ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កំរិត​



ប្រព័ន្ធ​តុលា​ការ​ដែល​ជា​ស្ថាប័ន​ពង្រឹង​អំនាច​របស់​រដ្ឋ​ នឹង​ត្រូវ​បំពេញ​កាតព្វ​កិច្ច​ក្នុង​ការ​ផ្តល់​ យុត្តិធម៌​ដល់​គូ​វិ​វាទ​អាស្រ័យ​ទៅ​តាម​ច្បាប់​ដោយ​មិន​លំ​អៀង​ ។ ​នៅ​ឆ្ងាយ​ពី​ភាព​វិជ្ជមាន​ដោយ​ការ​កាត់​ក្តី​ បន្ត​ពន្យា​ពេល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ នោះ​ហើយ​ជា​ឫស​គល់​នៃ​បញ្ហា​មួយ​ទៀត​ ដែល​ពាក់​ព័ន្ធ​ នឹង​អំពើ​ពុក​រលួយ​ នេះ​បណ្តា​ល​ឲ្យ​តុលា​ការ​ខ្វះ​ភាព​ឯករាជ្យ​ ។
ក្នុង​រយៈ​ពេល​នៃ​ការ​រង់​ចាំ​មាន​ចំណោទ​នៃ​អំពើ​នី​ទណ្ឌ​ភាព​ ដោយ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​​មួយ​ចំនួន​ហាក់​មិន​ស្ថិត​នៅ​ក្នុង​រង្វង់​ច្បាប់​ មួយ​ចំនួន​បាន​ស្ថិត​នៅ​ក្នុង​រង្វង់​ច្បាប់​ ។​ ពត៌​មាន​នៃ​អំពើ​ប្រព្រឹត្ត​ ខ្លះ​បញ្ជាក់​ថា​គ្មាន​ច្បាប់​ចែង​ ឫ​ខ្វះ​នីតិ​វិធី​ចោទ​ប្រកាន់​ ។ ការណ៏​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជា​ពរដ្ឋ​ចេះ​តែ​រង​ចាំ​​ការ​​រំ​ពឹង​ ហើយ​ប្រជា​ពលរដ្ឋ​ដែល​ជួប​រឿង​ក្តី​ភាគ​ច្រើន​គ្មាន​ទី​ពឹង​ តែង​តែ​ធ្វើ​ការ​ទាម​ទារ​ ហើយ​ទាម​ទារ​ ទៀត​ឲ្យ​មាន​យុត្តិ​ធម៌​ ក៏​ព្រោះ​តែ​ក្តី​ក្តាន់​ជា​មួយ​អ្នក​ធំ​ អ្នក​មាន​អំណាច​ មាន​បុណ្យ​ស​ក្តិ​ និង​អ្នក​មាន​​ប្រាក់​ បាន​ធ្វើ​ឲ្យ​ប្រជាជន​ក្រី​ក្រ​ចេះ​តែ​ចាញ់​ក្តី​ មិន​ជា​ទីក​ក់​ក្តៅ​ និង​ទុក​ចិត្ត​​ ​ហើយ​បន្ត​ភាព​រុំារ៉ៃ​ ចំពោះ​បញ្ហា​សង្គម​នេះ​ ចេះ​តែ​ទុក​បង្ក​ឲ្យ​កើត​មាន​ជា​បន្ត​បន្ទាប់​ ហើយ​ពលរដ្ឋ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ បាត់​បង់​ជំនឿ​ចំពោះ​ប្រព័ន្ធ​តុលា​ការ​ ដែល​មិន​មាន​យុត្តិធម៌​សង្គម​ និង​សិទ្ធិ​ស្មើ​គ្នា​របស់​មនុស្ស​ជាតិ​ ចំពោះ​មុខ​ច្បាប់​ និង​ក្រោម​ស្ថាប័ន​ជាតិ​មួយ​ដែល​បញ្ជាក់​ពី​ភាព​ឯក​រាជ្យ​ និង​បំពេញ​កិច្ច​ការ​ដើម្បី​យុត្តិធម៌​សង្គម​ ។
​សរ​សេរ​ដោយ​ ស.ជ

