ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

នគរបាល​ជួប​ជុំ​គ្នា​នៅ​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋមន្រី្ត​ ហ៊ុន​ សែន​ ដើម្បី​បើក​ប្រាក់​ឧបត្ថម្ភ​



តាមរយៈ ឌឹ ឃែមបូឌា ដេលីចុះថៃ្ងទី១៥ ខែមេសា ឆ្នាំ២០១១ ចំណងជើងនិយាយថានគរបាលជួបជុំគ្នានៅភូមិគ្រឹះលោកនាយករដ្ឋមន្រី្ត ហ៊ុន សែន ដើម្បីបើកប្រាក់ឧបត្ថម្ភ។ ឌឹឃែមបូឌា ដេលី​ បានបង្ហាញថាក្រុមមន្រ្តីកងរាជអាវុធហត្ថ និងនគរបាលចរាចរ​ក្រុងជាង១៥០នាក់​បាន​ជួបជុំគ្នា​នៅ​ភូមិគ្រឹះ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងទីក្រុងភ្នំពេញជិត​វិមាន​ឯករាជកាល​ពីព្រឹកថ្ងៃ​ម្សិលមិញ​ដើម្បីបើកប្រាក់ប្រចាំឆ្នាំរបស់​ខ្លួនចំនួន១០០.០០០ រៀល (ប្រហែល២៥ ដុល្លារ) ​ជាប្រាក់ឧបត្ថម្ភសម្រាប់បុណ្យចូលឆ្នាំថ្មី។…
ទស្សនៈផ្ទាល់របស់ខ្ញុំ​ គឺការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​​បុណ្យ​ចូល​ឆ្នាំថ្មី ដល់​មន្រ្តីមាន​សមត្ថកិច្ចការពារ​សុវត្តិភាព​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​នេះ​​ពិតជាល្អ ព្រោះ​បាន​ជំរុញលើក​ទឹកចិត្តដល់មន្ត្រីសមត្ថកិច្ចទាំងនោះអាចបំពេញភារកិច្ចកាន់តែប្រសើរឡើង។​ ជាមួយ​គ្នា​នេះ ខ្ញុំដូច​ជាឆ្ងល់​បន្តិច​ថា ​តើនេះ​ជា​គោល​ការណ៍​ឧបត្ថម្ភ​របស់រដ្ឋ ​ឬ ​ដោយ​លោក​នាយករដ្ឋមន្ត្រីផ្ទាល់? ​បើជាបុគ្គល​ឯកជន​របស់​លោក​នាយ​​ក​រដ្ឋ​មន្ត្រី នោះ​មាន​ន័យ​ថា​ លោក​ត្រូវ​ចំណាយ​អស់​ជាង​៣០០០ដុល្លាអាមេរិច​ឯណោះ​សំរាប់​ឆ្នាំ​នេះ​។ ដូចនេះ​ បើឆ្នាំក្រោយ ​និងឆ្នាំ​បន្ទាប់​ទៀត​ លោក​នឹង​ត្រូវ​ចំណាយ​កាន់តែ​ច្រើន​ជាង​នេះ​ ព្រោះចំនួនមន្ត្រី​សមត្ថកិច្ចទូទាំង​ប្រទេសច្រើនណាស់ដែល​ត្រូវការ​សំរាប់​ការពា​រសុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់តំបន់។

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 0
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 307 ប្រទេស