ព័ត៌មាន​​តាម​​​ អ៊ីម៉ែល

បើ​​លោក​​អ្នក​​ចង់​​ទទួល​​បាន​​នូវ​​ព័ត៌​មាន​​ថ្មី​​ៗ​​ប្រចាំ​​សប្តាហ៍​ សូម​​បញ្ចូល​​អ៊ីមែល​​របស់​​លោក​​អ្នក

ចូលរួមស្ទង់មតិ

តើ​លោក​អ្នក​ចាប់​អារម្មណ៍​ព័ត៌​មាន​ទាំង​នេះ​កម្រិត​ណា?​
 

ឧបត្ថម្ភដោយ

funded.jpg

តាមរយៈ

គ្រប់គ្រងបច្ចេកទេសដោយ

Blog Posts

ហេតុអ្វីបានជាការបើកប្រាក់ខែជូនគ្រូបង្រៀនមានលក្ខណៈយឺតយ៉ាវ?



វាជារឿងមួយគួរឲ្យសង្ស័យ ដែលថាលុយខែដែលត្រូវបើកឲ្យមន្រ្តីបុគ្កលិកគ្រូមានការ យឺតយ៉ាវ និងការមិនបើកប្រាក់ខែជូនបុគ្គលិកគ្រូបង្រៀនដែលបង្រៀនថែមម៉ោង ។ យោងតាមវិទ្យុអាស៊ីសេរីដែលបានដកស្រង់ពត៏មានពីខេត្តកំពង់ចាម គ្រូបង្រៀនបានទៅតវ៉ានៅប្រធានមន្ទីអប់រំខេត្ត ហើយក្រុមគ្រូបង្រៀនបាន លើកឡើងថា ទង្វើរបស់ប្រធានការិយាល័យអប់រំនេះ ជារឿងប្រព្រឹត្តអំពើពុករលួយ កាត់យកលុយប្រាក់ខែពួកគាត់ ដែលពួកគាត់ខំចំណាយពេលទាំងព្រឹក ល្ងាច ខំបង្រៀនសិស្ស ដើម្បីចង់បានប្រាក់បៀវត្សទ្វេពីក្រសួងអប់រំ យកមកដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ប្រាក់ខែសម្រាប់គ្រូបង្រៀនសំខាន់ណាស់ ពីព្រោះថាវាជាវត្ថុមួយសម្រាប់ ប្រើប្រាស់ និងផ្គត់ផ្គង់ជីវិភាពរបស់ពួកគាត់ប្រចាំថ្ងៃ ។ តើហានិភ័យខាងលើនេះ និងជះឥទ្ធិពលទៅ លើយុវជនជំនាន់ក្រោយ យ៉ាងដូចម្តច? បើយើងជាកូនខែ្មរមួយរូប តើគួរតែរកវិធានការទប់ស្កាត់ និងមធ្យោបាយ ដូចម្តេចដើម្បីបំបាត់សកម្មភាពទាំងនោះ ។ ដោយ ស.ជ

14 Responses to “ហេតុអ្វីបានជាការបើកប្រាក់ខែជូនគ្រូបង្រៀនមានលក្ខណៈយឺតយ៉ាវ?”

  • chanty responded:

    ប្រាក់ខែសម្រាប់គ្រូបង្រៀនសំខាន់ណាស់សំរាប់ជីវភាពប្រចាំថ្ងៃ តែរដ្ឋមិនសូវជាមានកង្វល់ទេ

  • JAM responded:

    ប្រហែលជាមកពីប្រទេសយើងបំពេញការងារមិនបានល្អ ហើយមានអំពីពុករលួយនៅក្នុងស្ថាប័ននោះ។

  • linda responded:

    គ្រូបង្រៀនសព្វថ្ងៃលុយខែនៅមានកំរិត តែក្រសួងពាក់ព័ន្ធមិនសូវយកចិត្តទុកដាក់បើកឲ្យទាន់ពេលវេលា។តើមកពីមូល
    ហេតុអ្វី?ឬមកពីអំពើពុករលួយ?

  • NaNa responded:

    ក្រសួងអបរំគួតែធ្វើកំនែទំរង់ខាងថវិការសំរាប់បើកឲ្យគ្រូពីព្រោះនៅតាមខេត្តការ
    បើកលុយប្រាក់ខែមានការយឺតយ៉ាវហើយក្រសួងគួរលុបបំបាត់អំពើពុករលួយឲ្យ
    អស់ពីស្ថាប័ន។

  • Dariya responded:

    រដ្ឋាភិបាលគួរតែគិតអំពីបញ្ហានេះពីព្រោះបើការបើកប្រាក់ខែនូវតែមានការយ៉ាតយ៉ាវ ទៀតវានឹងបណ្តាលឲ្យលោកគ្រូអ្នកគ្រូអាចប្រព្រឹត្តពុករលួយដូចជា ការយកលុយ សិស្សក្នុងការសូកយកអវត្តមាន លក់នំនៅក្នុងថ្នាក់រៀន បង្ខំសិស្សឲ្យរៀនគួរបើមិន រៀនគួរនឹងមិនបានពិន្ទុល្អ…..។

  • Pheak responded:

    រាជរដ្ឋាភិបាល ឫក្រសួងពាក់ព័ន្ធគួរតែគិតគួរចាត់វិធានការទៅដល់ការបើប្រាក់ខែដល់គ្រូនៅតាមខេត្តឲ្យបានរហ័សជៀសវាងការចោទប្រកាន់អំពីអំពើពុករលួយ ។

  • Virak responded:

