ឯកសារ -
សកម្មភាពសម្ព័ន្ធ
|
Monday, 24 August 2009
,
សរសេរដោយ « មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម »
|
ទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ ថ្ងៃទី០៩ ធ្នូ ឆ្នាំ២០០៨ នៅឆ្នាំនេះមានអង្គការសង្គមស៊ីវិលជាច្រើនបានប្រារព្ធទិវានេះស្របពេលតែមួយនៅចំនួន៦ខេត្ត-ក្រុងធំៗរួមមាន៖ ខេត្តបាត់ដំបង សៀមរាប ស្វាយរៀង ក្រចេះ ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ។ ដោយឡែកមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម (ម.អ.ស) រួមសហការជាមួយអង្គការផេកកម្ពុជា (Pact-Cambodia) និងអង្គការខ្មែរជិវិតថ្មី (INLC) សមាគមទ្រទ្រង់សុខមាលភាពគ្រួសារជនបទ (KWFA) សមាគមក្តីសង្ឃឹមដើម្បីអភិវឌ្ឍន៍ (HAD) បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រឆាំងអំពើពុករលួយ នៅទីលានបាល់ទាត់ ទីរួមខេត្តបាត់ដំបង ក្រោមការឧបត្ថម្ភថវិកាដោយជំនួយពលរដ្ឋអាមេរិក (USAID) តាមរយៈអង្គការផេកកម្ពុជា និងអុកស្វាម អង់គ្លេស (Oxfam GB) និងតាមរយៈមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម។ សមាជិកសមាជិកាដែលបានអញ្ជើញចូលរួមមានជាង៣០០នាក់រួមមាន៖ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ អាជីវករ គ្រូបង្រៀន សិស្ស និសិ្សត អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។ |
អានលម្អិត...
|