ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

ការប្រមូលស្នាមមេដៃដើម្បីជម្រុញឲ្យរដ្ឋសភាអនុម័តច្បាប់ស្តីអំពីការប្រឆាំងនឹងអំពី​​ពុក​​រលួយ​​​​​​​​​​​​ PDF Print E-mail
Friday, 01 August 2008 , សរសេរដោយ​ « Kuong Vutha »   

 ស្រ្តី​អ្នក​លក់​ដូរ​ម្នាក់​បាន​យល់​ឃើញ​ថា​ ប្រជាពលរដ្ឋ​ទូទៅ​តែង​តែ​ចង់​ឃើញ​ពី​ការ​បំបាត់​អំពើ​ពុក​រលួយ​ ពី​សំណាក់​រដ្ឋាភិបាល​។ គាត់​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​រដ្ឋាភិបាលបាន​បំបាត់​នូវ​អំពើពុករលួយ​បាន​នោះ​ រីឯ​បញ្ហា​ផ្សេងៗ​ទៀត​ក៏​អាច​ដោះស្រាយ​បាន​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ គាត់​បាន​សម្តែង​នូវ​ការ​គាំ​ទ្រ​ចំពោះ​សកម្មភាព​នៃ​ការ​ប្រមូល​ស្នាម​មេដៃ​ក្នុង​ការ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​បាន​ឆាប់​។ គាត់​បាន​បន្ថែម​ទៀត​ថា​ ប្រជាពលរដ្ឋ​ពិត​ជា​មាន​សិទ្ធិ​ក្នុង​ជម្រុញ​ឲ្យមាន​​ច្បាប់​នេះ​។

 ការ​បង្កើត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​មាន​សារៈសំខាន់​សម្រាប់​គ្រប់​វិស័យ​ទាំង​អស់​ ហើយ​វិស័យ​ទាំង​នោះ​ក៏នឹង​មាន​ការ​រីក​ចម្រើន​ផងដែរ​ ដូចជា សុខាភិបាល​ ស្ថាប័ន​រដ្ឋាភិបាល​ ផងដែរ​។

 គាត់​យល់​ឃើញ​ថា​ បើសិន​ជា​ស្នាម​មេដៃ​នេះ​ត្រូវ​គេ​ច្រានចោល​ វា​ជា​រឿង​របស់​រដ្ឋភិបាល​ ប៉ុន្តែ​វា​ជា​ទុក្ខ​សោក​របស់​ប្រជន​គ្រប់​គ្នា​ ហើយ​ប្រជាជន​នឹង​មាន​ការ​តូច​ចិត្ត​ ពី​ព្រោះ​ប្រជាជន​បាន​ខំ​ធ្វើបែបនេះ​ហើយ​ តែ​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​។​

 គាត់​បាន​បន្ថែម​ទៀត​ថា​ គ្មានវិធី​អ្វី​ក្រៅ​ពី​​ការ​ប្រមូលស្នាម​មេដៃ​នេះ​ទៀត​ទេ​ ពី​ព្រោះ​ថា​ វិធី​នេះ​មាន​ភាព​សម្ងាត់​ និង​សន្តិភាព​។ រីឯ​ការ​សុំច្បាប់​ធ្វើ​បាតុកម្ម​ជា​រឿង​មួយ​ពិបាក។​

 >>>> "សូមធ្វើការ​ចុចត្រង់នេះដើម្បីទាញយកសម្លេង​ជា MP3"

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 2527561
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 213 ប្រទេស