ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

អំពើពុករលួយជុំវិញការប្រលងគ្រូបរិញ្ញាប័ត្រ និង គ្រូមធ្យមសិក្សា



ជា​រៀង​រាល់​ឆ្នាំ​នៅ​ពេល​ដែល​មាន​ការ​ប្រលង​គ្រូ​ម្តង​ៗ​ មិន​ត្រឹម​តែ​ថា​កា​​រ​ប្រលង​គ្រូ​បរិញ្ញាប័ត្រ​ និង​ គ្រូ​មធ្យម​នោះ​ទេ​តែង​តែ​លេច​ឡើង​នូវ​រូប​ភាព​មួយ​ចំនួន​មិន​ប្រ​ក្រតី​ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ អំ​ពើ​ពុក​រលួយ​ ។ តាម​ដែល​ខ្ញុំ​បាន​ដឹង​ហើយ​និ​ង​ធ្លាប់​លឺ​ពី​មជ្ឈ​ដ្ឋាន​ដែល​នៅ​ជុំ​វិញ​ខ្ញុំ​ អំពី​ការ​ប្រើ​ប្រាស់​ ប្រាក់​កាស​ដើម្បី​ ជា​ធ្នូរ​ទៅ​នឹង​ការ​ប្រលង​ជាប់​ ។ ​ជា​ពិសេស​គ្រូ​បរិញ្ញា​ប័ត្រ​ ជាក់​ស្តែង​គ្រូ​ខ្ញុំ​បាន​ និយាយ​ថា​ អ្នក​ខំ​រៀន​ប្រលង​មិន​ជាប់​ បែរ​ជា​ទៅ​ជាប់​អ្នក​មិន​ដែល​មក​រៀន​ បាន​ន័យ​ថា​ អ្នក​មិន​ដែល​មក​រៀ​​ន​ គេ​បាន​ប្រើ​តម្លៃ​អម​រួច​ជា​ស្រេច​ គាត់​បាន​បន្ត​ទៀ​ត​ថា​តម្លៃអ​ម​នោះ​គឺ​ ពីរ​ពាន់​ប្រាំ​រយ​ $​ ។​ទៀត​សោធ​ ការ​ប្រលង​ក្នុង​ឆ្នាំ​២០១១​ នេះ​ ​ហេតុ​អ្វី​បាន​ ជា​អត្រា​នៃ​បុគ្គ​លិក​ជាប់​ ច្រើន​ជាង​ និស្សិត​ដែល​ទើប​តែ​បញ្ចប់​ការ​សិក្សា​ ។​នេះ​ជា​ចំនុច​ដែល​យើង​គួរ​តែ​ពិចារ​ណា​ ថា​តើ​បុគ្គ​លិក​គេ​មាន​លុយ​ស្រាប់​ សម្រាប់​ ប្រើ​ខ្មោច​ឲ្យ​ កិន​ម្សៅ​ រឺ​ក៏​យ៉ាងណា ​។
​ម្យ៉ាង​វិញ​ទៀត​ ការ​ប្រលង​គ្រូ​មធ្យម​ក៏​ពុក​រលួយ​មិន​ខុស​ពី​ការ​ប្រលង​គ្រូ​បរិញ្ញា​ប័ត្រ​ដែរ​ ។ ការ​ប្រលង​នៅ​តែ​ពាក់​ព័ន្ឋ​ នឹង​អំ​ពើ​ពុក​រលួយ​ឥត​ឈប់​ឈរ​ ជា​ពិសេស​ការ​ប្រលង​កៀប​ (ប្រ​លង​ជំនួស​)​ ។ ពេល​នោះ​ហើយ​រូប​ភាព​ប្លែក​ៗ​បាន​ផុស​ចេញ​ឡើង​ ជា​ធ្នូរ​និង​ការ​ ប្តូរ​លេខ​តុ​ ឈ្មោះ​ កំឡុង​ពេល​ ប្រ​លង​ តើ​ពួក​មន្រ្តី​ដែល​ទាក់​ទង​ នឹង​រូប​ភាពខាង​លើ​ ទទួល​បាន​លា​បសក្ការ:​ ច្រើន​ប៉ុន​ណា​ទៅ​​ ។ បញ្ហា​ទាំង​អស់នេះ​យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ រក​មធ្យោ​បាយ​ ដើម្បី​លុប​បំបាត់​រូប​ភាព​ទាំង​នេះ​ ពី​ព្រោះ​ថា​ច្បាប់​ប្រឆាំង​នឹង​អំ​ពើ​ពុករលួយ​មាន​ហើយ​ ។
