ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

ប្រវត្តិ​សម្ព័ន្ធ PDF Print E-mail
Sunday, 20 March 2011 , សរសេរដោយ​ « សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព​ និង​គណនេយ្យ​ភាព​សង្គម »   

សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម បាន​ធ្វើ​សកម្មភាពតាំង​ពី​ឆ្នាំ​ ២០០៥​ មក​ម្ល៉េះ​ រហូត​មក​ដល់​ ថ្ងៃទី ៣១​ ខែ​ មីនា​ ឆ្នាំ​ ២០​១០​ សម្ព័ន្ធ​បាន​ចុះ​បញ្ជី​ជា​ផ្លូវ​ការ​នៅ​ក្រសួង​មហា​ផ្ទៃ​ ជា​សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ ដែល​ចូល​រួម​ចំណែក​ ក្នុង​ការ​លើក​កំពស់​គណនេយ្យភាព សុចរិតភាព សមធម៌ និង យុត្តិធម៌ ជា​មូល​ដ្ឋាន​គ្រឹៈ​ដ៏​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិប្រជាធិបតេយ្យ​ និង ធានា​អោយ​មាន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចេរ​ភាព​ ។

ទស្សនៈវិស័យ

ទស្សនៈ​វិស័យ​របស់​យើង​ គឺ​ចង់​ឃើញ​សង្គម​កម្ពុជា​មាន​គ​ណនេយ្យ​ភាព ​តម្លាភាព សុចរិតភាព សមធម៌ និង​យុត្តិធម៌​ដែល​នាំ​អោយ​ប្រជាពលរដ្ឋ​រស់​នៅ​ប្រកប​ដោយ​ភាព​សុខ​ដុម​រមនា​ ។

បេសកកម្ម

បេសកម្ម​របស់​យើង​ គឺរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ និង​លុប​បំបាត់​អំពើ​ពុករ​លួយ​គ្រប់​រូបភាព​នៅ​កម្ពុជា​ តាមរយៈ ​ការ​ពង្រឹង​សមត្ថភាព​ អប់​រំ​ផ្សព្វផ្សាយ​ និង​តស៊ូមតិ​ដើម្បី​ជំរុញ​ការ​អនុវត្ត​ច្បាប់​អោយ​មាន​ប្រសិទ្ធភាព​ ។

គោលបំណង​

គោល​បំណង​របស់​យើង​ គឺលើក​កំពស់​ គណនេយ្យភាព​ តម្លាភាព​ សុចរិតភាព​ សមធម៌​ និង​ យុត្តិធម៌​នៅ​ក្នុង​សង្គម​កម្ពុជា​  ។

ទិស​ដៅ​

សម្ព័ន្ធ​ដើម្បី​សុច​រិតភាព​ និង​ គណនេយ្យ​ភាព​សង្គម​មាន​ទិស​ដៅ​ដូ​ចត​ទៅៈ

  • អប់រំ​ផ្សព្វ​ផ្សាយ​អំពី​ គោល​ការណ៍​គណនេយ្យ​ភាព​សង្គម​ តម្លា​ភាព​ សុចរិតភា​ព​ សមធម៌ ​យុត្តិធម៌​និង​ផល​ប៉ះ​ពាល់​នៃ​អំពើ​ពុករ​លួយ ​ព្រមទាំង​បញ្ញត្តិ​ច្បាប់​ពាក់​ព័ន្ធ​នានា​ដល់​ប្រជាពលរដ្ឋ​ និង​ អ្នក​ពាក់​ព័ន្ធ​ ផ្សេងៗ​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ។
  • តាម​ដាន​ និង​ ជំរុញ​ការ​កែ​លំ​អ​ច្បាប់​ ព្រម​ទាំង​ ពង្រឹង​ការ​អនុវត្ត​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រឆាំង​អំពើ​ពុក​ រលួយ​អោយ​មាន​ប្រសិទ្ធ​ភាព​ ។
  • ផ្តល់​ឱកាស​អោយ​មាន​ការ​ផ្លាស់​ប្តូរ​គំនិត​យោបល់​ ពង្រឹង​សាមគ្គីភាព​ និង​ ធ្វើ​យុទ្ធ​សាស្ត្រ​សំរាប់​អង្គការ​ សង្គម​ស៊ីវិល​ និង​ សកម្មជន​នានា​ ដើម្បី​លើក​កំពស់​អភិបាល​កិច្ច​ល្អ​នៅ​ក្នុង​សង្គម​កម្ពុជា​ ។
  • សំរប​សំរួល​អោយ​មាន​ការ​អភិវឌ្ឍ​សមត្ថភាព​ និង​ ជំនាញ​នានា​ដល់​សមា​ជិក​សម្ព័ន្ធ​ ដើម្បី​អោយ​ពួក​គេ​ចូល​រួម​សំរេច​គោល​បំណង​ និង​ ទិស​ដៅ​របស់​សម្ព័ន្ធ​ ។​
  • ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​បណ្តាញ​ និង​សម្ព័ន្ធ​នានា​ទាំង​នៅ​ក្នុង​ប្រទេស​ និង​ ក្រៅ​ប្រទេស​ដែល​មាន​គោល​បំណង​ និង ទិស​ដៅ​ស្រ​ដៀង​គ្នា​ ។

 

 

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 1933920
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 176 ប្រទេស