ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

ការអប់រំ គឺជាវិស័យដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស



ការ​អប់​រំ​ គឺ​ជា​វិស័យ​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ ។​ ធន​ធាន​មនុស្ស​បាន​ចូល​រួម​ ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចំរើន​លូត​លាស់​ សម្បូរ​សប្បាយ​ក្លាយ​ជា​ អរិយៈ​ប្រទេស​ដ៏​ប្រសើរ​ ពោល​គឺ​រួច​ផុត​ពី​ភាព​ក្រី​ក្រ​ ភាព​ឱន​ថយ​ អសន្តិសុខ​សង្គម​។​ល​។​ នៅ​ពេល​ ដែល​ប្រព័ន្ធ​អប់​រំ​មាន​ការ​ស្រុត​ចុះ​អន់​ថយ​ ឫ​មិន​មាន​ការ​រីក​ចម្រើន​ឈាន​ឡើង​នោះ​ ជា​ហេតុ​ធ្វើ​ឲ្យ​ ធន​ធាន​ដែល​ទទួល​បាន​គឺ​មាន​ចំណេះ​ដឹង​មិន​ពិត​ប្រា​កដ​ អសមត្ថភាព​ ខ្វះ​ជំនាញ​នាំ​ឲ្យ​ប្រទេស​មិន​ មាន​ការ​រីក​ចម្រើន​ថែម​ទាំង​ រឹត​តែ​អន់​ថយ​ទៀត​ផង​ ។​
តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជាហេតុ​បង្ក​ឲ្យ​ប្រព័ន្ធ​អប់​រំ​កាន់​តែ​ខ្សោយ​ទៅ​ខ្សោយ​ទៅ​បែប​នេះ​ ?
នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ សា​លា​រៀ​ន(រដ្ឋ)​មួយ​ចំនួន​ ពិសេស​នៅ​ទី​ក្រុង​ លោក​គ្រូ​-​អ្នក​គ្រូ​ មួយ​ចំនួន​បាន​រៃ​ប្រាក់​ពី​សិស្សា​នុ​សិស្ស​ជា​ប្រចាំ​ ដោយ​ពួក​គាត់​ប្រាប់​ពួក​គេ​ថា​ ប្រាក់​ដែល​ពួក​គាត់​ ប្រមូល​នេះ​គឺ​ពិន័យ​ចំពោះ​ពួក​គេ​ដែល​មិន​បាន​ធ្វើ​កិច្ច​ការ​ផ្ទះ​ ឬ​ទៅ​រៀន​មិន​ទាន់​ពេល​វេលា​ជា​ដើម​ ។ នៅ​ពេល​ដែល​ទទួល​បាន​ប្រាក់​ពី​សិស្សា​នុសិស្ស​ហើយ​ ពួក​គាត់​គឺ​មិន​សូវ​រក​រឿង​ដល់​ពួក​គេ​ប៉ុន្មាន​​ទេ​ ។ អ្នក​ទាំង​អស់​គ្នា​គិត​មើល​ថា​តើ​ទម្លាប់​បែប​នេះ​អាច​កែ​បាន​ដែល​រឺ​ទេ​ ?​ តើ​សិស្សា​នុសិស្ស​ជំនាន់​ក្រោយ​នឹង​ទៅ​ជា​យ៉ាង​ណា​? តើ​អ្នក​ទាំង​អស់​គ្នា​មាន​គំនិត​បែប​ណា​ដែរ​​ចំពោះ​រឿង​នេះ​? ​​សរ​​សេ​រ​​ដោយ​​៖​ ម​.គ​

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 4669639
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 304 ប្រទេស