ចំណេះដឹងស្តីអំពីអំពើពុករលួយដែលប្រជាពលរដ្ឋទទួលបាន |
![]() |
![]() |
![]() |
Wednesday, 17 September 2008 , | |
ប្រភពព័ត៌មានពីអ្នកមីងម្នាក់ដែលរស់នៅក្នុងតំបន់ដីក្រហមក្នុងរាជធានីភ្នំពេញបានមានប្រសាសន៍ថា កន្លងមកគាត់ធ្លាប់ទទួលបាននូវវគ្គអប់រំបណ្តុះបណ្តាល ស្តីអំពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយខ្លះ និងបានយល់ដឹងអំពីផលប៉ះពាល់នៃអំពើពុករលួយផងដែរ ។ គាត់បានមានប្រសាសន៍បន្តថា វគ្គអប់រំនេះអាចធ្វើឲ្យពួកគាត់បានដឹងច្បាស់អំពីការប្រព្រឹត្តអំពើពុករលួយរបស់អាជ្ញាធរដែនដីដែលត្រួតត្រានៅក្នុងតំបន់ដីក្រហមនេះ។
ទី១ គឺថាមុនពេលបោះឆ្នោត ចៅសង្កាត់បានសន្យាជាមួយពួកគាត់ថា នឹងមិនមានការបណ្តេញចេញ ឬជម្លៀសពួកគាត់ចេញពីតំបន់ដីក្រហមនេះឲ្យទៅនៅជាយក្រុងឡើយ ក៏ប៉ុន្តែនៅពេលដែលគេជាប់ឆ្នោត ហើយនោះគាត់មិនបានធ្វើតាមការសន្យានោះទេ ថែមទាំងបានប្រមូលកូនចៅមកបណ្តេញប្រជាពលរដ្ឋចេញពីទីក្រុង ដោយមិនមានការដោះស្រាយជួនពួកគាត់ដែលជាប្រជាពលរដ្ឋនៅទីនេះ ទេ។
ប្រភពនេះបានបន្ថែមទៀតថា ពួកចៅសង្កាត់បានបញ្ជួនកំលាំងជាច្រើនថែមទៀត ដើម្បីដេញពួកគាត់ មិនតែប៉ុណ្ណោះទៀតសោតពួកគាត់មិនបានរស់នៅសុខដុមរមនាទេ គឺថា មានទាំងការដេញចាប់ប្រជាពលរដ្ឋថែមទៀតផង ដើម្បីយកទៅដាក់គុក និង បន្លាច បំភ័យសព្វបែបយ៉ាង។ នៅក្នុងតំបន់ដីក្រហមនេះការភ័យខ្លាច គឺខ្លាំងមាំបំផុតហើយ។
អ្នកមីងក៏បានសំណូមពរផងដែរដល់រដ្ឋាភិបាលអណត្តិថ្មី ក៏ដូចជាអង្គការសង្គមស៊ីវិល សូមឲ្យជួយប្រជាពលរដ្ឋផង មិនថាតែនៅតំបន់ដីក្រហមនេះ ឬក៏នៅតំបន់ណានោះទេ ក្នុងប្រទេសកម្ពុជាទាំងអស់ ដែលមានការរងគ្រោះខ្លាំងបំផុតចំពោះ បញ្ហាដីធ្លីដែលមានក្រុមហ៊ុន ឬមជ្ឈដ្ឋានដែលគេមកគាបសង្កត់ ឬគំរាមគំហែងសព្វសារពើ។ សូមឲ្យរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលទាំងអស់ជួយដល់ពួកគាត់ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលជួបនូវវិបត្តិនេះផង ដើម្បីឲ្យពួកគាត់ដែលជាប្រជាពលរដ្ឋក្រីក្រ រស់នៅសុខដុមរមនាដូចគេដែរ។ |
< Prev | Next > |
---|