ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

សេចក្តី​ព្រាង​ច្បាប់​ក្រម​ព្រហ្ម​ទណ្ឌ​ និង​នៅ​ក្នុង​របៀប​វារៈ​ប្រជុំ​សភា​នា​ខែ​តុលា​



*មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​ បាន​បញ្ជាក់​ជាថ្មី​ទៀត​ថា​ ច្បាប់​ប្រឆាំងនឹង​អំពើពុករលួយ​ ​ដែល​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង​១៥​ឆ្នាំ​មក​ហើយនោះ​ ​នឹង​ត្រូវ​ចេញ​បន្ទាប់​ពីច្បាប់​នេះ​​

លោក​ ជាម​ ​យៀប​ ​ជា​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​កាន់​អំណាច​ បាន​មាន​ប្រសាសន៍​ជា​ថ្មី​ម្តង​ទៀត​កាល​ពី​ចុង​សប្តាហ៍​មុន​ថា​ ​សេចក្តី​ព្រាង​ក្រមព្រហ្មទណ្ឌ​ ​ដែល​ជា​ច្បាប់​សំខាន់​ហើយ​ត្រូវ​បាន​គេ​រង់ចាំ​ជា​យូរ​មក​ហើយ​ ​មាន​ការ​ជាប់​ទាក់ទង​នឹង​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នោះ ​នឹង​នៅ​ក្នុង​របៀប​វារៈ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​រដ្ឋសភា​នៅ​ដើម​ ខែ​តុលា​ខាង​មុខ​នេះ។​

លោក​បាន​ថ្លែង​ថា៖​«​ ​សមាជិក​សភា​ នឹង​វិល​ត្រឡប់​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃ​ទី​១​​ ​ខែ​តុលា​ ​បន្ទាប់​ពី​វិស្សមកាល​របស់​ពួក​គេ​ ​និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ ​បាន​ពិនិត្យ​សេចក្តី​ព្រាង​ក្រមព្រហ្មទណ្ឌ​រួច​ហើយ​ ហើយ​សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ជា​អាទិភាព​ទី​១​ ​ដែល​ត្រូវ​ដាក់​ក្នុង​របៀប​វារៈ​សម្រាប់​ការ​ពិភាក្សា»។​ លោក​បាន​បញ្ជាក់​ថា​ ​បញ្ញតិ​ទោសកម្ម​របស់​សេចក្តី​ព្រាង​ក្រមព្រហ្មទណ្ឌ​ ​នឹង​ត្រូវ​ធ្វើ​ឲ្យ​ទាន់​សម័យ​ ​ដើម្បី​តាម​ទាន់​ស្តង់ដារ​បច្ចេកវិទ្យា​ថ្មី​ ​ដែល​នឹង​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អំពើ​ពុករលួយ​ប្រព្រឹត្ត​តាម​ប្រព័ន្ធ​ អ៊ីនធឺណិត។​

>>>> ដើម្បី​អាន​ព័ត៌មាន​លម្អិត​សូម​ចុច​ត្រង់​នេះ

3 Responses to “សេចក្តី​ព្រាង​ច្បាប់​ក្រម​ព្រហ្ម​ទណ្ឌ​ និង​នៅ​ក្នុង​របៀប​វារៈ​ប្រជុំ​សភា​នា​ខែ​តុលា​”

  • Ilovekhmer responded:

    In fact, the criminal code has been used to be obstacle in order to delay the approval of anti-corruption law. If the government really wants to curb corruption in Cambodia, the anticorruption will be passed soon. We will wait and see whether the corruption law will be passed or not. After approval of law, the corrupt officials will be punished or not.

  • មាស សុភី responded:

    នេះ​លើក​ទី​មួយ​ដែល​ខ្ញុំ​បាន​ចូល​រួម​ក្នុង​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​ក្នុង​ប្លុក​នេះ​ តាម​មតិ​របស់​ខ្ញុំ​ ខ្ញុំ​យល់​ថា​ ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នឹង​មិន​ត្រូវ​បាន​រដ្ឋាភិបាល​អនុម័ត​នៅ​ចុង​ឆ្នាំ​នេះ​ឡើយ​។​ អ្វី​ដែល​លើក​ឡើង​ដោយ​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ គឺ​ក្នុង​គោល​បំណង​ដើម្បី​បំភាន់​ភ្នែក​ប្រជា​ពលរដ្ឋ​តែ​ប៉ុណ្ណោះ​។

  • phak responded:

    គាំទ្រ

Add your own comment...

សម្គាល់ៈ
  • រាល់​មតិ​យោបល់​របស់​លោក​អ្នក​ត្រូវ​បាន​ត្រួត​ពិនិត្យ​​ពី​ក្រុម​ការងារ​របស់​យើង​ខ្ញុំ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​មិន​ឃើញ​ភ្លាមៗ​នៅ​លើ​វិប​សាយ​​​ លោក​អ្នក​មិន​ចាំបាច់​បញ្ចូល​ម្តង​ទៀត​ទេ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គល​ ដោយ​ប្រើ​​ពាក្យ​មិន​សមរម្យ​ មតិ​យោបល់​នោះ​​មិន​ត្រូវ​បាន​បង្ហាញ​នៅ​លើ​វិបសាយ​នេះ​ឡើយ​។

  • ក្រុម​ការងារ​របស់​យើង​ខ្ញុំ​សូម​ស្វាគមន៍​លោក​ លោក​ស្រី​​ទាំង​អស់​ដែល​មាន​បំណង​ចង់​ចូល​រួម​ផ្តល់​នូវ​អត្ថបទ​ទាក់​ទង​នឹង​បញ្ហា​អំពើ​ពុករលួយ​ ដើម្បី​បង្ហាញ​នៅ​លើ​វិប​សាយ​នេះ​ នឹង​​ដើម្បី​ចូលរួម​ផ្តល់​ជា​មតិ​យោបល់ បទ​ពិសោធន៍​​ ឬ​ចំណេះ​ដឹង​ផ្សេង​ៗ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​។
    សូម​លោក​អ្នក​ផ្ញើអត្ថបទ​មក​កាន់​ក្រុម​ការងារ​យើង​ខ្ញុំ​ តាមរយៈអ៊ីម៉ែល​ info@saatsaam.info។

    ព័ត៌មានថ្ងៃនេះ

    Download Khmer Unicode

    អ្នកអានថ្ងៃនេះ​ : 0
    សរុប​អ្នកអាន : 0
    អានទំព័រ : 0
    ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
    Totals Top 5
    0 អ្នកទស្សនាមកពី​ : 306 ប្រទេស