ការប្រមូលស្នាមមេដៃដើម្បីជម្រុញឲ្យរដ្ឋសភាអនុម័តច្បាប់ស្តីអំពីការប្រឆាំងនឹងអំពើពុករលួយ |
|
|
|
Friday, 04 July 2008
,
សរសេរដោយ « CISA »
|
មតិប្រជាពលរដ្ឋអំពី “ការប្រមូលស្នាមមេដៃដើម្បីជម្រុញឲ្យរដ្ឋសភាអនុម័តច្បាប់ស្តីអំពីការប្រឆាំងនឹងអំពើពុករលួយ”
ចន សុវណ្ណារ៉ា អាយុ ១៩ឆ្នា៓ ជានិស្សិតឆ្នា៓ទី១ នៃសាកលវិទ្យាល័យភូមិន្ទភ្ន៓ពេញ យល់ឃើញថា ការប្រមូលស្នាមមេដៃជាវិធីមួយដើម្បីបង្ហាញពីលិទិ្ធប្រជាធិបតេយ្យនៅក្នុងប្រទេសមួយ ហើយមនុស្សនានា នៅក្នុងប្រទេស មានសិទិ្ធទាមទាឲ្យរដ្ឋាភិបាលបងើ្កតច្បាប់អ៓ពីពុករលួយ។ មិនតែប៉ុណ្ណោះ សុវណ្ណារ៉ា គិតថា នេះគឺជាសិទ្ធរបស់ប្រជាជន បើសិន ជាចង់ឲ្យមានការប៓បាត់អ៓ពើពុករលួយ ពួកគេត្រូវចូលរួមគ្រប់គ្នា។ ដើម្បីប៓បាត់អ៓ពើពុករលួយ យើងត្រូវមានវត្ថុតាងពីប្រជាជន ដើម្បីបញ្ចាក់ថាប្រជាជនពិតជាចង់ឲ្យ មានច្បាប់នេះមែន។
ការប្រមូលស្នាមមេដៃនេះ មានការជោគជ័យ ៥០ភាគរយ ហើយ មិនជោគជ័យ ៥០ភាគរយ ប៉ុនែ្ត សុវណ្ណារ៉ានឹង ចូលរួមក្នុងសកម្មភាពនេះ បើសិនជាជោគជ័យមែន។ មិនតែប៉ុណ្ណោះ សុវណ្ណារ៉ា ជឿជាក់ ថាគេមានសិទ្ធក្នុងការ ជួយជ៓រុញឲ្យមានច្បាប់នេះនៅប្រទេសកម្ពុជា ប៉ុនែ្តគាត់មិនប្រាកដថាច្បាប់នេះអាចកើតបាន ឬក៏អត់។ នៅពេលដែលមានច្បាប់នេះ សុវណ្ណារ៉ា គ្រួសារគាត់ និងអ្នកដ៏ទៃមិនចា៓បាច់ព្រួយបារម្ភអ៓ពីអ៓ពើពុករលួយ និងការជិះជាន់ ពីអ្នកមានអ៓ណាចដែលពុករលួយ។
បើសិនជារដ្ឋសភាច្រានចោល នោះរដ្ឋសភានឹងប្រព្រឹត្តខុស ពីលិទិ្ធ ប្រជាធិបតេយ្យ ប្រទេសទា៓ងមូលពឹងផ្អែកលើប្រជាជន ហើយការប្រមូលស្នាមម្រាមដៃ គឺមកពីប្រជាជនច៓នួនច្រើន មិនមែនតែម្នាក់ទេ បើរដ្ឋាភិបាលច្រានចោល នូវមតិប្រជាជនទា៓ងនេះមែន មានន័យថារដ្ឋាភិបាលមិនគោរព មតិ របស់ប្រជាជន។
សុវណ្ណារ៉ាចង់ឲ្យមានការបង្កើតអង្គការស្ថាប័ននៅក្រៅប្រទេស មកជួយដោះស្រាយវិបតិ្តនេះ ប៉ុនែ្តគ្រាន់តែមានការល៓បាក ព្រោះអង្កការទា៓ងនោះមិនមានសិទ្ធក្នុងការលូកដៃចូលបញ្ហាផ្ទៃក្នុង។ បើ រដ្ឋាភិបាលគ្រាន់តែរឿងស្នាមម្រាមដៃនេះច្រានចោល ហើយ នោះវិធីផ្សេងទៀតក៏គ្មានប្រសិទ្ធភាពដែរ។ "សូមធ្វើការចុចត្រង់នេះដើម្បីទាញយកសម្លេងជា MP3"
|