ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

ការបន់ស្រន់ដាក់បណ្តាសារបស់ ប្រជាពលរដ្ឋបឹងកក់



ជាទូទៅ ក្នុងការអភិវឌ្ឍតែងតែមានការប៉ះពាល់ដល់ប្រជាពលរដ្ឋ នៅតំបន់អភិវឌ្ឍន៍នោះជាក់ជាមិនខាន ប៉ុន្តែបើមានដំណោះ
ស្រាយ​សម​រម្យ​នោះ​ បា្រកដជាគ្មានបញ្ហាអ្វីកើតឡើងនោះទេ ។
ជាក់ស្តែងការអភិវឌ្ឍតំបន់បឹងកក់យើងឃើញមានភាពចំរ៉ុងចំរះជាខ្លាំង និងត្រាំត្រែងយូរខែមកហើយ រវាងអាជ្ញាធរ នឹងប្រជាពលរដ្ឋ ។ ក្រោយពីមានការតវ៉ាពួកគេ ទទួលបានការដោះស្រាយពីរដ្ឋាភិបាល គឺដោយទទួលបានដីតែជាង១២ ហិកតា សម្រាប់អភិវឌ្ឍន៍នឹងកន្លែង។ ប៉ុន្តែបញ្ជីឈ្មោះអ្នកទទួលបានកម្មសិទ្ធិដី សម្រាប់អភិវឌ្ឍន៍នឹងកន្លែង បានបាត់ឈ្មោះជាច្រើនគ្រួសារ ។
រហូតមកដល់ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០១១ កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌដូនពេញ រួមជាមួយក្រុមហ៊ុន ស៊ូកាគូអ៊ីន​ បាន​ចុះ​មក​កំទេច​ផ្ទះ​ពលរដ្ឋ​ ចំនួន៨ល្វែង និងប្រើប្រាស់អំពើហិង្សាលើប្រជាពលរដ្ឋជាដំណំ ។ ក្នុងនោះមានយុវជនម្នាក់ត្រូវ អាជ្ញាធរព្រួតវាយតប់យ៉ាងធ្ងន់ធ្ងរ និង​បញ្ជូន​ ទៅមន្ទីរពេទ្យជាបន្ទាន់ ។
បើតាមការសែតភ្នំពេញប៉ុសិ៍្ត
ប្រជាពលរដ្ឋរងគ្រោះក្នុងតំបន់បឹងកក់កាលពីព្រឹកថ្ងៃ អាទិត្យ ម្សិលមិញ (១៨ ខែកញ្ញា) បាននាំគ្នាដុតធូបដាក់បណ្ដាសាដល់ក្រុមមន្ត្រីពុករលួយ ទាំងអស់ ឲ្យជួបតែក្ដីវិនាសតន់ហន់ ។
តើពលរដ្ឋបឹងកក់នឹងទទួលបានដំណោះស្រាយបែបណា ?
តើរដ្ឋាភិបាលនឹងមានចំណាត់ការបែបណាជូនបងប្អូនប្រជាពលរដ្ឋបឹងកក់ ?
សង្ឃឹមថា ប្រជាពលរដ្ឋនឹងទទួលបានដំណោះស្រាយដ៏ត្រឹមត្រូវ និងកក់ក្តៅបំផុត បន្ទាប់ពី ពួកគាត់អុជធូបបន់ស្រន់នាឱកាសបុណ្យភ្ជំបិណ្ឌខាងមុខនេះ ។

អំពើ​ពុក​រលួយ​ក្នុង​កំ​ឡុង​ពេលនៃ​​ការ​ប្រ​លង​បាក់​ឌុប​



ជា​​ទូ​ទៅ​​គេ​តែង​សង្កេត​ឃើញ​ថា​ នៅ​ក្នុង​រយ​ពេល​៣ថៃ្ង​នៃ​កា​រ​ប្រលង​បាក់​ឌុប​ គឺតែង​តែ​ កើត​មាន​នូវ​ភាព​មិន​ប្រក្រតី​ផេ្សងៗ​ដូចជា​ ការ​​បែក​​ធ្លាយ​​នូវ​​វិញ្ញា​សារ​​ និង​ការ​ប្រមូល​លុយ​ពី​សិស្ស​ជា​ថ្នូរ​នឹង​ការ​បើក​ចម្លង​ជា​ដើម​ ។​ កត្តា​នេះ​ហើយ​ដែល​នាំ​មា​នមតិ​រិះ​គន់​ទៅ​លើ​វិស័យ​អប់រំ​ ដែល​​មាន​​ការ​​ធ្លាក់​​ចុះ​​គួរ​​ឲ្យ​​ព្រួយ​​បារម្ភ​ ។
ជាក់ស្តែង​ គេ​តែង​សងេ្កត​ឃើញ​ថា​ក្នុង​កំឡុង​ពេល​ប្រលង​គ្រូមួយ​​ចំនួន​បាន​យក​លុយ​ពី​សិស្ស​ ។ ឩទាហរណ៍​នៅ​ថៃ្ង​ទី​មួយ​នៃ​ការ​ប្រលង​ យើង​​បាន​​សួរ​ ទៅសិស្សម្នាក់ក្រោយ ពេលដែលគាត់ចេញពីប្រឡង ថាតើក្នុងថ្នាក់មានការយកលុយពីសិស្សដែរឬទេ? គាត់បាន ឆើ្លយ​ថា​បន្ទប់​ខ្ញុំ​ប្រឡង​គេ​ប្រ​មូល​​ម្នាក់ ៥០០០ រៀល​ តែ​នៅ​បន្ទប់​ខ្លះ​គេ​ ប្រមូល​ម្នាក់​ ១០០០០​ រៀល ។ ដូច​នេះ​​ ដើម្បី​​ទប់​​ស្កាត់​​ និង​​​កាត់​​​បន្ថយ​​​ការ​​​ប្រព្រឹត្តិ​​​អំពើ​​​ពុក​​​រលួយ​​​ពេល​​​ប្រ​លង​​​ មាន​សំណូម​ពរ​មួយ​ចំនួន​ខាង​ក្រោម​គួរ​ពិចារណា​ និង​ចាត់​វិធាន​ការ​សំរាប់​ការ​ប្រលង​ឆ្នាំ​ក្រោយ​ និង​ជា​បន្ត​បន្ទាប់​ ៖
-​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ និង​ពិចារណា​ទៅ​លើ​កពា្ចប់​ថវិការ​ដែល​អាច​ជួយ​ក្នុង​វិស័យ​អប់រំ​ ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​សមរម្យ​
-គ្រូ​គួរ​តែ​ប្រកាន់​ខ្ជាប់​ជា​និច្ច​នូវ​ក្រម​សីលធម៌​វិជ្ជា​ជីវ​របស់​ខ្លួន​ជៀស​វាង​ការ​ប្រព្រឹត្តិ​នូ​វ​អំពើ​ ដែល​នាំ​អោយ​សង្គម​ស្អប់​ខើ្ពម​ ថែម​ទាំង​ខូច​នូវ​កេរ្តិ៍​ឈ្មោះ​ និង​កិត្តិ​យស​ទៀត​ផង
-បុគ្គលដែលប្រព្រឹត្តនូវអំពើពុករលួយគួរតែដាក់ទោសទៅតាមច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ
-ប្រជាពលរដ្ឋដែលជាអាណាព្យាបាលរបស់សិស្ស រួមទាំងគ្រូ គួរតែចូលរួមផ្តល់ ព័តមានទៅអាជ្ញាធរមានសមត្ថកិច្ច ឬ​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លួយ​ទាក់​ទង​នឹង​ការ​ស៊ី​សំណូក​ទាំង​នេះ
-អង្គភាពប្រឆាំងអំពើពុករលួយគួរបន្តចាត់វិធានឲ្យតឹងរឹងបន្ថែមទៀត ដូចជា ដាក់ឲ្យមាន មន្រ្តីស៊ើបអង្កេតចុះត្រួតពិនិត្យ និងអង្កេត នៅ​មុន​ពេល​ អំឡុងពេលប្រលង និងក្រោយពេលប្រលងរួច ព្រោះការស៊ីសំណូកនឹងកើតមានគ្រប់ដំណាក់កាលទាំងនេះ។
-ឪពុក​ម្តាយ​គួរ​លើក​ទឹក​ចិត្ត​អោយ​កូន​ខំ​រៀន​ ជៀសវាងការយកលុយទៅសូកគ្រូ
-ក្រសួងអប់រំ គួរតែធ្វើការគ្រប់គ្រងឲ្យបានល្អក្នុងពេលប្រឡង

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 3789248
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 281 ប្រទេស