ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

ព្រោះតែអត់វាមិនបាន



រាជរដ្ឋាភិបាលបានប្រកាសជាសាធារណ:ថា យុវជនយុវនារីដែលគ្រប់អាយុបោះឆ្នោតត្រូវទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ ប័ណ្ណសំគាល់ខ្លួនសញ្ជាតិខ្មែរដើម្បីមានសិទ្ឋបោះឆ្នោតគ្រប់ៗគ្នាបានយ៉ាងពិតប្រាកដ ។ក៍ប៉ុន្តែពេលទៅធ្វើវាវិញនោះគឺត្រូវចំនាយប្រាក់តាមតំណាក់ៗ ដែលមានសមត្ថិកិច្ចតំរូវអោយបង់ ហើយមានការអោយធ្វើមុនគេចំពោះគ្រួសារអ្នកមានមុខមាត់ បុណ្យស័ក្គ សិទ្ឋអំណាចនៅក្នុងតំបន់នោះ ។ ម៉្យាងវិញទៀតចំពោះអ្នកដែលបាត់អត្តសញ្ញាណប័ណ្ណវិញពេលទៅសុំធ្វើថ្មីត្រូវចំណាយប្រាក់ច្រើនជាងអ្នកដែលទើបនឹងគ្រប់អាយុធ្វើ ហើយត្រូវធ្វើក្រោយគេទៀតបើមិនមានខ្សែរយ:ជួយសំរួលនោះ ។ មានភូមិស្រុកមួយចំនួនកន្លែងធ្វើអត្តសញ្ញាណប័ណ្ណនៅឆ្ងាយអំពីផ្ទះសំបែង ហើយការធ្វើដំណើរមានការពិបាក និងចំណាយច្រើនដែលការទៅធ្វើនោះត្រូវទៅរាល់ថ្ងៃ ព្រោះទៅម្តងមិនបានធ្វើហើយម្តងទៀតមិនបានធ្វើទៀត ពួកគាត់តស៊ូទៅរហូតទល់តែបានធ្វើ ដោយសារជាមួយកតាព្វកិច្ច ណាមួយដោយសារជីវភាពគ្រួសារព្រោះពួកគាត់ត្រូវចូលបំរើការងារក្នុងក្រុមហ៊ុននានា ដែលគេតំរូវអោយមានអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លូនទើបទទួលយកបំរើការងារក្នុងក្រុមហ៊ុនរបស់ ដូចច្នេះពួកគាត់ត្រូវតែចំណាយពេលវេលា និងប្រាក់ដើម្បីធ្វើវាព្រោះអត់វាមិនបានទេ ។ តើតំបន់របស់លោកអ្នកធ្លាប់មានបញ្ហាដូចខាងលើនេះដែរ រឺ ទេ ?

ដោយ: VSP

ការផាកពិន័យនៅស្រុកខ្មែរ



ការពាក់មូកសុវត្ថិភាព ការពាក់ខ្សែក្រវាត់ ដាក់កញ្ចក់ មិនបើកភ្លើងពេលថ្ងៃ(មេឃមិនភ្លៀង មិនធ្លាក់អាប់ ) គឺការកំណត់របស់ច្បាប់តំរូវអោយធ្វើតាម និងជាការរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍របស់ប្រជាពលរដ្ឋគ្រប់រូប តែមានប្រជាពលរដ្ឋមួយចំនួនមិនព្រមគោរពនឹងធ្វើតាមទេ ។ នៅតាមផ្លូវសាធារណ:មានសមត្ថិកិច្ចដាក់ពង្រាយកំលាំងដើម្បីចាំត្រួតពិនិត្យ ធ្វើការផាកពិន័យ និងពន្យល់ណែនាំពីច្បាប់ចរាចរណ៍ ។តែចំពោះការពីន័យបានយកតំលៃលើសច្បាប់កំណត់ ហើយមិនដែលចេញវិកាយប័ត្រពីន័យអោយអ្នកដែលត្រូវបានផាកថែមទៀត ។ ក៍ប៉ុន្តែការធ្វើនេះគឺធ្វើបានតែទៅលើប្រជាពលរដ្ឋដែលគ្មានឋាន:បុណ្យស័ក្គ អំណាច និងមានការខ្លាចប៉ូលិសប៉ុនោះ ជាក់ស្តែងគឺមិនដែលផាកពិន័យទេចំពោះ អ្នកស្លៀកពាក់ស៊ីវិល ឡានដែលទំនើបៗបើកភ្លើងទាំងថ្ងៃ អ្នកមានអាយកូម រឺកាំភ្លើងខ្លីដាក់សៀតចង្កេះ អ្នកបើកម៉ូតូធំៗដែលមានតំលៃខ្ពស់…។ រាល់មតិភាគច្រើនហើយបានលើកឡើងថា តើប្រាក់ដែលបានមកពីការផាកពិន័យនេះបានចូលរដ្ឋប៉ុន្មាន% ឬ មួយមិនចូលទល់តែសោះ ។ ចុះអស់លោក លោកស្រី អ្នកនាងកញ្ញាវិញយល់ឃើញយ៉ាងណាដែរចំពោះបញ្ហានេះ ៕

