ការលុបបំបាត់អំពើពុករលួយជាសេចក្តីត្រូវការធំរបស់ប្រជាជន |
![]() |
![]() |
![]() |
Wednesday, 17 September 2008 , | |
បើតាមសំដីរបស់ប្រជាពលរដ្ឋម្នាក់ដែលប្រកបមុខរបររត់ម៉ូតូឌុប និងជាអ្នកភូមិរស់នៅក្នុងតំបន់ដីក្រហមបានមានប្រសាសន៍ឲ្យដឹងថា សព្វថ្ងៃប្រជាពលរដ្ឋហ៊ាននិយាយដោយចំហតែម្តងអំពីបញ្ហាអំពើពុករលួយនេះនៅចំពោះមុខអាជ្ញាធរ ប៉ុន្តែការនិយាយ គឺបានត្រឹមតែមាត់ប៉ុណ្ណោះ គេមិនដែលឃើញមានអាជ្ញាធ័រ ឬអ្នកតំណាងណាម្នាក់ធ្វើអ្វីតាមការចង់បានរបស់ប្រជាពលរដ្ឋចង់បាននោះទេ។
អ្នករត់ម៉ូតូឌុបនោះ បានមានប្រសាសន៍បន្តទៀតថា បញ្ហាអំពើពុករលួយនៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្ននេះ គឺមានផលប៉ះពាល់ច្រើនណាស់ចំពោះសង្គមខ្មែរទាំងមូល ដូចជានៅក្នុងប្រព័ន្ធតុលាការ បើមានរឿងក្តីអ្វីមួយកើតឡើងចំពោះប្រជាពលរដ្ឋក្រីក្រ គឺមិនអាចនឹងឈ្នះគេដែលជាអ្នកមានលុយបាននោះទេ។
គាត់បានបន្តទៀតយ៉ាងដូច្នេះថា កន្លងមកនៅក្នុងតំបន់ដីក្រហមនេះធ្លាប់មានបញ្ហារឿងដីធ្លីនេះដែរ ដោយសារតែមានអ្នកគេមានលុយគេបានធ្វើបាបប្រជាពលរដ្ឋ ដោយបានប្តឹងប្រជាពលរដ្ឋក្រីក្រដែលរស់នៅក្នុងតំបន់នេះ ថែមទាំងវាយធ្វើបាបប្រជាពលរដ្ឋតាមទំនើងចិត្ត ដោយគ្មានការគោរពច្បាប់បន្តិចឡើយ។ ទាក់ទិននិងមានការផ្សព្វផ្យាយ និងយុទ្ឋនាការប្រយុទ្ឋប្រឆាំងនិងអំពើពុករលួយប្រមូលស្នាមមេដៃ កន្លងមក។
លោកពូក៏បានសំដែងនូវចំណាប់អារម្មណ៏ដែរថា បន្ទាប់ពីមានអង្គការនានាបានចុះធ្វើយុទ្ធនាការប្រមូលស្នាមមេដៃ និងអប់រំអំពីអំពើពុករលួយនៅក្នុងសង្គមកម្ពុជាកន្លងមក គឺបានធ្វើឲ្យលោកពូផ្ទាល់ក៏ដូចជាប្រជាពលរដ្ឋទូទៅយល់ដឹងកាន់តែច្បាស់អំពីបញ្ហាអំពើពុករលួយនេះ៕
>>>> "សូមធ្វើការចុចត្រង់នេះដើម្បីទាញយកសម្លេងជា MP3"
|
Next > |
---|