ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កំរិត​



ប្រព័ន្ធ​តុលា​ការ​ដែល​ជា​ស្ថាប័ន​ពង្រឹង​អំនាច​របស់​រដ្ឋ​ នឹង​ត្រូវ​បំពេញ​កាតព្វ​កិច្ច​ក្នុង​ការ​ផ្តល់​ យុត្តិធម៌​ដល់​គូ​វិ​វាទ​អាស្រ័យ​ទៅ​តាម​ច្បាប់​ដោយ​មិន​លំ​អៀង​ ។ ​នៅ​ឆ្ងាយ​ពី​ភាព​វិជ្ជមាន​ដោយ​ការ​កាត់​ក្តី​ បន្ត​ពន្យា​ពេល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ នោះ​ហើយ​ជា​ឫស​គល់​នៃ​បញ្ហា​មួយ​ទៀត​ ដែល​ពាក់​ព័ន្ធ​ នឹង​អំពើ​ពុក​រលួយ​ នេះ​បណ្តា​ល​ឲ្យ​តុលា​ការ​ខ្វះ​ភាព​ឯករាជ្យ​ ។
ក្នុង​រយៈ​ពេល​នៃ​ការ​រង់​ចាំ​មាន​ចំណោទ​នៃ​អំពើ​នី​ទណ្ឌ​ភាព​ ដោយ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​​មួយ​ចំនួន​ហាក់​មិន​ស្ថិត​នៅ​ក្នុង​រង្វង់​ច្បាប់​ មួយ​ចំនួន​បាន​ស្ថិត​នៅ​ក្នុង​រង្វង់​ច្បាប់​ ។​ ពត៌​មាន​នៃ​អំពើ​ប្រព្រឹត្ត​ ខ្លះ​បញ្ជាក់​ថា​គ្មាន​ច្បាប់​ចែង​ ឫ​ខ្វះ​នីតិ​វិធី​ចោទ​ប្រកាន់​ ។ ការណ៏​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជា​ពរដ្ឋ​ចេះ​តែ​រង​ចាំ​​ការ​​រំ​ពឹង​ ហើយ​ប្រជា​ពលរដ្ឋ​ដែល​ជួប​រឿង​ក្តី​ភាគ​ច្រើន​គ្មាន​ទី​ពឹង​ តែង​តែ​ធ្វើ​ការ​ទាម​ទារ​ ហើយ​ទាម​ទារ​ ទៀត​ឲ្យ​មាន​យុត្តិ​ធម៌​ ក៏​ព្រោះ​តែ​ក្តី​ក្តាន់​ជា​មួយ​អ្នក​ធំ​ អ្នក​មាន​អំណាច​ មាន​បុណ្យ​ស​ក្តិ​ និង​អ្នក​មាន​​ប្រាក់​ បាន​ធ្វើ​ឲ្យ​ប្រជាជន​ក្រី​ក្រ​ចេះ​តែ​ចាញ់​ក្តី​ មិន​ជា​ទីក​ក់​ក្តៅ​ និង​ទុក​ចិត្ត​​ ​ហើយ​បន្ត​ភាព​រុំារ៉ៃ​ ចំពោះ​បញ្ហា​សង្គម​នេះ​ ចេះ​តែ​ទុក​បង្ក​ឲ្យ​កើត​មាន​ជា​បន្ត​បន្ទាប់​ ហើយ​ពលរដ្ឋ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ បាត់​បង់​ជំនឿ​ចំពោះ​ប្រព័ន្ធ​តុលា​ការ​ ដែល​មិន​មាន​យុត្តិធម៌​សង្គម​ និង​សិទ្ធិ​ស្មើ​គ្នា​របស់​មនុស្ស​ជាតិ​ ចំពោះ​មុខ​ច្បាប់​ និង​ក្រោម​ស្ថាប័ន​ជាតិ​មួយ​ដែល​បញ្ជាក់​ពី​ភាព​ឯក​រាជ្យ​ និង​បំពេញ​កិច្ច​ការ​ដើម្បី​យុត្តិធម៌​សង្គម​ ។
​សរ​សេរ​ដោយ​ ស.ជ

