ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

សេចក្តី​ព្រាង​ច្បាប់​ក្រម​ព្រហ្ម​ទណ្ឌ​ និង​នៅ​ក្នុង​របៀប​វារៈ​ប្រជុំ​សភា​នា​ខែ​តុលា​



*មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​ បាន​បញ្ជាក់​ជាថ្មី​ទៀត​ថា​ ច្បាប់​ប្រឆាំងនឹង​អំពើពុករលួយ​ ​ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​១៥​ឆ្នាំ​មក​ហើយនោះ​ ​នឹង​ត្រូវ​ចេញ​បន្ទាប់​ពីច្បាប់​នេះ​​

លោក​ ជាម​ ​យៀប​ ​ជា​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​កាន់​អំណាច​ បាន​មាន​ប្រសាសន៍​ជា​ថ្មី​ម្តង​ទៀត​កាល​ពី​ចុង​សប្តាហ៍​មុន​ថា​ ​សេចក្តី​ព្រាង​ក្រមព្រហ្មទណ្ឌ​ ​ដែល​ជា​ច្បាប់​សំខាន់​ហើយ​ត្រូវ​បាន​គេ​រង់ចាំ​ជា​យូរ​មក​ហើយ​ ​មាន​ការ​ជាប់​ទាក់ទង​នឹង​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នោះ ​នឹង​នៅ​ក្នុង​របៀប​វារៈ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​រដ្ឋសភា​នៅ​ដើម​ ខែ​តុលា​ខាង​មុខ​នេះ។​

លោក​បាន​ថ្លែង​ថា៖​«​ ​សមាជិក​សភា​ នឹង​វិល​ត្រឡប់​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ទី​១​​ ​ខែ​តុលា​ ​បន្ទាប់​ពី​វិស្សមកាល​របស់​ពួក​គេ​ ​និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ ​បាន​ពិនិត្យ​សេចក្តី​ព្រាង​ក្រមព្រហ្មទណ្ឌ​រួច​ហើយ​ ហើយ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ជា​អាទិភាព​ទី​១​ ​ដែល​ត្រូវ​ដាក់​ក្នុង​របៀប​វារៈ​សម្រាប់​ការ​ពិភាក្សា»។​ លោក​បាន​បញ្ជាក់​ថា​ ​បញ្ញតិ​ទោសកម្ម​របស់​សេចក្តី​ព្រាង​ក្រមព្រហ្មទណ្ឌ​ ​នឹង​ត្រូវ​ធ្វើ​ឲ្យ​ទាន់​សម័យ​ ​ដើម្បី​តាម​ទាន់​ស្តង់ដារ​បច្ចេកវិទ្យា​ថ្មី​ ​ដែល​នឹង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អំពើ​ពុករលួយ​ប្រព្រឹត្ត​តាម​ប្រព័ន្ធ​ អ៊ីនធឺណិត។​

>>>> ដើម្បី​អាន​ព័ត៌មាន​លម្អិត​សូម​ចុច​ត្រង់​នេះ

ការអនុវត្តច្បាប់ចរាចរណ៍ថ្មី



បច្ចុប្បន្ន ​មន្ត្រី​នគរបាល​ចរាចរ​កំពុង​តែ​ពេញ​ចិត្ត​ក្នុង​ការ​អនុវត្ត​ច្បាប់​ ចរាចរណ៍​ថ្មី​ដែល​បាន​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​ធ្វើ​ការ​ផាក​ពិន័យ​ ​អ្នក​បើកបរ​យានយន្ត​ ​ម៉ូតូ​ដោយ​មិន​ដាក់​កញ្ចក់​ មិន​ពាក់​មួក​សុវត្ថិភាព​ ​ឬ​ម៉ូតូ​គ្មាន​ស្លាក​លេខ​ក្នុង​តម្លៃ​មួយ​លើស​ពី​ច្បាប់​ដែល​បាន​កំណត់។​

លោក ​ ​ឆែម​ ​ពេ​ ​ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ខេត្ត​សៀមរាប​ ​បាន​ឲ្យ​ដឹង​ថា​ ​«យោង​តាម​មាត្រា​៨៨​នៃ​ច្បាប់​ចរាចរណ៍​ថ្មី​ដែល​អនុម័ត​នៅ​ឆ្នាំ​២០០៧​ ​តម្រូវ​ឲ្យ​ប៉ូលិស​ចរាចរណ៍​ធ្វើ​ការ​ផាក​ពិន័យ​អ្នក​បើកបរ​ម៉ូតូ​យានយន្ត​ ដោយ​មិន​ពាក់​ខ្សែ​ក្រវ៉ាត់​ ​ឬ​មួក​សុវត្ថិភាព​ត្រឹម​តែ​៣០០០​រៀល​ ​សម្រាប់​ម៉ូតូ​ ​ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្តែង​មន្ត្រី​ប៉ូលិស​ចរាចរណ៍​បាន​ផាក​ពិន័យ​ ម្តង​នូវ​ចំនួន​ទឹក​ប្រាក់​៥០០០-​១០០០០​រៀល​ដោយ​គ្មាន​ចេញ​លិខិត​ស្នាម​អ្វី ​បញ្ជាក់​សោះ»។​

លោក ​បាន​ឲ្យ​ដឹង​ថា​៖​​«​ នៅ​ពេល​ឈប់​សំរាក​ពី​ការងារ ​ខ្ញុំ​បាន​ជិះ​ម៉ូតូ​ជា​មួយ​ពួកម៉ាក​ទៅ​លេង​ស្រុក​កំណើត​លុះ​ពេល​ត្រឡប់​មក ​វិញ​​​ភ្លេច​ពាក់​មួក​សុវត្ថិភាព​ពេល​ដល់​​ពាក់​កណ្តាល​ផ្លូវ​ត្រូវ​ប៉ូលិស ​ចរាចរ​ពួន​ស្ទាក់​ឃាត់​ម៉ូតូ​របស់​ខ្ញុំ​និង​​បាន​ធ្វើ​ការ​ផាក​ពិន័យ​ ចំនួន​៥០០០​រៀល​។ ​ខ្ញុំ​ទាមទារ​រក​លិខិត​បញ្ជាក់​ការ​ផាក​ពិន័យ​បែរជា​ប៉ូលិស​ទាមទារ​លុយ​ពី​ ខ្ញុំ​១០០០០​រៀល​វិញ​ ​ខ្ញុំ​ប្រកែក​មិន​ឈ្នះ​ក៏​យល់​ព្រម​ឲ្យ​១០០០០​រៀល​ទៅ»។​

>>>> ដើម្បី​អាន​លម្អិត​សូម​ចុច​ត្រង់​នេះ​

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 3551100
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 273 ប្រទេស