ដោយ​​ : VSP

កុមារមិនហ៊ានទៅសិក្សាដោយសារគ្រួ



កុមារគឺជាសសរទ្រូងនៃប្រទេសជាតិ តែក៍ដោយសារតែចំណេះវិជ្ជាផងដែរ ។ បច្ចុប្បន្នកុមារមិនបានរៀនបណ្តាលមកពីកត្តាមួយចំនួនដូចជា : ការខ្វះខាត់របស់ឪពុកម្តាយ ក្នុងការអោយទៅរៀនសូត្រ ព្រោះអោយជួយរកប្រាក់ផ្គត់ផ្គង់គ្រួសារ ហើយជាពិសេសដែលចង់រំលឹកស្មារតីជនរួមជាតិនោះគឺ ការយកប្រាក់ពីកុមារនៅក្នុងបន្ទប់រៀនដែលវាធ្វើអោយ កុមារលែងចង់ ឬលែងហ៊ានទៅរៀនបើឪពុកម្តាយមិនមានប្រាក់អោយទៅសំរាប់បង់គ្រួប្រចាំ ថ្ងៃដែលការយកប្រាក់ពីសិស្សនោះមានដូចជា :
-ត្រូវបង់អោយគ្រូជាប្រចាំថ្ងៃ ពី៥០០ រៀល ទៅ ២៥០០ រៀលតាមកំរិតថ្នាក់សិក្សា ។
-មានការយកក្រដាសដែលមានរូបមកលក់ក្នុងតម្លៃខ្ពស់ ហើយនិយាយថាជាមេរៀន ដែលនិងត្រូវរៀន និងត្រូវតែទិញដោយខានតែបាន ។
-យកនំមកលក់ក្នុងបន្ទប់ ដែលធ្វើអោយមានកំរិតម៉្យាងថា ត្រូវតែទិញរបស់គាត់ ។
-ពេលសរសេរសៀវភៅតាមដាន និងប្រគល់ទៅអោយលោកគ្រួអ្នកគ្រួនោះវិញត្រូវតែ ភ្ជាប់ប្រាក់ដាក់ក្នុងសៀវភៅតាមដាន ពី២០០០ ទៅ ៥០០០ រៀលតាមកំរិតថ្នាក់សិក្សា ។
-ត្រូវតែរៀនគួរជាមួយគាត់ បើមិនដូចច្នោះទេនោះអាចប្រលងធ្លាក់ បានពិន្ទុទាប មិនយកចិត្តទុកដាក់ជាមួយក្នុងថ្នាក់ និងរកវិធីធ្វើអោយខ្មាស់គេ ឬ សូរសំនួរដែរពិបាកៗ ។
-មានការរួមផ្សំគំនិតគ្នា …។ល។
រាជរដ្ឋាភិបាលបានប្រកាសថា ការចូលរៀនមិនតំរូវអោយបង់ប្រាក់ទេ តែនៅតាម សាលារដ្ឋនានាពេលទៅ អ្នកទទួលចុះឈ្មោះគេតែងតែទារថ្លៃទឹកប៊ិចជានិច្ចដែលការទារមានកំរិតខ្ពស់ ហើយការប្តូរពីសាលាមួយទៅសាលាមួយទៀតក៍ត្រូវចំនាយច្រើនដូចគ្នាដែរ។
សូមណូមពរ​​​ :បើអ្នកមានការទាក់ទងក្នុងការពួករលួយ ខាងលើនេះសូមមេត្តាឈប់ប្រ ព្រឹត្តិត្រឹមនេះទៅ ព្រោះវាអាចធ្វើអោយបាត់បង់អនាគត់ដល់ល្អរបស់ពួកគេ ទោះបីប្រាក់ខែ រដ្ឋមានកំរិតទាប់យ៉ាងណាក៍ដោយ ។
សំណួរពិចារណា : បើកូនៗ របស់អ្នកមិនបានសិក្សាដោយសារតែការខ្វះខាត់ តើខ្លួន របស់អ្នកផ្ទាល់មានអារម្មណ៍យ៉ាងណា ? ហេតុអ្វី ?
តើអ្នកមានយោបល់យ៉ាងណាក្នុងការជួយកែលំអក្នុងបញ្ហានេះ?
បើអ្នកមានការពាក់ព័ន្ធ តើអ្នកអាចបញ្ឈប់ត្រឹមនេះបានដែរ រឺ ទេ?​ ដោយ ស.ភ