ខ្ញុំ​សូម​សំណូម​ពរ​ដល់​អ្នក​ដែល​ប្រព្រឹត្ត​គួរ​តែ​ បញ្ឈប់​ទៅ​ ពី​ព្រោះ​ថា​វា​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​យ៉ាង​ខ្លាំង​ ​នឹង​ឲ្យ​ប្រទេស​ជាតិ​គ្មាន​ការ​រីក​ចំរើន​ ។​ ​និង​​សំណូម​ពរ​ដល់​ថ្នាក់​ដឹក​នាំ​ និង​ អាណា​ព្យា​​បាល​ដូច​ជា​ ៖​
- រដ្ឋា​ភិបាល​គួរ​តែ​ពិនិត្យ​ និង​ពិចារណា​ទៅ​លើ​កពា្ចប់​ថវិការ​ដែល​អាច​ជួយក្នុង​វិស័យ​អប់រំ​ ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​សមរម្យ​
- គ្រូ​គួរ​តែ​ប្រកាន់​ខ្ជាប់​ជា​និច្ច​នូវ​ក្រម​សីលធម៌​វិជ្ជា​ជីវ​របស់​​ខ្លួន​ជៀស​​វាង​​ការ​ប្រព្រឹត្តិ​នូវ​អំពើ​ដែល​នាំ​អោ​យ​សង្គម​ស្អប់​ខើ្ពម​ ថែម​ទាំង​ខូច​នូវ​កេរ្តិ៍​ឈ្មោះ​​និង​កិត្តិ​យស​ទៀត​ផង​
- បុគ្គល​ដែល​ប្រព្រឹត្ត​នូវ​អំពើ​ពុក​រលួយ​គួរ​តែ​ដាក់​ទោស​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​
- ប្រជា​ពលរដ្ឋ​ដែល​ជា​អាណា​ព្យាបាល​របស់​សិស្ស​ រួម​ទាំង​គ្រូ​ គួរ​តែ​ចូល​រួម​ផ្តល់​ ព័ត​មាន​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ឬ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ទាក់​ទង​នឹង​ការ​ស៊ីសំ​​ណូក​ទាំង​នេះ
- អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គួរ​បន្ត​ចាត់​វិធាន​ការ​ឲ្យ​តឹង​រឹង​បន្ថែម​ទៀត​ ដូច​ជា​ ដាក់​ឲ្យ​មាន​ មន្រ្តី​ស៊ើប​អង្កេត​ចុះ​ត្រួត​ពិនិត្យ​ និង​អង្កេត​ នៅ​មុន​ពេល​ អំឡុង​ពេល​ប្រលង​ និង​ក្រោយ​ពេល​ប្រលង​រួច​ ព្រោះ​ការ​ស៊ី​សំ​ណូក​នឹង​កើត​មាន​គ្រប់​ដំណាក់​កាល​ទាំង​នេះ​ ។
- ឪពុក​ម្តាយ​គួរ​លើក​ទឹក​ចិត្ត​អោយ​កូន​ខំ​រៀន​ ជៀស​វាង​ការ​យក​លុយ​ទៅ​សូក​គ្រូ​
- ក្រសួង​អប់រំ​ គួរ​តែ​ធ្វើ​ការ​គ្រប់​គ្រង​ឲ្យ​បាន​ល្អ​ក្នុង​ពេល​ប្រឡង​ ។