4 Responses to “ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កំរិត​”

  • souphea responded:

    យើងគួររិះគន់ខ្លាំងខ្លាំងដល់ប្រព័ន្ឋតុលាការ និង អ្នកដែលពាក់ព័ន្ធក្នុងការអនុវត្តន៍ច្បាប់ ។ ថាតើយើងគួរតែរកដំណោះស្រាយដូចម្តេច ដើម្បីលុបបំបាត់រូបភាពទាំងនោះ​។

  • kim sin responded:

    ប្រព័ន្ធ​តុលា​ការ​​ជា​ស្ថាប័ន​ពង្រឹង​អំនាច​របស់​រដ្ឋ​ ​ត្រូវ​បំពេញ​កាតព្វ​កិច្ច​ ​​​តាម​ច្បាប់​ដោយ​មិន​លំ​អៀង​ ។
    តើយើងត្រូវតែរកដំណោះស្រាយដូចម្តេចបញ្ហា​អំពើ​ពុករលួយ​ទាំងនោះ។

  • lovely responded:

    យើងគួរតែចូលរួមលុបបំបាត់​អំពើ​ពុក​រលួយ​ទាំងនោះ ។

  • hero responded:

    ដូចដែលយើងបាន​ដឹងហើយថា​​​ ប្រព័ន្ឋយុត្តិធម៍ពិតជាមានកំរិតមែន​ ដូចជា អ្នកដែលមានលុយគឺជាអ្នកដែលមានយុត្តិធម៏ ហើយអ្នកក្រលំបាកតែងតែអយុត្តិធម៏ និងគៀបសង្កតពីអ្នកមានអំនាច។ ដូចនេះយុត្តិធម៏អាស្រ័យលើអ្នមានអំនាច ពោលគឺប្រព័ន្ឋយុត្តិធម៏នៅកម្ពុជានៅតែមានកំរិត។

Add your own comment...

សម្គាល់ៈ
  • រាល់​មតិ​យោបល់​របស់​លោក​អ្នក​ត្រូវ​បាន​ត្រួត​ពិនិត្យ​​ពី​ក្រុម​ការងារ​របស់​យើង​ខ្ញុំ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​មិន​ឃើញ​ភ្លាមៗ​នៅ​លើ​វិប​សាយ​​​ លោក​អ្នក​មិន​ចាំបាច់​បញ្ចូល​ម្តង​ទៀត​ទេ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គល​ ដោយ​ប្រើ​​ពាក្យ​មិន​សមរម្យ​ មតិ​យោបល់​នោះ​​មិន​ត្រូវ​បាន​បង្ហាញ​នៅ​លើ​វិបសាយ​នេះ​ឡើយ​។

  • ក្រុម​ការងារ​របស់​យើង​ខ្ញុំ​សូម​ស្វាគមន៍​លោក​ លោក​ស្រី​​ទាំង​អស់​ដែល​មាន​បំណង​ចង់​ចូល​រួម​ផ្តល់​នូវ​អត្ថបទ​ទាក់​ទង​នឹង​បញ្ហា​អំពើ​ពុករលួយ​ ដើម្បី​បង្ហាញ​នៅ​លើ​វិប​សាយ​នេះ​ នឹង​​ដើម្បី​ចូលរួម​ផ្តល់​ជា​មតិ​យោបល់ បទ​ពិសោធន៍​​ ឬ​ចំណេះ​ដឹង​ផ្សេង​ៗ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​។
    សូម​លោក​អ្នក​ផ្ញើអត្ថបទ​មក​កាន់​ក្រុម​ការងារ​យើង​ខ្ញុំ​ តាមរយៈអ៊ីម៉ែល​ info@saatsaam.info។

    ព័ត៌មានថ្ងៃនេះ

    Download Khmer Unicode

    អ្នកអានថ្ងៃនេះ​ : 0
    សរុប​អ្នកអាន : 0
    អានទំព័រ : 3789203
    ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
    Totals Top 5
    0 អ្នកទស្សនាមកពី​ : 281 ប្រទេស