ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

ការ​គំរាម​កំហែង​ និង​ការ​ស៊ី​សំណូក​លើកា​រ​រៀ​ប​ចំសណ្តាប់​ធ្នាប់​សាធារណៈ



សព្វ​ថ្ងៃ​នេះ​ក្រុម​ប៉ូលិស​សណ្តាប់​ធ្នាប់​ កំពុង​តែ​ម​មា​ញឹក​ទាំង​ព្រឹក​ ទាំង​ថ្ងៃ​ក្នុង​ការ​រៀប​ចំឲ្យ​មាន​សណ្តាប់​ធ្នាប់​ទី​សាធារណៈ​ ជា​ពិសេស​តាម​សួន​ច្បារ​ ។ ទន្ទឹម​ហ្នឹង​នេះ​ គេ​សង្កេត​ឃើញ​មាន​ ប៉ូលីស​ខិល​ខូច​មួយ​ចំនួន​ ឆ្លៀត​ឱកាស​ជំរិត​ទារ​ប្រាក់​ពី​ម្ចាស់​ទោច​ក្រ​យាន​ និង​យាន​យន្ត​ ដែល​ចត​តាម​ទី​សាធារណៈ​ ហើយ​ធ្វើ​ឲ្យ​បាត់​បង់​សណ្តាប់​ធ្នាប់​ដែល​អាជ្ញាធរ​បាន​ហាម​ឃាត់​ ។​
តាម​ការ​ចែក​រំលែក​បទ​ពិសោធន៍​ពី​ប្រជា​ពលរដ្ឋ​ម្នាក់​បាន​រៀប​រាប់​ពី​ដំ​ណើរ​​ការ​នៃ​ការ​ទារ​ប្រាក់​នោះ​ថា​៖ ក្រុម​ការ​ងារ​របស់​ប៉ូលិស​បាន​អូស​ម៉ូតូ​ឡើង​រ​ថយន្ត​របស់​ប៉ូលិស​ ហើយ​មាន​ប៉ូលិស​ម្នាក់​ធ្វើ​ការ​ចចារ​ ជា​មូយ​ម្ចាស់​ម៉ូតូ​ ដោយ​បាន​និយាយ​ថា​ បើ​សម្រួល​អស់​ ២​ម៉ឺន​រៀល​ បើ​មិន​ព្រម​ នោះ​ក្រុម​ប៉ូលីស​ប្រាកដ​ជា​យក​ម៉ូតូ​ទៅ​សាលា​ខណ្ឌ​ ប៉ុន្តែ​ពេល​មាន​ការ​តវ៉ា​ថា​ច្រើន​ពេក​ ប៉ូលីស​បាន​បញ្ចុះ​តំលៃ​ផាក​ពិន័យ​មក​ត្រឹម​ មួយ​ម៉ឺន​រៀល​ ។
មាន​ម្ចាស់​ម៉ូតូ​ខ្លះ​ព្រម​បង់ ​តែ​ពុំ​ទទួល​បាន​វិក័យ​ប័ត្រ​ពី​ការ​ផាក​ពិន័យ​នោះ​ទេ​ នេះ​ដោយ​សារ​តែ​ពួក​គាត់​ធុញ​ទ្រាន់​នឹង​ការ​ដោះ​ស្រាយ​ ព្រោះ​រយៈ​ពេល​ ២​ ទៅ​ ៣​ ថ្ងៃ​ទើប​ដោះ​ស្រាយ​ ហើយ​ត្រូវ​បង់​ប្រាក់​អស់​ច្រើន​ទៀត​ (បង់​លើ​ការ​ផាក​ពិន័យ​រួច​ហើយ​ ត្រូវ​បង់​លើការ​ដឹក​ជញ្ជូន​ និង​ថែ​ទាំ​អស់​ទាល់​តែ​ ២ម៉ឺន​ រៀល​ទៀត​ដែល​យោង​តា​ម​ លិខិត​ ២០០​ របក.សអណ ១ក្រ ចុះថ្ងៃទី ១៧ ខែសី​​ហា ឆ្នាំ ២០០៩ របស់សាលារាជធានីភ្នំពេញ) ។ ទាំងនេះវាធ្វើអោយប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រ និង​អំពើ​ពុក​រលួយ​កាន់​តែ​ច្រើន​ ព្រោះ​បើតាម​ការ​លេច​ឮ គឺ​ក្នុង​អំឡុង​ពេល​រង់​ចាំ អាច​មាន​ការ​សូក​លុយ​ប៉ូលីស​ដើម្បី​ឲ្យ​មាន ដំណោះ​ស្រាយ​ឆាប់​ៗ​ ។​​
ដូចនេះ​ សូម​អោយ​មាន​វិធាន​ការ​ផាក​ពិន័យ​នៅ​នឹង​កន្លែង​ ដើម្បី​កាត់​បន្ថយ​នៅ​ការ​ចំនាយ​ប្រាក់​ និង​ពេល​វេលា​ ច្រើន​ ។ ម្យ៉ាង​ទៀត​ សូម​អោយ​មាន​ការ​ផ្សព្វ​ផ្សាយ​ពីច្បាប់​ចរាចរណ៍ (លិខិត​ ២០០​ របក​.​ស​អ​ណ​​ ១ក្រ​) និង​ការ​ផាក​ពិន័យ​អោយ​បាន​ទូលំ​ទូលាយ​ ដើម្បី​ឲ្យ​សាធារណ​ជន​បាន​ដឹង​ និង​ដើម្បី​ចៀស​វាង​លក្ខណៈ​បង្ក​ឱកាស​នៃ​ការ​ស៊ី​សំណូក​ណា​មួយ​ដែល​អាច​នឹង​កើត​មាន​ ។

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 3789078
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 281 ប្រទេស