ការស៊ីសុំណូកមានតាមតំណាក់កាលមុនពេលប្រឡងបាក់ឌុប



ការស៊ីសុំណូកវាក៍មានតំណាក់ បើនិយាយចាប់ពីពេលចូលរៀនថ្នាក់ទី១២ ទៅមាន
-ការយកប្រាក់ដើម្បីលប់ឬមិនយកអវត្តមានដោយសារមិនចូលរៀនសោះឬឈប់ច្រើន។
-ការយកប្រាក់ដើម្បីផ្តល់អោយនូវពិន្ទុប្រចាំខែដោយមិនចូលរៀន&មិនចាំបាច់ប្រលងខែ។
-តំឡើងពិន្ទុប្រចាំឆមាសឬមិនចាំបាច់ទៅប្រឡងឆមាសតែម្តង ហើយបានពិន្ទុល្អជាងអ្នកដែលបានប្រឡងទៅទៀតតាមតែទឹកប្រាក់ដែលបានសូកទៅគ្រូទទួលបន្ទុកផ្នែកនេះ។
-បើទៅរៀនគួរជាមួយគ្រួមួយណាត្រូវបានគ្រួនោះយកចិត្តទុកដាក់ជាមួយក្នុងពេលសិក្សា។
-ការហៅសិស្សដែលមិនរៀនគួរជាមួយអោយគេធ្វើលំហាត់ពិបាកៗនិងធ្វើអ្វីម៉្យាងអោយគេមានការអាម៉ាស់មុខក្នុងសាលានិងមិត្ត
រួមថ្នាក់ផ្សេងទៀត ។
-ពេលប្រឡងបាក់ឌុបមានការស៊ីសុំណូកបានយ៉ាងច្រើនថែមទៀត
1.បង្គប់អោយរៃលុយគ្នាក្នុងបន្ទប់យកអោយអនុរក្សដើម្បីបានបើកវិញ្ញាសារមើល
2.លក់វិញ្ញាសារដែលគាត់បានចាប់មកពីអ្នកមិនអោយលុយឬគេធ្វើវិញ្ញាសារលក់
3.អនុញ្ញាតអោយប្រើទូរស័ព្ទឬរបស់ទាក់ទងគ្នាបានក្នុងពេលប្រឡង
4.ពេលមានអ្នកយកវិញ្ញាសារមកពីខាងក្រៅអនុរក្សរឺប៉ូលិសអ្នកយាមបានយកមកអោយបេក្ខជនហើយទារប្រាក់ថ្លៃសេវានានា បើមិនអោយច្បាស់ជានឹងមានបញ្ហា ។
5.មានការបើកមើលវិញ្ញាសារមុនពេលដែលម៉ោងត្រូវចែកវិញ្ញាសារ ឬថ្ងៃប្រឡងមកដល់លំហាត់ត្រូវបានដឹងមុននិងត្រូវបានផ្សព្វផ្សាយមានការ Copy & Fax លំហាត់និងចម្លើយចែកគ្នាទៅតាមបណ្តាលមណ្ឌុលផ្សេងៗ បានយ៉ាងស្រូល ។
6.អនុញ្ញាតអោយបេក្ខជនចំលងគ្នាបានដោយសេរីនិងមិនចាំបាច់អង្គុយតាមកន្លែងដែលបានកំណត់មក( តាមលេខរៀង )នោះទេ ។
7.មានផ្សេងៗទៀត…។
សំណួរពិចារណា : តើមានអ្នកចេះពិតប្រាកដដែរ ឬ ទេ នៅក្នុងស្រុកខ្មែរយើងនាពេល
អនាគត់បើសិនជាបច្ចុន្បន្ននេះមានការប្រព្រឹត្តដូចច្នោះទៅហើយនោះ ?
ដោយ ស.ភ

