ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

ផ្សឹក​ចៅ​អធិកា​រ​វត្ត​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​យុត្តធម៌​ ឬ​ទេ​?



ព្រះ​សង្ឃ​គឺ​ជា​អ្នក​ដែល​បាន​សិក្សា​ជ្រៅ​ជ្រះ​ និងជា​​បុគ្គល​ដែល​មាន​កាតព្វ​កិច្ច​ជួយ​ដ​ល់​ពុទ្ធ​បរិស័ទ​ឲ្យ​ទទួល​បាន​នូវ​សេចក្តី​សុខ​ និង​សេចក្តី​ចំរើន​សម្រាប់​ជីវិត​រស់​នៅ​របស់​គេ​ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ​ គឺ​មាន​អធិករ​ណ៍​ជា​ច្រើន​ដែល​កើត​ឡើង​ចំពោះ​វត្ត​អារាម​ ដែល​ ទង្វើ​ទាំង​នេះ​គឺ​បាន​បណ្តាល​មក​ពី​ព្រះ​សង្ឃ​ដែល​មាន​នូវ​កិលេស​ជាប់​នឹង​ខ្លួន​។​ ជាក់​ស្តែង​ ដូច​ជា​រឿង​រ៉ាវ​របស់​ នេន​ ខៃ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​ព្រះ​សង្ឃ​ដែល​ជា​ បុគ្គល​ទ្រទ្រង់​នូវ​ព្រះ​ពុទ្ធ​សាសនា​ដ៏​ផូរ​ផង់​របស់​យើង​។

នៅ​ក្នុង​ទំព័រ​កាសែត​កោះ​សន្តិភាព​ ចុះ​ថ្ងៃ​ព្រហស្បតិ៍​ ទី០១​ ខែ​ធ្នូ​ ឆ្នាំ​២០១១​នេះ​ បាន​ចុះ​ព័ត៌​មាន​មួយ​ ស្តី​ពី​ការ​ផ្សឹក​ចៅ​អធិការ​វត្ត​នៅ​ខេត្ត​បាត់​តំបង​។​ ព្រះ​សង្ឃ​នោះ​ព្រះ​នាម​សបារាំង​ ជា​ចៅ​អធិការ​វត្ត​និ​ក្រោធ​សុវណ្ណ​ ហៅ​វត្ត​គួយ​ជី​កដី​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​គួកជីកដី​ ឃុំ​របស់​មង្គល​ ស្រុក​មោង​ឫស្សី​ ខេត្ត​បាត់​ដំបង​ ហើយ​ព្រះ​សង្ឃ​អង្គ​នោះ​គឺ​បាន​ត្រូវ​គេ​ផ្សឹក​នៅ​ក្រុង​បាត់​តំបង​ គឺ​ក្នុង​វត្ត​ពោធិ៍​វាល​ក្នុង​សង្កាត់​រ​តនៈ​ ។​ ចំពោះ​ការ​ផ្សឹក​នេះ​គឺ​បណ្តាល​មក​ អំពី​មាន​ពាក្យ​បណ្តឹង​របស់​ស្រ្តី​មេ​ម៉ាយ​ឈ្មោះ​ ញ៉ែម​ ពៅ ​ដែល​មាន​អាយុ​៤០​ និង​មាន​ទីលំ​នៅ​ក្បែរ​វត្ត​នោះ​។ ស្រ្តី​នេះ​បាន​រៀប​រាប់​ថា​ ព្រះ​សង្ឃ​អង្គ​នេះ​គឺ​បាន​បង្ខំ​គាត់​រួម​មេត្រី​ជា​មួយ​តាំង​ពី​ឆ្នាំ​២០០៦​ មក​ដោយ​ប្រើ​ល្បិច​គ្រប់​បែប​យ៉ាង​។​