3 Responses to “អំពើពុករលួយជុំវិញការប្រលងគ្រូបរិញ្ញាប័ត្រ និង គ្រូមធ្យមសិក្សា”

  • kim sin responded:

    រដ្ឋា​ភិបាល​គួរ​តែ​ពិនិត្យ​ និង​ពិចារណា​ទៅ​លើ​កអំ​ពើ​ពុក​រលួយ​។បុគ្គល​ដែល​ប្រព្រឹត្ត​នូវ​អំពើ​ពុក​រលួយ​គួរ​តែ​ដាក់​ទោស​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ។

  • Prom Chanry responded:

    ជារៀងរាល់ឆ្នាំសិក្សានុសិស្សតែងតែប្រលង​ ដើម្បីចង់ដឹងសម្ថភាពរបស់សិស្ស​​ និងជួយអោយសិក្សានុសិស្សដឹងអំពីរសម្ថតភាពខ្លួនឯងផងដែរ​ ដើមដ្បីបន្ថែមចំនេះដឹង និង​ខិតខំប្រឹងប្រែងបន្តទៀត។​ ផ្ទុយទៅវិញសព្វថ្ងៃរាល់ការប្រលង​ យើងតែងតែឃើញមានការស៊ីសំណូក​សូកប៉ាន់ជាមួយនឹងអនុរក្ស​ មិនត្រឹមតែប៉ុណ្ណោះមានការគៀបសង្កត់យកលុយ​ពីសិស្ស​។​ ប្រសិនការប្រលងប្រព្រឹត្តតាមដូច្នោះបន្តទៀតនោះ​នឹង អ្នកមានចំនេះដឹងធ្លាក់ អ្នកគ្មានចំនេះដឹងបែរជាជាប់ដោយគ្មានការប្រឹងប្រែងជាមិនខាន។
    ដូចនេះក្រសួងអប់រំគួរតែមានវិធានការរឹតបន្តឹងអំពីបញ្ហាស៊ីសំណូកនេះ​ ហើយគួរតែរព្រមានដល់គ្រូដែលប្រើអំពើរពុករលួយពេលប្រលងក្នុងថ្នាក់។
    ​ហើយគ្រូត្រូវតែដឹងពីតួនាទីរបស់ខ្លួន​ និងជាអ្នកផ្តល់ចំនេះដឹងអោយសិក្សានុសិស្ស យើងគួរតែធ្វើគំរូរដ៏ល្អ ដើម្បីអោយសិក្សានុសិស្សទាំងអស់នោះយកមកអនុវត្តន៍​ ដើម្បីទប់ស្គាត់កុំអោយសង្គមមានអំពើពុករលួយ។លើសពីនេះរដ្ឋាភិបាលគួរតែមានវិធានការលើក្រសួងអប់រំអោយមានកំនែប្រែលើការគ្រប់គ្រងរបស់ និងត្រួតពិនិត្យការប្រលងរបស់សិស្សអោយបានត្រឹមត្រូវ​ និងយុត្តិធម៌។

  • sean lem responded:

    ពិតមែនហើយខ្ញុំយល់ស្របដូចមតិខាងលើ វាពិតណាស់ការស៊ីសំនូកជារឿង ប្រពៃណី៕​​​​ យើងគួរតែលុបបំបាតប្រពៃណីនេះចោល។

Add your own comment...

សម្គាល់ៈ
  • រាល់​មតិ​យោបល់​របស់​លោក​អ្នក​ត្រូវ​បាន​ត្រួត​ពិនិត្យ​​ពី​ក្រុម​ការងារ​របស់​យើង​ខ្ញុំ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​មិន​ឃើញ​ភ្លាមៗ​នៅ​លើ​វិប​សាយ​​​ លោក​អ្នក​មិន​ចាំបាច់​បញ្ចូល​ម្តង​ទៀត​ទេ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គល​ ដោយ​ប្រើ​​ពាក្យ​មិន​សមរម្យ​ មតិ​យោបល់​នោះ​​មិន​ត្រូវ​បាន​បង្ហាញ​នៅ​លើ​វិបសាយ​នេះ​ឡើយ​។

  • ក្រុម​ការងារ​របស់​យើង​ខ្ញុំ​សូម​ស្វាគមន៍​លោក​ លោក​ស្រី​​ទាំង​អស់​ដែល​មាន​បំណង​ចង់​ចូល​រួម​ផ្តល់​នូវ​អត្ថបទ​ទាក់​ទង​នឹង​បញ្ហា​អំពើ​ពុករលួយ​ ដើម្បី​បង្ហាញ​នៅ​លើ​វិប​សាយ​នេះ​ នឹង​​ដើម្បី​ចូលរួម​ផ្តល់​ជា​មតិ​យោបល់ បទ​ពិសោធន៍​​ ឬ​ចំណេះ​ដឹង​ផ្សេង​ៗ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​។
    សូម​លោក​អ្នក​ផ្ញើអត្ថបទ​មក​កាន់​ក្រុម​ការងារ​យើង​ខ្ញុំ​ តាមរយៈអ៊ីម៉ែល​ info@saatsaam.info។

    ព័ត៌មានថ្ងៃនេះ

    Download Khmer Unicode

    អ្នកអានថ្ងៃនេះ​ : 0
    សរុប​អ្នកអាន : 0
    អានទំព័រ : 0
    ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
    Totals Top 5
    0 អ្នកទស្សនាមកពី​ : 306 ប្រទេស