អ្វីទៅហៅថាយុត្តិធម៍



ប្រទេសកម្ពុជាជាប្រទេសមួយដែលកាន់របបប្រជាធិបតេយ្យ ហើយមានអំណាច៣ ដែលបានយកមកអនុវត្តន៍នាពេលបច្ចុបន្បន្ននេះ និងមានការគ្រប់គ្រងដោយស្ថាប័នដាច់ដោយឡែកៗពីគ្នាតាមអំណាចនីមួយ ៗដែលមានដូចជា ស្ថាប័ននិតិបញ្ញាត្តិ ស្ថាប័ននិតិប្រត្តិបិតិ្ត និង ស្ថាប័នតុលាការ ។ ក្នុងនោះដែលអំណាចតុលាការ គឺជាអំណាចមួយដែលមិនស្ថិតនៅក្រោមនៃអំណាចមួយណាទេ ពេលដែរធ្វើការកាត់ទោសគឺ ពឹងផ្អែកតែទៅលើសាក្សី និង ភស្តុងជាក់ស្តែងប៉ុនោះ ។ ប៉ុន្តែ រយៈពេលមួយដែលបានកន្លងផុតទៅដែលមានរឿងក្តីមួយដែលយើងតែងតែអោយឈ្មោះថាជារឿងក្តីបឹងកក់ ដែលបានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋ១៣ នាក់មកកាត់ក្តីនៅតុលាការ និងមានការសម្រេចសារក្រមបន្តបញ្ជូនទៅដាក់ទៅគុកព្រៃសរផងនោះ នាពេលកាត់ក្តីនោះក៍មានការមករងចាំពីប្រជាពលរដ្ឋដែលមានធ្លាប់បានរស់នៅលើតំបន់បឹងកក់ ដោយសារតែការមករងចាំតវ៉ានេះវាធ្វើអោយមានការបិទផ្លូវមុខតុលាការ មានការដាក់កងកំលាំងប៉ូលិស PM អ.ហ ដែលមានតំបង កាំភ្លើងខ្លីវែង របាំងការពារគ្រប់ៗ ដៃយ៉ាងច្រើននាក់រាបមិនអស់មើលទៅគួរអោយខ្លាចរអា។
តែដោយសារតែការអាណិត ការស្រលាញ់រាប់អានគ្នា ធ្លាប់រស់នៅជាមួយគ្នា ហើយបាត់បងទឹកដីនោះ ពេលតុលាការសម្រេចបញ្ជូនជនជាប់ទោស ទៅដាក់ព័ន្ធធានាគារតាមរយ:រថយន្ត គ្រាន់តែឃើញរថយន្តបើកចេញពីក្នុងតុលាការពួកអ្នកតវ៉ាបានលើកដៃ ឡើងដែលគំនិតពួកគេចង់បង្ហាញពីការផ្តល់កំលាំងចិត្ត នឹងក្តីសង្ឃឹមដល់ជនទាំងនោះ ថានៅមានអ្នកចាំជួយពួកគេរហូត ហើយបានស្រែថា “ តុលាការចិត្តអាក្រក់ តុលាការអយិត្តិធម៍ តុលាការពុករលួយ តុលាការស៊ីសំណូក តុលាការកាត់ក្តីតាមឋាន:… “។នៅថ្ងៃបន្តបន្ទាប់ក្រុមអ្នកតវ៉ាក៍បានទៅតវ៉ានៅមុខ ព្រះរាជាវាំង មុខរដ្ឋសភា ព្រឹទ្ធសភា និងកន្លែងមួយចំនួនទៀត ដែលមានការ ចង់ក្រណាត់ស មានសរសេរពាក្យ ( សូមជួយស្វែងរកយុត្តិធម៍ … ) តែពេលនោះបែរជាគ្មានការអើរពើសោះ ចំលែកណាស់ពេលនោះដោយមានការចង់ដឹងរឿងរ៉ាវនេះពីប្រទេសនានាលើពិភពលោក តុលាការបានដោះលែងអ្នកទោសទាំងនោះអោយរួចទោសទៅវិញ ។
សំណួរគួរត្រិះរិះ
តើកត្តាអ្វីខ្លះដែលបណ្តាលអោយតុលាការសម្រេចចិត្ត លើកលែងទោសដល់ជនទាំងនោះ ? ឫមួយមកពីជនទាំងនោះដល់ថ្ងៃត្រូវរួចទោស ហើយ ?
តើការដោះលែងនេះវានិងធ្វើអោយប្រជាពលរដ្ឋបឹងកក់និងអាចឈប់ធ្វើការតវ៉ាលើការគិតរបស់ពួកគាត់ថារាជរដ្ឋាភិបាលរំលោភយកដីធ្លីបានដែរ រឫ ទេ ? មូលហេតុអ្វី ? ដោយ ស.ភ

ប្រលងបាក់ឌុបនៅថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១២ ខាងមុខ



យើងសង្កេតឃើញថា ការប្រលងបាក់ឌុបមិនថាតែឆ្នាំណានោះទេ វាតែងតែកើតមាននូវភាពមិនប្រក្រតីផេ្សងៗដូចជា ការបែកធ្លាយនូវវិញ្ញាសារ និងការប្រមូលលុយពីសិស្សជាថ្នូរនឹងការបើកចម្លងជាដើម ។ កត្តានេះហើយដែលនាំឲ្យមានមតិរិះគន់ទៅលើវិស័យអប់រំ ដែលមានការធ្លាក់ចុះគួរឲ្យព្រួយបារម្ភ ។ ជាក់ស្តែង គេតែងសងេ្កតឃើញថាក្នុងកំឡុងពេលប្រលងគ្រូមួយចំនួនបានយកលុយពីសិស្ស ។ យើងសួរថាតើការប្រលងបាក់ឌុបឆ្នាំនេះមានរូបភាពមិនប្រក្រតីដូចឆ្នាំមុនៗ ឫទេ? តើក្រសួងអប់រំមានវិធានការទៅលើហានិភ័យនេះហើឮយ ឫនៅ? តើក្នុងនាមយើងជាកូនខ្មែរគ្រប់រូប អ្នកមានមតិអ្វីខ្លះអំពីអំពើពុករលួយក្នុងពេលប្រលងបាក់ឌុបខាងមុខនេះ ឫក៏មានវិធានការដូចម្តេចដែរ? ដោយ​ ស.ជ

