ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

សេចក្ដីប្រកាសៈ ការប្រយុទ្ធនឹងអំពើពុករលួយ និងការលើកស្ទួយតម្លាភាព
ឯកសារ - អត្ថបទព័ត៌មាន
Saturday, 29 March 2008 , សរសេរដោយ​ « មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម »   

សេចក្ដី​ប្រកាស​មហា​អំណាច​សេដ្ឋ​កិច្ច​ទាំង​៨​នៅ​ទី​ក្រុង​អេវី​យ៉ង់ ​ ​ថ្ងៃ​ទី​២ ​ ​មិថុនា ​ ​២០០៣

ការ​ប្រយុទ្ធ​នឹង​អំពើ​ពុក​រលួយ​  ​និង​ការ​លើក​ស្ទួយ​តម្លា​ភាព​

  

 យើង​សូម​បញ្ជាក់​អំពី​សេចក្តី​សម្រេច​ចិត្ត​របស់​យើង​ចំពោះ​ការ​ប្រយុទ្ធ​នឹង​អំពើ​ពុក​រលួយ ​ ​ព្រម​ទាំង​ការ​គ្រប់​គ្រង​ធន​ធាន​សាធារណៈ​មិន​​ត្រឹម​ត្រូវ​ទាំង​ក្នុង​ផ្នែក ​ប្រមូល​ប្រាក់​ចំណូល​ ​ និង ក្នុង​ផ្នែក​ចំណាយ​។  ​ តម្លា​ភាព​រារាំង​មិន​ឲ្យ​មាន​អំពើ​ពុក​រលួយ  ​និង​លើក​ស្ទួយ​ឲ្យ​មាន​អភិ​បាល​កិច្ច​ល្អ ​។ ​ការ​បង្កើន​តម្លា​ភាព​នៃ​មុខ​ចំណូល​  ​និង​មុខ​ចំណាយ​រដ្ឋាភិបាល​  ​ក៏​ដូច​ជា​ការ​ពង្រឹង​កិច្ច​ប្រឹង​ប្រែង​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​សំណូក​សូក​ប៉ាន់​  ​និងអំពើ​ពុក​រលួយ​ ​នឹង​ជួយ​រួម​ចំណែក​ធ្វើ​ឲ្យ​បាន​សម្រេច​គោល​បំណង​ទាំង​នេះ​  ​ព្រម​ទាំង​ជួយ​បង្កើន​សុចរិត​ធម៌​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋា​ភិបាល​   ​ដោយ​ប្រការ​នេះ​  ​ក៏​ធានា​ឲ្យ​ធន​ធាន​រួម​ទាំង​ជំនួយ​អភិវឌ្ឍន៍​ផង​  ​បាន​សម្រេច​គោល​បំណងដែល​បាន​ដៅ​ទុក​។ ​​

អានលម្អិត...
 
ការប្រៀនប្រដៅរបស់ព្រះពុទ្ធអំពីមន្រ្តីពុករលួយ
ឯកសារ - អត្ថបទព័ត៌មាន
Friday, 28 March 2008 , សរសេរដោយ​ « មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម »   

 បើ​មន្រ្តី​រាជការ​ធំ​ណា​ម្នាក់​ ​ធ្វេស​ប្រហែស​កិច្ចការ​របស់​ខ្លួន​ ធ្វើ​ការ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ស៊ី​សំណូក​ ​រឿង​នេះ​បណ្តាល​ឱ្យ​សីលធម៌​សាធារណៈ​ធ្លាក់​ចុះ​យ៉ាង​ឆាប់​រហ័ស​។​ ​បណ្តា​ជន​ចាប់​ចេះ​ឆបោក​គ្នា​ទៅ​វិញ​​ទៅ​មក​ ​អ្នក​ខ្លាំង​ប្រហារ​អ្នក​ខ្សោយ​ ​អ្នក​ខ្ពស់​ធ្វើ​បាប​ ​អ្នក​សាមញ្ញ​ ​អ្នក​មាន​ជញ្ជក់​ឈាម​អ្នក​ក្រ​ ​ហើយ​គ្មាន​យុត្តិធម៌​សម្រាប់​អ្នក​ណា​ម្នាក់​ឡើយ​។​ ​អំពើ​ទុច្ច​រិត​នឹង​កើត​ច្រើន​ឡើង​ ​ហើយ​ភាព​វឹក​វរ​នឹង​កើន​ឡើង​ជា​លំដាប់​។​

 

ក្នុង​កាលៈ​ទេសៈ​របៀប​នេះ​ ​មន្រ្តី​ទៀង​ត្រង់​ដក​ខ្លួន​ចេញ​ពី​មុខ​តំណែង​រដ្ឋ​ ​អ្នក​ប្រាជ្ញ​បណ្ឌិត​ទាំង​ឡាយ​បិទ​មាត់​នៅ​ស្ងៀម​ស្ងាត់​ ​ព្រោះ​ខ្លាច​មាន​ការ​ស្មុគ​ស្មាញ​ មាន​តែ​អ្នក​អែប​អប​ទេ​ ដែល​ឡើង​កាន់​តំណែង​រាជ​ការ​។​ ​អ្នក​អែប​អប​ ​ទាំង​នោះ​នឹង​យក​អំណាច​រដ្ឋបាល​មក​ប្រើ​ប្រាស់​ ដើម្បី​ប្រមូល​ទ្រព្យ​ឡើង​ជា​អ្នក​មាន​ ​គ្មាន​គិត​ដល់​ទុក្ខ​វេទនា​នៃ​ប្រជា​ពលរដ្ឋ​ទេ​។​

អានលម្អិត...
 
ច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក
ឯកសារ - ច្បាប់
Friday, 28 March 2008 , សរសេរដោយ​ « រដ្ឋសភា »   

ច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក ច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០០៦ នាសម័យ​ប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៣ និងដែលព្រឹទ្ធសភាបានយល់ស្របតាមទម្រង់ និងគតិនៃច្បាប់នេះទាំងស្រុង ដោយគ្មានការកែប្រែអ្វីឡើយ កាលទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៧ នាសម័យប្រជុំពេញអង្គលើកទី២ នីតិកាលទី២។.............

 

>>>> ដើម្បីអានលំអិតសូមធ្វើការចុចត្រង់នេះដើម្បីទាយយក​​ PDF


អានលម្អិត...
 
<< ទំព័រ​ដំបូង​ < ទំព័រ​មុន 41 42 ទំព័រ​បន្ទាប់ > ទំព័រ​ចុង​ក្រោយ​ >>

លទ្ធផល​ 534 - 539 នៃ 539

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 2525506
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 213 ប្រទេស