ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

ទស្សនៈ​របស់ប្រជាពលរដ្ឋជុំវិញ​នឹងការបង្កើតច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅកម្ពុជា PDF Print E-mail
Wednesday, 17 September 2008 , សរសេរដោយ​ « OFC Editor »   

 

អ្នក​មីង​ដែល​​ជាប្រជាពលរដ្ឋ​មួយ​រូប​​រស់​នៅ​ក្នុង​តំបន់​ដី​ក្រហម​នេះដែរ​ក៏បាន​ឱ្យ​ដឹង​ថា ​អំពើ​ពុករលួយ​មាន​ការ​ប៉ះពាល់​ច្រើន​ណាស់​​ដល់​ប្រជាពលរដ្ឋ​ទូទៅ ក្នុង​មជ្ឈដ្ឋាន​ជីវភាពប្រចាំថ្ងៃសម្រាប់ ការ​ប្រកបមុខរបរ រកស៊ី​ គៀប​សង្កត់ ​ដោយធើ្វ​អ្វី​មួយ​ត្រូវ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ពួកអ្នកមាន​ បុណ្យស័ក្ក ​គេ​ដូច​ជា ​ប្រជាពលរដ្ឋ​ធ្វើខុស​​អ្វី មួយ​បើ​គាត់​គា្មន​លុយ​ទេ​ គឺ​មិន​អាចដោះ​​ស្រាយ​ចេញ​ទេ​។ ​

អ្នក​មីង​បាន​បន្ត​ថា ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​មាន​សារៈ​សំខាន់​ណាស់​ដល់​ការ​កាត់​បន្ថយ​អំពើ​ពុករលួយ​ ដូច​នេះ​គួរ​តែ​រដ្ឋា​ភិបាល​​អាណត្តិ​ថ្មី​នេះ​ជួយ​ឱ្យ​​ប្រជាជន​ក្រីក្រ​​មានការ​រីក​ចំរើន​ឡើង​វិញ​ហើយ​លុប​បំបាត់​អំពើ​ពុករលួយ​នេះ​វា​ជាការ​ល្អប្រសើរ​ណាស់​សំរាប់​សង្គម​ជាតិ​យើង​ទាំង​មូល​។ ​

អ្នក​មីង​ក៏បាន​លើក​ឡើង​ដែរ​ថា ​ពួក​គាត់​ចង់​ឱ្យ​មាន​ច្បាប់​ថ្មី​ស្តី​ពីការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នេះ​ឱ្យ​បាន​ឆាប់​បំផុត​ពីព្រោះ​​ដោយ​សារ​មាន​អំពើ​ពុករលួយ​នេះ​ហើ់យ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សំរាប់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់​។ ​

ទទ្ទឹមនឹង​នេះ​ដែរអ្នក​មីង​ក៏បាន​ប្រសាសន៏​ទៀត​ថា ​ ដើម្បី​ឱ្យ​មាន​ការអនុម័ត​ច្បាប់​ស្តីអំពី​អំពើ​ពុករលួយ​នេះ​ឱ្យ​បាន​ឆាប់​នោះ ប្រជា​ពល​​រដ្ឋ​ទាំងអស់ត្រូវ​តែចូល​រួម​គាំទ្រទាំងអស់គ្នា។

បើទោះបីជាយ៉ាងណាក៏អ្នកមីងបានសំដែងការព្រួយបារម្ភដែរថាក្នុងការអនុវត្តន៏ច្បាប់នេះ ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ៕​​​​​​​​​

 >>>> "សូមធ្វើការ​ចុចត្រង់នេះដើម្បីទាញយកសម្លេង​ជា MP3"

 
< Prev   Next >

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 2527561
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 213 ប្រទេស