អំពើពុករលួយអំឡុងពេលប្រមូលពន្ធដារ



ប្រទេស កម្ពុជា យើង ជារៀងរាល់ឆ្នាំតែងតែធ្វើការប្រមូលពន្ធដារទៅលើអចលនទ្រព្យ ដូចជា ផ្ទះ រថយន្ត ម៉ូតូ ជាដើម។ ទន្ទឹមគ្នានេះ មានមនុស្សមួយចំនួនបានឆ្លៀតរកប្រាក់ចំនូលផ្ទាល់ខ្លួន តាមរយ:ការយកពន្ធដារ។ ជាក់ស្តែង មិនប៉ុន្មានថ្ងៃមុន មាននារីម្នាក់បានទៅបង់ពន្ធរថយន្តមួយ គ្រឿងម៉ាក LUXUS ក្នុងតំលៃ 300$ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនោះគឺ អ្នកចុះបញ្ជីថ្លៃ ពន្ធដារ បែរជាទារប្រាក់ថ្លៃទឹកប៊ិចបន្ថែមទៀត។ ពេលនោះគាត់បានអោយលុយទៅគេចំនួន 5000៛ តែត្រូវបាននារីម្នាក់ធ្វើការក្បែរនោះនិយាយថាជិះដល់ទៅLUXUSអោយតែ5000៛”។ សកម្មភាពនេះមិនគួរណាធ្វើជាអ្នកបំរើច្បាប់នោះទេ។ ដោយឡែក បុរសម្នាក់បានទៅទិញពន្ធម៉ូតូ តែអ្នកធ្វើការមិនលក់អោយទេ ដោយនិយាយថាគ្មាន តាមការពិតពន្ធនៅចំពោះមុខសោះ។ នេះមកពីបុរសនោះមិនបានអោយលុយក្រៅទៅអ្នកធ្វើការ ទើបគេមិនលក់់អោយ។ អ្នកធ្វើការ ទាំងនោះ ពួកគាត់សុទ្ធតែមានប្រាក់បៀវត្តន៍រៀងខ្លួន ម្តេចក៏ធ្វើដូច្នេះ? ពួកគាត់មានកាតព្វកិច្ច បំរើការជូនប្រជាពរដ្ឋ មិនគួរណាយកការទុកចិត្តរបស់ប្រជាពរដ្ឋ មកជាន់ឈ្លីបែបនេះទេ។ នេះមកពីច្បាប់់យើងគ្មានសមត្ថភាពលុបបំបាត់ទង្វើអាក្រក់បែបនេះ ទើបពួកគាត់កាន់តែបានដៃ។ តើប្រទេសយើងនឹងក្លាយជាយ៉ាងណា បើអំពើពុករលួយរបស់គាត់ចេះតែរីកដុះដាលបែបនេះ ។ ដោយ ស.ម.ន

ព្រៃឈើកាន់តែអស់ តែប្រជាពលរដ្ឋខ្មែរ នៅតែមានជីវភាពក្រីក្រដ៍ដែល



ព្រៃឈើកាន់តែអស់ តែប្រជាពលរដ្ឋខ្មែរ នៅតែមានជីវភាពក្រីក្រដ៍ដែល តើបណ្តាលមកពីកត្តាអ្វីខ្លះ? មានប្រទេសមួយចំនួនបានលក់នៅធនធានធម្មជាតិ ដូចជា រ៉ែមាស រ៉ែប្រាក់ រ៉ែដែក ត្បូងពេជ្យ សំណល់ ត្បូងកណ្តៀង
ត្បូងទទឹម និងធនធានរ៉ែដទៃទៀត ក៍ប៉ុន្តែប្រជាពលរដ្ឋរបស់ប្រទេសនោះបានការផ្គត់ផ្គង់ តាមរយះ រូបភាពផ្សេងៗ
ពីរាជរដ្ឋាភិបាលវិញ ។ ចំណែកប្រទេសកម្ពុជាវិញ ធនធានធម្មជាតិកាន់តែអស់ ទៅ ៗ ប្រជាពលរដ្ឋក៍ក្រទៅដែល ពីព្រោះប្រជាជនមួយចំនួនដែលប្រកបមុខរបរចិញ្ជឹមជីវិតតាមរយះ កាតចូលព្រៃ រកថ្នាំ រកសត្វ ………… ពេលនេះគឺពួកគាត់មានការពិបាកក្នុងការរកប្រាក់កំរៃផ្គត់ផ្គងគ្រួសារ គាត់ណាស់ក្នុងនោះដែលវាជាហេតុមួយដែលធ្វើអោយមានការចំណាកស្រុកដែលពួកគាត់ ងាយមានការប្រឈមមុខនិងមេរាកអេដស៍និងមានការចាញ់បោកគេព្រោះតែពួកគាត់ជាអ្នករស់នៅ
តំបន់ដែលកង្វះការអប់រំ មិនសូវយល់ដឹងពីកត្តាសង្គមបានច្រើន ។
មានការកាប់ ការដឹកឈើជារៀងរាល់ថ្ងៃ តែលុយមិនចូលរដ្ឋសោះ តើលុយបានទៅអ្នកណា ? តើអ្នកណាជាអ្នកគ្រប់គ្រងធនធានព្រៃឈើ?តើពេលនោះគាត់រវល់ធ្វើអ្វីឬ គាត់បិទភ្នែកម្ខាងបើកភ្នែកម្ខាង ឬបិទទាំងពីរតែម្តង?បើសិនជារដ្ឋមានការគ្រប់គ្រងបានល្អឬរដ្ឋជាអ្នកលក់តែម្តង ប្រហែលប្រាក់រត់ចូលហើយអាចយកប្រាក់ជួយរាស្រ្តបានទៀតផង។តែជារៀងរាល់ថ្ងៃការកាប់ ការដឹក ឈើបានប្រើមុខងារសាធារណះដើម្បីជាការបើកផ្លូវរឺដោយការហ៊ុចប្រាក់តាមកន្លែងControl នានានៅតាមផ្លូវ
តែលុយមិនដែលរត់ចូលរដ្ឋ ឬ យកមកកសាងអ្វីសោះ ហើយមានតែការតាមធ្វើឃាត់ អ្នកដែលស្នេហាយុត្តិធម៍ទៅវិញ ។ ដូចច្នោះបើសិនជារាជរដ្ឋាភិបាលលក់ធនធានធម្មជាតិ ដូចប្រទេស ផ្សេង ៗ នោះប្រជាពលរដ្ឋខ្មែរមិនក្រទេ តែបើអ្នកលក់យកឈ្មោះជាអ្នកមានអំណាចនោះខ្មែរនៅតែក្រ ដដែល គ្មានថ្ងៃបញ្ចប់ទេ ។ អ្នកស្រែកធ្វើជាដាំ
អ្នកដឹកប្រឹងកាប់បន្ថែមវិញ តើមកពីអ្វី ?​ ដោយ​ ស.​ភ

