត​​​កម្ពុជា អង្គការ​​​ តម្លាភាព​​​អន្តរជាតិ នៅកម្ពុជា​​​ ក្រសួង​​​ព័ត៌​​​មាន​​​និង​​​អង្គ​​​ភាព​​​ប្រឆាំង​​​អំពើ​​​ ពុក​​​រលួយ​​​ (ACU)។ អំឡុង​​​ពិធី​​​នោះ​​​ លោក ឱម​​​ យ៉ិន​​​ទៀង​​​ ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ បាន​​​ថ្លែង​​​សុន្ទរកថា​​​ដោយ​​​​​​ផ្តល់​​​ដំបូន្មាន​​​លាយ​​​ឡំ​​​គ្នា​​ ​ដែល​​​ខ្លះ​​​ជាក់​​​ស្តែង​​​ ខ្លះ​​​ពិបាក​​​យល់​​​ដល់​​​​​​​អ្នក​​​សារព័ត៌​​​មាន​​​ដែល​​បាន​​​ចូល​​​ រួម​​​។​​​លោក​​​​​​ក៏​​​បាន​​​ណែនា​​​ំ​​​ឲ្យ​​​​​​អង្គការ​​​តម្លាភាព​​​ អន្តរជាតិ ​​​និង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ឲ្យ​ធ្វើ​​​ការ​​​ជិត​​​ស្និទ្ធ​​​ ជាមួយ​​​រដ្ឋា​ភិបាល ដោយ​​​សារ​​​លក្ខណៈ​​​ស្មុគ​​​ស្មាញ​​​នៃ​​បញ្ហា​ដែល​​​ពោរ​​​ពេញ​​​ដោយ​​​​ ​​ភា​​​ព​​​មិន​​​ច្បាស់​​​លាស់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ការ​​​រាយ​​​ការណ៍​​​ពីការ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​គួរ​​​ផ្អែក​​ ​លើ​​​ច្បាប់​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ” ដោយ​បន្ត​​​​ផ្តល់​ឧទាហរណ៍​​​ជា​​​ច្រើន​​​​​​ក្នុង​បំណង​​​​បង្ហាញ​​​ពី​​​ ភាពស្មុគស្មាញពិបាក​​​យល់​​​​​​នៃ​​​​​​ច្បាប់​​ ដែល​​​លោក​​​​​​លើក​​​ឡើង​ថា មាន​​​តែ​​​អ្នក​​​ជំនាញ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ ប៉ុណ្ណោះ​អាច​​​ស្វែង​​​យល់​បាន​​​ត្រឹម​​​ត្រូវ​​​។

លោក​​​ ឱម យ៉ិនទៀង បាន​ក្រើន​រំឭកថា ​​​ប្រសិន​​​បើ​​​អ្នក​​​សារព័ត៌​​​មាន​​​មិន​​​គោរព​​​​ តាម​​​ច្បាប់​​​នៅ​​​ពេល​​​ធ្វើ​​​សេចក្តី​​​រាយការណ៍​​​ ពួក​​​គេ​​​ប្រឈម​​​នឹង​​​ការ​​រិះ​​​គន់​​​ពី​​​សំណាក់​​​ប្រជា​​​ជន​​​ ស្លូត​​​ត្រង់​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​​​​ថា “​អ្នក​​​កាសែត​គួរ​សរសេរ​អត្ថបទ​​ផ្អែក​លើ​ច្បាប់ ពីព្រោះ​ប្រសិន​បើពួក​​​គេ​មិន​មាន​ភ័ស្តុតាង​គ្រប់​​​គ្រាន់​ពួកគេ​អាច​​​​ ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​​ដល់​អ្នក​ដែល​​​មិន​មាន​កំហុស​”។

លោក​​​ ឱម យ៉ិនទៀង បានមាន​​​ប្រសាសន៍​​​ ថា គោលបំណង​សារព័ត៌មាន​គួរ​អប​់រំសង្គម មិនមែនបង្ក​​​​បញ្ហ​​​ានោះ​​​ទេ ហើយ​​​​ថា ត្រូវ​យក​ចិត្ត​ទុកដាក់​​ឲ្យ​បានខ្ពស់​​ដើម្បី​ចៀស​​​​វាង​ការ​ចោទប្រកាន់​​ ​​ដោយ​​​គ្មាន​​​បញ្ជាក់​​​ការ​​​ពិត​​​។ លោក​បាន​បន្ថែមថា សូម្បី​​​ពេល​​​ខ្លះ ស្ថាន​​​​​​ភាព​​​ខ្លះ​​​ត្រូវ​​​លាក់​​​ការ​​​ពិត​​​ទុក​​​។

​លោក​បាន​ថ្លែង​ថា “ការ​បង្ហាញ​​ការ​ពិត​ទាំងមូល​… ជួនកាល​​មិនល្អទេ… យើង​មិន​ចង់​កុហក​ប្រពន្ធរបស់យើងទេ ប៉ុន្តែ​​យើង​ដឹង​ថា ជួនកាល​​គាត់​មិនគួរ​ដឹង​ទេ”។

​​មាន​ប្រសាសន៍បន្ទាប់ពី​ពិធី​នោះ លោក ឱម យ៉ិនទៀង​ បាន​ពន្យល់​​​ពី​របៀប​ដែលខ្លួន​លោក​ផ្ទាល់​​ចៀស​វាង​មិន​ទទួល​សំណូក។

ដោយ​សំដៅដល់​ស្ថាប័ន​​ អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ ទទួល​​​បន្ទុក​ពិនិត្យ​អំពើ​ពុករលួយ​​ក្នុង​ចំណោម​មន្ត្រី លោក​បាន​ថ្លែង​​ថា “នៅ​​​ព្រឹក​​​នេះ​​​ខ្ញុំ​​​ទទួល​​​បាន​​​​​​ក្រវាត់​​​ ក​​មានតម្លៃ​ជា​ទឹក​ប្រាក់​​​​៣០០​​​ដុល្លារ​​​ហើយ​​​ខ្ញុំ​​​បាន​​​ប្រគល់​ ​​វា​​​ទៅក្រុម​ប្រឹក្សា​ពិន័យដើម្បី​​​ដាក់​​​លក់​​​”។

លោក​​​បាន​​​​​​បន្ថែម​​​ថា “ខ្ញុំ​​​ពិត​​​ជា​​​ចង់​​​បាន​​​ក្រវាត់​​​ក​​​ទាំង​​នេះ ដូច្នេះ​ ក្រុម​ប្រឹក្សា​ពិន័យនឹង​​​គិត​​​ថ្លៃ​​​ពី​​​ខ្ញុំ​​​២៩៩​​​ដុល្លារ​​​ សម្រាប់​ក្រវាត់ក​ទាំង​​​នោះ​​​ ដូច្នេះ​​​​ខ្ញុំ​​​អាច​​​ប្រើ​​​វា​​​បាន​​​”។ ប្រភពពី ខេមបូឌា ដេលី

 
Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 1833143
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 168 ប្រទេស