ការអភិវឌ្ឍជាការចាំបាច់បំផុតក្នុងការជំរុញឲ្យប្រទេសជាតិមានការរីកចម្រើនជឿនលឿន



ការ​អភិវឌ្ឍ​ជា​ការ​ចាំ​បាច់​បំផុត​ក្នុងកា​រជំរុញ​ឲ្យ​ប្រទេស​ជាតិ​មាន​ការរីក​ចម្រើន​ជឿន​​លឿន​។ ​ការ​អភិវឌ្ឍ​បាន​ជួយ​ឲ្យ​ប្រជាជន​មាន​ជីវភាព​ធូរ​ធារ​ រស់​នៅ​បាន​​សមរម្យ​ ស្រប​តាម​សម័យ​ដែល​មាន​បច្ចេក​វិជ្ជា​កំពុង​មាន​កា​រ​រីក​ចម្រើន​។ ប្រ​ជា​ជន​ភាគ​ច្រើន​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​នេះ​តែ​ដោយ​​ឡែក​នៅ​​ក្នុង​​ប្រទេស​កម្ពុជាយើង​វិញ​ គ្រប់​តំបន់​ដែល​មាន​ការ​អភិវឌ្ឍ​គឺ​តែង​តែមាន​ភាព​មិន​ចុះ​សម្រុង​នឹង​គ្នា​ ឬ​ក៏​មាន​ការ​តវា​ ប្រឆាំង​ទាម​ទារ​ជា​រៀង​ដរាប​ ។ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​មាន​ការ​ភ័យ​ខា្លច​ ព្រួយ​បារម្ភ​ចំពោះ​ ការ​អភិវឌ្ឍ​នេះ​ជា​ខ្លាំង​។ ពិសេស​នោះ​នៅ​ពេល​ណា​ដែល​មាន​ការ​អភិវឌ្ឍ​ គឺ​តែងមាន​ ការ​ខូច​ខាត​ បាត់​បង់​ និង​មាន​ការ​រំលោភ​បំពាន​ កៀប​សង្កត់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​។​
ជាក់​ស្តែង​នៅ​តំបន់​បឹង​កក់​ក្នុង​រាជ​ធានី​ភ្នំពេញ​។​ យើង​ដឹង​ហើយ​ថា​ទី​នោះ​ គឺ​រាជ​រដ្ឋា​ភិបាល​បាន​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​ធ្វើ​ការ​ចាក់​ដី​លប់​ទៅ​លើ​​ផ្ទៃ​បឹង​ទាំង​មូល​ទៅ​តាម​គម្រោង​ ដែល​បាន​គ្រោង​ទុក​។​ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​មាន​ការ​អស់​ សង្ឃឹម​ជា​ខ្លាំង​ចំពោះ​ការ​អភិវឌ្ឍ​បែប​នេះ​ ព្រោះ​ថា​ពួក​គេ​បាន​បាត់​បង់​លំ​នៅ​ដ្ឋាន​និង​ទទួល​ បាន​សំណង​មក​វិញ​មិន​ទៅ​តាម​អ្វី​ដែល​ពួក​គេ​បាន​បាត់​បង់​។​ ពិសេស​នោះ​ នៅ​ពេល​ថ្មី​ៗ​នេះ​ការ​សែត​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា​ មន្រ្តី​មូល​ដ្ឋាន​នៅ​ក្នុង​តំបន់​នោះ​ បាន​ផ្តល់​ដី​ដែល​ជា​សំណង​ដល់​ប្រជា​ពលរដ្ឋ​គឺ​​មិន​បាន​ត្រឹម​ត្រូវ​ ពោល​គឺ​មិន​បាន​ធ្វើ​ទៅ​តាម​ អ្វី​ដែល​រាជ​រដ្ឋាភិបាល​បាន​កំណត់​។ តើ​បញ្ហា​នេះ​មន្ត្រី​មូល​ដ្ឋាន​ទាំង​អស់​នោះ​ធ្វើ​ទៅ​តាម​តែ​ចិ​​ត្ត​ឯង​ ដោយ​មិន​ខ្លាច​អ្វី​បន្តិច​​សោះ​ ឬ​មួយ​យ៉ាង​ណា​?​ សរ​សេរ​ដោយ​ ម.គ