គីង្គក់ លក់ថ្នាំស្រែង



គីង្គក់ គឺជាសត្វដែលខ្លួនប្រាណមានសុទ្ទតែស្រែង តែបែរជាដើរលក់ថ្នាំស្រែងទៅវិញ។ តើមាននរណាគេនឹអាចជឿបាន? ជាក់ស្ដែងនៅក្នុងសង្គមយើងសព្វថ្ងៃ មានមនុស្សមួយចំនួន រស់នៅច្បាប់ ដេកលើច្បាប់ ប៉ុន្តែនៅតែបំពានច្បាប់ទៀត។ កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ មានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងបានកើតឡើងនៅទីរួមខេត្ដកំពង់ឆ្នាំង ពោល នៅតាមហាងលក់ម៉ូតូមួយចំនួន ឃើញកម្លាំងគយជាច្រើននាក់ រួមជាមួយកម្លាំងកងរាជ អាវុធហត្ថដែលធ្វើដំណើរពីរាជធានីភ្នំពេញទៅបានចុះទៅបង្ក្រាបនិងរឹបអូស ម៉ូតូអត់ពន្ធជាច្រើនគ្រឿងដែលត្រូវបានដាក់តាំងលក់នៅតាមហាងទាំងនោះ។ នេះជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋនៅទីរួមខេត្ដកំពង់ឆ្នាំងចំពោះ ប្រតិបត្ដិការ ដូចផ្លេកបន្ទោលរបស់កងកម្លាំងសមត្ថកិច្ចទាំងនេះដោយមិនសុំការចូលរួមពីសមត្ថកិច្ចណា មួយរបស់ខេត្ដកំពង់ឆ្នាំងឡើយក្នុងការចុះបង្ក្រាបនិងរឹបអូសម៉ូតូដែលគ្មានពន្ធ ដាក់លក់នៅតាមហាងទាំងនោះ។ តែអ្វីដែលគួរអោយភ្ងាក់ផ្អើលបំផុតនោះគឺ ក្រុមមន្ដ្រីគយ ដែលចុះបង្ក្រាបម៉ូតូអត់ពន្ធខាងលើនេះ គឺប្រើប្រាស់រថយន្ដអត់បង់ពន្ធដែរ ។ ក្រុមមន្ដ្រីគយ បានប្រើប្រាស់ រថយន្ដវីហ្គោមួយគ្រឿង ពណ៌ស ប៉ុន្ដែរថយន្ដនោះគ្មានស្លាកលេខ គ្មានបិទលេខបណ្ដោះអាសន្ន និងបិទពន្ធជាដើម ដូច្នេះ មានន័យថា ក្រុមមន្ដ្រីគយខាងលើ ជិះរថយន្ដអត់ពន្ធ ប៉ុន្ដែទៅបង្ក្រាបម៉ូតូអត់ពន្ធ។ ការធ្វើបែបនេះប្រៀបដូចជាមើលស្រាល និងយកច្បាប់របស់ប្រទេសយើងមកជាន់ឈ្លីដោយឥតខ្មាស់អៀន។ ម៉្យាងទៀតបើកុំតែមាន ពាក្យបណ្ដឹងមួយចេញពីក្រុមហ៊ុនលក់ម៉ូតូមានឈ្មោះល្បីបានប្ដឹងទៅសមត្ថកិច្ចទេ កុំអីក៏ គ្មានការចុះបង្គ្រាបដែរ រឺមួយពួកគាត់បានទទួលកំរៃខ្លះពីហាងទាំងនោះ។ ចំនែកការចុះ បង្គ្រាប មិនគួរណាធ្វើតែនៅទីនេះប៉ុណ្ដោះទេ តែគួរប្រតិបត្ដិការតាំងពីច្រកចូលព្រំដែនកម្ពុជា-ថៃមកម៉្លេះ។ ពួកគាត់អនុវត្ដច្បាប់ ដោយមិនមើលបទល្មើសរបស់ខ្លួនឯង។ នេះជាអំពើមួយ ដែលផ្ទុយពីពាក្យស្លោកប្រឆាំងអំពើពុករលួយរបស់កម្ពុជា៖ “បើចង់បំបាត់អំពើពុករលួយត្រូវ ចាប់ផ្ដើមពីខ្លួនខ្ញុំទៅ”។ដូច្នេះមជ្ឈដ្ឋានមួយចំនួនសូមអំពាវនាវឱ្យមានការស៊ើបអង្កេត ចំពោះប្រតិបត្ដិការផ្លេកបន្ទោលខាងលើនេះពីសំណាក់សមត្ថកិច្ចគយរួមទាំងកម្លាំង អាវុធហត្ថ ដោយមិនបានសុំការចូលរួម ពីសមត្ថកិច្ចរបស់ខេត្ដ៕
ដោយ​ ស.ម.ន