    ប្រាក់ខែរបស់គ្រូម្នាក់ៗសំខាន់ណាស់សំរាប់ពួកគាត់ ក៏ប៉ុន្តែក្រសួងអប់រំពុំសូវយក​ចិត្តទៅលើរឿងនេះទេ។ ថ្នាក់ដឹងនាំគួរតែជំរុញនៅក្នុងការបើកប្រាក់ខែជូន បុគ្គលិក អោយបានទៀងទាត់ពិសេសជាងនេះទៅទៀតនាក់ដឹងនាំគួរតែតម្លើង ប្រាក់ខែហើយ លុបបំបាត់នូវអំពើពុករលួយ។

  • senlem responded:

    អំពើពុករលួយជារូភាពអាក្រក់ដែលធ្វើឲ្យមានទង្ចើដូចជាការសរសេររៀបរាប់ខាងលើខ្ញុំយល់ស្របថាអំពើពុករលួយជា ឫសគល់របស់វា ។

  • Kimsin responded:

    I would like to have the comment. the salary for the teacher is very important for living everyday. So, The government should omitted the picture of Corruption from Cambodia.The Develop country need like this.

  • សាវិន responded:

    មែនហើយ​​​​​​​​ វាជាបញ្ហានៅក្នុងខេត្តមួយចំនួនដ៏សំខាន់ដែលព័ត៍មានកំពុងតែរចេញផ្សាយ ។ សំរាប់ក្រសួង ឫក៏អ្នកដែលពាក់ព័ន្ធត្រូវមានវិធានការដោះស្រាយជាបន្ទាន់ជូនពួកគាត់ពីព្រោះថាវាជារឿងមិនល្អសំរាប់សង្គមដែលពាក់ព័ន្ធ​ និង​អំពើពុករលួយ​​ ។​ ជាពិសេសប្រាក់ថែមម៉ោងរបស់ពួកគាត់ត្រូវបើកឲ្យទាន់ពឹពេលវេលា​

  • samnang responded:

    ពិតណាស់ដូជាពត៍មាននៅខេត្តព្រវែងរអ៊ូរឿងបើប្រាក់ខែយឺត ពួកគាត់បាននិយាយថា «សូម​កុំ​ឲ្យ​ឆ្នាំ​ក្រោយៗ​ទៀត​បើក​ប្រាក់​ខែ​បង្រៀន​ពីរ​វេន​យឺត​ទៀត និង​ចង់​ឲ្យ​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​ថែម​ទៀត ព្រោះ​គ្រូ​ចាយ​វាយ​មិន​គ្រប់​ទេ បើ​ប្រៀបធៀប​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​នោះ»។តើករណីខាងលើនេះបណ្តាលមកពីអ្វី ឫក៏ពុករលួយ?

  • ravy responded:

    អំពើពុករលួយជា​​ ឫគស់ដែលធ្វើឲ្យប្រទេសជាតិមិនរីកចំរើន​ ដឹងអត់​។

  • socheata responded:

    មែន​ហើយបង វាជារឿនអ្នកទាំអស់គ្នាត្រូវយកចិត្តទុកដាក់ទៅលើរឿងពុករលួយ​ ទៅលើប្រព័ន្ធអប់រំ​នៅក្នុងស្រុកខកខ្មែរុ ។

  • ចរិយា responded:

    វាជាការ​លំបាក ចំពោះការបំបាត់អំពើពុករលូយនៅក្នុងសង្គមខ្មែរ យើងត្រូវរួមគ្នាជួយទប់់ស្កាត់នូរអំពើទាំងនោះ ។

Add your own comment...

សម្គាល់ៈ
  • រាល់​មតិ​យោបល់​របស់​លោក​អ្នក​ត្រូវ​បាន​ត្រួត​ពិនិត្យ​​ពី​ក្រុម​ការងារ​របស់​យើង​ខ្ញុំ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​មិន​ឃើញ​ភ្លាមៗ​នៅ​លើ​វិប​សាយ​​​ លោក​អ្នក​មិន​ចាំបាច់​បញ្ចូល​ម្តង​ទៀត​ទេ​
  • បើ​​មតិ​យោបល់​របស់​លោក​អ្នក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គល​ ដោយ​ប្រើ​​ពាក្យ​មិន​សមរម្យ​ មតិ​យោបល់​នោះ​​មិន​ត្រូវ​បាន​បង្ហាញ​នៅ​លើ​វិបសាយ​នេះ​ឡើយ​។

  • ក្រុម​ការងារ​របស់​យើង​ខ្ញុំ​សូម​ស្វាគមន៍​លោក​ លោក​ស្រី​​ទាំង​អស់​ដែល​មាន​បំណង​ចង់​ចូល​រួម​ផ្តល់​នូវ​អត្ថបទ​ទាក់​ទង​នឹង​បញ្ហា​អំពើ​ពុករលួយ​ ដើម្បី​បង្ហាញ​នៅ​លើ​វិប​សាយ​នេះ​ នឹង​​ដើម្បី​ចូលរួម​ផ្តល់​ជា​មតិ​យោបល់ បទ​ពិសោធន៍​​ ឬ​ចំណេះ​ដឹង​ផ្សេង​ៗ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទៅ​។
    សូម​លោក​អ្នក​ផ្ញើអត្ថបទ​មក​កាន់​ក្រុម​ការងារ​យើង​ខ្ញុំ​ តាមរយៈអ៊ីម៉ែល​ info@saatsaam.info។

    ព័ត៌មានថ្ងៃនេះ

    Download Khmer Unicode

    អ្នកអានថ្ងៃនេះ​ : 0
    សរុប​អ្នកអាន : 0
    អានទំព័រ : 0
    ទិន្នន័យចាប់ពីថ្ងៃ​ : 2013-04-30
    Totals Top 5
    0 អ្នកទស្សនាមកពី​ : 306 ប្រទេស