អំពើពុករលួយជុំវិញការប្រលងគ្រូបរិញ្ញាប័ត្រ និង គ្រូមធ្យមសិក្សា



ជា​រៀង​រាល់​ឆ្នាំ​នៅ​ពេល​ដែល​មាន​ការ​ប្រលង​គ្រូ​ម្តង​ៗ​ មិន​ត្រឹម​តែ​ថា​កា​​រ​ប្រលង​គ្រូ​បរិញ្ញាប័ត្រ​ និង​ គ្រូ​មធ្យម​នោះ​ទេ​តែង​តែ​លេច​ឡើង​នូវ​រូប​ភាព​មួយ​ចំនួន​មិន​ប្រ​ក្រតី​ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ អំ​ពើ​ពុក​រលួយ​ ។ តាម​ដែល​ខ្ញុំ​បាន​ដឹង​ហើយ​និ​ង​ធ្លាប់​លឺ​ពី​មជ្ឈ​ដ្ឋាន​ដែល​នៅ​ជុំ​វិញ​ខ្ញុំ​ អំពី​ការ​ប្រើ​ប្រាស់​ ប្រាក់​កាស​ដើម្បី​ ជា​ធ្នូរ​ទៅ​នឹង​ការ​ប្រលង​ជាប់​ ។ ​ជា​ពិសេស​គ្រូ​បរិញ្ញា​ប័ត្រ​ ជាក់​ស្តែង​គ្រូ​ខ្ញុំ​បាន​ និយាយ​ថា​ អ្នក​ខំ​រៀន​ប្រលង​មិន​ជាប់​ បែរ​ជា​ទៅ​ជាប់​អ្នក​មិន​ដែល​មក​រៀន​ បាន​ន័យ​ថា​ អ្នក​មិន​ដែល​មក​រៀ​​ន​ គេ​បាន​ប្រើ​តម្លៃ​អម​រួច​ជា​ស្រេច​ គាត់​បាន​បន្ត​ទៀ​ត​ថា​តម្លៃអ​ម​នោះ​គឺ​ ពីរ​ពាន់​ប្រាំ​រយ​ $​ ។​ទៀត​សោធ​ ការ​ប្រលង​ក្នុង​ឆ្នាំ​២០១១​ នេះ​ ​ហេតុ​អ្វី​បាន​ ជា​អត្រា​នៃ​បុគ្គ​លិក​ជាប់​ ច្រើន​ជាង​ និស្សិត​ដែល​ទើប​តែ​បញ្ចប់​ការ​សិក្សា​ ។​នេះ​ជា​ចំនុច​ដែល​យើង​គួរ​តែ​ពិចារ​ណា​ ថា​តើ​បុគ្គ​លិក​គេ​មាន​លុយ​ស្រាប់​ សម្រាប់​ ប្រើ​ខ្មោច​ឲ្យ​ កិន​ម្សៅ​ រឺ​ក៏​យ៉ាងណា ​។
​ម្យ៉ាង​វិញ​ទៀត​ ការ​ប្រលង​គ្រូ​មធ្យម​ក៏​ពុក​រលួយ​មិន​ខុស​ពី​ការ​ប្រលង​គ្រូ​បរិញ្ញា​ប័ត្រ​ដែរ​ ។ ការ​ប្រលង​នៅ​តែ​ពាក់​ព័ន្ឋ​ នឹង​អំ​ពើ​ពុក​រលួយ​ឥត​ឈប់​ឈរ​ ជា​ពិសេស​ការ​ប្រលង​កៀប​ (ប្រ​លង​ជំនួស​)​ ។ ពេល​នោះ​ហើយ​រូប​ភាព​ប្លែក​ៗ​បាន​ផុស​ចេញ​ឡើង​ ជា​ធ្នូរ​និង​ការ​ ប្តូរ​លេខ​តុ​ ឈ្មោះ​ កំឡុង​ពេល​ ប្រ​លង​ តើ​ពួក​មន្រ្តី​ដែល​ទាក់​ទង​ នឹង​រូប​ភាពខាង​លើ​ ទទួល​បាន​លា​បសក្ការ:​ ច្រើន​ប៉ុន​ណា​ទៅ​​ ។ បញ្ហា​ទាំង​អស់នេះ​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ រក​មធ្យោ​បាយ​ ដើម្បី​លុប​បំបាត់​រូប​ភាព​ទាំង​នេះ​ ពី​ព្រោះ​ថា​ច្បាប់​ប្រឆាំង​នឹង​អំ​ពើ​ពុករលួយ​មាន​ហើយ​ ។