មន្ទីពេទ្យស្រុកខ្មែរមានប្រាក់រស់គ្មានប្រាក់ស្លាប់



មន្ទីពេទ្យគឺជាកន្លែងដែលប្រជាពលរដ្ឋគ្រប់រូបនាំគ្នាទៅធ្វើការពិនិត្យ និងសំរាកព្យាបាលជំងឺ ក៏ដូចជាការថែទាំសុខភាព ទាំងប្រុសទាំងស្រី គ្រប់វ័យគ្រប់វណ្ណ: ប៉ុន្តែនាពេលបច្ចុប្បន្ននេះ គឺមានការរិះគន់ជាច្រើនក្នុងទង្វើផ្សេងៗគ្នារបស់ក្រុមគ្រូពេទ្យទាំងនោះ។ ជាក់ស្តែងដូចជារឿងដែលគេតែងតែនិយាយតៗ ថា “បើគ្មានលុយមិនចាំបាច់ទៅពេទ្យទេ ឬ បើគ្មានលុយពេទ្យមិនព្យាបាលទេ គឺគេទុកអោយស្លាប់នៅក្រលាតជញ្ជាំងម្ខាងហើយ” ។ម៉្យាងវិញទៀតនោះ នៅមន្ទីពេទ្យមួយចំនួនដែលយើងតែងតែជូបប្រទះដូចជាការស្លាប់នៅក្នុង ពេទ្យដោយគ្មានការព្យាបាលឬការព្យាបាលដោយមិនយកចិត្តទុកដាក់ដែលរួមផ្សំនិងការខ្វះខាតអាហារ ហូបចុកក៏ជាមូលហេតុដែលធ្វើអោយគាត់ខ្វះនៅសារជាតិបំប៉នដែរ។ប៉ុន្តែនៅក្នុងមន្ទីពេទ្យ ខ្លះក៏មានបើករបបអាហារអោយអ្នកសំរាកព្យាបាលដែរតែមិនជាទូលំទូលាយទេហើយម្ហូបអាហារដែលពួកគាត់ធ្វើវាគ្មានរស់ជាតិនោះហើយជាហេតុ ដែលធ្វើអោយអ្នកជំងឺទទួលទានមិនកើតហើយលែងចង់ទៅយកអាហារនោះមកហូបទៀតទេ។ បើតាមសម្តីរបស់លោកយាយ ស្រស់ ថុន អាយុ ៦៧ ឆ្នាំបានមានប្រសាសន៌ថា លោកយាយមានកូនប្រុសម្នាក់បានបួសជាសង្ឃ តែដោយសារមានជំងឺធ្ងន់គាត់ក៌បានយកកូន របស់គាត់មកសំរាក់ព្យាបាលនៅមន្ទីពេទ្យមួយក្នុងរាជធានីភ្នំពេញវាជាពេទ្យរដ្ឋដែលមិនយកប្រាក់ក្នុងការពិនិត្យនិងសំរាកព្យាបាលតែផ្ទុយ ទៅវិញលោកយាយដែលមានជីវភាពខ្វះខាត និងជាស្រ្តីមេម៉ាយផងត្រូវចំនាយប្រាក់ លើសេវាគ្រែសេវាប្រចាំការរបស់គ្រួពេទ្យនឹងបានចំណាយប្រាក់លើថ្នាំចាក់នៅពេលដែលកូនគាត់មានការឈឺចុកចាប់ដែលនៅលើដបថ្នាំឬសារ៉ូមនោះមានដាក់ស្លាកដែលមានពាក្យថា“ហាមលក់”ទៀតផង។ គួរអោយអកុសលណាស់កូនប្រុសតែម្នាក់គត់របស់លោកយាយបានសុគត់នៅក្នុងព្រះ ជន្ម២២ព្រះវស្សាមូលហេតុដែលកើតរឿងនេះឡើងព្រោះការអស់អុកស៊ិសែ។ដោយសារការសំរាកព្យាបាលអស់រយះពេល៤ខែលោកយាយបានចំណាយប្រាក់ លើការព្យាបាលកូនអស់ប្រាក់ពីខ្លួនទៅហើយ នាពេលនោះដែលគួរអនិច្ចារខ្យល់អុកស៊ិសែនក៏បានអស់កូនគាត់ ថបដង្ហើមហើយមានសភាពពិបាកយ៉ាងខ្លាំងគាត់បានរត់ទៅរកគ្រូពេទ្យដើម្បីអោយយកអុកស៊ីសែនមកដាក់អោយកូនរបស់ខ្លួនពេលនោះគ្រូពេទ្យក៏ទារប្រាក់ពីគាត់គាត់ក៏បានឆ្លើយតបវិញថាខ្ញុំអស់ប្រាក់ពីខ្លួនរលីងហើយ គាត់បានបត់ជើងនឹងលើកដៃសំពះអង្វរគ្រូពេទ្យ តែគ្រូពេទ្យបានដើរចេញហើយនិយាយទៅកាន់គាត់វិញថា“អស់ក៏អស់ទៅវាមិនងាប់ទេ” ព្រោះតែភាពក្រីក្រការស្រែកអង្វល់វាគ្មានតម្លៃគ្រូពេទ្យនោះបានដើរចេញដោយមិនងាកក្រោយមើលការទទូចរបស់លោកយាយសោះឡើង ដែលអួរណែនក្នុងចិត្តណាមួយអាណិត កូនណាមួយខ្លួនឥតប្រាក់ គាត់ក៏បានត្រលប់មករកកូនដែលសល់តែដង្ហើមចុងក្រោយហើយ គួរអោយសង្វែកវេលាខ្លីពេកណាស់សំរាប់ជិវិតកូនប្រុសគាត់ ក៏បានស្លាប់ក្នុងដៃរបស់គាត់ដែលបានត្រកងរិតទ្រង់អោយកូន ។
កត្តាដែលគួរឲ្យកត់សំគាល់នោះគឺ វិជ្ជាជីវពេទ្យត្រូវតែពិនិត្យ និងព្យាបាលជំងឺទោះក្នុង កាល:ទេស:ណាក៏ដោយ(គ្មានប្រាក់គ្មានអំណាច គ្មានខ្សែរយ: ) ក៏គ្រូពេទ្យត្រូវព្យាបាលឲ្យអស់ ពិកំលាំងកាយ កំលាំងចិត្តដែរ តែតាមរយ:រឿងរ៉ាវខាងលើនេះ វាធ្វើអោយអ្នកដែលបានដឹង បានលឺ រិតតែជឿជាក់ថា បើគ្មានលុយទេពេទ្យមិនធ្វើការព្យាបាលទេ គឺច្បាស់ជាទុកចោរហើយ សម្បីតែមានឈ្មោះថាជា ពេទ្យរដ្ឋក៏ដោយ បន្ថែមពិលើនេះទៀតទោះរាជរដ្ឋាភិបាលហាមមិន
អោយយកប្រាក់ឬយកថ្នាំដែលហាមលក់ទៅលក់យ៉ាងណាក៌ដោយ តែក្រុមគ្រូពេទ្យទាំងនោះនៅតែបន្តធ្វើតាមរូបភាពផ្សេងៗ ដូចជាការចាក់ថ្នាំបំបាត់ការឈីចុកចាប់ ថ្នាំឃាត់ឈាម( ក្អកធ្លាក់ឈាម)សារ៉ូមអុកស៊ីសែន…….ដែលជារបស់មន្ទីពេទ្យមានស្រាប់សំរាប់ផ្តល់អោយអ្នកជំងឺ ហើយទារយកប្រាក់ទៀត ។
សំនួរគួរពិចារណា
១.តើការប្រព្រឹត្តរបស់គ្រូពេទ្យវាកើតចេញមកពីកត្តាអ្វី ?
២.តើមកពីបុគ្គលនោះផ្ទាល់ឬមកពីអ្នកគ្រប់គ្រងដឹកនាំបើកដៃអោយធ្វើដូចច្នេះ?៣.តើពួកគាត់ធ្វើការរាល់ថ្ងៃទទួលបានប្រាក់ខែរឺអត់ឬមួយវាតិចតួចពេកបានជាពួកគាត់ ប្រព្រឹត្តនៅអំពើដែលមិនគួរអោយកើតមានបែបនេះ? ប៉ុន្តែក៌មានគ្រូពេទ្យខ្លះប្រព្រឹត្តតាមវិជ្ជាជិវ:ត្រឹមត្រូវដែលតែភាគរយគឺវាតិចតូចបំផុត
៤.តើអ្នកដែលធ្វើតាមវិជ្ជាជិវ:ត្រឹមត្រូវ បណ្តាមកពិកត្តាអ្វីខ្លះ ?​ ដោយ​ ស.ភ

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 1933912
ទិន្នន័យចាប់ពីថ្ងៃ​ :
Totals Top 5
0 អ្នកទស្សនាមកពី​ : 176 ប្រទេស