បើ​តាម​សំដីរ​បស់​លោក​តា​អាចារ្យ​ វ៉ាប វឿន ​អាយុ​៧៧​ឆ្នាំ​ បាន​មាន​ប្រសាសន៍​ថា​ «នេះ​ជា​ការ​មួល​បង្កាច់​ព្រះ​សង្ឃ​ ស​ បារាំង​ ដែល​គម្រោង​នេះ​រៀប​ចំ​ដោយ​មនុស្ស​មួយ​ក្រុម​មិន​ដែល​ចូល​វត្ត​ ហើយ​តម្រូវ​ឲ្យ​ស្រ្តី​មេម៉ាយ​ឈ្មោះ​ ញ៉ែម ពៅ​ ដើរ​តួ​សម្តែង​នៅ​ក្នុង​រឿង​នេះ​ដើម្បី​ជា​ ហេតុ​ផល​ចោទ​ប្រកាន់​ព្រះ​អង្គ​ឲ្យ​ចាក​ចេញពីវត្ត​ ដែល​ជា​គម្រោង​ដ៏​ពិសពុល​បំផុត​។ លោក​បាន​បន្ត​ទៀត​ថា តាំង​ពី​នៅ​ក្នុង​វត្ត​គួយ​ជីក​ដី​នេះ​ តាំង​អំឡុង​ឆ្នំា​១៩៩៣​ មក​មិន​ដែល​មាន​រឿង​បែប​នេះ​ទេ​…​។​»

ស្រប​នឹង​សម្តី​របស់​លោកតា​ វ៉ាប វឿន​ បញ្ជាក់​ខាង​លើ​ក៏​នៅ​មាន​ពុទ្ធ​បរិស័ទ្ធ​មួយ​ចំនួន​បាន​គា​ទ្រព្រះ​សង្ឃ​អង្គ​នេះ​ដែរ​ ហើយ​រួម​ទាំង​ជេរ​យ៉ាង​ចាស់​ដៃ​ចំពោះ​ស្រី្ត​ ញ៉ែម​ ពៅ​ នេះ​ និង​មិន​តែ​ប៉ុណ្ណោះ​ក៏​បាន​ស្រែក​ថា​ការ​ផ្សឹក​ព្រះ​សង្ឃ​ស បារាំង​ នេះ​គឺ​ជា​អំពើ​អយុត្តិធម៌​ណាស់​ ។​

មតិ​យោបល់ៈ​
យោង​តាម​ពាក្យ​បណ្តឹង​របស់​ស្រ្តី​ និង​សម្តីរ​បស់​គាត់​ ហើយ​នឹង​ការ​ទាម​ទារ​របស់​ពុទ្ធ​បរិស័ទ​ វត្ត​នេះ​ខ្ញុំ​សូម​មាន​មតិ​ថា​ការ​ផ្សឹក​ព្រះ​សង្ឃ​អង្គ​នេះ​ គឺ​មាន​លក្ខណៈ​សម​ស្រប​ ពី​ព្រោះ​មាន​ពាក្យ​បណ្តឹង​ និង​ភស្តុតាង​ជា​ខ្សែ​អាត​សំលេង​គ្រប់​គ្រាន់​ ។​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ក៏​យើង​មិន​ទាន់​ដឹង​ថា​ តើ​បណ្តឹង​របស់​ស្រ្តី​នេះ​គឺជា​ការពិត​ ឬ​យ៉ាង​ណា​នោះ​ទេ​។ ​ដូច្នេះ​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​តុលាការ​មេត្តា​ជួ​យ​ស្វែង​រកយុត្តិ​ធម៌​ជូន​ចំពោះ​ជន​រងគ្រោះ​ ឬ​ក៏​ស្វែង​រក​ភាព​ស្អាត​ស្អំជូ​នព្រះ​សង្ឃ​អង្គ​នេះ​ផង​ ប្រសិន​បើ​លោក​គ្មាន​កំហុស​អ្វី​ ដើម្បី​បង្ហាញ​ពី​ប្រព័ន្ធ​តុលា​ការ​ដែល​មាន​តួនាទី​ស្វែង​រក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ​គ្រប់​រូប​ ។​​ ដោយ​ ឆ.ន

អំពើ​ទុច្ចរិត​របស់​ឈ្មួញ​ និង​​មន្រ្តី​មាន​អំណាច​ដែល​ពាក់​ព័ន្ឋ​នឹង​ការ​ជួញ​ដូរ​​ឈើ​



សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​​ និង​ការ​ជួញ​ដូ​​រ​ឈើ​ប្រណិត​ ជា​សកម្មភាព​មួយ​ ដែល​កំពុង​តែ​ពេញ​និយម​សម្រាប់​សង្គម​កម្ពុជា​សព្វ​ថ្ងៃ​ ។​ បរិបទ​សង្គម​ខ្មែរ​សព្វ​​ថ្ងៃ​ ចំពោះ​​អ្នក​មាន​​អំណាច​​និង​អ្នក​មាន​លុយ​ គឺ​អាច​ធ្វើ​អ្វីៗ​តាម​តែ​ទំ​នើង​ចិត្ត ។​ ដូច​ជា​ការ​ដឹក​ឈើ​គ្រញូង​​ខុស​​ច្បាប់​ជា​ដើម​ម្ចាស់​ឈើ​​ ឬ​​ឈ្មួញ​​ភាគ​​ច្រើន​​ គឺ​ជា​អ្នក​មាន​ស័ក្ក​ឬ​ផ្កាយ​ ពួក​​វា​​តែង​​តែ​ប្រព្រឹត្ត​បទ​ល្មើស​ ហើយ​​ចុះ​​មេ​ព្រៃ​​ហេតុ​អ្វី​មិន​អាច​ចាប់​បាន​​ ត្រង់​​ចំនុច​​នេះ​​ហើយ​​យើង​​គួរ​​ពិ​ចារណា​​ និង​​ជា​​ចំ​​ងល់​​សំរាប់​​អ្នក​​ទាំង​​អស់​​គ្នា​​ ​។​ ចំពោះ​ដី​សម្បា​ទាន​សេដ្ឋ​កិច្ច​ ភាគ​ច្រើន​ជា​តំបន់​សំបូរ​ទៅ​ដោយ​ព្រៃ​ឈើ​​ហេតុ​អ្វី​រា​ជរដ្ឋា​ភិ​បាល​មិន​យក​ចិត្ត​ទុក​ដាក់​អភិ​រក្ស ។​ ដោយ​មើល​ឃើញ​ប្រយោជន៍​ ទើប​បាន​ជា​ អ្នក​មាន​អំនាច ​​មាន​លុយ​ ​មួយ​ចំនួន​ខិត​ខំ​យក​លុយ​យ៉ាង​ច្រើន​សន្ធឹ​សន្ឋាប់​ ទៅ​សម្តែង​ជា​អំ​ពើពុកលួយ​ ដើម្បី​​បាន​​ដី​​សម្ប​ទាន​​​។​ តំណាង​ងជា​បុគ្គលិក​មួយ​ចំនួន​ដែល​មាន​អំណាច​ជាប់​ការ​ពាក់​ព័ន្ឋ​ ប្រហែល​ជា​ទទួល​បាន​ផល​ប្រយោជន៍​ បាន​ជា​ពួក​គេ​ហ៊ាន​ក្បត់​និង​ឧត្តម​គតិ​ខ្លួន​ឯង​ ។ ខ្ញុំ​លឺ​ថា​ចាត់​វិធាន​ការ​ដើម្បី​ទប់​ស្កាត់​អំពើ​ពុក​រលួយ​ ប៉ុន្តែ​វិធាន​ការ​ទាំង​នោះ​ហាក់​បី​ដូច​ថា​លេងៗ​ ឲ្យ​តែ​រួច​ពី​មាត់​ឬ​ក៏​យ៉ាង​ណា​ ។ ជា​ពិសេស​នៅ​គ្រប់​ទំព័រ​ដើម​នៃ​ការ​សែត​ ឃើញ​តែ​បទ​ល្មើស​ដឹក​ឈើ​ខុស​ច្បាប់​ ។​ យ៉ាង​ណា​មិញ​នៅ​តាម​ផ្លូវ​តែង​តែ​មាន​កុង​ត្រូល​សម្រាប់​ត្រួត​ពិនិត្យ​បទ​ល្មើស​ផ្សេងៗ​ ឬ​ក៏​កុ​ង​ត្រូល​ទាំ​ង​នោះ​ជា​កុង​ត្រូល​លេងៗ​ចាំ​តែ​យក​លុយ​ ពី​សំណាក់​អ្នក​ដែល​ប្រព្រឹត្ត​
បទ​ល្មើស​ ។ ​ដោយ​ ស.ក

ព័ត៌មានថ្ងៃនេះ

Download Khmer Unicode

អ្នកអានថ្ងៃនេះ​ : 0
សរុប​អ្នកអាន : 0
អានទំព័រ : 4413994
ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
Totals Top 5
0 អ្នកទស្សនាមកពី​ : 297 ប្រទេស