ខ្ញុំ​សូម​សំណូម​ពរ​ដល់​អ្នក​ដែល​ប្រព្រឹត្ត​គួរ​តែ​ បញ្ឈប់​ទៅ​ ពី​ព្រោះ​ថា​វា​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​យ៉ាង​ខ្លាំង​ ​នឹង​ឲ្យ​ប្រទេស​ជាតិ​គ្មាន​ការ​រីក​ចំរើន​ ។​ ​និង​​សំណូម​ពរ​ដល់​ថ្នាក់​ដឹក​នាំ​ និង​ អាណា​ព្យា​​បាល​ដូច​ជា​ ៖​
- រដ្ឋា​ភិបាល​គួរ​តែ​ពិនិត្យ​ និង​ពិចារណា​ទៅ​លើ​កពា្ចប់​ថវិការ​ដែល​អាច​ជួយក្នុង​វិស័យ​អប់រំ​ ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​សមរម្យ​
- គ្រូ​គួរ​តែ​ប្រកាន់​ខ្ជាប់​ជា​និច្ច​នូវ​ក្រម​សីលធម៌​វិជ្ជា​ជីវ​របស់​​ខ្លួន​ជៀស​​វាង​​ការ​ប្រព្រឹត្តិ​នូវ​អំពើ​ដែល​នាំ​អោ​យ​សង្គម​ស្អប់​ខើ្ពម​ ថែម​ទាំង​ខូច​នូវ​កេរ្តិ៍​ឈ្មោះ​​និង​កិត្តិ​យស​ទៀត​ផង​
- បុគ្គល​ដែល​ប្រព្រឹត្ត​នូវ​អំពើ​ពុក​រលួយ​គួរ​តែ​ដាក់​ទោស​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​
- ប្រជា​ពលរដ្ឋ​ដែល​ជា​អាណា​ព្យាបាល​របស់​សិស្ស​ រួម​ទាំង​គ្រូ​ គួរ​តែ​ចូល​រួម​ផ្តល់​ ព័ត​មាន​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឬ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទាក់​ទង​នឹង​ការ​ស៊ីសំ​​ណូក​ទាំង​នេះ
- អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គួរ​បន្ត​ចាត់​វិធាន​ការ​ឲ្យ​តឹង​រឹង​បន្ថែម​ទៀត​ ដូច​ជា​ ដាក់​ឲ្យ​មាន​ មន្រ្តី​ស៊ើប​អង្កេត​ចុះ​ត្រួត​ពិនិត្យ​ និង​អង្កេត​ នៅ​មុន​ពេល​ អំឡុង​ពេល​ប្រលង​ និង​ក្រោយ​ពេល​ប្រលង​រួច​ ព្រោះ​ការ​ស៊ី​សំ​ណូក​នឹង​កើត​មាន​គ្រប់​ដំណាក់​កាល​ទាំង​នេះ​ ។
- ឪពុក​ម្តាយ​គួរ​លើក​ទឹក​ចិត្ត​អោយ​កូន​ខំ​រៀន​ ជៀស​វាង​ការ​យក​លុយ​ទៅ​សូក​គ្រូ​
- ក្រសួង​អប់រំ​ គួរ​តែ​ធ្វើ​ការ​គ្រប់​គ្រង​ឲ្យ​បាន​ល្អ​ក្នុង​ពេល​ប្រឡង​ ។

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 3551096
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 273 ប្រទេស